ភាគទី25កូនសូមទោស

809 61 4
                                    

ភាគទី25
Seoul hospital
ជុងហ្គុគដើរញាប់ជើងសម្ដៅទៅបន្ទប់សង្គ្រោះស្របពេលដែរដុកទ័រដើរចេញមកល្មម
«លោកគ្រូពេទ្យម៉ាក់យ៉ាងមិចហើយ»ជុងហ្គុគសួរទៅកាន់ដុកទ័ប្រចាំគ្រួសារ
«ហឹមសម្រាប់ពេលនេះគាត់រួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែគាត់នឹងមិនអាចនិយាយឬដើរបានទៀតទេ»លោកគ្រូពេទ្យពន្យល់ពីស្ថានភាពអ្នកជំងឺ។ទោះជាលោកអាចជួយសង្គ្រោះជីវិតបានមែនប៉ុន្តែមិនអាចជួយអោយគាត់ជាបាន100%នោះទេ
«តើមានរឿងអី ហេតុអីបានទៅជាបែបនេះ»ជុងហ្គុគជ្រួញជញ្ចើមសង្ស័យហើយក៏សង្ឃឹមថាគ្រប់យ៉ាងមិនដូចអ្វីដែរខ្លួនគិតទៅចុះ
«ពេលដែរគាត់មកមន្ទីពេទ្យក្នុងខ្លួនគាត់មានសារជាតិថ្នាំលើសកំរិតដែរអ្វើអោយគាត់លើសឈាម បណ្ដាលអោយច្រាលឈាមខ្លាំងស្ទើរតែមិនអាចសង្គ្រោះបាន»លោកដុកទ័រ
«ហឹម តើខ្ញុំអាចចូលទៅមើលគាត់បានទេ»ជុងហ្គុគដកដង្ហើមធំសួរគ្រូពេទ្យ
«បាទបានតែកុំរំខានអ្នកជំងឺយូរពេកព្រោះគាត់ត្រូវការសម្រាក»លោកគ្រូអោនក្បាលបន្តិចមុននឹងដើរចេញទៅ។
-ក្រាក-
ជុងហ្គុគដើរចូលក្នុងបន្ទប់ដែរម្ដាយកំពុងគេងសម្រាកនៅលើគ្រែមានខ្សែរខ្វែងខ្វាត់។ជុងហ្គុគដើរយឺតៗចូលទៅរកម្ដាយមុននឹងយកដៃវេកសក់ដែរបាំងមុខគាត់អោយទៅម្ខាងអោយគាត់
«ខ្ញុំដឹងថាគាត់ខុសដែរធ្វើបែបនេះលើម៉ាក់តែ គាត់ធ្វើដើម្បីកូនគាត់ដូចគ្នា»ជុងហ្គុគអោនចុះថើបថ្ងាស់គាត់បន្តិចមុននឹងបន្ត
«ខ្ញុំសន្យានឹងរកគេមកមើលថែរម៉ាក់អោយល្អ ខ្ញុំនិងមិនទុកម៉ាក់ចោលទេ»ជុងហ្គុគនិយាយប៉ុណ្ណឹងមុននឹងបែរខ្នងដើរចេញទៅទោះក្នុងចិត្តដឹងច្បាស់ដឹងថាអ្នកណាជាអ្នកធ្វើតែគេនឹងមិនសងសឹកទេ។គេយល់ច្បាស់នៅអារម្មហ៏អ្នកជាប៉ាគេ ហើយគេកាន់តែយល់ច្បាស់ពេលឃើញជុងមីន។គេអាចសម្លាប់មនុស្សគ្រប់គ្នាដើម្បីការពារកូន មិនខុសពីលោលផាកទេ។គេអាចលះបង់គ្រប់យ៉ាងមិនថាជីវិត។
________
-វិមានផាក-
ជុងហ្គុគដើរចូលក្នុងវិមាន ជាមួយនឹងអាវសមូលដៃឡើងដៃម្ខាងកាន់អាវធំហើយម្ខាងទៀតជ្រោសសក់ខ្លួនឡើងទៅលើ។រៀបនឹងឡើងទៅខាងលើទៅហើយជុងហ្គុគក្រលែកទៅឃើញលោកផាកកំពុងឈផឹកទឹកគេក៏ដើរទៅរកគាត់
«ឯងមករកមីនីហេ»លោកផាកដាក់កែវទឹកចុះបើកឆាកសួរគេមុនពេលឃើញជុងហ្គុគមកឈរនៅមុខគាត់
«បាទ តែខ្ញុំអាចសួរលោករឿងមួយបានទេ»ជុងហ្គុគ
«មានអីចង់សួរក៏សួរមក»លោកផាកមើលមុខជុងហ្គុគចំៗចាំអោយជុងហ្គុគសួរគាត់ទាំងដែរដឹងច្បាស់ក្នុងចិត្តទៅហើយថាជុងហ្គុគចង់ដឹងពីរឿងអីពីគាត់នោះ
«លោកជាអ្នកធ្វើអោយម៉ាក់ក្លាយជាបែបនេះមែនទេ»ជុងហ្គុគ
«មែន ហើយយ៉ាងមិច»គាត់សួរបកទៅវិញចង់ដឹងដូចគ្នាថាជុងហ្គុគហ៊ានធ្វើអីគាត់ឬអត់បើដឹងការពិតហើយនោះ
«ហេតុអីលោកធ្វើបែបនេះ លោកដឹងទេជីវិតគាត់ពេលនេះស្មើនឹងសូន្យ»ជុងហ្គុគមិនបានខឹងគ្រាន់តែចង់ដឹងចិត្តគាត់គិតបែបណា បើជ្រុលជាធ្វើបែបនេះដដែរមិចមិនសម្លាប់គាត់ចោលតែម្ដងទៅ ហើយទោះជាយ៉ាងណាពេលនោះគាត់មានផ្លូវអាចសម្លាប់លោកស្រីជុនបានយ៉ាងងាយ
«គេសមនឹងទទួលបែបនេះ ហើយយើងធ្វើបែបនេះក៏ដើម្បីការពារកូនយើង»គាត់តបទៅវិញដោយសម្ដីរឹងកំព្រឹស
«ចុះមិចក៏លោកមិនសម្លាប់គាត់ចោលតែម្ដងទៅ ទាំងដែរលោកមានឪកាសពេញទីក្នុងដៃទៅហើយមិចចឹង»ជុងហ្គុគជ្រួញជញ្ចើមសួរដោយចម្ងល់
«រឿងអីយើងត្រូវសម្លាប់គេ គេសាកសមនឹងរស់នៅវេទនាបែបនេះ»គាត់ដើរទៅជិតជុងហ្គុគមុននឹងបន្ត«កូនយើងគេមានមិនជម្រើសមិនអាចសូម្បីស្លាប់ គេត្រូវរស់នៅយ៉ាងលំបាក មិនមានអ្នកនៅក្បែរចឹងហេតុអីមនុស្សដែរធ្វើបាបគេត្រូវស្លាប់នោះ»គាត់មើលជុងហ្គុគចំហើយលើកដៃគោះស្មាជុងហ្គុគបន្តិចមុននឹងបន្ត«យកពេលទៅមើលថែរជីមីនទៅ អារីសាមិនសាកសមនឹងជាម្ដាយឯងទេ មនុស្សម្នាក់ដែរលះបង់គ្រប់យ៉ាងដើម្បីឯងកំពុងដេកនៅខាងលើនោះ»គាត់និយាយតែប៉ុណ្ណឹងក៏ដើរឡើងទៅខាងលើទុកអោយជុងហ្គុគនៅម្នាក់ឯងគិតគ្រប់យ៉ាងគ្រប់សប់ហើយទោះយ៉ាងណាគេមិនបោះបង់ជីមីមស្រាប់ទៅហើយ។
____
ជុងហ្គុគដើរចូលបន្ទប់ក្រលេកឃើញជីមីនដេកបែរខ្នងអោយក្រវៀនៗ រុំខ្លួនក្នុងភួយដូចដង្កូវឡើងគួរអោយស្រលាញ់មែនទែន។ជុងហ្គុគដោះអាវចេញចូលងូតទឹកជំរះខ្លួនមុននឹងឡើងគ្រែឃីងសាយទាញជីមីនមកអោបក្នុងទ្រូង។គ្រាន់តែប៉ះភាពកកក្ដៅភ្លាមជីមីនក៏ប្រែខ្លួនហើយលើកដៃអោបជុងហ្គុគយ៉ាងគួរអោយខ្នាញ់ ធ្វើអោយជុងហ្គុកអត់មិនបានក៏អោនថើបយកៗពេញមុខរបស់ជីមីន
«ហឹម ជុង»ជីមីនក្រហឹមពេលត្រូវគេរំឋានដំណេកបែបនេះ
«សូមទោសដែរធ្វើអោយអូនភ្ញាក់ អូនដេកវិញទៅណា»ជុងហ្គុគអង្អែលខ្នងជីមីននិងថើបសក់ក្រអូបៗតិចបំពេរអោយគេង
«បងមកយូរឬនៅ»ជីមីនសួរសមហលេងងុលៗព្រោះអោនមុខជ្រុមនឹងសើមទ្រូងជុងហ្គុគ
«បងមកមួយសន្ទុះហើយ»ជុងហ្គុគ
«បងទើបមកពីណាហឹម»ជីមីនសួររាងក្លាចចិត្ត ក្នុងចិត្តភ័យកលាចជុងហ្គុគធុញនឹងខ្លួន តែហាមចិត្តមិនអោយបារម្មហ៏មិនបាន
«បងទៅមើលម៉ាក់នៅមន្ទីពេទ្យ»សម្ដីជុងហ្គុគធ្វើអោយជីមីនជ្រួញជញ្ចើមងើយមុខសួរជុងហ្គុគទាំងចម្ងល់ពេញខួរក្បាល
«ម៉ាក់កើតអីមែនទេជុង»ជីមីនសួរដោយក្ដីបារម្មហ៏ ជុងហ្គុគឃើញបែបនេះអត់ញញឹមមិនបាន ថ្នាក់ម៉ាក់គេអាក្រក់ដាក់បែបនេះហើយជីមីនៅគិតគូរបារម្មហ៏ពីគាត់ទៀត នេះប្រពន្ធរបស់គេល្អពេកហើយ
«គាត់លើសឈាម គ្មានអីធ្ងន់ធ្ងរទេអូនកុំបារម្មហ៏ច្រើន»ជុងហ្គុគជ្រើសរើសកុហកមិនចង់អោយជីមីនគិតច្រើន
«ចុះបានអ្នកណានៅមើលគាត់ទៅ»ជីមីននៅគិតមិនចេះចប់សោះមិនដឹងពេលណាទើបរៀនចេះបារម្មហ៏ពីខ្លួនឯងខ្លះទេ
«បងបានអោយគេនៅមើលថែរគាត់ហើយអូនឈប់បារម្មហ៏ហើយគេងភ្លាមទៅ»ជុងហ្គុគទាញជីមីនចូលមកក្នុងទ្រូងវិញនឹងអង្អែលខ្នងជីមីនតិចៗ
«តែ»ជីមីនរកប្រកែកតែជុងហ្គុកកាត់សម្ដីមុន«គ្មានតែគ្មានអីទេគេងទៅ»ជុងហ្គុគនិយាយបែបនេះជីមីនបានត្រឹមក្រហឹមយល់ព្រមហើយសំងំគេងទៅព្រោះយ៉ាងណាក៏ជុងហ្គុគមិនស្ដាប់គេស្រាប់ហើយ។
មួយសន្ទុះក្រោយជីមីនគេងលង់លក់ទៅនៅតែជុងហ្គុគដែរនៅគិតពីរឿងគ្រប់យ៉ាងថាខ្លួនសម្រេចចិត្តត្រូវហើយសម្រាប់មនុស្សម្នាក់ដែរលះបង់គ្រប់យ៉ាងដើម្បីខ្លួនមិនថាកែវភ្នែក
«បងស្រលាញ់អូនប្រពន្ធសម្លាញ់ ពីពេលនេះទៅបងនឹងធ្វើគ្រប់យ៉ាងដើម្បីអូននឹងកូន»ជុងហ្គុគអោនថើបជីមីនបន្តិចមុននឹងសំងំគេង ឈប់គិតតទៅទៀតទោះជាការសម្រចចិត្តនេះខ្លួននឹងក្លាយជាកូនអកត្តញូ តែយ៉ាងម្ដាយខ្លួនបោះបង៉គេចោលតាំងពីតូចដល់ធំ ហើយមិនដែរបំពេញតួនាទីជាម្ដាយក្រៅពីធ្វើអោយខ្លួនឈឺចាប់នោះទេ។

(សូមទោសដែរកូនខុសនឹងម៉ាក់តែកូនមិនអាចខ្វះមនុស្សម្នាក់នេះបានទេ គេលះបង់ច្រើនពេកហើយសម្រាប់កូន)

#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now