ភាគ3
ក្រលេកមកមើលវិមានត្រកូលជុនវិញពេលនេះកំពុងធ្វើពិធីខួបកំណើតលក្ខណះគ្រួសារដែរធ្វើឡើងសម្រាប់អោយលោកម្ចាស់វិមានតែមិនបាច់មើលមុខម្ចាស់ខួបទេ មុខមិនរីកអោយ មុខមាំអោយក្រញូវ មិនសម្បីញញឹមបន្តិចសោះ។ស្របពេលនេះគ្រួសាររបស់អេរិកាក៏មកចូលរួមដូចគ្នាហើយមាដាមជុនមើលទៅរីករាយជាងម្ចាស់ខួបទៅ ទៀត និយាយសើចក្អាកក្អាយជាមួយមាដាមក្លារិកជាម៉ាក់របស់អេរិកាទាំងដែរសូម្បីតែអេរិកាក៏មុខមិនសូវស្រស់ដូចគ្នា
«និយាយចឹងជុងហា ម៉ាក់ថាកូនល្មមគិតគូររឿងរៀបការហើយ នេះភ្ជាប់ពាក្យជិត3ឆ្នាំទៅហើយណា»មាដាមនិយាយហើយសម្លឹងមុខកូនប្រុសដែរអង្គុយក្បាលតុទាំងទឹកមុខមាំសាកសមជាមេគ្រួសារដោយមានគាត់អង្គុយឆ្វេងដៃ
«ខ្ញុំថាកុំទាន់អីម៉ាក់ កាសុីណូថ្មីទើបនឹងបើកខ្ញុំរវល់ណាស់»ជុងហ្គុគលើកកែវស្រាក្រហមមកផឹកហើយនិយាយមួមៅនិងម៉ាក់គេដែរចេះតែចង់អោយគេរៀបការទាំងដឹងហើយថាគេមានប្រពន្ធហើយ នេះគេព្រមភ្ជាប់ពាក្យហើយសម្ដែងមុខមហាជនដល់សព្វថ្ងៃដោយសារគាត់គំរាមប៉ុនោះហើយយល់មុខដែរគាត់ជួយជ្រមជ្រែងគេអោយក្លាយជាម៉ាហ្វៀតែប៉ុននោះតែបើគេអស់ការអត់ធ្មត់ពេលណាទោះជាម្ដាយក៏គេទុកមួយលែកសិនដែររាល់ថ្ងៃគេស្ទើតែប្រះទ្រូងពេលឃើញប្រពន្ធជាទីស្រលាញ់ត្រូវមកលួចលាក់ហើយពិបាកចិត្តដោយសារគេ
«កូនអាយុ30ហើយប្រុងចាំដល់ពេលណា»មាដាមតឹងសសៃកដាក់ជុងហ្គុគពេលឃើញទឹកមុខម៉ាក់ប៉ារបស់អេរិកាប្រែទឹកមុខដូចមិនពេញចិត្ត
«ខ្ញុំមិនខ្វល់ហើយបើម៉ាក់នៅតែបង្ខំខ្ញុំទៀតកុំថាខ្ញុំមិនបានប្រាប់»ជុងហ្គុកដាក់កែវស្រាចុះសម្លឹងមុខម៉ាក់គេដោយភ្នែកមុតមិនដក់ភ្នែក
«នេះជុងហ្គុគឯងហ៊ានសម្ដីធំដាក់ម៉ាក់ផងហេ»ម៉ាដាមងើបឈរស្ដីអោយជុងហ្គុគតែអេរិកាឃើញស្ថានភាពមិនស្រួលក៏ងើបពីកៅអីឡើង
«អ្នកម៉ាក់ខ្ញុំថាយើងកុំទាន់និយាយរឿងនេះពេលនេះអីថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ជុងកុំអោយមានរឿងអីណាម៉ាក់»អេរិកានិយាយសម្ដីផ្អែមកាន់ដៃម៉ាដាមអារីសាអោយអង្គុយវិញមិនចង់អោយមានរឿង
«ហឺយ មើលចុះកូនល្អយ៉ាងនេះជុងបានកូនជាប្រពន្ធពិតជាសំណាងហើយជាការជ្រើសរើសដ៏ល្អពិតមែន»ម៉ាដាមដាក់ដៃលើដៃរិកាសរសើរនាងមិនដាច់ពីមាត់ធ្វើអោយប៉ាម៉ាក់នាងញញឹមបិទមាត់មិនជិតតែអ្នកដែរញញឹមមិនសមគឺនាងតូចហើយនឹងជុងហ្គុគនេះតែម្ដង
«ម៉ាក់ខ្ញុំមានការរវល់ត្រូវទៅមុនហើយ លោកអុំខ្ញុំលាសិនហើយអ្នកទាំងអស់គ្នាតាមសប្បាយចុះ»ជុងហ្គុគនិយាយហើយក៏ងើបដើរចេញទៅរុយមិនអោយអ្នកជាម្ដាយតាមឃាត់ទាន់ហើយធ្វើអោយលោកស្រីខឹងលើសដើម
«មើលចុះចរិកនេះមិនដឹងរៀនតាមអ្នកណាទេហឺយ»ម៉ាដាមនិយាយទាំងមួមៅហើយមិនពេញចិត្តយ៉ាងខ្លាំងដែរត្រូវកូនប្រុសជើងល្អបំបាក់មុខនៅមុខដន្លងបែបនេះ
-Nine one Hannam Royal-
ជីមីនកំពុងតែដេកលង់លក់លើសាឡុងទាំងមានស្នាមទឹកភ្នែកដាបលើថ្ពាល់នៅឡើយសុខៗមានអ្នកណាមិនដឹងខលមកទាំងយប់
~but I still want you, ohh ohhh , I still want you~
«ហាឡូគុគគីហា»ជីមីនលើកទូរស័ព្ទនិយាយទាំងសម្លេងងុលៗភ្លាមពេលឃើញថាលេខប្ដីជាអ្នកខលមក
«ថាមិច បាទបាទខ្ញុំនិងទៅភ្លាម»ជីមីនគ្រាន់តែលឺភ្លាមស្ទុះស្ទាចេញទៅភ្លាម ពេលលឺអ្នកខលមកនោះមិនមែនជាប្ដីខ្លួនទេតែផ្ទុយទៅវិញជាអ្នករត់តុនៅខ្លឹបជិតនឹងផ្ទះគេនេះឯង។
ជុងហ្គុគពេលដែរចេញពីវិមានមកគេមិនបានទៅណាទេតែគឺទៅអង្គុយផឹកម្នាក់ឯងនៅជិតផ្ទះដោយគ្មានអង្គរក្សសម្បីម្នាក់មកតាមទើបធ្វើអោយជីមីនភ័យស្លន់ស្លោខ្លាចមានរឿង
-1ម៉ោងក្រោយមក-
~ក្រាក~
ជីមីនគ្រាជុងហ្គុគចូលផ្ទះយ៉ាងលំបាកដោយសារមាឌខុសគ្នាខ្លាំងពេលហើយត្រូវប្រើពេលយូរគួរសមទំរាំបានមកដល់ផ្ទះ។ជីមីនបើកទ្វាគ្រៀទប់ជុងហ្គុគរហូតដល់គ្រែទើបដាក់ចុះអោយដេកស្រួលបួលហើយរៀបកន្លែងអោយដេកស្រួលបួលរៀបនឹងដើរចេញតែត្រូវជុងហ្គុគចាប់ទាញដៃមួយទំហឹងធ្វើអោយទប់ខ្លួនមិនទាន់ដួលមកលើជុងហ្គុគមួយអស់ជំហតែម្ដង
«ហឹម បេប៊ី»ជុងហ្គុគនិយាយបែបអ្នកស្រវឹងងងុលអោបចង្គេះរាងតូចជាប់ដាក់មុខនៅចន្លោះក៏ជីមីនឆ្មុះឆ្មុលនៅនឹង
«ហឹមគឺអូនលែងអូនសិនណាអូន»ជីមីននិយាយលួងលោមព្យាយាមយកខ្លួនចេញពីរង្វង់ដៃរាងក្រាស
«កុំទៅចោល បង»ជុងហ្គុគរឹតរង្វងដៃលើសដើមមិនព្រមលែងដៃសោះធ្វើអោយជីមីនជ្រួញជញ្ចើមមិនយល់ពីប្ដីសោះ
«អូនមានបានទៅណាឯណាអូនទៅយកន្សែងជូតខ្លួនអោយបងតើ»ជិមីននិយាយដោយសម្លេងផ្អែមលួងលោមជុងហ្គុគ
«បងមិនត្រូវការ អូនកុំយកលេះចេញពីបង បងមិនព្រម»ជុងហ្គុគនិយាយសុខៗកញ្រ្ចោលបូករួមនឹងស្រវឹងផងធ្វើអោយគេបញ្ចេញអារម្មហ៍គេទាំងអស់មកតែម្ដង
«បងនិយាយអីអូនមិនបានចេញពីបងទៅណាទេជុង»ជីមីនអោបតបទៅជុងហ្គុគវិញដែរកំពុងយំទឹកភ្នែកហូរសស្រាក
«កុំទៅណាចោលបង ទោះមានរឿងអី អ្នកណានិយាយអីក៏ដោយកុំបោះបង់បង»ជុងហ្គុគអោបរាងតូបយំអង្វជីមីន
គេខ្លាចណាស់ គេខ្លាចថ្ងៃណាមួយគេនឹងបាត់បងមនុស្សម្នាក់នេះ មនុស្សដែរគេស្រលាញ់ស្មើជីវិត។
«មិនទៅណាចោលបងទេ»ជីមីនយំស្ងាត់ៗអោបជុងហ្គុគជាប់ទ្រូង
«សន្យានឹងបងមក សន្យាមកថាមិនបោះបង់បង»ជុងហ្គុគងើបមុខឡើងសម្លឹងកែវភ្នែកជីមីនទាមទារសន្យា
«សំងំដេកទៅបងស្រវឹងហើយជុង»ជីមីនលួងលោម គេមិនចង់សន្យានៅអ្វីដែរមិនច្បាស់លាស់គេខ្លាចថាគេធ្វើមិនបាន
«អូនសន្យាមកហេតុអី អូនមិនសន្យាហា ហឹក»ជុងហ្គុគអោបជីមីនយំសស្រាកមានអារម្មហ៏ថាឈឺក្នុងទ្រូងចម្លែក
«អូនសន្យាថារាងកាយនឹងបេះដូងអូនជារបស់បងរហូតទៅណា រហូតដល់លេងមានរូបកាយនៅលើលោកនេះ»ជិមីននិយាយសន្យាតែបែរជាមិនទទួលបានឆ្លើយតបដល់អោនមើលទើបដឹងថាជុងហ្គុគសន្លប់ដេកបាត់ហើយ (អូនសូមទោសដែរមិនអាចសន្យាថានៅជាមួយបងរហូតព្រោះអូនមិនដឹងថាអាចរក្សាវាឬអត់ទេ)ជីមីននិយាយក្នុងចិត្តដៃអង្អែលក្បាលជុងហ្គុគតិចៗ។វាមិនមែនលើកទីមួយទេដែរជុងហ្គុគស្រវឹងយំអង្វគេបែបនេះតែគេមិនហ៊ានសន្យា គេមិនចង់សន្យានៅអ្វីដែរមើលមិនឃើញមិនដឹងអនាគតនឹងទៅជាបែបណា គេមិនហ៊ានស្រមៃគេខ្លាចថាថ្ងៃណាមួយគេត្រូវចាកចេញឬជុងហ្គុគជាអ្នកទុកគេចោល មានតែបណ្ដោយតាមពេលវេលាបានត្រឹមដល់ត្រឹមនឹង
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romanceជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...
