ភាគទី27

782 39 0
                                        

ភាគទី27
Seoul hospital
ថ្ងៃថ្មីបានមកដល់ មនុស្សគ្រប់គ្នាត្រូវប្រឈមនឹងដោះស្រាយនៅបញ្ហាថ្មីដែរមកដល់ចំពោះមុខដូចគ្នានឹងគ្រួសារជុន ពេលនេះកំពុងជួបជុំគ្នាក្នុងមន្ទីពេទ្យរង់ចាំនូវការវះកាត់របស់មនុស្សជាទីស្រលាញ់ដែរខំទន្ទឹងរង់ចាំអស់ជាយូរមកហើយ។ជីមីនគ្រងនៅឈុតមន្ទីពេទ្យពណ៏សដែរមានជុងហ្គុគអង្គុយកាន់ដៃផ្ដល់កំលាំងចិត្តអោយជាប់ជានិច្ច មិនហ៊ានទៅចោលមួយជំហ៊ានណាសោះ។មួយសន្ទុះក្រោយមកក្រុមគ្រូពេទ្យចេញមកត្រៀមនិងរុញជីមីនចូលបន្ទប់វះកាត់តែជុងហ្គុគចាប់ដៃជីមីនមុននឹងនិយាយ
«មីនីហា បងចាំអូននៅទីនេះដឹងទេអូនកុំបារម្មហ៏គ្រប់យ៉ាងនឹងល្អប្រសើរ»ជុងហ្គុគនិយាយលួងលោម
«អូនដឹងហើយ បន្ទាប់ពីនេះអូនចង់ឃើញបងនឹងកូនមុនគេពេលអូនអាចមើលឃើញអ្វីគ្រប់យ៉ាងវិញ»ជីមីននៅតែញញឹមទោះជាក្នុងចិត្តភ័យខ្លាចយ៉ាងណាក៏ដោយ តែខ្លួននៅតែរឹងមាំដើម្បីប្ដីនឹងកូន
«ប្រាកត់ណាស់អូននឹងឃើញមុខបងនឹងកូនមុនគេណាអូនសម្លាញ់»ជុងហ្គុគនិយាយសម្ដីស្រទន់មុននឹងអោនថើបថ្ងាសជីមីនបន្តិចនឹងអោយសញ្ញាពេទ្យថាអាចរុញជីមីនចូលបានហើយ
«ជុងហ្គុគហាអូនស្រលាញ់បង»ជីមីនប្រាប់ជុងហ្គុគមុននឹងទ្វាបន្ទប់វះកាត់ត្រូវបានបិទទាំងជុងហ្គុគមិនទាន់នឹងបានតបទៅជីមីនវិញផង
«បងក៏ស្រលាញ់អូនដែរមីនី»ជុងហ្គុគនិយាយទាំងជីមីនមិនបានលឺហើយឈមើលទ្វាបន្ទប់ដែររុញប្រពន្ធខ្លួនចូលទៅអំបាញ់មិញទាំងចិត្តមិនស្ងប់ធ្វើអោយជីនដែរឃើញនោះបារម្មហ៏នឹងប្អូនក៏ដើរមកជិតប្អូនប្រុសហើយដាក់ដៃលើស្មាអោបជុងហ្គុគដើម្បីលួងលោម
«កុំគិតច្រើនអីជុង ជីមីននិងមិនអីទេ»ជីនលួងលោមជុងហ្គុគ
«ជីមីននឹងមិនអីទេ»ជុងហ្គុគនិយាយដោយអស់កម្លាំង សេចក្ដីបារម្មហ៏នឹងខ្វល់ខ្វាយមករួមគ្នាធ្វើអោយចិត្តជុងហ្គុគមិនស្ងប់សោះ គិតគ្រប់ទិសបារម្មហ៏ពីអ្នកនៅក្នុងបន្ទប់វះកាត់ដែរទើបនឹងចូលទៅនោះ។
-3ម៉ោងក្រោយមក-
ក្រោយពីរង់ចាំយ៉ាងអន្ទះសាររួចមកការវះកាត់ក៏បានបញ្ចប់យ៉ាងរលូននៅតែស្ដាប់លទ្ធផលពីគ្រូពេទ្យតែប៉ុណ្ណោះ។គ្រូពេទ្យដើរចេញមកពីបន្ទប់ពិនិត្យជាមួយនឹងស្នាមញញឹមមកកាន់ជុងហ្គុគ ដែរកំពុងអង្គុយចាំជាមួយនឹងគ្រួសារនៅខាងក្រៅបន្ទប់
«ជីមីនយ៉ាងមិចហើយលោកគ្រូពេទ្យ»ជុងហ្គុគងើបឈរអស់កម្ពស់សួរទៅដុកទ័រដែរទើបនឹងដើរចេញមកពីបន្ទប់វះកាត់
«អ្នកជំងឺលេងអីហើយ រង់ចាំការពិនិត្យបន្តិចទៀតមុននឹងក្រុមគ្រូពេទ្យនិងបញ្ចូនអ្នកជំងឺទៅបន្ទប់សម្រាកធម្មតាវិញហើយ»លោកគ្រូពេទ្យពន្យល់ជាមួយនឹងស្នាមញញឹមជាប់ជានិច្ច
«ចុះពេលណាជីមីនអាចចេញពីមន្ទីពេទ្យបាន»លោកម្ចាស់ផាកសួរទៅដុកទ័រក្រោយពីស្ងាត់អស់មួយសន្ទុះ
«2ថ្ងៃទៀតយើងនឹងដោះបង់រុំភ្នែកអ្នកជំងឺបន្ទាប់ពីនោះតាមដាន2ថ្ងៃបន្ថែមទៀតអាចចេញបានហើយ»លោកគ្រូពេទ្យនិយាយមុននឹងបន្ត«បើអស់អីហើយខ្ញុំសុំទៅមើលអ្នកជំងឺបន្តសិនណា»លោកដុកទ័រអោនក្បាលគោរពបន្តិចមុននឹងដើរចេញទៅពិនិត្យអ្នកជំងឺបន្តទៀត។លោកដុកទ័រដើរចេញបាត់ជុងហ្គុគក៏ដើរមកអងង្គុយក្បែរប្រពន្ធ។ជុងហ្គុគកាន់ដៃជីមីនថ្នមៗលើកមកថើបជាច្រើនដងដោយចិត្តស្រលាញ់ពេញបេះដូង
«ពីពេលនេះបងនឹងមើលថែរអូននឹងកូនមិនអោយមានរឿងអាក្រក់អ្វីកើតឡើងលើអូនទៀតទេមីនី»ជុងហ្គុគអង្អែលមុខជីមីនដែរកំពុងរំបង់ភ្នែក ដេកនៅលើគ្រែមិនទាន់ដឹងខ្លួននៅឡើង
«មិនថាអូនមើលឃើញឬអត់បងនឹងធ្វើជាកែវភ្នែកអូនមួយជីវិតប្រពន្ធសម្លាញ់»ជុងហ្គុគនិយាយហើយអោនថើបថ្ងាសប្រពន្ធដោយសាចារថានឹងស្រលាញ់មើលថែរជីមីន ទោះមានអ្វីកើតឡើងក៏ដោយ ដោយសារពេទ្យបានពន្យល់មុខវះកាត់រួចហើយថា ទោះប្ដូរភ្នែកថ្មីតែការមើលឃើញឡើងវិញក៏អាស្រ័យលើស្ថានភាពសុខភាពអ្នកជំងឺដូចគ្នា
2ថ្ងៃក្រោយមក៚
ពេលវេលាដែរគ្រប់គ្នារង់ចាំក៏មកដល់ ថ្ងៃនេះជាថ្ងៃដែរជីមីនត្រូវដោះបង់រុំភ្នែកចេញហើយ។ក្នុងបន្ទប់ពេលនេះសុតតែមនុស្សជាទីស្រលាញ់របស់ជីមីន មិនថាលោកម្ចាស់ផាក សូហ្គាថេ នឹងណាមជូនទេសុតតែនៅទីនេះទាំងមិនលើកលែងសូម្បីតែជុងមីន កូនតូចជាទីស្រលាញ់របស់គ្រប់គ្នាដែរកំពុងតែដេកលង់លក់លើដៃរបស់លោកប៉ាជាទីស្រលាញ់។ក្រុមគ្រូពេទ្យកំពុងត្រៀមសំរាប់ដោះបង់ចេញយ៉ាងមមៀញឹកដូចគ្នា
«អូនកុំបារម្មហ៏ពេកអីមីនី អូននឹងមិនអីទេ»ជុងហ្គុគលួងប្រពន្ធ ដៃម្ខាងពរកូននឹងម្ខាងទៀតកាន់ដៃជីមីនជាប់
«ចុះបើអូននៅតែមើលមិនឃើញនោះជុង»ជីមីន
«ចឹងបងនឹងធ្វើជាកែវភ្នែករបស់អូនរហូតទៅ»ជុងហ្គុគញញឹមហើយពាក្យនេះធ្វើអោយអ្នកនៅក្នុងបន្ទប់មិនរំជួលចិត្តជំនួសមិនបាន
«សូមទោសផង យើងរៀបចំរួចរាល់ហើយអាចដោះបង់ចេញបានហើយបាទ»លោកដុកទ័រនិយាយហើយជុងហ្គុគក៏បើកផ្លូវអោយពេទ្យធ្វើការចូលទៅដោះបង់រុំភ្នែករបស់ជីមីនចេញ។ពេលដោះចេញភ្លាមជីមីនបើកភ្នែកហើយក៏បិទវិញព្រោះមិនទាន់សាំនឹងពន្លឺ។ជីមីនបើកភ្នែកសន្សឹមៗមើលជុំវិញបន្ទប់ហើយក៏សម្លឹងទៅជុងហ្គុគដែរឈរពកូននៅជិតនោះ
«គុគី»ជីមីនបោះដៃទៅជុងហ្គុគបំណងចង់ពកូន
«អូនមើលឃើញវិញហើយមីនី»ជុងហ្គុគយកកូនដាក់នៅដៃជីមីនដែរនេះជាលើកដំបូងហើយដែរជីមីនបានឃើញមុខកូន
«ហឹម អូនមើលឃើញហើយ ជុងមីនហា»ជីមីនហៅកូនតូចដែរមានមុខដូចជុងហ្គុគបេះដាក់
«យើងអបអផងណាមីនី»ថេចូលទៅអោបមិត្តជាទីស្រលាញ់
«វាជារឿងល្អហើយដែរឯងមើលឃើញវិញណាមីនី មិនចឹងជុងហ្គុគនិងថេយំមិនបាត់មិនខានទេ»សូហ្គាដែរឈរជិតនោះបង្អាប់មិត្តនិងប្រពន្ធជាទីស្រលាញ់
«យើងអរគុណណាថេ បើគ្មានឯងយើងនឹងលំបាកមិនខាន ហើយក៏អរគុណបងដូចគ្នា»ជីមីនញញឹមបើមិនបានមិត្តសម្លាញ់ម្នាក់នេះតែងនៅក្បែរនឹងជួយជ្រុំជ្រែងមិនដឹងជីវិតខ្លួននឹងលំបាកយ៉ាងណាទេ
«ហឹម ឯងជាមិត្តដ៏ល្អរបស់យើង»ថេ
«បងនឹងមើលថែរអូននឹងកូនអោយបានល្អ ស្រលាញ់អូនអោយស្មើជីវិតបង»ជុងហ្គុគនិយាយសន្យា យ៉ាងណាក៏ក្រោយភ្លៀងមេឃក៏ស្រលះអ្វីគ្រប់យ៉ាងក៏ប្រសើរឡើងតាមពេលវេលាដូចគ្នា

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now