ភាគទី13មានរឿងអ្វី

614 52 7
                                    

ភាគទី13
SEOUL HIGHWAY
នៅលើផ្លូវហាយវេក្នុងទីក្រុងសេអ៊ូលដែរកំពុងមានចរាចរណ៏មមាងឹកនោះ ក៏មានឡានរបស់លោកម៉ាហ្វៀបើបណ្ដើរស្រែកយំក្នុងឡានម្នាក់ឯងបណ្ដើរហើយម្នាក់នោះគ្មានអ្នកណាក្រៅពីជុន ជុងហ្គុគទេ។មែនហើយជុងហ្គុគកំពុងបើកឡានទាំងកំពុងស្រវឹងជោកម្នាក់ឯងដោយមិនបានអោយខេវិនមកយកដូចសម្ដីដែរប្រាប់ថេនោះទេ គឺគេគ្រាន់តែនិយាយអោយតែរួចៗតែប៉ុនោះ
«បងនឹកអូនណាអូនដឹងអត់»ជុងហ្គុគស្រែកយំស្របពេលកំពុងបើកឡានក្នុងល្បឿនលឿនហើយមេឃក៏កំពុងភ្លៀងទៀត
«មករកបងវិញមកបងអង្វ បងនឹកអូននឹកស្ទើរដាច់ខ្យល់ទៅហើយ»ជុងហ្គុកយំបណ្ដើរបើកឡានជាន់បន្ថែមល្បឿនបណ្ដើរបូករួមនឹងជាតិស្រវឹងហើយណាយំទៀតនោះទើបភ្នែកមើលមកសូវច្បាស់ដោយមិនបានចាប់អារម្មហ៏ថាខ្លួនបើកដល់ផ្លូវកោងហើងមានឡានធំកំពុងបើកមកពីមុខដោយល្បឿនលឿនមិនចាញ់គ្នា តែសម្រាប់ជុងហ្គុគបែរជាមិនបែរចង្កូតគិចទេតែប្រលែងចោលតែម្ដង។ហើយភ្លាមៗនោះឡានជុងហ្គុគត្រូវឡានដឹកទំនិញធន់ធំបើកមកបុកមួយទំហឹង ខ្ទាតជាច្រើនត្រលប់ មុននឹងឡានត្រូវក្រលាប់។
«អូន នឹងមករកត្រូវទេមីនីហា»ខួរក្បាលជុងហ្គុគនឹកឃើញតែជីមីនហើយនឹងរឿងគ្រប់យ៉ាងកន្លងមកមុននឹងបិទភ្នែកជិតទៅក្រោមដំណក់ទឹកភ្លៀងនឹងឈាមដែរចេញមកពីខ្លួនរបស់ជុងហ្គុគ។
SEOUL Hospital
ភាពជ្រួលច្របល់កើតឡើងពេញមន្ទីពេទ្យដោយសារតែមេម៉ាហ្វៀធំជួបគ្រោះថ្នាក់ចរាចរណ៏ចូលបន្ទប់សង្គ្រោះបន្ទាន់ដែរនេះមួយម៉ោងជាងហើយនៅមិនទាន់បានដំណឹងអ្វីនៅឡើយ។ នៅមុខបន្ទប់មានលោកស្រីជុននឹងអេរិកាដែរទឹកមុខពោលពេញដោយទុកកង្វល់ហើយរីឯថេវិញយំនៅលើស្មាប្ដីបន្ទោសខ្លួនឯងថាជាកំហុសរបស់ខ្លួនដែរធ្វើអោយជុងហ្គុគមានគ្រោះថ្នាក់
«ថេហាឈប់យំទៅជុងហ្គុគមិនអីទេណា»សូហ្គាព្យាយាមលួងលោមប្រពន្ធដែរគិតតែពីអង្គុយយំស្ទើរស្លាប់ខ្លួនទៅហើយ
«មកពីអូនបើអូនមិនដេញអោយគាត់ទៅផ្ទះក៏គ្មានរឿងបែបនេះ»ថេនិយាយទាំងទឹកភ្នែកនឹកស្ដាយក្រោយដែរមានរឿងនេះកើតឡើង
«មិនមែនមកពីអូនទេ គឺវាជារឿងចៃដន្យតើអូន»សូហ្គាព្យាមលួងលោមតែមើលប្រពន្ធយំមិនបាត់សោះ
«មកពីអូន គ្រប់យ៉ាងមកពីអូន»ថេនៅតែយំបន្ទោសខ្លួនឯង សូហ្គាចង់និយាយបន្តតែពេលនោះទ្វាបន្ទប់សង្គោះបន្ទាន់ក៏បើកចេញ។គ្រូពេទ្យដើរមកអោនគោរពលោកស្រីជុន
«កូនប្រុសខ្ញុំយ៉ាងមិចហើយ»លោកស្រីជុនងើបពីកៅអីសួរដុកទ័រដោយក្ដីព្រួយបារម្មហ៏
«គាត់រួចផុតពីគ្រោះថ្នាក់ហើយលោកស្រី ក៏ប៉ុន្តែមានរឿងមួយខ្ញុំត្រូវជំរាបលោកស្រីបាទ»លោកដុកទ័រនិយាយទាំងភ័យនឹងអំណាចលោកស្រីដែរឈរនៅនឹងមុខ
«មានរឿងអី»គាត់មានរម្មហ៏មិនល្អសោះពេលលឺបែបនេះ មានរម្មហ៏ថាភ័យចំឡែក
«គឺដោយសារតែពេលបុកមានការប៉ះទង្គិចខ្លាំងធ្វើអោយមានកញ្ចក់ខ្ទាត់ចូលក្នុងភ្នែករបស់គាត់បណ្ដាលអោយគាត់បាត់បង់ភ្នែកទាំងសងខាងហើយបាទ»លោកដុកទ័រ និយាយចប់ភ្លាមអ្នកមានវត្តមាននៅទីនោះទន់ដៃទន់ជើងគ្រប់គ្នា
«មានវិធីអីព្យាបាលដែរទេលោកដុកទ័រ»លោកស្រីជុនសួរដោយសម្លេងញ័រទប់ទឹកភ្នែកស្ទើរមិនជាប់
«គឺមានតែចាំមានការបរិច្ចាកគ្រាប់ភ្នែកតែប៉ុនោះបាទ»ដុកទ័រនិយាយ
«លោកត្រូវតែធ្វើបែបណាក៏បានអោយតែរកអ្នកបរិច្ចាបាន អស់ប៉ុន្មានក៏យើងមិនខ្វល់»លោកស្រីនិយាយដោយសម្លេងរឹងកំព្រឹសដាក់លោកដុកទ័រ
«បាទលោកស្រីខ្ញុំនឹងព្យាយាម»គាត់និយាយទាំងពិបាកដូចគ្នា វាមិនងាយស្រួលទេដែរទៅរកអ្នកព្រមបរិច្ចាកភ្នែកមកអោយគេបែបនេះ តែគាត់គ្មានជម្រើសមានតែឆ្លើយសិនតែប៉ុននោះហើយក៏អោនក្បាលគោរពលោកស្រីជុនបន្តិចមុននិងដើរចេញទៅ
«ជុងហ្គុគមិនគួរធ្វើបាបខ្លួនដើម្បីអាក្មេងអត់បានការម្នាក់នោះសោះ»លោកស្រីជុននិយាយហើយដង្ហើមធំមើលទៅបន្ទប់សង្គ្រោះបន្ទាន់ដែរជុងហ្គុគកំពុងគេងនៅក្នុងនោះដើម្បីតាមដានសភាពជំងឺមិនទាន់អាចផ្លាស់ទៅបន្ទប់ធម្មតាបាននៅឡើយ។តែសម្ដីរបស់លោកស្រីមិនមែនលឺត្រឹមអេរិកាទេតែបានលឺចូលត្រជៀករបស់ថេពេញៗតែម្ដង
«ជីមីនមិនខុសទេអ្នកដែរខុសគឺអ្នកស្រី»ថេងើបឡើងជូតទឹកភ្នែកដើរតាំងៗមកស្ដីអោយលោកស្រីជុន
«ឯងវាចេះស្អី បានហ៊ានមកថាអោយយើង»លោកស្រីងាកទៅថាអោយថេ
«ខ្ញុំជាមិត្តរបស់ពួកគេ អ្នកស្រីជាម្ដាយតែគ្មានខ្វល់ពីសេចក្ដីសុខកូនហើយនៅដើរបន្ទោសគេទៀត»ថេថាអោយមិនទុកមុខ
«បិទមាត់ឯងហើយបោលក្បាលចេញពីទីនេះមិនចឹងកុំថាយើងមិនបានប្រាប់»គាត់ចង្អុលមុខដេញថេ
«ទៅគុងតែទៅទេតែចង់ប្រាប់លោកស្រីថាមានម្ដាយប្រភេទលោកស្រីខុសចិត្តមិនបាច់មានល្អជាង ហើយខ្លួនចាស់ហើយនៅចេះដឹងរឿងក្មេងៗនៅចង់កម្មពៀរនឹងគេទៀតប្រយ័ត្នស្លាប់គ្មានអ្នកធ្វើបុណ្យអោយណា»ថេញញឹមឌឺពេលដឹងថាគេអាចធ្វើអោយលោកស្រីជុនឆេះហើយ
«ឯង!»គាត់ប្រុងលោកដៃទះថេតែត្រូវសូហ្គាចង្អុលមុខមុន
«កុំណា បើហ៊ានតែប៉ប្រពន្ធខ្ញុំកុំថាឡើយយាគូសាស្អីក៏ខ្ញុំមិនទុកអោយរស់ដែរ»សូហ្គាចង្អុលមុខស្ដីអោយលោកស្រី ហើយវាក៏បានផលលោកស្រីជុនត្រូវបង្ខំចិត្តដាក់ដៃចុះទាំងចិត្តក្ដៅដូចបាយពុះ។ព្រោះអ្នកណាមិនស្គាល់មេម៉ាហ្វៀអាមេរិករូបនេះនោះ សម្លាប់មិនរើសមុខទេហើយសូម្បីនាយករដ្ធមន្រ្តីក៏នៅយល់ដល់មុខគេដែរ
«ពួកឯងឆាប់ចេញភ្លានទៅ»គាត់ស្រែកដេញ
«ទៅហើយមិនបាច់ដេញទេ ហើយកុំខឹងពេកប្រយ័ត្នស្លាប់»ថេថាអោយប៉ុននឹងមុននឹងកាន់ដៃប្ដីដើរចេញមិនខ្វល់ពីទឹកមុខខឹងសម្បារបស់លោកស្រីជុនដែរមានអេរិកាកំពុងលួងលោមគាត់អោយចិត្តត្រជាក់នោះទេ។
BUSAN
ងាកមកមើលកំលោះតូចកំពុងតែកាន់កែវរៀបនឹងចាក់ទឹកដោះគោផឹកដើម្បីបំប៉នកូនតូចរបស់ខ្លួនដែរមានអាយុជិត7ខែហើយសំខាន់ជាកូនប្រុសទៀតផង។ពេលនេះជីមីនកំពុងតែមកគេងលេងនៅផ្ទះលោកយាយម្ចាស់ចំការតាមការបបួលរបស់គាត់តេគេមិនទាន់សម្រេចថារើមកនៅឬអត់ទេគ្រាន់តែមកគេងលេងសិនតែប៉ុននោះ។តែមិនទាន់នឹងបានចាក់ទឹកដោះផឹកផងស្រាប់តែកែវដែរខ្លួនកាន់ជ្រុះពីដៃបែកខ្ចាយតែម្ដង
«យ៉ាប់មែនជីមីនអើយ»ជីមីនរអ៊ូនឹងខ្លួនឯងមុននឹងអោនចុះរើសអំបែងកែវតែមិនប្រយ័ត្នធ្វើអោយវាមុតដៃរបស់ខ្លួនទៅវិញ
«អួយ»ជីមីនស្រែកបន្តិចដោយមុតជ្រៅដែរហើយវាធ្វើអោយអូមេហ្គាតូចមានអារម្មហ៏មិនល្អភ្លាមៗដូចជាមានរឿងអ្វីមិនល្អកំពុងកើតឡើងចឹង

#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now