ភាគទី20
5ខែកន្លងផុតទៅ~
ពេលវេលាដើរទៅមុខយ៉ាងរហ័ស រឿងខ្លះក៏បានផ្លាស់ប្ដូររឿងខ្លះក៏គ្មានអ្វីប្រែប្រួលដូចជាជីវិតជុងហ្គុគចឹងគ្មានអ្វីក្រៅពីការងារនឹងការងារនោះទេ សូម្បីទាំងជួបជុំការមិនដែរបានជួបគ្នាតាំងពីមង្គលការរួចមកម្លេះ។
-វិមានត្រកូលជុន-
ជុងហ្គុគកំពុងដើរចុះមកពីជាន់ខាងលើជាមួយអាវធំរៀបនឹងទៅធ្វើការដូចរាល់ដង
«ជុងហ្គុគមិនញាំអាហារពេលព្រឹកសិនទេហេកូន»លោកស្រីជុនស្រែកហៅពីបន្ទប់អាហារពេលឃើញកូនប្រុសរៀបនឹងចេញទៅធ្វើការ
«អត់ទេម៉ាក់ពិសារចុះ»ជុងហ្គុគងាកមកនិយាយជាមួយម្ដាយដោយគ្មានអារម្មហ៏អ្វីទាំងអស់ មិនសូម្បីញញឹម
«បងជុង បងទៅធ្វើការមែនទេអូនទៅសុំផងណា»អេនណាប្រមូលភាពក្លាហ៊ានងើបពីតុអាហារនិយាយទៅកាន់ជុងហ្គុគតែចម្លើយធ្វើអោយសឹងតែក្អួតឈាមទាំងដុំទៅហើយ
«អត់! នាងចង់ទៅណាជារឿងនាងកុំរញេរញៃជាមួយខ្ញុំ»ជុងហ្គុកនិយាយដោយសម្លេងរឹងកំព្រឹស
«ជុង ប្អូនគ្រាន់តែចង់ទៅជាមួយមិចចាំបាច់សម្ដីធំបែបនេះ អោយប្អូនទៅជាមួយផងទៅ»លោកស្រីឃើញទឹកមុខកូនប្រសារចង់យំបន្តិចអីបន្តិចក៏លូកមាត់ទៅស្ដីអោយកូនប្រុស
«កុំមករញេរញៃជាមួយខ្ញុំបើម៉ាក់ស្រលាញ់ក៏យកទៅតាមទៅតែកុំទៅជាកន្លែងផ្ទាល់ខ្លួនរបស់ខ្ញុំ»ជុងហ្គុគនិយាយតែប៉ុណ្ណឹងក៏ដើរចេញទៅទុកអោយអ្នកស្រីបានត្រឹមដង្ហើមធំអាណិតកូនប្រសារ ដែរកូនប្រុសខ្លួនមិនដែរខ្វល់យកចិត្តទុកដាក់ មិនមើលមុខ ហើយក៏មិនដែរប៉ះ។មែនហើយជុងហ្គុគរៀបការជាមួយអេនណាពិតមែនតែគេមិនដែរប៉ះ មិនដែរដេកបន្ទប់ជាមួយជួនខ្លះក៏ដេកនៅកន្លែងធ្វើការ ពេលខ្លះក៏ដេកនៅខុនដូ ទោះមកផ្ទះក៏មិនដេកបន្ទប់រួម ហើយទោះលោកស្រីចង់និយាយឬគំរាមក៏មិនបានផលដូចមុនព្រោះជុងហ្គុគលែងឈឺលែងខ្វល់ពីសម្ដីគាត់ មិនសម្បីខ្វល់ខ្វាយបន្តិចសោះឡើយ។
——
ឡាន Mercede Benz ពណ៏ខ្មៅកំពុងបរយ៉ាងលឿនសម្ដៅទៅ Jeon Group ដោយមានជំនិតដៃស្ដាំជាអ្នកបើកបរ
«ចៅហ្វាយបាទ»ពេលកំពុងជិះបានមួយសន្ទុះខេវិនក៏ហៅចៅហ្វាយក្រោយពីស្ងប់ស្ងាត់លឺតែសម្លេងដកដង្ហើម
«ហឹម»ជុងហ្គុគគ្រាន់តែក្រហឹមតែភ្នែកកំពុងរំពៃមើលទៅខាងក្រៅ
«ចៅហ្វាយដល់ពេលទៅពិនិត្យសុខភាពហើយទាន យើងគួរទៅមន្ទីពេទ្យសិនល្អទឹនេះក៏ជិតដល់ស្រាប់ហើយ»ខេវិន
«ឯងសួរយើងធ្វើអីបើឯងសម្រេចចិត្តរួចហើយ»ជុងហ្គុគនិយាយនេះដោយសារជំនិតកំហូចនេះជិះសម្ដៅទៅមន្ទីពេទ្យស្រាប់ហើយ ហើយមកធ្វើពើរសួរគេទៀត
«ហេហេចៅហ្វាយខេវិនបារម្មហ៏ពីសុខភាពចៅហ្វាយនឹងណា»ខេវិនសើចបន្លប់ពេលមើលកញ្ចក់ឃើញម្ចាស់ក្រវីក្បាលហួសចិត្តនិងខ្លួន។កន្លងមកមានតែខេវិនម្នាក់គត់ដែរហ៊ានតសម្ដីជាមួយគេ ហើយនៅក្បែរគេគ្រប់ពេលនៅពេលដែរមិត្តគេគ្មានម្នាក់ណានៅក្បែរគេដូចមុន។សម្រាប់ជុងហ្គុគខេវិនមិនត្រឹមជាមនុស្សជំនិតទេតែជាបងប្អូនល្អម្នាក់ទៀតរបស់ខ្លួនដូចគ្នា។
SEOUL HOSPITAL
ជុងហ្គុគនិងខេវិនកំពុងដើរចូលក្នុងមន្ទីដោយទឹកមុខមើលមិនបានរបស់ជុងហ្គុគតែដើរមិនទាន់ដល់ក្នុងផង មនុស្សម្នាក់ធ្វើអោយជុងហ្គុគមើលឡើងភ្លឹកឈប់ដើរទៅមុនបន្តទៀតរីឯខេវិនវិញភ័យឡើងបែកញើស
«ជីមីន»មែនហើយអ្នកអ្នកដែរជុងហ្គុគឃើញនោះគឺជីមីនដែរអង្គុយបិទភ្នែកជិតឆឹង ដោយអោបកូនតូចពាក់ឈុត ស្ទិចខ្ចូតមានអ្នកបំរើនឹងអង្គរក្សដើរអម4-5អ្នកនឹងម្នាក់ជួយរុញរទេះអោយ
«អឺចៅហ្វាយយើងចូលទៅជិតដល់ម៉ោងហើយបាទ»ខេវិនទាញដៃចៅហ្វាយចូលក្នុងតែមិនបានសម្រាច់ត្រូវជុងហ្គុគទាញមកវិញ
«មានរឿងអីនឹងខេវិន ឯងមានអីលាក់យើងហេ»ជុងហ្គុគមានអារម្មហ៏មិនស្ងាប់ភ្លាមពេលឃើញសភាពជីមីនតែខ្លួនមិនតាមទេទុកអោយជីមីនឡើងឡានចេញទៅបាត់ តែយ៉ាងណាខ្លួនត្រូវដឹងអោយបានថាមានរឿងអី
«ខ្ញុំមិនដឹងនិយាយបែបណាទេ តែបើចៅហ្វាយចង់ដឹងអាចទៅសួរលោកប្រុសមីនបាន»ខេវិនរុញអោយជុងហ្គុគទៅសើបរកការពិតដោយប្រយោលយ៉ាងណាខ្លួនក៏អាណិតជីមីនណាស់តែមិនអាចនិយាយបាន កន្លងមកដែរគេលាក់គ្រប់យ៉ាងក៏ពិបាកក្នុងចិត្តដូចគ្នា
«ឆាប់កកសំបុត្រយន្តហោះឥឡូវភ្លាមយើងទៅរកស៊ូ»ជុងប្រុងនឹងដើរចេញតែខេវិនប្រាប់បន្ត
«មិនបាច់កកទេចៅហ្វាយ លោកមីនគាត់ប្ដូរមករស់នៅទីនេះហើយ លោកគីមក៏ដូចគ្នា»ខេវិន
«ឆាប់នាំយើទៅជួបសូភ្លាម»ជុងហ្គុគដើរចេញទៅវិញសម្ដៅទៅរកឡានរបស់ខ្លូន
«តែចៅហ្វាយ»ខេវិនរកនិយាយតែជុងហ្គុគកាត់
«ចាំពិនិត្យសុខភាពពេលក្រោយតែឥឡូវនាំយើងទៅ»ជុងហ្គុគចូលក្នុងឡានដោយចិត្តអន្ទះសារ ហើយខេវិនបានត្រឹមដើរចូលខាងតៃកុងឡានតែនឿយណាយ។ពេលនេះជុងហ្គុកកំពុងឆ្ងល់ពេញបន្ទុះហើយថាមានរឿងអី ហេតុអីគ្រប់គ្នាមកនៅទីនេះ តែពួកគេមិនខុសទេ គឺខ្លួនគេដែរព្យាយាមនៅអោយឆ្ងាយពីគ្រប់គ្នាដោយយកការងារមកបាំងមុខព្រោះមិនចង់អោយអតីតកាលតាមលង់បន្លាចខ្លួនទៀត។
MIN GROUP HEADQUARTER(ទីស្នាក់ការកណ្ដាលរបស់មីនគ្រុប)
ជុងហ្គុគដើរញាប់ជើងសម្ដៅទៅបន្ទប់អគ្គនិយកដោយមានបុគ្គលិកតាមមើលព្រូងព្រៀតតែមិនហ៊ានមាត់ឬឃាត់បុរសម្នាក់នេះឡើយព្រោះដឹងពីអំណាចរបស់គេច្បាស់។
ក្រាក
ជុងហ្គុគទម្លុះចូលមួយទំហឹងដោយមិនគោះទ្វារកតែមនុស្សជំនិតសូហ្គាឃាត់ក៏មិនទាន់
«បាត់យូរមកម្ដងទំនើងដដែរ ហើយមកធ្វើអី»សូហ្គាគ្រាន់តែងើបភ្នែកពីឯកសារបន្តិចថាជាអ្នកណាដែរហ៊ានទម្លុះចូលមកបែបនេះតែពេលឃើញមុខហើយក៏មិនបាននិយាយអី
«ឯងប្រាប់មកមានរឿងអីកើតឡើងចំពោះជីមីន»ជុងហ្គុគសម្លុតសួរ
«អនេះចេះនឹកឃើញមកសួរយើងដែរហេ ចុះពេលមុនរៀបការមិននឹកឃើញសួរផង»សូហ្គាសួរបកវិញ ហើយងើបពីកៅអីដើរសម្ដៅទៅរកជុងហ្គុក
«កុំនិយាយច្រើនប្រាប់មកថាមានរឿងអីពួកឯងលាក់បាំងអីនឹងយើង»ជុងហ្គុគ
«គ្មានអ្នកណាលាក់បាំងតែឯងមិនដែរប្រឹងប្រែងសើបខ្លួនឯង ហើយទៅរៀបការធ្វើមិនដឹងចឹងកំបន្ទោសគេ»សូហ្គាស្ដីអោយមិនទុកមុខ នេះគុំយូរហើយណា ចាំពេលនេះមកដល់យូរហើយល្មមដាក់ម្ដងអោយស្វាងខ្លះ
«ក៏ពេលនេះប្រាប់មក យើងអង្វយើងចង់ដឹង»ពេលដឹងថាធម៏ក្ដៅប្រើលែងបានក៏ចេញធម៏ត្រជាក់មកម្ដងវិញ
«បើចង់ដឹងរកថេនៅផ្ទះជាមួយយើង អោយគេជាអ្នកសម្រេចចិត្តថាប្រាប់ឯងឬអត់ព្រោះគេស្អប់មុខឯងមិនចង់ឃើញមុខទៀតទេ»សូហ្គា
«បាន បាន យ៉ាងមិចក៏បានអោយតែបានដឹងការពិត»ជុងហ្គុគសប្បាយចិត្តមិនស្ទើពេលលឺបែបនេះ។ ទោះថាឈប់ខ្វល់តែពេលឃើញសភាពជីមីនអារម្មហ៏ខ្វល់ខ្វាយនឹករលឹកបុកចូលពេញទ្រូង ហើយនៅក្មេងតូចដែរអង្គុយលើជើងជីមីនធ្វើអោយគេកាន់តែមិនស្ងប់
«តោះ»សូយកសោឡាននឹងរបស់របរខ្លួនហើយក៏ហៅជុងហ្គុគអោយទៅជាមួយគ្នាយ៉ាងណាគេទុកអោយប្រពន្ធជាអ្នកសម្រេចចិត្តថាប្រាប់ការពិតឫយ៉ាងណាផាកជុងមីន កូនប្រុសអាយុ5ខែរបស់មីនី
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romanceជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...