ភាគទី21
-វិមានត្រកូលមីន-
ឡានជាប្រហែល5គ្រឿងជិះចូលក្នុងវិមានមីនដំណើរគ្នាដែរវិមាននេះត្រូវជាកម្មសិទ្ធរបស់មីន យ៉ុនហ្គីដែរទិញជូនភរិយាមិនព្រមទៅនៅអាមេរិចវិញហើយនៅរំអុកអោយគេទិញផ្ទះប្ដូរមករស់នៅទីនេះវិញទៀត។ជុងហ្គុគនិងសូហ្គាដើរញាប់ជើងចូលទៅបន្ទប់ទទួលភ្ញៀវដែរមានរាងតូចរបស់ថេអង្គុយញាំនំនិយាយទូរស័ព្ទជាមួយជីនមិនចាប់អារម្មហ៏ថាកំពុងមានមនុស្សដើរចូលមករកខ្លួន
«ថេហា»សម្លេងជុងហ្គុគហៅថេមុននឹងដើរចូលមកអង្គុយនៅសាឡុងមុខថេអមដោយសូហ្គាដែរដាក់អង្គុយជាមួយប្រពន្ធ
«បងជីបប៉ុណឹងសិនបានហើយបងតិចទៀតខ្ញុំខលទៅវិញ»ថេចុចបិទមុននឹងសម្លឹងមុខជុងហ្គុគចំៗ«មកធ្វើអី»ថេសួរកំបុត
«គេបានឃើញជីមីនគេមកសួរអូនពីរឿងរាវទាំងអស់»សូហ្គាឃើញជុងហ្គុគស្ទាក់ស្ទើរខ្លួនក៏ឆ្លើយជំនួស
«ហ៎ចង់ដឹងរឿងមិត្តខ្ញុំហ៎ ចង់ដឹងធ្វើអី»ថេនិយាយបែបចំអក
«ថេសូមមេត្តាប្រាប់បងមក បងពិតជាមិនដឹងថាមានរឿងអីកើតឡើងពិតមែន»ជុងហ្គុគអង្វព្រោះដឹងថាប្អូនគេម្នាក់នេះប្រើធម៏ក្ដៅដាក់គឺគ្មានប្រយោជន៏ទេ
«បងរៀបការចង់ដឹងធ្វើអីទៀត»ថេសួបក
«ថេក៏ដឹងមិនចឹងថាជីមីនគេទៅចោលបង ហើយបងគ្រាន់តែរៀបការមិនបានថាបងឈប់ស្រលាញ់មីន»ជុងហ្គុគបកស្រាយ ហើយវាក៏ជាការពិតខ្លួនគ្រាន់តែរៀបការដើម្បីកុឱអោយម្ដាយរញេរញៃនឹងខ្លួនទៀតតែចិត្តស្រលាញ់របស់គេមានសម្រាប់តែជីមីនម្នាក់គត់
«បើជ្រល់ជាល្ងងដល់ម្លឹងហើយចឹងទៅហើយទៅរស់នៅជាមួយប្រពន្ធបងទៅមិនបាច់ចង់ដឹងស្អីទេ»ថេរៀបនឹងងើបដើរចេញតែជុងហ្គុគចាប់ដៃទាន់
«បងសូមមេត្តា ឯងក៏ដឹងថាបងស្រលាញ់ជីមីនប៉ុន្នា សូមមេត្តាប្រាប់បងមកមានអីកើតឡើងទៅលើមីន»ជុងហ្គុគនិយាយទាំងអួលដើមក៏
«ហើយបើដឹងហើយយ៉ាងមេច?អោយម្ដាយបងទៅសម្លាប់មីន?»ថេ
«បងសន្យាបងនឹងកែប្រែគ្រប់យ៉ាង ហើយនឹងការពារមីនមិនអោយដូចមុនទេ»ជុងហ្គុគ
«បានហើយសន្យាដដែរៗធ្វើមិនបានផង ចឹងមិនបាច់ខាតពេលទេទៅវិញទៅ»ថេបែរខ្នងដើរចេញតែត្រូវបង្អាក់មកវិញលឺសម្ដីរបស់ជុងហ្គុគ
«បងនឹងចេញការគ្រប់គ្រងរបស់ម៉ាក់បើសិនជាឯងប្រាប់ការពិតដល់បង»មួយមាត់នេះមិនខុសពីជុងហ្គុគកាត់ការម្ដាយចោលទេ
«ប្រកត់ទេ»ថេសម្លឹងមុខជុងហ្គុគ
«ប្រកត់ហើយ»ជុងហ្គុគនិយាយដោយច្បាស់លាស់ព្រោះគេច្បាស់ហើយ លើកនេះគេនឹងធ្វើគ្រប់យ៉ាងអោយល្អប្រសើរមិនថាត្រូវចាក់ចេញពីម្ដាយក៏ដោយ។
«បាន ចឹងចាំស្ដាប់ណា»ថេដាក់ខ្លួនអង្គុយចុះនិយាយរៀបរាប់រឿងគ្រប់យ៉ាងមិនថាតាំងពីជីមីនចេញពីផ្ទះដំបូងរហូតដល់ការបរិច្ចាកកែវភ្នែកធ្វើអោយជុងហ្គុគភ្លឹកមិនតបតមិនដឹងត្រូវនិយាយបែបណា មិនស្មានថាជីមីនហ៊ានលះបង់គហរប់យ៉ាងដើម្បីគេទាំងដែរអ្នកមានឈ្មោះជាម្ដាយគេឯនោះវិញនិយាយថាស្រលាញ់ពេញមាត់តែហ៊ានបំបែកស្នេហាគេ នឹងមិនមានគំនិតលះបង់អ្វីសោះដើម្បីគេ។នេះឬម្ដាយដែរស្រលាញ់កូនឬស្រលាញ់តែមាត់ទេ។
___________
ឡានរបស់ជុងហ្គុគចេះតែបន្តទៅមុខដោយគ្មានគោលដៅដោយសារតែចៅហ្វាយមិននិយាយអ្វីមួយមាត់សោះតាំងតែចេញពីវិមានត្រកូលមីនមកម្លេះ
«ចៅហ្វាយយើងទៅណាបន្ត»ខេវិនប្រមូលភាពក្លាហានសួរចៅហ្វាយព្រោះទោះយ៉ាងណាក៏គេមិនអាចចេះតែជិះបែបនេះរហូតទេ
«ទៅផ្ទះទៅ»ជុងហ្គុគនិយាយដោយអស់ខ្យល់
«បាទ»ខេវិនបកឡានសម្ដៅទៅវិមានជុនតាមសម្ដីចៅហ្វាយទាំងមិនដឹងថានឹងមានរឿងអ្វីនឹងកើតឡើងទៀតនោះទេ
________
វិមានត្រកូលជុន
មាដាមអារីសាជុនដើរយ៉ាងហំហានសើចសប្បាយអឺងកងចូលក្នុងវិមានជាមួុយកូនប្រសារបន្ទាប់ពីដើរផ្សាជាមួយគ្នាមកតែមិនបានសង្កេតថាមានភ្នែកតោកំណាចកំពុងសម្លឹងមកខ្លួននោះទេ
«សប្បាយទេម៉ាក់»ជុងហ្គុគងើបពីសាឡុងដើរទៅសួរម្ដាយ
«ហាជុនមកវិញលឿនម្លេះថ្ងៃនេះ»លោកស្រីសួរកូនទាំងញញឹម
«ខ្ញុំសួរថាម៉ាក់សប្បាយទេ»ជុងហ្គុគស្រែកសួរមួយទំហឹង
«ឯងកើតអីហាជុង មិចក៏ស្រែកអោយម៉ាក់ហា»លោកស្រីខឹងមួយរំពិចដែរសុខៗកូនមកស្រែកអោយមិនទុកមុខបែបនេះ
«បងមិចក៏ស្រែកម៉ាក់ចឹង»អេនណាធ្វើជាញិញករកចូលទៅជិតជុងហ្គុគតែត្រូវស្ងាត់វិញ
«នាងស្ងាត់ នាងគ្មានសិទ្ធិនិយាយទេ ហើយចំណែកម៉ាក់ចង់កុហកខ្ញុំរឿងមីនីដល់ពេលណាទៀតម៉ាក់»ជុងហ្គុគចង្អុលមុខស្ដីអោយអេនណាមុននិងបែរមកនិយាយជាមួយម្ដាយ
«ហ៎តាមពិតមួម៉ៅជាមួយយើងដោយសារក្មេងសម្រាមនឹងទេហេ»គាត់និយាយបែបមិនខ្វល់
«ម៉ាក់ថាគេសម្រាមតែគេលះបង់គ្រប់យ៉ាងដើម្បីខ្ញុំហើយសួរខ្លួនឯងមើលដែរលះបងស្អីខ្លះអោយខ្ញុំក្រៅពីការឈឺចាប់»ជុងហ្គុគហូរទឹកភ្នែកខឹងណាស់ ខឹងស្ទើរអាចសម្លាប់អ្នកនៅចំពោះមុខនេះទៅហើយ
«នេះឯងហ៊ានថាអោយម៉ាក់ដោយសារអូមេហ្គាថ្នាក់ទាបម្នាក់ផងហេ»គាត់ស្រែកថាអោយជុងហ្គុគតែគិតហេថាបានផលនោះ បើពេលនេះបេះដូចគេខ្ទិចអស់ទៅហើយ
«ម៉ាក់ដែរធ្វើតួរនាទីជាម្ដាយទេ គឺអត់ទេ ម៉ាក់បោះបង់ខ្ញុំចោល ម៉ាក់មិនដែរមកមើលខ្ញុំទេ ខ្ញុំមិនដែរស្គាល់ភាពកកក្ដៅពីម្ដាយសោះតែពេលមានវត្តមានម៉ាក់ខ្ញុំស្គាល់តែការឈឺចាប់ ស្គាល់តែទឹកភ្នែកបើបែបនឹងខ្ញុំមិនបាច់មានម៉ាក់ល្អជាង»ជុងហ្គុគនិយាយហើយរៀបនឹងដើរចេញតែលោកស្រីជុននិយាយឃាត់បង្អាក់ដំណើរ
«បើឯងហ៊ានចេញពីទីនេះយើងនឹងកាត់ការឯងចោលហើយយលងនឹងមិនធ្វើជាសសបង្អែកអោយឯងទៀតទេ»លោកស្រីនិយាយដោយសម្លេងរឹងកំព្រឹស
«ហាហា ម៉ាក់គិតថាខ្ញុំខ្វល់ហេ ចឹងអរគុណហើយណាមាដាមអារីសាជុនពីពេលនេះទៅយើងលែងស្គាល់គ្នាទៀតហើយ ហើយនាងខ្ញុំនិងអោយខេវិនយកលិខិតលែងលះមកអោយថ្ងៃស្អែក»ជុងហ្គុគនិយាយតែប៉ុណ្ណឹងក៏ដើរចេញមិនងាក្រោយហើយក៏មិនស្ដាយក្រោយដូចគ្នា។តែផ្ទុយទៅវិញលោកស្រីជុនខឹងស្ទើឡើងឈាមពេលឃើញទង្វើរបស់កូនប្រុសដែរហ៊ានកាត់ការចោលខ្លួនដោយសារតែជីមីនម្នាក់គត់
«យើងមិនលើកលែងអោយឯងទេ»លោកស្រីជុននិយាយដោយកំហឹងហើយលើទូរស័ព្ទខលទៅអ្នកណាម្នាក់យ៉ាងប្រញាប់
«ហាឡូរីឆាត យើងមានការងារអោយឯងធ្វើជាបន្ទាន់»លោកស្រីជុននិយាយដោយសម្ដីពិសពលហើយអ្វីដែរបានលឺសូម្បីតែអេនណាក៏ខ្លាចរអានិងគាត់ដែរ
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Roman d'amourជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...
