ភាគទី10ជីវិតថ្មី

577 48 8
                                    

ភាគទី10
Busan South Korea
នៅផ្ទះតូចនៅតំបន់ជាយខេត្តបូសានដែរជាកម្មសិទ្ធិរបស់អូរមេហ្គាតូចដែរគ្រប់គ្នាតាមរកគ្រប់ច្រកល្ហកនោះតែបែរជាមករស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីតំបន់ទីប្រជុំជនរបស់ខេត្តទៅវិញ។ ការស្មានរបស់ជុងហ្គុគខុសស្រលះជីមីនមិនបានទៅរកការងារនៅទីក្រុងឬក៏រកការងារធ្វើទេតែជីមីនបែរជាគេចខ្លួនមករស់នៅដាច់ពីគេឯងទៅវិញ។ជីមីនរស់នៅជាមួយជីវភាពមិនធូរធារទេ គេសល់លុយខ្លះពីការលក់គ្រឿងពេជ្យរបស់ខ្លួននឹងលុយដែរយកមកតាមមិនប៉ុន្មានទេទើបអូរមេហ្គាតូចត្រូវសុីឈ្នួលបេះផ្លែឈើអោយគ្រួសាររបស់តាយាយាម្នាក់ដែរគាត់មានចិត្តល្អមេត្តាជួលផ្ទះអោយគេរស់នៅក្នុងតំលៃថោកនឹងមានការងារធ្វើក្នុងចំការរបស់គាត់។ ការរស់នៅរបស់ជីមីនពិបាកកាយ ហត់កាយជាងពីមុនណាមួយខ្លួនកំពុងមានទំងន់គ្មានប្ដីនៅក្បែរហើយឆ្ងាយពីអាលហ្វាបែបនេះធ្វើអោយគេកាន់តែធ្វើទុកនិងចាញ់កូនខ្លាំងលើសដើមទៅទៀត នៅមានស្នាមmarkដែរធ្វើទុក
ក្រហលក្រហាយពិបាករស់នៅមែនទែន

ភាគទី10Busan South Koreaនៅផ្ទះតូចនៅតំបន់ជាយខេត្តបូសានដែរជាកម្មសិទ្ធិរបស់អូរមេហ្គាតូចដែរគ្រប់គ្នាតាមរកគ្រប់ច្រកល្ហកនោះតែបែរជាមករស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីតំបន់ទីប្រជុំជនរបស់ខេត្តទៅវិញ។ ការស្មានរបស់ជុងហ្គុគខុសស្រលះជីមីនមិនបានទៅរកការងារនៅទីក្រុងឬក៏រក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ផ្ទះជីមីន

ចំការ serendipity
ចំការផ្លែឈើដែរមានផ្ទៃដីរាប់ហិចតាលាតសន្ធឹងល្វឹងល្វើយបង្ហាញអោយឃើញអូមេហ្គាតូចកំពុងដើរកាត់ថ្ងៃជាមួយ
កន្រ្តក់តូចរបស់ខ្លួនចូលមកក្នុងចំការដែរតែងខ្លួនជាមួយនឹងមួកធំបូករួមជាមួយអាវអៀមធ្វើអោយមើលទៅកាន់តែគួរអោយស្រលាញ់មួយកំរិតទៀតទោះបីជាមុខមាត់ស្លេកស្លាំងតែសម្រស់មិនបានអន់ថយបន្តិចណាទេ
«ជីមីនហា មិចក៏ថ្ងៃនេះយឺតម្លេះហាចៅ»សម្លេងលោកយាយនូរី លឺពីចម្ងាយស្រែកសួរជីមីនដែរមុខស្លេកៗទៀតហើយសង្ស័យតែកូនតូចធ្វើទុកទៀតហើយមើលទៅ
«គឺចៅក្អួតហើយរាងវិលមុខកាលពីព្រឹកទើបចៅមកយឺត សូមទោសណាលោកយាយ»ជីមីនឆ្លើយយ៉ាងស្រទន់ដាក់លោកយាយដែរជាម្ចាស់ចំការនឹងជាអ្នកមានគុណជួយជីវិតគេហើយនឹងកូន បើមិនបានលោកតាលោកយាយជិះកាត់តាមផ្លូវកាលពីយប់ដែរឳពុកគេបានបណ្ដេញគេចេញពីផ្ទះទេមិនដឹងថាពេលនេះគេយ៉ាងមិចយ៉ាងម៉ាទៅហើយទេ
«ចឹងចៅគួរតែនៅផ្ទះសម្រាក់មិនគួរចេញមកហាលថ្ងៃក្ដៅបែបនេះទេហើយគួរតែទៅពេទ្យពិនិត្យចេញម្ដងក៏ល្អ»លោកយាយដែរមានវ័យចំណាស់ហើយជាអូមេហ្គាស្រាប់នោះគាត់ដឹងច្បាស់ពីទុកលំបាករបស់អូមេហ្គាថាពិបាកយ៉ាងណាដែរពពោះតែម្នាក់ឯងគ្មានប្ដីមើលថែរហើយនៅទ្រាំឈឺផ្សាដោយសារស្នាមMarkដែរត្រូវរស់នៅឆ្ងាយពីដៃគូររបស់ខ្លួននោះ
«ចៅគិតថាពេលល្ងាចចេញពីចំការទើបបានទៅពិនិត្យណាលោកយាយ»ជីមីនញញឹមឆ្លើយតប តាមពិតគេក៏ចង់ទៅពិនិត្យម្ដងដែរ ណាមួយកូន3ខែជាងហើយគេមិនដែរបានពិនិត្យម្ដងទៀតតាមការណាត់ទេ ដោយហេតុផលគេចង់ទុកលុយខ្លាចខ្វះខាតពេលសម្រាលណានៅថ្លៃចំណាយផ្សេងនឹងសម្ភារះកូនទៀតចឹងបើសន្សំបានត្រូវតែធ្វើហើយដើម្បីប្រការទុកជាមុន
«មិនបាច់ចាំដល់ល្ងាចទេចៅឆាប់ទៅឥឡូវនឹងទៅ ហើយអោយតាជូនទៅ កុំចាំអីខ្លាចចៅឈឺជាងនេះណា»លោកយាយអង្អែលក្បាលជីមីនដោយចិត្តអាណិតស្រលាញ់ ដូចចៅបង្កើតព្រោះគាត់នឹងតាគ្មានកូនចៅទេ អាចថាពួកគាត់សល់ទ្រព្យតែមិនមានសំណាងមានកូនចៅដូចគេ
«តែនៅចំការគ្មានអ្នកមើលទេលោកយាយ»ជីមីនក្រែងចិត្តលោកយាយដែរតែងតែយោគយល់មេត្តាដល់គេហើយនឹងកូន
«កម្មករក៏មិនចៅមិនបាច់បារម្មហ៏ទេ»លោកយាយនិយាយលួងលោម
«តែ»ជីមីនរកប្រកែកតែលោកយាយនិយាយកាត់មុន
«គ្មានតែគ្មានស្កអីទេឆាប់ទៅ»លោកយាយដឹកដៃជីមីនសំដៅទៅរកឡានមិនអោយប្រកែកទាន់ហើយអោយកូនចៅទៅហៅប្ដីគាត់ដើម្បីជូនជីមីនទៅពេទ្យពិនិត្យពោះចេញម្ដងនេះក៏យូរហើយមិនដែរពិនិត្យសោះតែម្ដង
KANG DONG Hospital BUSAN
ជីមីនអង្គុយនៅកៅអីរងចាំម្នាក់ឯងដោយលោកតាគាត់ចាំក្នុងឡានមិនចង់ចូលមកខាងក្នុងជាមួយព្រោះគាត់ជាមនុស្សចាស់ហើយក៏មិនសូវត្រូវជាមួយខ្លឹនថ្នាំអស់ទាំងនេះដែរ។អង្គុយរង់ចាំយូរទៅចេះតែក្រលែកមើលនេះមើលនោះក៏ប្រតាក់ភ្នែកនឹងក្មេងតូចកំពុងប្រឡែងលេងជាមួយឳពុកហើយមានម្ដាយកំពុងពោះរងចាំចូលពិនិត្យដូចគ្នា។ចិត្តជាអូមេហ្គាពេលឃើញគ្រួសារគេមានប្ដីចាំលើកទឹកចិត្តចាំមើលថែរធ្វើអោយជីមីនអាណិតខ្លួនឯងដែរត្រូវមករងទុក្ខលំបាកម្នាក់ឯងគ្មានប្ដីនៅក្បែរ គ្មានការយកចិត្តទុកដាក់តែយ៉ាងណាវាជាជំរើសតែម្យ៉ាងដើម្បីសេចក្ដីសុខរបស់កូនគេត្រូវតែលះបង់
«កូនកុំអន់ចិត្តដឹងទេ ព្រោះប៉ាស្រលាញ់កូនដូចម៉ាក់ចឹងទោះប៉ាមិននៅក្បែរតែម៉ាក់សន្យាថានឹងមើលថែរកូនអោយបានល្អណាកូនសម្លាញ់»ជីមីនអង្អែលពោះខ្លួនឯងថ្នមៗនឹងនិយាយទៅកាន់កូនតូចដែរមិនទាន់មានរូបនៅឡើយ
តឹត
«សូមអញ្ចើញ ផាកជីមីន»គ្រូពេទ្យចេញមកហៅឈ្មោះជីមីនអោយចូលពិនិត្យកាត់ចង្វាក់អារម្មហ៏អ្នកដែរខ្វះភាពកកក្ដៅអោយដើរចូលទៅខាងក្នុងដើម្បីពិនិត្យនឹងពិគ្រោះជាមួយពេទ្យ។
~មួយសន្ទុះក្រោយ~
ជីមីនអង្គុយពីមុខលោកគ្រូពេទ្យវ័យចំណាស់ប្រហែល60ឆ្នាំដើម្បីចាំស្ដាប់លទ្ធិផល
«ជីមីនអូមេហ្គា តើឯប្ដីរបស់ក្មួយហឹម»លោកគ្រូពេទ្យសួរនាំដោយសម្លេងស្រទន់ព្រោះធម្មតាអាលហ្វាមិនងាយនឹងបោះបង់អូមេហ្គារបស់ខ្លួនអោយមកពិនិត្យម្នាក់ឯងអីបែបនេះទេ
«ខ្ញុំម្នាក់ឯងមិនមានអាលហ្វាទេលោកគ្រូពេទ្យ»ជីមីនិយាយនឹងអោនមុខចុះមិនហ៊ានមើលមុខលោកដុកទ័រចំៗនោះទេព្រោះមានថាខ្មាសអៀនដែរមានគេមកសួរពីអាលហ្វារបស់ខ្លួនបែបនេះ
«ហ៎អោយអុំសូមទោសផងណាចឹង សុខភាពទារកល្អនេះក៏ចូលដល់ខែទី3ហើយចឹងគួរមានការប្រុងប្រយ័ត្នខ្ពស់ កុំធ្វើការធ្ងន់ពេក កុំគិតច្រើន ព្រោះអ្នកម្ដាយមានសុខភាពខ្សោយពីកំណើតទោះទារកមានសុខភាពល្អតែសុខភាពម្ដាយអាចជាកត្តាប៉ះពាល់ដល់ទារក»លោកដុកទ័រនិយាយរៀបរាប់យ៉ាងក្បោះក្បាយប្រាប់ទៅជីមីន
«ចុះសុខភាពខ្ញុំពេលនេះមិនអីទេមែនអត់លោកគ្រូពេទ្យ»ជីមីនសួរទាំងបារម្មហ៏ព្រោះសុខភាពខ្លួនអាចនឹងប៉ះពាល់ដល់កូន
«ពេលនេះក្មួយគ្រាន់តែខ្សោយខ្លាំងដោយសារចាញ់កូនផងនឹងសម្រាក់មិនគ្រប់គ្រាន់ផងទើបបែបនេះចឹងក្មួយគួរសម្រាកអោយគ្រប់នឹងព្យាយាមកុំធ្វើការលើសកម្លាំង»លោកគ្រូពេទ្យ
«បាទលោកគ្រូពេទ្យ»ជីមីនញញឹមមិនសូវសំព្រោះមិនអោយគេធ្វើយ៉ាងមិចបានបើគេត្រូវចិញ្ចឹមកូនហើយនៅថ្លៃចំណាយផ្សេងៗទៀត
«ហ៎ហើយក្មួយគួរតែចំណាចពេលនៅជាមួយដៃគូររបស់ក្មួយអោយបានច្រើនព្រោះបើក្មួយគ្មានអាហ្វាលចាំមើលថែរឬនៅជិតទេនោះស្នាមmark នឹងធ្វើទុកហើយវានឹងប៉ះពាល់ខ្លាំងដល់សុខភាពក្មួយនឹងកូនដូចគ្នា»លោកដុកទ័រព្យាយាមដាស់តឿន ជីមីនម្ដងទៀតណាជីមីនខ្សោយស្រាប់ងាយនឹងស្រុតសុខភាពចុះដុនដាបបើគ្មានអាលហ្វានៅក្បែរ
«បាទខ្ញុំនឹងចងចាំទុក អរគុណច្រើនលោកដុកទ័រ»ជីមីនញញឹមអរគុណមុននឹងរៀបចំត្រលប់ទៅវិញ
«ហ៎មែនហើយមកពិនិត្យខែក្រោយក្មួយអាចដឹងពីភេទកូនហើយចឹងកំភ្លេចមកតាមការណាត់ ពេលនេះក្មួយអាចទៅបើកថ្នាំបានមុននឹងចេញទៅណា»លោកដុកទ័រញញឹមប្រាប់
«បាទអរគុណច្រើន»ជីមីនអោនគោរពគាត់បន្តិចមុននឹងដើរចេញពីបន្ទប់ពិនិត្យទៅបើកថ្នាំហើយដើរចេញទៅវិញទាំងទឹកមុខញញឹមស្រស់ព្រោះគេជិតបានដឹងពីភេទរបស់កូនឆាប់ៗនេះហើយ
«មិនយូរទេម៉ាក់បានដឹងពីកូន ថាកូនជាព្រះនាងឬជាព្រះរាជបុត្រតូចរបស់ម៉ាក់ហើយកូនសម្លាញ់»ជីមីនញញឹមដើរចូលទៅក្នុងឡានរបស់លោកតាម្ចាស់ចំការដែរកំពុងអង្គុយចាំដំណឹងពីគេស្រាប់ គ្រាន់តែចូលដល់ក្នុងឡានលោកតាសួរនាំមិនបាត់សោះធ្វើអោយអ្នកម្ដាយវ័យក្មេងរីករាយនឹងចែករំលែកជាមួយគាត់ទោះគ្មានឳពុករបស់ក្មេងនៅចាំស្ដាប់ក៏មានអ្នកមានចិត្តបុណ្យតាមជួយជ្រុំជ្រេង អាចថាពេលនេះគេមិនស្រណុកកាយតែផ្លូវចិត្តគឺប្រសើរច្រើនទោះនឹកប្ដីបន្តិចតែមិនឈឺចាប់ដូចគ្រាមុន
SEOUL KOREA
វិមានត្រកូលផាក

ចំការ serendipityចំការផ្លែឈើដែរមានផ្ទៃដីរាប់ហិចតាលាតសន្ធឹងល្វឹងល្វើយបង្ហាញអោយឃើញអូមេហ្គាតូចកំពុងដើរកាត់ថ្ងៃជាមួយកន្រ្តក់តូចរបស់ខ្លួនចូលមកក្នុងចំការដែរតែងខ្លួនជាមួយនឹងមួកធំបូករួមជាមួយអាវអៀមធ្វើអោយមើលទៅកាន់តែគួរអោយស្រលាញ់មួយកំរិតទៀតទោះបីជាមុខមាត់ស្ល...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ឡានទំនើបខ្មៅរលោង5គ្រឿងជិះប្រដិញគ្នាចូលមកឈប់ក្នុងវិមានត្រកូលផាកដោយគ្មានការអញ្ចើញបន្តិចសោះ។អង្គរក្សអាវខ្មៅចុះមកស្របគ្នានឹងមានមនុស្សជំនិតមុខងាប់ដូចចៅហ្វាយចុះមកបើទ្វាអោយចៅហ្វាយសាតានដោយ
ស្វះហាប់ខ្លាចត្រូវម៉ាត់បើធ្វើមិនទាន់ចិត្ត
«ពួកលោកជាអ្នកណាហើយមកនេះមានការអីដែរ»មេការវ៉ាងសួរទៅបុរសអាលហ្វាដែរចូលមកគ្មានការអនុញាត្តិ
«ទៅប្រាប់ចៅហ្វាយរបស់អ្នកទៅថាលោកប្រុសជុនមកសុំជួន»ខេវិនឆ្លើយដោយសម្លេងត្រជាក់ស្រេប

#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now