ភាគទី12 អវត្តមានអូន

566 52 6
                                    

ភាគទី12
~4ខែក្រោយមក~
មកទល់ពេលនេះវាមានរយះពេល4ខែហើយដែរជីមីនរស់នៅម្នាក់ឯងជាមួយនឹងកូនក្នុងពោះ។កូនតូចមានអាយុជិត7ខែហើយ ហើយជីមីនក៏មិនសូវជាចាញ់កូនដូចពីមុនអ្វីៗកាន់តែល្អប្រសើរហើយសំរាប់ជីមីនណាមួយក៏មិនសូវជានឹកគិតពីប្ដីដូចគ្រាមុនទោះជាចិត្តនៅតែនឹកតែក៏មិនបានដាក់សម្ពាតអោយខ្លួនឯងទៀតដែរ។
ជីមីនកំពុងអង្គុយក្នុងផ្ទះចាក់ខោអាវទុកសម្រាប់អោយកូនដែរជិតនឹងកើតក្នុងពេលខាងមុខស្រាប់តែមានអ្នកណាមិនដឹងមកគោះទ្វា
ក្រាក~
«លោកយាយ»ជីមីនញញឹមស្រស់បើកទា្វអោយគាត់ចូលពេលឃើញថាអ្នកណាជាអ្នកមករកខ្លួន តាមពិតជាលោកយាយម្ចាស់ចំការដែរគាត់អ៊ូសារមកលេងណាស់អោយតែមានពេលហើយពេលនៅចំការក៏គាត់មិនសូវអោយជីមីនធ្វើការធ្ងន់អ្វីដែរក្រៅពីបេះផ្លែឈើព្រោះខ្លាចប៉ះពាល់ដល់អាច្រមក់ចតូចដែរនៅក្នុងពោះនោះ
«យ៉ាងមិចហើយអាច្រមក់តូចមានធ្វើទុកទេចៅ»លោកយាយនិយាយក្រោយពេលចូលមកអង្គុយក្នុងផ្ទះរបស់ជីមីនរួចរាល់
«មិនធ្វើទុកទៀតទេលោកយាយ គេស្ដាប់បង្គាប់ល្អណាស់មិនមានក្អួតចង្អោរអ្វីដូចពីមុនទៀតទេ»ជីមីនញញឹមរីករាយដូចផ្កាត្រូវទឹកសន្សើម ទោះរស់នៅទីនេះគ្មានប្ដីតែកូនជាកំលាំងចិត្តហើយធ្វើអោយជីវិតគេមានន័យ
«ចឹងក៏ល្អហើយតែនេះចូលដល់ខែទី7ហើយមែនទេ»លោកយាយសួរនឹងយកដៃទៅអង្អែលពោះជីមីនថ្នមៗ
«បាទលោកយាយមិនប៉ុន្មានថ្ងៃទៀតគឺ7ខែហើយ»ជីមីនញញឹម
«ចឹងចៅប្រុងមិនទៅរស់នៅជាមួយអាលហ្វារបស់ចៅពេលសម្រាលតែម្ដងមែនទេចៅ»គាត់ជាចាស់ទុំ ស្គាល់ក្ដៅត្រជាក់មុនជីមីន គាត់ខ្លាចជីមីនលំបាកដែរគ្មានអាលហ្វានៅក្បែរទោះជីមីនមកនៅទីយូរហើយក្ដីក៏គាត់មិនដែរសួរនាំដោយសារមិនចង់រំលឹកខ្លាចជីមីនអារម្មហ៏មិនល្អតែនេះជិតដល់ពេលកូនសម្រាលហើយគាត់ខ្លាចជីមីនទ្រាំនឹងការឈឺចាប់ពុំបាន
«អត់ទេលោកយាយខ្ញុំនឹងនៅម្នាក់ឯងបន្តទៀត»ជីមីនញញឹមមិនសូវសម
«បើចឹងទៅរស់នៅជាមួយយាយតាទៅ នឹងបានយាយតាមើលថែរចៅមិនអោយលំបាក»លោកយាយចាប់ដៃជីមីនលួងលោមអោយទៅនៅជាមួយគាត់
«តែលោកយាយខ្ញុំមិនចង់អោយលោកយាយលំបាកទេ»ជីមីនខ្លាចចិត្តគាត់ណាស់ គាត់ជួយគ្រប់យ៉ាងមិនថាផ្ទះ ម្ហូប នឹងការងារហើយខ្លួនមិនដឹងបាន អ្វីតបស្នងសងគុណលោកទាំងពីរវិញទេក្នុងជាតិនេះ
«កុំគិតច្រើន យាយនឹងតានៅតែ2អ្នកគ្មានអ្នកនៅជាមួយដដែរទៅនៅជាមួយយាយតាទៅបានជាគ្នា»គាត់និយាយលួងលោមដោយចិត្តអាណិតស្រលាញ់រាងតូចហើយដូចជាមាននិស្ស័យតាំងតែពីដំបូងមកហើយ
«ចឹងខ្ញុំសុំគិតមើលសិនណាលោកយាយ»ជីមីនប្រាប់គាត់ដោយសមហលេងស្រទន់ ហើយលោកយាយបានត្រឹមក្រហឹមយល់ព្រម។សម្រាប់គឺទាំងអាណិតស្រលាញ់ក្មេងម្នាក់នេះណាស់ដែរត្រូវមកតស៊ូរស់នៅម្នាក់ឯងតែមិនបោះបង់កូនទោះត្រូវជួបរឿងអ្វីក៏ជីមីនពុះពារវាម្នាក់ឯងមិនដែររអ៊ូម្ដងណាសោះ ធ្វើអោយគាត់អត់ស្ញើចសរសើរក្មេងម្នាក់នេះមិនបាន។

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now