ភាគទី18 ទឹកចិត្តឳពុក

621 53 2
                                    

ភាគទី18
2ខែក្រោយមក
ក្រោយពីបែកបាក់គ្នាដាច់ស្រាចជីវិតជីមីនក៏ប្រសើរច្រើនជាងមុនព្រោះមានការយកចិត្តទុកដាក់បាតម្មហ៏ពីអ្នកជុំវិញខ្លួន មិនអោយគេគិតច្រើនឈឺចិត្តរឿងអ្វីទេ ដែរជាពិសេសមានមិត្តល្អដូចថេចាំយកចិត្តគ្រប់ពេលមិនអោយជីមីនបានទំនេរតែផ្ទុយគ្នាទៅវិញជុងហ្គុកពេលនេះប្រែជាមនុស្សដូចពីមុន កាច មុឺងម៉ាត់ហើយដែរសំខាន់នោះគេបានភ្ចាប់ពាក្យជាមួយអេនណាជាកូនរបស់មិត្តម៉ាក់របស់ខ្លួនថែមទាំងជិតរៀបការទៀតផង។
ប៉ុន្តែទោះជាជុងហ្គុគមិនបានប្រកែកនិងការរៀបការក៏ពិតមែនតែមិនបានន័យថាខ្លួនខ្វល់ខ្វាយនោះទេ។ ជុងហ្គុគមិនដែរខ្វល់មិនដែរគិតពីម្ដាយនឹងគូដណ្ដឹង ចង់អ្នកណាធ្វើអីក៏ធ្វើទៅ។ហើយវាដូចពេលនេះអញ្ចឹងក្នុងបន្ទប់ធ្វើការរបសឭម៉ាហ្វៀឈាមត្រជាក់ មាននារីស្រស់ស្អាតដែរមិនបានអញ្ចើញកំពុងដើរចូលមក
~ក្រាក~
«ជុងហ្គុគ»សម្លេងស្រួយស្រេះបែបយកចិ្តរបស់អូមេហ្គាស្លៀករ៉ូបសខ្លីជាមួយនឹងស្បែកជើងកែងចោតពណ៏ក្រហមឆេះ
«មានការអី»ជុងហ្គុគនិយាយដោយសម្លេងត្រជាក់មិនខ្ចីងើបក្បាលពីតុឯកសារ
«ថ្ងៃនេះបងត្រូវជូនអូនទៅលរ៉ូបរៀបការបងភ្លេចហើយហេ»អេនណាចោលមកអោវជុងហ្គុគពីក្រោយបែបយកចិត្តតែត្រូវជុងហ្គុគដកដៃចេញទៅវិញ
«រវល់គ្មានពេលទេ»ជុងហ្គុគឆ្លើយកំបុតដាក់
«តែនេះជារឿងរៀបការរបស់យើងណាបងមិចនឹងអាចទុកអូនចោលបែបនេះហា»អេនណារំអុកជុងហ្គុគ
«ខ្ញុំមិនខ្វល់ទេ ឆាប់ចេញទៅ»ជុងហ្គុគងើបក្បាលពីឯកសារសម្លក់ដេញ
«តែម៉ាក់អោយបងទៅជាមួយអូន»អេនណាព្យាយាមល្បួងហៅ
«ប្រាប់អោយស្ដាប់បានទេ»ជុងគំហកមួយទំហឹង
«បងហឺយ»អេនណាដើរចេញទាំងមិនអស់ចិត្តនឹងទង្វើរបស់ជុងហ្គុគទាល់តែសោះ សែនឈឺចិត្តដែរគ្រប់យ៉ាងគេមិនខ្វល់
«គួរអោយធុងមែន»ជុងហ្កុគបន្តធ្វើការទាំងមិនខ្វល់តទៅទៀត។ទោះគេព្រមរៀបការតែមិនបានន័យថាគ្រប់គ្នាអាចត្រួតត្រាជៅវិតគេបាននោះទេ គេចង់ធ្វើអ្វីជាសិទ្ធរបស់គេជានិច្ច។
~វិមានគីម~
មកមើលខាងអូមេហ្គាតូចវិញពេលនេះកំពុងគេងមៅលើគ្រែទាំងរសាប់រសល់ណាមួយជិតដល់ថ្ងៃសម្រាលទៅហើយធ្វើអោយរាងកាយកាន់តែខ្សោយ សំខាន់គេសម្រាក់មិនសូវស្រួលចេះតែរសាប់រសល់រហូតមិនបាត់សោះ
«ហឹកៗ ថេ»ជីមីនមានអារម្មហ៏ថាខ្លួនឯងឈឺពោះអូចៗតែគ្មានអ្នកណានៅក្នុងបន្ទប់ជាមួយបានត្រឹមបង្ហើបសម្លេងហៅថេ
«ថេឯងនៅឯណាយើងឈឺពោះ»ជីមីនប្រវេប្រវាចុះពីគ្រែអោបពោះដើររាវរកទ្វាចេញ
«ថេហា»ជីមីនស្រែកហៅលឺជាងមុន
«មានអីមែនទេមីន»ថេដើរចេញពីបន្ទប់ទឹកមករកជីមីន
«យើងឈឺពោះហឹក ណាស់»ជីមីននិយាយស្របពេលដែរកាន់ដៃថេ
«ឯងកើតទេដឹង មិនបានទេ បងជីន ជួយផង បងជីន»ថេស្រែកហៅជីនមួយទំហឹងហើយខំគ្រាជីមីនដើរចេញពីបន្ទប់
«មានរឿងអីថេ»ជីនរត់ឡើងមកពីជាន់ព្រោះខ្លួនរវល់ធ្វើអាហារសុខៗក៏លឺថេស្រែកហៅចង់បែកផ្ទះទៅហើយ
«ជីមីនកើតហើយ កើតហើយជួយ»ថេនិយាយទាំងភ័យត្រដិតអស់ហើយ
«ថាមិច យកគេទៅក្នុងឡានភ្លាមទៅលឿនឡើង»ជីនស្រឌកយ៉ាងស្លត់ហៅថេអោយបីជីមីនចុះក្រោមហើយខ្លួនទៅយករបស់ក្មេងដែរខ្លួនរៀបសម្រាប់ជីមីនឆ្លងទន្លេនឹងប្រញាប់ចេញឡានទៅមន្ទីពេទ្យយ៉ាងលឿនតាមដែរអាចធ្វើបាន។
Seoul Hospital
អ្នកនៅមន្ទីពេទ្យចាំអស់រាប់ម៉ោងទៅហើយម្នាក់ៗចិត្តអន្ទះសាររង់ចាំលទ្ធិផលតែមិនទាន់ដឹងយ៉ាងទៀត នេះជីមីនក៏ចូលទៅយូរណាស់ទៅហើយ
«អ្នកណាជាអាលហ្វាដៃគូររបស់អ្នកជំងឺ»ដុកទ័រដើរចេញពីបន្ទប់សម្រាលកូនមកសួរយ៉ាងប្រញាប់ប្រញាល់សួររកប្ដីរបស់អ្នកជំងឺ
«គេមិននៅទេមានអ្វីឬអ្នកគ្រូពេទ្យ»ជីនសួរដោយក្ដីបារម្មហ៏
«អ្នកជំងឺសម្ពាធធ្លាក់ចុះខ្លាំងហើយថែមទាំងខ្សត់ទឹកភ្លោះទៀតបណ្ដាលអោយគេខ្សោយខ្លាំងពិបាកបង្កើតត្រូវការកំលាំងចិត្តពីអាលហ្វារបស់គេ»អ្នកគ្រូពេទ្យពន្យល់
«តែមិនអាចមកទីនេះបានទេធ្វើយ៉ាងមិចទៅ»ថេនិយាយទាំងចងយំ
«អោយយើងចូលទៅ»សម្លេងរឹងកំព្រឹសមានឥតទ្ធិពលបន្លឺឡើងក្រោយខ្នងរបស់ពួកគេ
«លោកមកទីនេះធ្វើអី»ជីនស្រែកសួរបុរសចំណាស់ចំពោះមុខ
«ជីនអូនស្ងប់អារម្មហ៏សិនមើល»ណាមជូនព្យាយាមលួងលោម
«យើងជាឳពុករបស់អ្នកជំងឺអោយយើងចូលទៅ»លោកផាកប្រាប់ទៅគ្រូពេទ្យ
«លោកមិនសមជាឳពុករបស់ជីមីនទេចេញទៅ»ជីនដេញ
«យើងមកជួយកូនយើង ហើយរឿងទៅវិញយើងគង់តែទៅទេ»លោកផាកថាអោយជីន
«ខ្ញុំគិតថាបើស្វាមីអ្នកជំងឺមិននៅលោកជាឳពុកអាចសាកល្បងសិនក៏ល្អព្រោះលោកក៏ជាអាលហ្វាស្រាប់»អ្នកគ្រូពេទ្យសម្រួលស្ថានការណ៍
«ក៏បានបើគេមានរឿងអីខ្ញុំមិនលើកលែងអោយលោកថាច់ខាត»ជីនគំរាមតែគិតថាលោកផាកខ្វល់ហេ។គាត់មិនខ្វល់ដើរតាមគ្រូពេទ្យចូលបន្ទប់អ្នកជំងឺយ៉ាងលឿន។គ្រាន់តែចូលមកដល់ភ្លាម រូបភាពដែរគាត់ឃើញធ្វើអោយ ទឹកចិត្តជាឳពុកទ្រាំមិនចង់បានទៅហើយ។កូនគាត់ដែរស្រលាញ់ដូចគ្រាប់ពេជ្យ សុខចិត្តកាត់ការកូនចោលខ្លាចគេធ្វើបាបកូនដើម្បីអោយកូនបានប្ដីតាមបំណង តែនេះជាអី កូនគាត់ពិការភ្នែក បង្កើតកូនគ្មានប្ដីក្បែរហើយដេកសន្ដូកសន្ដឹងមានខ្សែខ្វែងខ្វាត់ មានទាំងអុកសុីសែនជំនួយដង្ហើមរូបភាពពិបាកមើលណាស់
«មីននីហា»លោកផាកដើរទៅអង្អែលក្បាលកូន ហើយជីមីនដែរហត់សឹងសន្លប់នោះគ្រាន់តែលឺសម្លេងឳពុកនឹងឈ្មោះហៅក្រៅរបស់ខ្លួនភ្លាមធ្វើអោយមានកំលាំងចិត្តភ្លាម
«ប៉ា»ជីមីនយកដៃរាវរកដៃឳពុក
«កូនប៉ាពូកែណាស់ ស៊ូបន្តិចទៀតកូន ចៅប៉ាជិតកើតហើយកូនល្អ»គាត់កាន់ដៃលួងលោមកូនគាត់
«ប៉ាប៉ាលេងខឹងកូនហើយហ៎ប៉ា»ក្នុងពេលបែបនេះហើយកូនគាត់ម្នាក់នេះនៅសួរសំនួរបែបនេះចេញទៀត ទាំងខ្លួនប្រឹងកើតកូនមិនទាន់ចេញផង
«ប៉ាមិនដែរខឹងទេ ប៉ានឹងយកកូននឹងចៅទៅផ្ទះយើង កូនប្រឹងបន្តិចទៀតទៅណាកូនណា»លោកផាកស្រកទឹកភ្នែកព្រោះសម្ដីកូន
«ប៉ាកូនឈឺ»ជីមីននិយាយញ័រមាត់តតាត់
«ស៊ូបន្តិចទៀតកូនប៉ា»លោកផាកអង្អែលក្បាលកូនហើយជីមីនក៏ខំប្រឹងតាមសម្ដីឳពុក ស៊ូអស់ពីសម្ថភាពរបស់ខ្លួន
«ងា ងា»សម្លេងក្មេងប្រុសបន្លឺឡើងធ្វើអោយទាំងអ្នកម៉ាក់នឹងលោកតាញញឹមស្រស់ទាំងគូរតែម្ដង
«កូនធ្វើបានហើយមីនី ចៅកើតហើយ»លោកផាកអោនថើបថ្ងាស់កូននឹងទទួលចៅពីដៃពេទ្យដោយមានជីមីនដេកញញឹមដែរបានលឺសម្លេងកូន ទោះមិនបានឃើញមុខតែលឺសម្លេងក៏អស់ចិត្តមុននឹងសន្លប់ទៅ
«អ្នកជំងឺអស់កម្លាំងពេកសន្លប់ហើយចឹងយើងសំរៀបចំអ្នកជំងឺសិនលោកអាចទៅចាំនៅខាងក្រៅសិន»អ្នកគ្រូពេទ្យប្រាប់លោកផាក ហើយគាត់ក៏ញញឹមបីចៅទៅក្រៅជាមួយគ្នា
«តទៅតានឹងមើលថែរចៅនឹងម៉ាក់ចៅមិនអោយលំបាកតទៅទៀតណាចៅណា»លោកផាកញញឹមប្រាប់ចៅ។ដោយសារតែជម្រើសរបស់ដែរគិតថាល្អសម្រាប់កូនតែផ្ទុយទៅវិញវាបែរជាធ្វើអោយកូនគាត់លំបាកវេទនា ដែរគាត់ត្រូវប្រើពេលយូរណាស់ទម្រាំរកកូនឃើញ។ នេះបើគាត់រកកូនឃើញមិនទាន់ពេលមិនដឹងពេលនេះកូនគាត់បង្កើតកូនបានសម្រេចឬអត់បើប្ដីមិននៅជិតបែបនេះ។ គាត់សន្យានិងមិនសាងកំហុសដដែរៗទៀតទេ។

(មិនមែនរាល់ការគិតនឹងសម្រេចចិត្តរបស់អ្នកដើម្បីអ្នកណាម្នាក់តែងតែត្រូវនោះទេ។អ្នកអាចគិតថាល្អសម្រាប់គេ តែលទ្ធិផលអាចធ្វើអោយគេឈឺចាប់ទាំងមិនដឹងខ្លួន)
#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now