ភាគទី19មាននិស្ស័យតែគ្មានវាសនា

589 53 3
                                    

ភាគទី19
ក្រោយពីសម្រាលកូនជីមីននៅគេងនៅមន្ទីពេទ្យមិនទាន់អាចត្រលប់ទៅផ្ទះបាននៅឡើយប៉ុន្តែក៏ទទួលបានការមើលថែរពីមនុស្សគ្រប់គ្នាជុំវិញខ្លួនមិនថាមិត្តភក្តិឬក្រុមគ្រួសារ។
ដូចពេលនេះអញ្ចឹងជីមីនកំពុងអង្គុយលេងជាមួយម្ដាយនឹងថេដែរថេកំពុងបីកូនប្រុសរបស់ខ្លួន
តុកតុក
សម្លេងគោះទ្វាបន្លឺឡើងហើយចូលមកជាមួយនឹងស្រីស្អាតនឹងប្រុសសង្ហាបណ្ដើរកាន់ដៃគ្នាគ្នាចូលមកញញឹមដាក់គ្រប់គ្នា
«ជីមីនហា»សម្លេងពិរោះរបស់អេរិកាហៅជីមីនថ្នមៗហើយដើរមកកាន់ដៃជីមីន
«បងរិកា»ជីមីនញញឹមពេលដឹងថាជាសម្លេងអ្នកណា
«មែនហើយគឺបង ឯងយ៉ាងមិចហើយមីនី»អេរិកាញញឹមដាក់គ្រប់គ្នាហើយថេក៏ងើបពីកៅអីដើម្បីទុកកន្លែងអោយអេរិកាបាននៅជិតនិយាយជាមួយជីមីន យ៉ាងណាថេបានដឹងរឿងអស់ទៅហើយ ហើយក៏មិនដែរមានចិត្តស្អប់នឹងអេរិកាដែរ
«ខ្ញុំបានធូរស្បើយហើយ ក៏ចេញពីមន្ទីពេទ្យនៅថ្ងៃស្អែកននេះហើយបង»ជីមីននិយាយសម្ដីប្រាប់អេរិកា
«ក៏ល្អហើយក្មេងតូចបងមកនេះក៏ចង់អញ្ចើញអោយឯងនឹងកូនចូលរួមពិធីមង្គលការបងនៅខែក្រោយល្មម»អេរិកានិយាយហើយញញឹមដាក់អាលហ្វាកម្លោះដែរឈឺញញឹមជាប់ខ្លួន
«បងនឹងជុងរៀបការនៅខែក្រោយហើយហ»ជីមីននិយាយដោយរាក់សាទឹកមុខនៅដដែរទាំងដែរក្នុងចិត្តស្ទើប្រេះទៅហើយ ទោះនិយាយថាអោយគេទៅតែចិត្តស្រលាញ់យ៉ាងណាក៏មិនអាចកាត់ផ្ដាច់ភ្លាមៗដែរ
«អត់ទេនេះថេមិនទាន់ប្រាប់ជីមីនទេឬ»អេរិកាងាកទៅសួរថេដែរអង្គុយស្រងល់មិនដឹងនិយាយបែបណាបើខ្លួនក៏គ្មានភាពក្លាហាននឹងប្រាប់គេដែរនោះ
«គឺនៅទេបងខ្ញុំមិនទាន់រកពេលសាកសមសម្រាប់និយាយ»ថេនិយាយទាំងក្លាចរអាដូចគ្នា
«មានរឿងអីមែនទេ»ជីមីនជ្រួញចញ្ចើមសួរទាំងឆ្ងល់
«ហឺយ ជីមីនហាបងនឹងជុងផ្ដាច់ពាក្យគ្នាមកយូរហើយបងរៀបការជាមួយនឹងជុង ហ៊ូស៊ុកដែរពេលនេះគាត់កំពុងឈរជិតបង»អេរិកានិយាយទាំងញញឹម
«សួរស្ដីមីនីហា បងហូស៊ុកហៅជេហូបក៏បាន»ជេហូបញញឹមដូចព្រះអាទិត្យដាក់អ្នកម្ខាងទៀតមិនអាចមើលឃើញខ្លួនក៏ដោយ
«សួស្ដីបង តែចុះជុងហ្គុគវិញបើផ្ដាច់ពាក្យគាត់នឹងមានរឿងបែបណាទៅ»ជីមីនសួរដោយបារម្មហ៏
«គឺ មីនីហាជុងហ្គុគរៀបការថ្ងៃស្អែកនេះហើយ»អេរិកាស្ទាក់ស្ទើរតែថេអោយសញ្ញាអោយប្រាប់ជីមីនទៅ
«ពិត ពិតមែនហ៎ បើចឹងក៏ល្អ»ជីមីនញញឹមខ្សោះទទួលនូវអ្វីដែរខ្លួនទើបនឹងលឺអម្បាញ់មិញនេះ
«ឯងមិនអីទេហេមីន»ថេសួរដោយក្ដីបារម្មហ៏ពេលឃើញមិត្តលេងមាត់ទៅហើយ
«យើងមិនអីទេ កុំបារម្មហ៏អីយើងនិយាយរឿងបងអេរិកាវិញទៅល្អទេ បងនិយាយជាមួយប៉ាបែបណានៀកខ្ញុំចង់ដឹង»ជីមីនបន្លប់ដោយបបួលអេរិកានិយាយពីនេះពីនោះអោយខ្លួនភ្លេច។គេមិនចង់រំលឹក បើជុងហ្គុគរៀបការនិងអ្នកផ្សេហក៏ជារឿងល្អ ជីវិតគេនឹងមិនសេចក្ដីសុខជាងរស់នៅជាមួយខ្លួនចឹងជីមីនក៏ពេញចិត្ត។បើជុងហ្គុគនិងខ្លួនមិនមែនជាគូរទោះបង្ខំយ៉ាងណាក៏មិនអាចទៅរួចស្រាប់ទៅហើយ
~ថ្ងៃថ្មី~
-វិមានត្រកូលផាក-
គ្រាន់តែចេញពីមន្ទីពេទ្យភ្លាមប៉ាម៉ាក់ជីមីនក៏ទទួលកូនមកផ្ទះមិនបានអោយនៅត្រកូលគីមទៀតនោះ ហើយក៏មិនជំទាស់បើពួកគេចង់មកលេងឬស្នាក់នៅទីនេះដូចគ្នា គាត់គ្រាន់តែចង់មើលថែរកូនដោយខ្លួនឯងមិនពឹងផ្អែកលើអ្នកដដៃណាមួយពួកគេក៏មានជីវិតជារបស់ខ្លួនឯងដូចគ្នា។តែថ្ងៃនេះមិនដូចរាល់ដងគ្រាន់តែបាយល្ងាចហើយភ្លាមថេ ជីន ណាមជូន សូហ្គាសុំទៅផ្ទះមុនភ្លាមដោយយកលេះថាខ្លួនមានធុរះមិនបាននៅគេងកំដរជីមីន ទាំងដែរក្នុងចិត្តជីមីនដឹងច្បាស់ទៅហើយថាពួកគេទៅណានោះ
«បងមែវឥឡូវម៉ោងប៉ុន្មានហើយបង»ជីមីនសួរអ្នកបំរើផ្ទាល់ខ្លួនដែរនៅចាំបម្រើជីមីនគ្រប់ពេល
«ម៉ោង10យប់ហើយអ្នកប្រុសតូច»មែវប្រាប់ជីមីនដែរអង្គុយយកខ្យល់នៅរានហាលមុខបន្ទប់
«ជុងមីនគេងហើយមែនទេ»ជីមីនសួរពីកូនប្រុសតូចដែរមានឈ្មោះថា ផាកជុងមីនដែរទទួលបានការមើលថែរនឹងដេកក្នុងបន្ទប់ជាមួយម្ដាយខ្លួនដោយសារជីមីនមើលមិនឃើញពិបាកក្នុងការមើលថែរទារកតូច
«ចាសអ្នកប្រុស»មែវឆ្លើយ
«បងអាចខលទៅថេអោយខ្ញុំបន្តិចបានទេ»ជីមីន
«ចាសចាំបន្តិចអ្នកប្រុស»មែវយកទូរស័ព្ទខលទៅថេហើយគ្រាន់តែខលចូលភ្លាមថេក៏លើកភ្លាមតែម្ដង
«អាឡូជីមីនមានរឿងអីមែនទេ»ថេដែរទើបនឹងចេញពីមង្គលការមិត្តលើកទូរស័ព្ទទទួលទាំងភ័យបារម្មហ៏ខ្លាចមិត្តមានរឿងអី ថ្ងៃនេះគេក៏មិនចង់មកដូចគ្នាតែត្រូវមកបំពេញមុខទាំងដែរចិត្តនៅគិតដល់មិត្តឯនោះ
«ឯងទៅវិញហើយនៅថេ»ជីមីនសួរដោយក្រែងចិត្ត
«យើងទៅហើយឯងមានអីមែនទេ ត្រូវការអោយយើងនឹងសូទៅរកអត់»ថេ
«មិនអីទេថេ គឺថាតើឯងអាចជួយប្រាប់យើងថាជុងហ្គុគស្អាតទេ ហើយមង្គលការរៀបចំបែបណាបានទេ»ជីមីនសួរមិត្តទាំងស្ទាក់ស្ទើរតែក្នុងចិត្តចង់ដឹងថាគេស្អាតយ៉ាងណា គេស្លៀកពាក់បែបណាទោះជាខ្លួនមិនមែនជាកូនក្រមុំក៏ដោយ
«ឯងចង់ដឹងធ្វើមីន»ថេមិនចង់និយាយខ្លាចនាំអោយមិត្តឈឺចាប់ឥតអំពើរ
«ណាប្រាប់យើងមក យើងគ្រាន់តែចង់ដឹងយើងមិនបានឈឺចាប់ទៀតទេ»ជីមីននិយាយអង្វមិត្ត
«ហឺយឯងនេះ»ថេដកដង្ហើមធំតែក៏មិនអាចបដិសេដមិត្តម្នាក់នេះបានដដែរ។ គេនិយាយរៀបរាប់ពីការស្លៀកពាក់តុបតែងផ្សេងៗក្នុងពិធីជាពិសេសគឺមង្គលការនេះធ្វើនៅសមុទ្រមិនមែននៅសណ្ធាគារទេ ហើយថេបន្តរៀបរាបើដោយមិនរំលឹកនៅភាពស្និតស្នាលរបស់កូនកម្លោះក្រមុំនោះទេព្រោះសូម្បីគេជាមិត្តនៀកក៏មិនជ្រលក់ម៉ាត់នឹងជុងហ្គុគដែរដោយសារទង្វើជុងហ្គុគដែរភ្លេចជីមីនលឿនពេក នឹងឆាប់ជឿរឿងគ្រប់យ៉ាងដោយមិនចេះគិតទាល់តែសោះ។
ថេបន្តនិយាយពីនេះពីនោះបន្លប់ដោយលើករឿងជុងមីនមកនិយាយមួយសន្ទុះមុននិងបិទទៅ។
«បងពិតជាធ្វើវាបានហើយជុងហា»ជីមីននិយាយបន្ទាប់ពីបិទពីថេបានមួយសន្ទុះដោយញញឹមខ្សោះហើយនឹកឃើញអតីតកាលរបស់ខ្លួននឹងជុងហ្គុគកាលពី6មុន
៚6ឆ្នាំមុន
ម៉ោង9ជាងទៅហើយនៅទន្លេហានបែរជាមានគូរសង្សាមួយគូរកំពុងអង្គុយញាំមីជាមួយគ្នានិយាយគ្នាពីនេះពីនោះយ៉ាងមានសេចក្ដីសុខទៅវិញ
«មីនហាបើថ្ងៃមុខបងទទួលដំណែងពីលោកប៉ាហើយមានអ្វីគ្រប់យ៉ាងបងនិងរៀបការជាមួយអូនចឹងអូនត្រូវចាំបងដឹងទេ»ជុងហ្គុគនិយាយដោយយកដៃក្ដិចថ្ពាល់មានសាច់ហៀរនោះ
«អូនប្រាកដជាចាំបងតែម្នាក់គត់ហើយបើបងមិនដណ្ដឹងអូនក៏អូនចូលស្ដីដណ្ដឹងបងដែរ»ជីមីននិយាយលេងសើចធ្វើអោយជុងហ្គុគសើចកាចកតែម្ដង
«អូខេចុះអូនចង់រៀបការបែបណា»ជុងហ្គុគរៀបដាក់កំប៉ុងមីទៅម្ខាងហើយទាញជីមីនមកអោប
«អូនចង់រៀបការនៅសមុត្រពោលពេញដោយផ្កាដែរមានពណ៏ចម្រុះ»ជិមីននិយាយដោយមានសេចក្ដីសុខពេញបន្ទុក
«បានបងសន្យាថានឹងបំពេញបំណងអូនគ្រប់យ៉ាង»ជុងហ្គុគនិយាយហើយទាញជីមីនមកអោបពេញដៃនិងញោះជីមីនពីនេះពីនោះអោយលឺតែសម្លេងសើចពេញនឹង
៚បច្ចុប្បន្ន
ជីមីនអង្គុយនឹករឿងអតីតកាលបណ្ដាលអោយទឹកភ្នែកហូរតែមិនមែនទឹកភ្នែកទេគឺឈាមហូរចេញពីភ្នែក
«អ្នកប្រុសឈាម»មែវឃើញម្ចាស់ប្រុសអង្គុយស្ងាត់សុខៗបែរជាឈាមហូរចេញពីភ្នែកធ្វើអោយខ្លួនភ័យរកអ្វីមកជូតមិនចង់ទាន់
«ខ្ញុំមិនអីទេបង វាតែប៉ុណ្ណឹងហើយមិនបាច់ប្រាប់ប៉ាម៉ាក់ទេ»ជីមីននិយាយនេះដោយសារវាទំលាប់ទៅហើយតាំងពីបាត់បង់ភ្នែកមកគេរាល់ពេលគេយំគឺចេញតែឈាមនេះមិនមែនជាលើកទីមួយទេ
«តែអ្នកប្រុស»មែវរកនិយាយតែជីមីនកាត់
«ខ្ញុំមិនអីទេ»ជីមីនញញឹមខ្សោះនឹកដល់រឿងខ្លួនតែក៏សប្បាយចិត្តដែរខ្លួនមានជីវិតថ្មីហើយជុងហ្គុគក៏រកបានអ្នកសំប្រកបដូចគ្នា
«បងធ្វើបានហើយជុង ទោះកូនក្រមុំបងមិនមែនអូនតែអូនសប្បាយចិត្តនឹងជូនពរបង»ជីមិននិយាយប្រាប់ខ្លួនឯងក្នុងចិត្ត។ទោះគ្មានប្ដីក្បែរក៏ពេលនេះខ្លួនមានកូនជាទីស្រលាញ់ដែរនៅក្បែរនឹងក្រុមគ្រួសារហើយមិត្តល្អៗចាំលើកទឹកចិត្តប៉ុណ្ណឹងក៏ល្អណាស់ទៅហើយ

ភាគទី19ក្រោយពីសម្រាលកូនជីមីននៅគេងនៅមន្ទីពេទ្យមិនទាន់អាចត្រលប់ទៅផ្ទះបាននៅឡើយប៉ុន្តែក៏ទទួលបានការមើលថែរពីមនុស្សគ្រប់គ្នាជុំវិញខ្លួនមិនថាមិត្តភក្តិឬក្រុមគ្រួសារ។ដូចពេលនេះអញ្ចឹងជីមីនកំពុងអង្គុយលេងជាមួយម្ដាយនឹងថេដែរថេកំពុងបីកូនប្រុសរបស់ខ្លួនតុកតុកសម្លេង...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

កន្លែងជុងហ្គុកការ

(ពេលបងមានអ្វីគ្រប់យ៉ាងកូនក្រមុំបងមិនមែនអូន។យើងមាននិស្ស័យតែគ្មានវាសនា)
#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now