ភាគទី26
មួយរយះកន្លងផុតទៅ~
មួយរយះពេលកន្លងផុតទៅហើយរឿងគ្រប់យ៉ាងក៏ល្អប្រសើជាងមុន។ជុងហ្គុគបានជួលអោយគេមកមើលថែរម៉ាក់ខ្លួនដោយយូរៗក៏ទៅមើលគាត់ម្ដងម្កាល មិនបានបោះបង់គាត់ចោលនោះទេតែក៏មិនបានន័យថាគេនឹងទៅរស់នៅជាមួយម្ដាយវិញដែរ។ពេលនេះជុងហ្គុកក៏ផ្លាស់មករស់នៅជាមួយជីមីននៅក្នុងវិមានផាក ព្រោះជីមីននៅទីមានអ្នកមើលថែរបានដឹកដល់ជាងនៅវិមានជុនណាមួយខ្លួនក៏រវល់រហូតមិនអាចនៅជាមួយជីមីនជាប់24ម៉ោងនោះទេ។ ទោះជារវល់យ៉ាងណាក៏ជុងហ្គុគមិនដែរភ្លេចប្រពន្ធកូននោះទេ។គេតែងតែយកពេលមើលថែរប្រពន្ធកូន មកផ្ទះទៀងពេល នឹងចំពេលវេលាទាំងអស់ជាមួយគ្រួសារ។
តែខុសអីតែថ្ងៃនេះ ជុងហ្គុគអង្គុយធ្វើការដោយភ្លេចរឿងសំខាន់មួយដែរត្រូវធ្វើនៅថ្ងៃនេះទៅហើយ។
តុបៗ
«ចូលមក»ជុងហ្គុកអនុញាតិអោយអ្នកនៅខាងក្រៅចូលមកខាងក្នុង។ខេវិនកាន់ឯកសារមួយដុំចូលមកអោយចៅដោយទឹកមុខងើយឆ្ងល់
«ចៅហ្វាយមិនទាន់ទៅវិញទៀតហេទាន»ខេវិនដាក់ឯកសារលើតុជុងហ្គុគមុននិងសួរ
«នៅថ្ងៃនៅឡើយ មានរឿងអីយើងត្រូវទៅ»ជុងហ្គុគសួរយ៉ាងឆ្ងល់ម៉ោងស្មើនេះអោយគេទៅណា សំខាន់ការងារនៅពេញតុទៀត
«នេះចៅហ្វាយភ្លេចហើយហេថាថ្ងៃនេះចៅហ្វាយត្រូវជូនអ្នកប្រុសតូចទៅមន្ទីពេទ្យនោះ»ខេវិននិយាយចប់ភ្លាមជុងហ្គុគងើបមុខពីឯកសារបើកភ្នែកធំៗដូចឃើញខ្មោច ស្ទុះងើបពីកៅអីភ្លាម
«វីវហើយ នេះម៉ោងប៉ុន្មានហើយ»ជុងហ្គុគទាញអាវធំមកពាក់យ៉ាងប្រញាប់ប្រញាល់ មិនគួរសោះដែរខ្លួនភ្លេចថ្ងៃជូនប្រពន្ធទៅពិនិត្យសុខភាពនឹងប្រឹក្សារកអ្នកបរិច្ចាកកែវភ្នែកនោះ
«ម៉ោង11ហើយចៅហ្វាយ»ខេវិន
«ស្លាប់មិនខានទេយើង»ជុងហ្គុគស្ទុះរត់ចេញទៅក្រៅយ៉ាងលឿនទុកអោយខេវិនក្រវីក្បាលនឹងរឹកពាឆ្លេឆ្លារបស់ចៅហ្វាយខ្លួន យ៉ាងណាក៏វីវមិនខានទេដែរចៅហ្វាយហ៊ានភ្លេចរឿងសំខាន់បែបនេះទៅកើត
_______
វិមានផាក
ជុងហ្គុគដើរញាប់ជើងចូលក្នុងវិមាន ដើម្បីរកជីមីនហើយអ្នកបំរើប្រាប់ថាជីមីនចាំគេជាង2ម៉ោងហើយ ក៏ទៅសួនច្បារទឹកមុខក៏ពិបាកមើលដែរ គ្រាន់តែបានចម្លើយបែបនេះភ្លាមជុងហ្គុគរត់យ៉ាងលឿនទៅខាងក្រោយផ្ទះដែរមានរាងតូចនៅទីនោះ។ជីមីនឈរនៅសួនច្បារខាងក្រោយដោយមានអ្នកបំរើកំពុងពរជុងមីនឈរនៅជិតជីមីនដូចគ្នា។ ជុងហ្គុគដើរចូលទៅអោបជីមីនពីក្រោយហើយអោនថើបកជីមីនថ្នមមុននិងជីមីនពោលឡើង
«កំពុងសម្ដែងឆុតស្អីនឹងជុង»ជីមីននិយាយដោយសម្លេងរាបស្មើបែបមនុស្សខឹងដែរគេទុកអោយចាំយូរ
«សម្ដែងឆុតអោបលួងប្រពន្ធ»ជុងហ្គុគថើបថ្ពាល់ជីមីនខ្សឺតៗទាំងដែរមុខម្ចាស់ថ្ពាល់មួម៉ៅដូចគេចែកទ្រព្យមិនស្មើ
«កុំមកលួង កុំមកប៉ះអូន ចេញពីអូនទៅ»ជីមីនទាញដៃជុងហ្គុគចេញមិនអោយប៉ះខ្លួនតែទាញមិនចេញសោះ
«មិនអោយប៉ះអូនអោយបងទៅប៉ះអ្នកណា»ជុងហ្គុគនិយាយបណ្ដើរថើបញីញកជីមីនបណ្ដើរមិនខ្លាចចិត្តអ្នកបំរើនឹងម្ចាស់ថ្ពាល់សោះ
«ទៅប៉ះឯកសារបងទៅ»ជីមីននិយាយងងក
«ឯកសារក៏ប៉ះប្រពន្ដក៏ប៉ះ បើមិនអោយប៉ះដាច់ខ្យល់ប្ដីហើយអូន»ជុងហ្គុគនិយាយដោយសម្លេងផ្អែមរលួយ ដាក់មីនីដែរពេលនេះញញឹមបណ្ដើរៗហើយ
«បងមកយឺតហើយឥឡូវមកឌឺដងអូនទៀត»ជីមីន
«អូយប្រពន្ធបងសូមទោសឥឡូវយើងទៅៗណអូនសម្លាញ់»ជុងហ្គុគចាប់ដៃជីមីនលួងអោយទៅពេទ្យ
«មិនបាច់ទៅមិនបាច់ស្អីទៀតទេ»ជីមីនរលាស់ដៃជុងហ្គុគចេញ ជីមីនក៏មិនយល់ពីខ្លួនឯងដូចគ្នាមួយរយះនេះចេះតែមានអារម្មហ៏ថាចង់ងងក់អោយជុងហ្គុគលួង
«ប្រពន្ធបងអើយ អោយបងសូមទោសឥឡូវអូនចង់បានអី បងនឹងអោយអូនគ្រប់យ៉ាងអោយតែអូនព្រមទៅពេទ្យ»ជុងហ្គុគចាប់កាន់ដៃជីមីនមកវិញហើយអង្វរតែមានអារម្មហ៏មិនស្រួលពេលឃើញជីមីនញូចចុងមាត់ដូចមានល្បិចក្នុងចិត្ត
«បងអ្នកនិយាយទេណា តោះចឹងហិហិបាយបាយកូនប្រុសម៉ាក់»ជីមីនលិបភ្នែកអោបដៃប្ដីអោយប្ដីនាំទៅពេទ្យទាំងមានញញឹមសប្បាយចិត្តដែរបានដូចបំណងតែមិនបាច់មើលមុខប្ដីទេដូចមនុស្សជុះមិនចេញចឹង។
_______
3ម៉ោងកន្លងផុតទៅ
ជុងហ្គុគនឹងជីមីនចេញពីមន្ទីពេទ្យទាំងញញឹមព្រោះពេលនេះជីមីនរកបានអ្នកបរិច្ចាកភ្នែកហើយរង់ចាំតែពេលវេលាល្អមកដល់នឹងធ្វើការវះកាត់តែប៉ុណ្ណោះ។ក្នុងឡានមានសភាពស្ងាប់ស្ងាត់សុខៗជីមីនក៏និយាយឡើង
«បងសម្លាញ់ បងសន្យាថាបើអូនមកពេទ្យបងនឹងអោយអូនគ្រប់យ៉ាងត្រូវទេ»ជីមីន
«ហឹមអូនចង់បានអី»ជុងហ្គុគឆ្លើយហើយទាញដៃជីមីនមកថើប
«អូនចង់ជួបម៉ាក់បង»ជីមីន
«អូនចង់ជួបគាត់ធ្វើអី»ជុងហ្គុគជ្រួញជញ្ចើមសួរប្រពន្ធដោយភ្ញាក់ផ្អើលដែលសុខៗប្រពន្ធសុំជួបមនុស្សដែរធ្វើអោយខ្លួនឈឺចាប់
«អូនមានពាក្យខ្លះចង់និយាយជាមួយគាត់»ជីមីន
«តែបងមិនចង់អោយអូនជួបគាត់ទេមីន»ជុងហ្គុគព្រួយបារម្មហ៏ខ្លាចជីមីនមានអារម្មហ៏មិនល្អពេលជួបម្ដាយខ្លួន
«បងសន្យាហើយថាអោយអ្វីដែរអូនចង់បាន»ជីមីនមុខក្រញូវភ្លាមពេលមិនបានដូចចិត្ត
«តែមីនី»ជុងហ្គុគត្អូញត្អែរពេលប្រពន្ធគេពេលនេះងរងក់ដាក់គេទៀតហើយ
«គ្មានតែទេបងខេវិនឆាប់ទៅវិមានជុនទៅ»ជីមីនបញ្ចារខេវិនដែរញញឹមធ្វើតាមបញ្ចារចៅហ្វាយតូចដែរបង្រាបចៅហ្វាយគេបានសម្រាច់ឡើងរាបដូចកន្ទេល
«ហឺយប្រពន្ធខ្លា»ជុងហ្គុគដកដង្ហើមធំនិយាយតែមិនបានដកដៃចេញទេនៅកាន់ប្រពន្ធជាប់ដែរអ្វីជុងហ្គុគនិយាយគិចមិនផុតពីច្រជៀកជីមីនទេ ហើយជីមីនញញឹមខ្ចឹបពេលប្ដីស្រលាញ់ខ្លួននឹងតាមចិត្តគេគ្រប់ពេលបែបនេះ។
_______
វិមានជុន
ជុងហ្គុគបណ្ដើរជីមីនចូលត្រកូលជុនធ្វើអោយមានការភ្ញាក់ផ្អើលគ្រប់គ្នា។ ជុងហ្គុគនាំជីមីនចូលក្នុងបន្ទប់ម្ដាយពេលដែរបើកទ្វាមកក៏ឃើញនារីចំណាស់គេងលើគ្រែ ដែរព្យាយាមចង់និយាយបើកភ្នែកធំៗពេលឃើញជីមីន។ គាត់គេងមួយកន្លែងនិយាយមិនបានកម្រើកមិនបាន តែបានត្រឹមជុងហ្គុគជាអ្នកឃើញ វាជារូបភាពសាំភ្នែកទៅហើយសម្រាប់គេ តែជីមីនមិនបានឃើញទិដ្ធភាពបែបនេះទេ
។ជុងហ្គុគនាំជីមីនអោយមកអង្គុយជិតគាត់ហើយឈរនៅជិតនោះមិនបាននិយាយអ្វីនោះទេ
«លោកស្រីនៅទីមែនទេ»ជីមីននិយាយដោយសម្លេងផ្អែមអមជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាតតែមិនបានធ្វើអោយលោកស្រីជុនញញឹមទេមានតែទឹកមុខមិនពេញចិត្តតែហាស្ដីមិនបាន
«ខ្ញុំដឹងថាលោកស្រីមិនពេញចិត្តអោយខ្ញុំនៅទីនេះទេ តែខ្ញុំគ្រាន់តែចង់មកសូមទោស»ជីមីនអាកបន្តិចមុននឹងនិយាយបន្ត«សូមទោសដែរខ្ញុំមិនអាចរស់ដោយគ្មានគេ សូមទោសដែេខ្ញុំមិនអាចធ្វើតាមសន្យា សូមទោសដែរខ្ញុំយកគាត់ចេញពីលោកស្រី សូមទោសដែរខ្ញុំស្រលាញ់គេខ្លាំង»ជីមីននិយាយត្រឹមនេះទឹកភ្នែកក៏ហូរតែជុងហ្គុគក៏លូកដៃមកជូតទឹកភ្នែកអោយប្រពន្ធ
«អូនកុំយំប្រយ័តន្នឈាម»ជុងហ្គុគនិយាយដោយការព្រួយបារម្មហ៏
«អូនមិនអីទេជុង»ជីមីនញញឹមកាន់ដៃជុងហ្គុគដែរជូតទឹកភ្នែកអោយខ្លូនមុននិយាយបន្ត«ខ្ញុំសូមទោស តែខ្ញុំអរគុណដែរលោកស្រីបានបង្កើតគាត់មក អរគុណដែរលោកស្រីមិនធ្វើជាខ្នងបង្អែកសម្រាប់គាត់ តទៅនេះខ្ញុំសន្យា ខ្ញុំនឹងមើលថែរនឹងស្រលាញ់គាត់ដោយជីវិត ខ្ញុំសន្យាណា»ជីមីននិយាយចប់មុននឹងងើបពីកៅអីដោយមានជុងហ្គុគជួយទ្រហើយអោនគោរពគាត់មុននឹងចេញទៅជាមួយជុងហ្គុគ បន្សល់ទុកនៅលោកស្រីជុនដេកហូរទឹកភ្នែកនឹកស្ដាយក្រោយដែរខ្លួនធ្លាប់ធ្វើបាបក្មេងល្អម្នាក់នេះ ទោះខ្លួនធ្លាប់អាក្រក់ដាក់យ៉ាងណាក៏ជីមីមនៅតែគោរពនឹងអោយតម្លៃគាត់មិនដែរនិយាយលើសលួសដាក់គាត់សូម្បីម្ដង។គាត់ស្ដាយណាស់ដែរខ្លូនធ្វើបានក្មេងម្នាក់នេះ តែអ្វីគ្រប់យ៉ាងបន្សល់ទុកត្រឹមវិប្បដិសិរី ដែរមិនអាចកែប្រែបានតែប៉ុណ្ណោះ។(ទង្វើល្អតែងតែមិនសាបសូន្យ)
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romantiekជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...