ភាគទី11
SEOUL KOREA
វិមានត្រកូលផាក
ឡានទំនើបខ្មៅរលោង5គ្រឿងជិះប្រដិញគ្នាចូលមកឈប់ក្នុងវិមានត្រកូលផាកដោយគ្មានការអញ្ចើញបន្តិចសោះ។អង្គរក្សអាវខ្មៅចុះមកស្របគ្នានឹងមានមនុស្សជំនិតមុខងាប់ដូចចៅហ្វាយចុះមកបើទ្វាអោយចៅហ្វាយសាតានដោយ
ស្វះហាប់ខ្លាចត្រូវម៉ាត់បើធ្វើមិនទាន់ចិត្ត
«ពួកលោកជាអ្នកណាហើយមកនេះមានការអីដែរ»មេការវ៉ាងសួរទៅបុរសអាលហ្វាដែរចូលមកគ្មានការអនុញាត្តិ
«ទៅប្រាប់ចៅហ្វាយរបស់អ្នកទៅថាលោកប្រុសជុនមកសុំជួន»ខេវិនឆ្លើយដោយសម្លេងត្រជាក់ស្រេបដោយគ្មានការគោរពចំពោះមនុស្សជាងសោះ
«លោកម្ចាស់មិនទទួលភ្ញៀវទេសូមអញ្ចើញទៅវិញទៅ»មេការនិយាយយ៉ាងសុភាពរាបសារតាមបែបមនុស្សចាស់ គាត់មិនចង់ចូលដោយសារមិនចង់មានរឿងកើតឡើង
«ជៀសចេញ»ជុងហ្គុកនិយាយដោយសម្លេងរឹកកំព្រឹសហើយមានកូនចៅគៀរមេការចេញដើរចូលក្នុងវិមានធ្វើមិនដឹង ដែរសូម្បីតែមេការចង់ឃាត់ក៏ឃាត់មិនទាន់
«អ្នកណាអោយឯងចូលមកហាស»លោកផាកចេញមកពីបន្ទប់ទទួលភ្ញៀវស្រែកដាក់ជុងហ្គុគមួយទំហឹងដោយគ្មានការរាប់ញាតិជាមួយសោះទាំងដែរគេជាមេម៉ាហ្វៀហើយជាកូនប្រសារគាត់ទៀត
«យើងមិនចង់មកជាន់ទីនេះដែរ យើងគ្រាន់តែមកតាមរកប្រពន្ធ»ជុងហ្គុគក៏មិនចាញ់គ្នាដែរវៃបកវិញមួយចាស់ដៃមិនគោរពអ្នកដែរមានអាយុចាស់ជាងសោះ
«ប្រពន្ធឯងគ្មាននៅទីនេះទេ ក្រែងស្រលាញ់គ្នាណាស់ហេមិចក៏មិននៅជាមួយគ្នាឬម៉ែឯងដេញក្បាលវាចេញបានសម្រេចហើយ»លោកផាកក៏មិនណយដែរគឺថានិយាយថាអោយជុងហ្គុគបោលមុខតែម្ដង
«ជារឿងយើងលោកកុំចេះ គ្រាន់តែប្រាប់មកថាជីមីនមានមកទីនេះឬអត់»ជុងហ្គុគនិយាយដោយសំលេងរឹងកំប្រឹសខឹងឡើងញ័រខ្លួន បើមានជំរើសគេមិនចង់មកជាន់ទីនេះសូម្បីម្ដង
«ក៏វាមក តែយើងដេញវាចេញដូចឆ្កែបាត់ហើយ»គាត់និយាយសើចញញឹមពេលឃើញជុងហ្គុគកំពុងខឹងខ្លាំង
«លោកឯងហ៊ានដេញគេទាំងដែរគេជាកូនលោកឯងនឹងហេហាស»ជុងហ្គុគស្ទើរតែទប់មិនបានហក់ទៅដាល់មនុស្សចាស់អាយុស្របាល់ឳពុកខ្លួនទៅហើយ
«វាមិនមែនកូនយើង វារើសយកប្រុសដូចជាឯងសុខចិត្តចោលគ្រួសារទាំងដែរវាដឹងហើយថានឹងមានលទ្ធផលបែបនេះ»គាត់ស្រែកបកអោយជុងហ្គុគវិញ
«លោកមិនសមជាឳពុករបស់គេទេ វាជាគំនុំរវាងលោកនឹងម្ដាយខ្ញុំមិនមែនពួកខ្ញុំលោកយល់ទេ»ជុងហ្គុគ
«ឯងនឹងគ្រួសារឯងវាដូចតែគ្នា បើជីមីនវាមិនល្ងង់រើសយកឯងវាក៏មិនត្រូវម្ដាយឯងជិះជាន់ ដឹងហើយលឺហើយថាម្ដាយឯងវាអាក្រក់តែក៏ខំប្រឹងស្រវាយកឯង»លោកផាក
«លោកឯង»ជុងហ្គុគចង្អុលមុខលោកផាករៀបនឹងនិយាយតតែគាត់កាត់ពាក្យគេមុន
«មិនបាច់និយាយបោលក្បាលចេញពីផ្ទះយើងភ្លាម»លោកផាកចង្អុលមុខដេញជុងហ្គុគចេញ
«មិនបាច់ដេញយើងនឹងទៅហើយលោកនឹងស្ដាយក្រោយនៅទង្វើដែរលោកធ្វើដាក់ជីមីនពេលនេះ»ជុងហ្គុគនិយាយហើយដើរចេញមួយអង្គរក្សខ្លួន ហើយសន្យាក្នុងចិត្តថានិងឈប់មកជាន់ទីនេះដរាបណាលោកផាកមិនទទួលស្គាល់ជីមីននឹងកំហុសខ្លួនឯង
«អេនដ្រៀ»លោកផាកហៅមនុស្សជំនិតដែរគាត់
«បាទលោកម្ចាស់»អេនដ្រៀអោនគោរពលោកផាក
«ឯងឆាប់អោយគ្នាយើងតាមរកជីមីនថាពេលនេះគេនៅទីណាហើយយ៉ាងមិចយ៉ាងម៉ាហើយ»គាត់បញ្ចារមនុស្សជិត
«បាទលោកម្ចាស់ខ្ញុំនឹងទៅឥឡូវនេះ»អេនដ្រៀអោនគោរពម្ដងទៀតមុនមឹងដើរចេញទៅដោយមានលោកផាកតាមមើលពីក្រោយ
«ហឺយ»លោកផាកដកដង្ហើមធំមុននឹងដើរចូលផ្ទះទាំងចិត្តព្រួយបារម្មហ៏ពីកូន។ទឹកចិត្តជាឳពុកអ្នកណាមិនស្រលាញ់កូន កូនគាត់មានតែមួយស្រលាញ់ដូចគ្រាប់ពេជ្យតែគំនុំគ្រួសារមានតាំងពីជំនាន់ឳពុករបស់គាត់ ដែរឳពុកលោកផាកនឹងឳពុករបស់ម្ដាយជុងហ្គុគមានទំនាស់នឹងគ្នា ហើយតមកដល់ជំនាន់គាត់ដែរនៅពេលលោកស្រីអារីសាជុនឡើងកាន់តំណែងជាមេយ៉ាគូរសានៅតែមិនប្រលែងគាត់ទោះគាត់មិនតប តក៏អ្នកស្រីនៅតែតាមព្យាបាទគាត់ដដែរ។ តាមពិតបើឳពុកជុងហ្គុគនៅរស់ហើយជុងហ្គុគគ្រាន់តែស្នងដំណែងពីឳពុកតែមិនធ្វើជាមេម៉ាហ្វៀនឹងមានការជ្រុំជ្រែងពីលោកស្រីអារីសាជុនម្លេះលោកប្រហែលជាអាចនឹងព្យាយាមទទួលយកជុងហ្គុគតែគាត់ធ្វើមិនបាន គាត់មិនចង់អោយជីមីនពាក់ពាន់នឹងគាត់ខ្លាចអ្នកស្រីជុនធ្វើបាបគេ គាត់សង្ឃឹមថាបើគាត់កាត់ការកូនគាត់ចោលហើយអ្នកស្រីនឹងទទួលយកជីមីនដើម្បីសេចក្ដីសុខកូន តែការគិតរបស់គាត់ផ្ទុយស្រលះ រឿងដែរគាត់ខ្លាចនៅតែកើតឡើងដដែរ
«សង្ឃឹមថាកូននឹងមិនអីទៅចុះមីនី»លោកផាកឈរមើលទេសភាពទីខាងលើវិមានទាំងចិត្តមួរម៉ងបើដឹងថាការដែរជីមីនមកលើកមុននោះដោយសារលោកស្រីបណ្ដេញចេញគាត់នឹងអោបក្រសោបកូនទុកភ្លាម។(គាត់ស្មានជីមីននឹងជុងហ្គុគឈ្លោះគ្នាហើយជីមីនងរត់ចេញពីផ្ទះ)។ ពេលនេះគាត់មានតែសង្ឃឹមថានឹងអាចមានដំណឹងរបស់ជីមីនអោយបានឆាប់ប៉ុននោះ។
៚អ្វីក៏ដោយកុំយកការស្មានមកសន្និដ្ធានព្រោះវាអាចធ្វើអោយមនុស្សស្លាប់បាន៚
~BUSAN~
នៅខាងជីមីនឯងនេះវិញគឺកំពុងតែក្អួតស្ទើតែធ្លាយប្រម៉ាត់ទៅហើយ តាំងពីមកពីមន្ទីពេទ្យវិញជីមីនញាំបានត្រឹមបបរបន្តិចហើយក៏ក្អួតចេញមកវិញអស់គ្មានសល់ ក្អួតឡើងទន់ខ្លួន
«ហឹកៗៗ សូមអង្វកូនម៉ាក់មេត្តាម៉ាក់ផងកូនកុំធ្វើបាបម៉ាក់ពេកអី ម៉ាក់ពិបាកទ្រាំណាស់»ជីមីនយំសសឹកអង្គុយផ្អែកជញ្ចាំងបន្ទប់ទឹក គ្មានកំលាំងសូម្បីដើរចេញក្រៅ
«កូនមិនអាណិតម៉ាក់ទេហ៎កូន ម៉ាក់អស់កម្លាំងណាស់»ជីមីននិយាយជាមួយកូនអង្គុយមួយសន្ទុះទើបប្រមូលកំលាំងដែរសេសសល់ដើរចេញពីបន្ទប់ទឹក ដាក់ខ្លួនដេកលើគ្រែដែរនៅជិតបង្អួច
«ប៉ាកូនស្មើនេះញាំបាយហើយនៅណ ម៉ាក់នឹកប៉ាណាស់»ជីមីនអង្អែលពោះខ្លួនឯងពោលតិចៗនឹកនាដល់អាលហ្វាដែរមិនអាចសូម្បីតែនៅជិត តែគេងសុខៗស្រាប់តែក្នុងចាប់ផ្ដើមក្ដៅផុលៗដូចមានអ្នកដុតអ្វីពីខាងក្នុងចឹង
«អួយនេះទៀតហើយមែនទេ»ជីមីនពោលតិចដូចដឹងថាដល់ពេលទៀតហើយ។មែនហើយmarkរបស់ជីមីនធ្វើទុលទៀតហើយដោយសារគេនៅឆ្ងាយពីអាលហ្វារបស់ខ្លួនធ្វើអោយស្នាមMarkធ្វើទុកអោយក្នុងខ្លួនអូមេហ្គាតូចក្ដៅដូចគេដុត
«ហឹម ហឹកៗ ម៉ាក់អាចទ្រាំបានមិនអី ទេណាដើម្បីកូនម៉ាក់»ជីមីព្យាយាមលួងខ្លួនឯងនឹងអង្អែលពោះដែរមានកូនតូចនៅក្នុងនោះដើម្បីបន្លប់អារម្មហ៏ដែរវេទនានៅពេលនេះ
«អូនអាចធ្វើបានដើម្បីកូនយើងជុងហ្គុគ អូននឹងធ្វើបាន ហឹក»ជីមីនយំដង្ហែហៅរកឈ្មោះអ្នកជាប្ដីទោះដឹងថាមិនអាចបានឃើញមុខក៏ដោយ ចិត្តនៅតែនឹកមិនបាត់ មិនថាពេលនេះកំពុងឈឺខ្លួនយ៉ាងណាមនុស្សម្នាក់ដែរខ្លួននឹកឃើញដល់គឺមានតែប្ដី។
៚មិនមែនអ្នកចាកចេញមិនឈឺចាប់តែវាជាជម្រើសដែរត្រូវតែធ្វើដើម្បីសេចក្ដីសុខរបស់មនុស្សដែរខ្លួនយើងស្រលាញ់៚
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romanceជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...
