ភាគទី22 ផាកជុងមីន

725 59 4
                                    

ភាគទី22
ថ្ងៃថ្មី-
ងាកមកមើលខាងជីមីនឯនេះវិញកំពុងដើរផ្សារទំនើបជាមួយនឹងអង្គរក្សហើយនឹងមែវជាអ្នករុញរទេះអោយដោយមានកូនប្រុសអង្គុយនៅលើជើងជីមីនដែរអង្គុយលើកៅរុញជាមួយគ្នា។ ថ្ងៃនេះមិនដូចម្សិលមិញទេជីមីនមកផ្សារមានតែអង្គរក្សម្នាក់នឹងមែវព្រោះយ៉ាងណាក៏កន្លែងនៅជិតផ្ទះនឹងអាលឆាប់បានត្រលប់ទៅវិញដូចគ្នា។មែវងាកទៅមើលជីមីនដែរកំពុងកាន់ទប់កូនមុននឹងសួរ
«អ្នកប្រុសមានត្រូវការអ្វីបន្ថែមទៀតទេចាស»មែវសួរពេលឃើញជីមីនស្ងាត់យូរហើយខ្លួនចេះតែដលរទៅមុខគ្មានគោលដៅមិនដឹងត្រូវទិញអ្វីទៀត
«បងយកតាមក្រដាសគ្រប់ហើយមែនទេបង»ជីមីនសួរដោយញញឹមតិចៗ
«ចាសគ្រប់អស់ហើយអ្នកប្រុសតូច»មែវនិយាយប្រាប់
«ចឹងបងអោយបងរីកទៅគិតលុយចុះចឹងហើយយើងទៅឡានមុនយកទឹកដោះគោអោយមីនមីន»ជីមីននិយាយអោយរីកទៅគិតដែរគេជាអង្គរក្សផ្ទាល់ខ្លួនរបស់ជីមីន
«ចាសអ្នកប្រុសតូច»មែវឆ្លើយតបមុននឹងប្រគល់អីវ៉ាន់អោយទៅរីកយកទៅគិតលុយហើយខ្លួនក៏បន្តរុញរទេះជីមីនទៅកន្លែងដាក់ឡានមុន ណាមួយមើកទៅក្មេងតូចដូចជាឃ្លានដែរហើយ
-កន្លែងដាក់ឡានជាន់ក្រោមដី-
មែវកំពុងរុញជីមីនដើរនៅផ្លូវក្រោមដីដែរមើលទៅរាងស្ងាត់ដែរដោយសារទីនេះជាចំណត់ដាក់រថយន្តជាន់ក្រោមបង្អស់សម្រាប់វីអាយភីទើបមិនសូវមានអ្នកណាចូលមក។
តែរុញមិនទាន់នឹងដល់ឡានផងស្រាប់តែមានឡានខ្មៅវែងមួយគ្រឿងមកចតចំពីមុខជីមីនទៅវិញ។មែវឃើញមិនសូវស្រួលប្រុញនឹងរុញថយក្រោទៅហើយតែមិនទាននោះទេ បុរសឈុតខ្មៅជិ10អ្នកមានកាំភ្លើងគ្រប់ដៃចុះមកពាត់ឃាំងមែវជាប់មិនអោយរុញជីមីនទៅណាបន្តបាន
«មានរឿងអីនឹងបងហេតុអីក៏ឈប់»ជីមីនមានអារម្មហ៏ថាមែវលេងរុញរទេះទៅមុខក៏ឆ្ងល់ទើបសួរ
«មានគេស្ទាក់មុខយើងហើយអ្នកប្រុស»គ្រាន់តែស្ដាប់សម្ដីមែវភ្លាមធ្វើអោយជីមីនភ័យមិនស្ទើណាបារម្មហ៏ពីសុវត្ថិភាពកូនទៀត។
«ហៃយ៉ាបែកគ្នាយូរសុខសប្បាយទេអ្នកប្រុសតូច»បុរសអាវខ្មៅម្នាក់ក្នុងចំណោមពួកគេនិយាយរាកទាក់ជីមីនតែសម្លេងនេះធ្វើអោយជីមីនកាន់តែភ័យលើសដើម
«រីឆាត លោកមានការអី»ជីមីនអោបកូនជាប់ទ្រូងដោយក្ដីភ័យខ្លាចគេបេះបាត់
«អាហា នេះត្រជៀកវ័យមែនភ្នែកខ្វាក់ហើយនៅដឹងថាខ្ញុំជាអ្នកណាទៀត»រីឆាតនិយាយឌឺដង
«បើលោកគ្មានការអីទេបើកផ្លូវទៅខ្ញុំត្រូវអ្នកប្រុសទៅវិញ»មែវចូលមាត់និយាយពេលឃើញម្ចាស់ខ្លួនភ័យខ្លាចឡើងបាត់មាត់ទៅហើយ
«ក៏ទៅមិនទាន់បានទេ គឺថាមាដាមគាត់នឹកចៅចង់អោយខ្ញុំមកទទួលទៅអោយគាត់មើលបានបន្តិច»រីឆាតញញឹមនិយាយពោលពេញដោយល្បិច
«បើគាត់នឹកអាចមកលេងនៅវិមានផាកបាន តែពេលនេះខ្ញុំត្រូវយកកូនទៅវិញហើយ»ជីមីនដឹងច្បាស់ពីចរិកលោកស្រីជុន គេមិនទុកចិត្តទេដែរសុខៗមកសុំមើលកូនគែបែបនេះ
«គាត់មិនទៅជាន់ទីនោះទេអ្នកប្រុសក៏ដឹង ហើយយ៉ាងណាអ្នកប្រុសក៏ខ្វាក់ទៅហើយកុំអោយពិបាកអីមោះអោយកូនមកមាដាមគាត់ធានានឹងចិញ្ចឹមអោយណា»រីឆាតដើរទៅជិតជីមីនតែមែវចូលមកពាំងមុខមិនអោយចូលបាន
«ខ្ញុំអាចមើលកូនបាន លោកមិនបាច់ចេះដឹងទេ ហើយក៏ទៅប្រាប់លោកស្រីវិញទៅថាខ្ញុំមិនត្រូវការអោយគាត់ចិញ្ចឹមកូនខ្ញុំដូចគ្នា »ជីមីនអោបកូនជាប់ភ័យណាស់បួងសួងអោយមានមនុស្សមកជួយគេឆាប់ៗតែគេមិនដឹងនោះទេថារីឆាតបានចាត់ការអង្គរក្សខ្លួនឡើងទួកសាច់ទៅហើយនោះ
«ហឺយបិតជាពិបាកនិយាយគ្នាមែន ពួកឯងចាប់នាងនេះចេញទៅ»រីឆាតអោយកូនចៅចាប់មែវចេញអោយឆ្ងាយហើយខ្លួនក៏ដើរចូលទៅរកជីមីន
«ពួកឯងធ្វើអី អ្នកប្រុស លែង លែងយើង»មែវប្រតាយប្រតបចង់យករួចខ្លួនតែមិនអាចធ្វើបានដោយសារគេមាឌធំៗពេកពិបាកយករួចខ្លួនណាស់
«ធ្វើអី លែងកូនខ្ញុំលែង»ជីមីនស្រែកអស់សម្លេង ពេលរីឆាតចូលទៅចាប់ទាញក្មេងតូចចេញពីម្ដាយ
«ថ្លងណាស់»រីឆាតស្រែកមួយទំហឹងពេលទាំងកូនទាំងម្ដាយស្រែកយំដូចគ្នាព្រោះក្មេងតូចភ័យដែរគេមកចាប់ខ្លួនខ្លាំងៗបែបនេះ
«សូមេត្តាលេងកូនខ្ញុំទៅ អោយកូនខ្ញុំវិញមកសូមអង្វ»ជីមីនអង្វស្ទើរត្រដខ្យល់សុំក្ដីមេត្តា ដៃប្រវេប្រវារកកូនតែមិនប៉ះសោះ
«តោះទៅវិញ»រីឆាតនឹងគ្នីគ្នាចូលឡានបើកចេញទៅមិនអាណិចមេត្តាដល់ចិត្តគ្នាជាម្ដាយបន្តិចណាសោះ
«កូនម៉ាក់ កូននៅឯណា អោយកូនខ្ញុំវិញមកសូមអង្វ»ជីមីនដើររាវរកកូនតែបែរមែវរត់មកទាញដៃកុំអោយដើរទៅមុខទៀតព្រោះជីមីនដើរចូលផ្លូវឡានបើកចេញចូល
«អ្នកប្រុស»មែវហៅហើយអោបលួងលោមមាឌតូចដែរពេលនេះទឹកភ្នែកលាយឈាមប្រលាក់ពេញមុខហើយ
«បងមែវកូន កូនខ្ញុំ យកកូនខ្ញុំមកវិញហឹក គេយកកូនខ្ញុមទោហើយ»ជីមីនយំឡើងដង្ហក់ដែរអ្នកមើលឃើញហើយអាណិតខ្លោចចិត្ត
«ចាសអ្នកប្រុស ចាំខ្ញុំប្រាប់លោកម្ចាស់អោយយកម្ចាស់តូចមកវិញណា»មែវលួងលោម
«គេយក កូនខ្ញុំ ហឹកសងកូនខ្ញុំវិញមក មកកូនខ្ញុំនៅតូចមិនដឹងអីទេ យកគ្នាទៅណា គ្នាឃ្លានមិនទាន់បានបៅផង ហើយហេតុអីពង្រាត់ចេញពីទ្រូងម្ដាយបែបនេះ»ជីមីនយំខ្លោចចិត្តអាណិតកូនដែរឃ្លានផង យំខ្លាចផង មិនដឹងជាយ៉ាងមិចយ៉ាងមាទៅហើយ។ ហេតុអីដាច់ចិត្តម្លេះពង្រាត់កូនពីម្ដាយកូនដែរទើបនិង5ខែមិនទាន់នឹងស្គាល់អ្វីផង ត្រូវមនុស្សចិត្តមារចាប់យកទៅ ទាំងដែរគាត់ជាយាយបង្កើតតែគ្មានចិត្តមេត្តាសម្រាប់ចៅសោះ។
______
-វិមានផាក-
នៅក្នុងវិមានផាកម្នាក់ៗកំពុងចលាចលគ្រប់គ្នារង់ចាំលោកម្ចាស់ផាកដែរកំពុងជិះត្រលប់មកពីគ្រុមហ៊ុនជាបន្ទាន់ក្រោយពីទទួលដំណឹងដែរមានគេហ៊ានមកចាំចៅពីដៃកូនប្រុសដោយមិនខ្លាចអំណាចខ្លួនបន្តិចសោះ។ លោកម្ចាស់ផាកដើរចូលញាប់ជើងជាមួយ ប្ដីប្រពន្ធត្រកូលមីននឹងត្រកូលគីមព្រមជាមួយដុកទ័រម្នាក់សម្ដៅទៅបន្ទប់ទទួលភ្ញៀវដែរប្រពន្ធនឹងកូនកំពុងអង្គុយចាំពួកខ្លួននៅទីនោះ។តែរូបភាពដែរខ្លួនបានឃើញធ្វើអោយបេះដូងអ្នកជាឳពុកទប់ទឹកភ្នែកសឹងមិនបានស្រកហ៊ូរភ្លាមៗពេលឃើញកូនជាទីស្រលាញ់មុខសុតតែទឹកភ្នែកលាយឈាមប្រលាក់ពៀសពេញអាវសរបស់កូនរីឯកូនវិញអង្គុយដូចមនុស្សគ្មានវិញ្ញាណ ទោះអ្នកម្ដាយខំលួងយ៉ាងក៏កូនមិនទបតនៅស្ងាត់ហើយទឹកភ្នែកហូរមិនមាត់មិនកអ្វីសោះ។
លោកផាកដើរទៅរកកូនអង្អែលក្បាលជីមីនថ្នមៗដោយមានជីននឹងថេយំអោបប្ដីស្ងាត់ៗនៅពីក្រោយខ្នងគាត់ព្រោះក្នុងចិត្តអាណិតមិត្តហួសថ្លែង
«មីនីកូនប៉ា»លោកម្ចាស់ផាកហៅកូនដែរអង្គុយស្ងៀមមិនកំរើកអ្វីសោះ
«ប៉ាហា គេយកកូនខ្ញុំទៅហើយប៉ាខ្ញុំរាវរកមីនមីនមិនឃើញទេប៉ា»ជីមីនថ្ងួចថ្ងូរយំនឹកកូនរៀបរាប់ប្រាប់ឳពុក
«ចាំប៉ាយកជុងមីនមកអោយកូនវិញណាកូនប៉ា»លោកផាកទាញជីមីនមកអោបមិនខ្វល់ថាត្រូវប្រលាក់ឈាមអ្វីនោះទេ អ្វីដែរសំខាន់ពេលនេះគឺកូនប្រុសតែម្នាក់របស់គាត់
«មីនមីនឃ្លានមីនមីនមិនទាន់បានបៅទេប៉ា ប៉ាយកគេមកអោយខ្ញុំវិញមកប៉ាណា»ជីមីនបង្ហូរទឹកភ្នែករៀបរាប់មកដោយឈាមជាច្រើនហូរមកព្រមគ្នាដែរ វាសាងរូបភាពអោយគ្រប់គ្នាទាំងអាណិតនិងបារម្មហ៏ក្នុងពេលតែមួយ
«កូនឈប់យំទៅកូន ចាំប៉ាយកជុងមីនមកវិញអោយបានឆាប់បផុតប៉ាសន្យាណា»លោកម្ចាស់ផាកអោបលួងកូនហើយអោយសញ្ញាទៅពេទ្យអោយដើរចូលមកធ្វើការរបស់ខ្លួន
«គេយកកូនខ្ញុំទៅ គេជាមនុស្សអាក្រក់ណាស់ប៉ា ហឹក គេយកកូនខ្ញុំហឹក»ជីមីនទន្ទិញពាក្យដដែរថាគេយករហូតសន្លប់បាត់មាត់ឆឹងដោយសារពេទ្យចាក់ថ្នាំសន្លប់អោយជាជំនួយអោយជីមីនបានសម្រាក់សតិអារម្មហ៏
«ប៉ាសន្យាថានឹងយកជុងមីនមកអោយកូនវិញហើយនឹងសងនៅអ្វីដែរគេធ្លាប់ធ្វើដាក់កូន អោយសាកសមនឹងទង្វើដែរគេបានធ្វើ»លោកផាកក្រហឹមសន្យានឹងកូនទាំងដែរសន្លប់បាត់ហើយក្ដីតែលោកមិនបានប្រលែងកាយកូនទេនៅអោបក្រសោបស្បត់សន្យាថានឹងយកចៅមកអោយកូនហើយសងសឹកអ្នកដែរធ្វើកូនលោកស្រកឈាមនៅពេលនេះ។
#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now