ភាគទី23ការពិត

762 60 3
                                    

ភាគ23
លោកម្ចាស់ផាកដើរញាប់ជើងជាមួយអង្គរក្សជាង10អ្នកកំពុងរៀបនឹងចេញដំណើរទៅរកជុងមីនដែរពេលនេះបាត់ដំណឹងសូន្យឆឹងមិនដឹងនៅទីណា កន្លែងណាទោះកូនចៅលោកខំស្វះស្វែងរកក៏មិនមានដំរុយទាល់តែសោះ។ណាមជូនដែរដើរចេញជាមួយគ្នានោះអោយសញ្ញាទៅសូហ្គាដូចជាចង់អោយសូហ្គាប្រាប់អ្វីមួយទៅលោកម្ចាស់ផាកអញ្ចឹង។ហើយសម្រាប់សូហ្គាក៏បានដូចចិត្តទៀតគឺថាដឹងច្បាស់យល់ចិត្តថាណាមជូនចង់និយាយពីអ្វីក៏ដើរទៅស្ទាក់ពីមុខលោកម្ចាស់ផាកភ្លាម
«លោកពូឈប់សិន»សូហ្គាហៅម្ចាស់ផាកយ៉ាងពិសោះហើយស្និតស្នាលនឹងគ្នាមិនដូចពីមុនដោយសារមួយរយះនេះបាននៅជិតគាត់នឹងយល់ថាគាត់បានកែប្រែដើម្បីជីមីនគ្រប់យ៉ាងនឹងស្រលាញ់ថ្នាក់ថ្មមដូចកែវចឹង
«វាយ៉ាងមិចហាសូ យើងប្រញាប់ទៅសើបរកចៅ មានអីក៏និយាយអោយលឿនមក»លោកផាកជ្រួញជញ្ចើមដាក់អ្នកកម្លោះដែរសុខៗមកស្កាត់មុខ
«ខ្ញុំដឹងថាមានមនុស្សម្នាក់អាចដឹងថាពេលនេះជុងមីននៅឯណា»សូនិយាយដោយជឿរជាក់
«អ្នកណា»គាត់បានដឹងមកហើយថាអ្នកជុនជាអ្នកចាប់ចៅយកទៅគ្រាន់តែគាត់មិនដឹងច្បាស់ថាគេចាប់ចៅយកទៅទីណា ហើយកូនចៅគាត់ក៏តាមរកគ្រប់សប់ទិសទីតែនៅមិនទាន់មានដំណឹងនៅឡើយ
«ជុន ជុងហ្គុគ»ចម្លើយសូហ្គាធ្វើអោយគ្រប់គ្នាស្ងាត់មាត់អត់ដង្ហើមតែក៏ជាការពិតដែរជុងហ្គុគជាមនុស្សតែម្នាក់ដែរដឹងថាម្ដាយខ្លួនយកជីមីនទៅលាក់នៅទីណា។
___________
JEON GROUP សម្ព័នជុន
ជុងហ្គុគអង្គុយធ្វើការសុខស្រាប់តែមានលេខមួយខលចូលមក
«ហាឡូ ជុងហ្គុគនិយាយ»ជុងហ្គុគជ្រួញជញ្ចើមមួម៉ៅណាមួយកំពុងរវល់ស្រាប់ផង
«ជុង យើងមានការត្រូវអោយឯងជួយ»អ្នកម្ខាងទៀតដែរខលមកនោះគឺសូហ្គា
«ឯងមានអីអោយយើងជួយឆាប់និយាយមក»ជុងហ្គុគដាក់បិចចុះភ្លាមពេលលឺមិត្តនិយាយថាអោយជួយ ព្រោះមិនងាយឯណាដែរមនុស្សដូចសូហ្គាមានរឿងពឹងពាក់
«ជួយរកកន្លែងម្ដាយឯងយកជុងមីនទៅលាក់ ពេលនេះយករកអស់ហើយមិនឃើញទេ»សូហ្គា
«ឯងថាមិច»ជុងហ្គុគស្ទុះងើបពីកៅអីពេលលឺមិត្តនិយាយថាម្ដាយយកកូនរបស់ខ្លួនទៅលាក់
«ម៉ាក់ឯងចាប់ជុងមីនទៅមិនដឹងយកទៅលាក់នៅទីណាទេហើយពេលនេះជីមីនយំចេញឈាមគ្រប់ពេលហើយសូប្បីអាហារក៏ជីមីនមិនប៉ះដែរ»សូហ្គានិយាយរៀបប្រាប់ភ្លាមអ្នកជាប្ដីអាណិតប្រពន្ធជាពន់ពេកទោះមិនទាន់បានឃើញសភាពផ្ទាល់ក៏ដោយ
«ខ្ញុំដឹងថាគាត់នៅទីណាឯងមករកខ្ញុំនៅគ្រុមហ៊ុនមក»មិនបាវ់សើបច្រើនទេកន្លែងដែរម្ដាយគេអាចលាក់ជិតល្អមានតែមួយកន្លែងប៉ុណ្ណោះហើយគេស្គាល់ច្បាស់ដូចថ្ងៃ
«យើងនៅមុខនឹងស្រាប់ហើយ»សូហ្គាដូចជាត្រៀមរួចរាល់ច្បាស់ក្នុងចិត្តថានឹងធ្វើបែបណាជុងហ្គុគ
«ហឹម»ជុងហ្គុគចុចបិទនិងរត់ផងដើរផងសម្ដៅទៅខាងក្រោមហើយក៏មិនភ្លេចបញ្ជាកូនចៅអោយរៀបចំទៅទីនោះជាមួយខ្លួនដូចគ្នា
-Warehouse-
ឃ្លាំងដាក់ទំនិញខ្នាតធំរបស់ត្រកូលជុនដែរកន្លែងផ្ទុះអាវុធហើយក៏ជាកន្លែងដែរតែងយកជនក្បត់មកសម្លាប់ឬធ្វើទារុណកម្មនៅទីនេះដែរពុំមានអ្នកណាហ៊ានចូលមកតំបន់នេះឡើយមិនថាជាអ្នកមានអំណាចយ៉ាងណាក៏មិនអាចមានរកទីនេះឃើញដែរ។ជុងហ្គុគនិងកូនចៅព្រមទាំងលោកម្ចាស់ផាកប្រមូលផ្ដុំគា្នដើរចូលទៅខាងក្នុងដោយមិនមានការរារាំងពីកូនចៅលោកស្រីជុនឡើយ ដោយសារតែអំណាចរបស់ជុងហ្គុគទើបកូនចៅរបស់លោកស្រីផ្លូវអោយពួកគេចូលបានស្រួលៗបែបនេះ។ ចូលទៅក៏ឃើញលោកស្រីកំពុងអង្គុយពជុងមីននៅកៅអីកណ្ដាលបន្ទប់អោយមានរីឆាតឈនៅម្ខាងដៃគាត់
«ហៃយ៉ាជុងហ្គុគកូនមកហើយហេ នេះមើលនេះម៉ាក់យកអីមកអោយកូន»លោកស្រីញញឹមពជុងមីនហៅជុងហ្គុកមកមើល
«ម៉ាក់ចាំកូនខ្ញុំមកធ្វីអី»ជុងហ្គុគសួរដោយសម្លេងរៀបស្មើ
«ម៉ាក់នឹកកូន ម៉ាក់យកចៅមកអោយកូនចឹងកូននឹងមករកម៉ាក់វិញឃើញទេ»លោកស្រីជុននិយាយញញឹម
«ម៉ាក់អោយខ្ញុំសុំមើលកូនបន្តិចមកម៉ាក់»ជុងហ្គុគលួងម្ដាយខ្លាគាត់ធ្វើអីមិនល្អដាក់កូន
«ឯងនាំពួកវាមកធ្វើអី»លោកស្រីស្រែកស្ដីអោយជុងហ្គុគនិងប្រគល់ចៅអោយទៅរីឆាតព្រមទាំងងើបឈដើរទៅមុខជុងហ្គុគហើយវាជាឱកាសល្អភ្លាមគ្រាន់តែហុចកូនអោយទៅរីឆាតភ្លាមជុងហ្គុគសុីញូរភ្លែកអោយសញ្ញាទៅខេវីនភ្លាមដែរខេវីននៅឈមិនឆ្ងាយពីរីឆាតប៉ុន្មានទេ
«ពួកគេនឹកម៉ាក់នោះអី គេមានការនិយាយជាមួយម៉ាក់»ជុងហ្គុគបង្វែរស្ថានការណ៏ព្យាយាមនិយាយជាមួយម្ដាយកុំអោយគាត់ចាប់អារម្មហ៏
«តែយើងគ្មានស្អីនិយាយជាមួយវា»គាត់និយាយមិនទាន់ចប់ផងនៅខាងក្រោយខ្នងគាត់ខេវីនបានដណ្ដើមជុងមីនពីរីឆាតហើយក៏បាញ់សម្លាប់គេចោលតែម្ដង ទាំងជុងហ្គុគមិនបានបញ្ចារអោយសម្លាប់ទេតែគេទើសភ្នែកអាម្នាក់នេះយូរហើយ
«តែយើងមាន»លោកម្ចាស់ផាកដែរស្ងាត់យូរមកហើយក៏និយាយឡើងស្របពេលរីឆាតបីកូនយកមកអោយជុងហ្គុកផងដែរ
«កូនប្រុសប៉ា»ជុងហ្គុគបីកូនស្ទើរស្រកទឹកភ្នែក នេះជាលើកដំបូងដែរបានបីកូន កន្លងមកខ្លួនមិនដឹងនោះទេថាមានកូនប្រុសម្នាក់ដែរមានមុខមាត់ដូចខ្លួនបែបនេះហើយថែមទាំងគួរអោយស្រលាញ់ខ្លាំងណាស់
«សូហ្គា ណាមជូនឯងនាំគេទៅរកមីនីទៅទីនេះទុកអោយយើង»លោកម្ចាស់ផាក
«បាទលោកពូ»សូហ្គានិយាយហើយក៏នាំផ្លូវជុងហ្គុគដើរចេញទាំងមិនស្ដាយស្រណោះអ្វីសោះ
«ឯងចង់និយាយស្អីជាមួយយើង»លោកស្រីស្រែកស្ដីអោយលោកផាកដែរអោយកូនខ្លួនទៅបាត់ទាំងដែរគាត់មិនទាន់បាននិយាយជាមួយកូនស្រួលបួលផង
«នាងល្មមឈប់ទៅ យ៉ាងមិចចង់អោយកូនដូចពួកយើងហេ»លោកផាកស្រែកសួរវិញ
«កូនខ្ញុំសិទ្ធខ្ញុំមិនចង់អោយគេទាក់ទងនឹងអាកូនឈាមថោករបស់ឯង»លោកស្រីអារីសា
«រីសា នាងក៏ដឹងក្នុងចិត្តច្បាស់ថានាងធ្វើនេះដោយសារច្រណែនកូនមិនមែនដោយសារគំនុំឳពុកនាងនឹងប៉ាខ្ញុំទេ»លោកផាក
«ខ្ញុំមិនបានច្រណែនកុំមកនិយាយផ្ដេសផ្ដាស»លោកស្រីជុនដើរថយក្រោយបន្តិច
«នាងច្រណែនកូនដែរកូននាងស្រលាញ់កូនខ្ញុំហើយឡេក្លាហ៊ានជាងនាង គេមិនបោះបង់គ្នា នាងឈឺចិត្តដែរកូនដើរជាន់ដានចាស់របស់នាងហើយមកស្រលាញ់កូនខ្ញុំ»លោកផាកចង្អុលមុខលោកស្រីហើយនិយាយ។លោកផាកនឹងលោកស្រីជុនធ្លាប់ជាសង្សានឹងគ្នាពីមុនប៉ុន្តែដោយសារគុំនុំរបស់លោកប៉ាលោកផាកបានសុំអោយលោកស្រីបោះបង់គ្រប់យ៉ាងមកសាងអនាគត់ជាមួយគាត់តែលោកស្រីមិនព្រមនឹងកាន់តែឈឺចិត្តពេលកូនប្រុសខ្លួនទៅស្រលាញ់គ្នានឹងកូនរបស់សង្សាចាស់
«មិនពិតឯង ប្រឌិតយើងមិនបានច្រណែន ឯងច្រណែនយើងឯងចង់អោយយើងបោះបង់គ្រួសារដើម្បីឯងបានកាន់អំណាចធំជាងយើង»លោកស្រីប្រកែកស្ទើរបាត់បងសតិ
«នាងក៏ដឹងច្បាស់ហេតុអីបានខ្ញុំអោយនាងបោះបង់ដោយសារគ្រួសារនាងជាយាគូសា តែនាងមិនយល់ពីបំណងល្អរបស់ខ្ញុំហើយនៅទៅរៀបការជាមួយជុងហេសឹង ហើយបោះបង់គេអោយចិញ្ចឹមកូនម្នាក់ឯងទៀត នាងវាលើសពីអាក្រក់ទៅទៀត»លោកផាកអង្អុលមុខស្ដីអោយ។ប៉ុន្មានឆ្នាំមុនលោកផាកអោយលោកស្រីបោះបង់គ្រប់យ៉ាងដោយសារគ្រួសាររបស់លោកស្រីជាយ៉ាគូសា គាត់មិនចង់អោយកូនជំនាន់ក្រោយកាចសាហាវបែបនោះទោះគាត់ជាម៉ាហ្វៀក៏គាត់មិនប្រលូកនឹងយាគូសាដែរតែលោកស្រីមិនយល់ពីបំណងរបស់គាត់នៅទៅរៀបការជាមួយប៉ាជុងហ្គុគដើម្បីបញ្ឈឺរគាត់ទៅវិញ
«មិនពិតឯងនិយាយតែផ្ដាស់»លោកស្រីអារីសាស្រែកសម្លុតវិញ
«បានហើយរីសា ដើម្បីកូន កូនគេឈឺគ្រប់គ្រាន់ហើយ»លោកផាកនិយាយលួងលោមនឹងដើរទៅជិតអ្នកស្រី
«យើងមិនឈប់ ឯងចេញអោយផុតពីមុខយើងទៅ»លោកស្រីភ័យខ្លួនព្រោះគាត់នៅតែម្នាក់ឯង រីឆាតក៏ស្លាប់ អង្គរក្សផ្សេងទៀតក៏ទៅតាមជុងហ្គុគអស់ហើយ
«ចឹងនាងគួរដល់ពេលសម្រាក់ហើយ»លោកផាកចូលទៅចាប់លោកស្រីផាក
«ឯងនិយាយអី លែងយើង លែងយើងភ្លាម»លោកស្រីជុនរើបម្រាស់ពេលលោកម្ចាស់ផាកចាំខ្លួនលោកស្រីជាប់នឹងដកយកសុីរាំងអ្វីមិនដឹងមកចាក់ចូលកញ្ចឹងកលោកស្រី
«សម្រាកទៅណា វាដល់ពេលដែរនាងទទួលកម្មដែរធ្វើដាក់កូនយើងហើយ»លោកផាកនិយាយពេលលោកស្រីជុនប្រកាចមួយសន្ទុះមុននឹងបាត់មាត់ឆឹងនៅលើដៃគាត់។

(កម្មឳពុកម្ដាយសាងកូនអ្នកទទួល។កុំយកអំណាចលុយកាកមកបាំងមុខព្រោះចុងក្រោយអ្នកនឹងគ្មានសល់អ្វីនោះទេ)
(ខ្ញុំសរសេររាងកាត់បន្តិចហើយនឹងរាងភ្លាវបន្តិចផងដែរចឹងសូមកុំប្រកាន់អីណា)
#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now