ភាគ4
«អួកអួក ហឹម ហុឹកហឺ»រាងតូចទប់ខ្លួននឹងចានបង្គន់ស្ទើរតែមិនរួចយំផង ក្អួតចង្អោផងទាំងព្រឹកចេញមកពីបន្ទប់ទឹកមិនចងកើតដោយសាររាងតូចមានអាការះយាប់យឺននេះឯង។បន្ទាប់ពីយប់ដែរជុងហ្គុគមកពីកម្មពិធីលើកមុននោះវាមានរយះពេលជាង1ខែហើយដែរមួយរយះនេះជីមីនក្អួតស្ទើរតែខ្សោះអស់ពីខ្លួនគ្មានកំលាំងសូម្បីតែឈរ ហើយយប់ឡើងក៏ពិបាកគេងទៀតពេលដែរគ្មានជុងហ្គុគនៅក្បែរព្រោះរាងកាយដង្ហៅរកតែចំហាយពីរាងក្រាស។
«មីនីអូនយ៉ាងមិចហើយ»ជុងហ្គុគដែរកុំពុងតែដេកនោះលឺសម្លេងក្អួតរបស់រាងតូចរត់មកជួយទ្រជីមីនខ្លាចដួល ហើយលើកបីមកដាក់លើគ្រែថ្នមៗ
«ហឹក ហឹកអូនពិបាកក្នុងខ្លួនណាស់បង»ជីមីនយំខ្សឹបខ្សួលថ្ងួចថ្ងូរនៅក្នុងទ្រូងរបស់ជុងហ្គុគដែរកំពុងអោបខ្លួនធ្វើអោយជុងហ្គុគអាណិតប្រពន្ធហួសថ្លែងទៅហើយ ម៉្យាងវិញទៀតជីមីនជាប្រភេទមនុស្សមិនងាយត្អូញត្អែនឹងរឿងអ្វីមួយនោះ គេអត់ធ្មត់បានគ្រប់យ៉ាងចឹងពេលឃើញគេបែបនេះជុងហ្គុគអាណិតរកនិយាយមិនត្រូវទៅហើយ
«ចាំព្រឹកបងជូនអូនទៅពេទ្យល្អទេ អូនអាចទ្រាំបានអត់»ជុងហ្គុគលួងលូមព្រោះវាជិតព្រឹកដែរទៅហើយ
«ហឹម អូនអាចទ្រាំបាន»ជីមីននិយាយទាំងកុហកទាំងដែរការពិតគេពិបាកទ្រាំណាស់តែមិនចង់អោយជុងហ្គុកពិបាកដោយសារខ្លួនក៏សម្រេចចិត្តកុហកទៅ
«មោះបងអោបអូនសំងំសិនទៅណា»ជុងហ្គុគអង្អែលខ្នងជីមីនថ្នមៗលួងអោយជីមីនសំងំគេងមួយសន្ទុះមុននឹងព្រឹកព្រលឹមណាមួយវាក៏ម៉ោង5ជាងដែរទៅហើយ
-7:30ព្រឹក-
ជុងហ្គុគកាន់ដៃអូមេហ្គាតូចបណ្ដើរចុះមកពីខាងលើដើម្បីទៅពេទ្យមុននឹងទៅធ្វើការតែពេលចុះមកមិនទាន់ដល់ដីស្រួលបួលផងក៏ត្រូវ រីឆាតអង្គរក្សដៃឆ្វេងរបស់ជុងហ្គុគរត់មករកទាំងប្រញាប់ប្រញាលមានរឿងសំខានណាស់ចឹង
«ចៅហ្វាយ លោកស្រីធំរកចៅហ្វាយទាន»រីឆាតនិយាយទាំងដង្ហក់ខ្យល់
«គាត់មានការអី មិចមិនខលមកយើងមុន»ជុងហ្គុគជ្រួញចញ្ចើមសួរ ហើយបណ្ដើរជីមីនទៅបន្ទប់អាហារ
«លោកស្រីមិនបានប្រាប់ទេបាទ តែខ្ញុំលឺសម្លេងដូចជាមានការសំខាន់ទើបប្រញាប់មកប្រាប់ចៅហ្វាយ»រីឆាតអោនមុខតប
«យើងមិនទៅ យើងត្រូវជូនមីនីទៅពេទ្យ»ជុងហ្គុគនិយាយដោយខាតបំផុត
«តែចៅហ្វាយខ្ញុំគិតថាលោកស្រីអាចនិងមានការសំខាន់ពិតមែនលើកនេះណា»រីឆាតខំប្រឹងបញ្ចុះបញ្ចូលដោយសារលោកស្រីគំរាមគេហើយអោយអូសជុងហ្គុគមកអោយបាន(រីឆាតខ្លាចម៉ាក់ជុងហ្គុគដោយសារគេជាមនុស្សរបស់គាត់)
«បើអ្នកប្រុសមិនចង់ទៅហើយឯងអីក៏ខំម្លេះ»សំលេងក្រលរបស់ខេវិនអាលហ្វារាងខ្ពស់សង្ហាដើរចូលមកនោះជាអង្គរក្សដៃស្ដាំរបស់ជុងហ្គុគហើយក៏ជាទីប្រឹក្សានឹងមនុស្សជំនិតរបស់គេ
«យើងបារម្មហ៏ពីចៅហ្វាយឯងមិនយល់ស្អីក៏បិទមាត់ទៅ»រីឆាតក្រហឹមដាក់វិញ
«បានហើយ កុំឈ្លោះគ្នាអីណា»ជីមីនឃើញស្ថានការណ៏មិនស្រួលក៏ចូលមាត់និយាយ«អូនថាបងទៅមើលអ្នកម៉ាក់ចុះ អូនមិនបានឈឺអីធ្ងន់ធ្ងរទេ»ជីមីនញញឹមកាន់ដៃជុងហ្គុគចង់អោយគេទៅរកម៉ាក់គេចុះព្រោះគេមិនចង់អោយម្ដាយកូនគេឈ្លោះគ្នាដោយសារខ្លួនដែរ
«តែអូនឈឺ បងត្រូវនាំអូនទៅពេទ្យ»ជុងហ្គុគនិយាយដោយការព្រួយបារម្មហ៏
«អូនអាចទៅខ្លួនឯងបានតើបងកុំបារម្មហ៏»ជីមីនញញឹមដាក់ជុងហ្គុគដដែរ ធ្វើដូចជាគ្មានរឿងអីកើតឡើង
«តែ»ជុងហ្គុគរកហាមាត់ប្រកែកតែត្រូវបបូរមាត់ទន់ៗទើបស្រាលពីលើខ្លួនភ្លាម
«គ្មានតែទេទៅរកម៉ាក់ទៅ អូននឹងចាំបងនៅផ្ទះ»ជីមីនញញឹមជំនិតព្រះខែដាក់
«អូខេចឹងអោយរីឆាតទៅជាមួយអូនចុះណា»ជុងហ្គុគក៏មិនចង់អោយរីឆាតជូនជីមីនទៅដែរ យ៉ាងណារីឆាតជាមនុស្សរបស់ម៉ាក់គេ គេមិនទុក្ខចិត្តក្រៅពីរឿងការងារនោះទេ។សម្រាប់រីឆាតគេអាចទុកចិត្តបាន100%សម្រាប់រឿងការងារតែបើរឿងជីមីនមិនអាចទេសូម្បីចុងក្រចក
«ហេតុអីមិនអោយខ្ញុំជាអ្នកជូនចៅហ្វាយតូចចៅហ្វាយ»ខេវិននិយាយបែបមួមៅ
«យើងមានការងារផ្សេងអោយឯងធ្វើ»ជុងហ្គុគនិយាយប្រាប់ គេដឹងចិត្តកូនចៅគេគ្រប់គ្នាថាបារម្មហ៏ពីចៅហ្វាយតូចម្នាក់នេះពិនណា
«ខ្ញុំមិនអីទេ អ្នកទាំងអស់គ្នាទៅចុះ ខ្ញុំអាចទៅជាមួយបងរីឆាតបានណា»ជីមីនងើបឈញញឹមនិយាយ
«បាទ បងទៅហើយណា ពេលដឹងលទ្ធផលប្រាប់បងភ្លាមណា»ជុងហ្គុគងើបឈទើបជីមីនបន្តិចហើយផ្ដែរផ្ដាំមុននឹងដើរចេញទៅទុកអោយជីមីនឈរមើលរហូតដល់ឡានចេញផុតទើបគេអង្គុយញាំអីបន្តិចមុននឹងទៅពេទ្យដូចគ្នា
-មួយសន្ទុះក្រោយ-
ដូចការគិតមិនខុសតាមពិតម៉ាក់របស់ជុងហ្គុគគ្មានការអ្វីទេតែគាត់គ្រាន់តែចង់ហៅជុងហ្គុគមកញាំអាហារពេលព្រឹកជាមួយអេរិកាតែប៉ុននោះ ហើយវាធ្វើអោយជុងហ្គុគមួយម៉ៅលើសដើមធ្វើអោយគេខាតពេលជូនប្រពន្ធគេទៅពេទ្យទៅវិញ
ក្រលែកមកខាងជីមីនពេលនេះកំពុងអង្គុយនៅមន្ទីពេទ្យម្នាក់ឯងរង់ចាំលទ្ធិផល កណ្ដោយកណ្ដែងមែនទែនដោយសារងាកទៅខាងណាក៏គេមានក្រុមគ្រួសារអ្នកជូនមកតែខ្លួនវិញត្រូវមកម្នាក់ឯងជាមួយអង្គរក្ស
«អ្នកប្រុសតូចអញ្ចើញចាសលទ្ធិផលចេញហើយ»អ្នកគ្រូពេទ្យចេញមកហៅជីមីនអោយដើរចូលបន្ទប់ដោយសារវាជាមន្ទីពេទ្យរបស់សម្ព័នជុនស្រាប់ទើបមានការងាយស្រួល
~ក្រាក~
«សួស្ដីអ្នកប្រុសតូច»ដុកទ័វ័យចំណាស់ប្រហែល50ផ្លាយងើបពីកៅអីគោរពជីមីន។ពួកគេស្គាល់ជីមីនច្បាស់ដោយសាររាងតូចឧស្សាឈឺមកពេទ្យញឹកញាប់តែម្នាក់ឯងទោះមិនដឹងផ្ទៃក្នុងគ្រួសារបែបណាបានជាជុងហ្គុគមានគូរដណ្ដឹងបណ្ដើរជាសាធារណះហើយជីមីនត្រឹមប្រពន្ធប៉ុន្តែជុងហ្គុគប្រាប់អោយគោរពស្មើនឹងខ្លួនរហូតមកទៅហើយ
«បាទ តើលើនេះខ្ញុំឈឺអីទៅ»ជីមីនសួរបែបនេះដោយសារលើកណាក៏ចម្លើយមានតែគេខ្សោយ ហើយក្រពះធ្វើទុក្ខតែប៉ុនឹងឯង
«អ្នកប្រុសអាចរៀបរាប់អាការះម្ដងទៀតបានទេ»ដុកទ័រនិយាយដោយញញឹម
«មួយរយះនេះខ្ញុំឧស្សាឈឺក្បាល ក្អួតរាល់ព្រឹក ញាំអីមិនបានហើយក៏អស់កម្លាំងខ្លាំងទៀតផង»ជីមីននិយាយដោយការនឿយហត់
«ហឺមចឹងលទ្ធផលគឺ អ្នកប្រុសតូចមានផ្ទៃពោះ12អាទិត្យហើយបាទ»លោកដុកទ័រ
«ថាមិច ខ្ញុំមានកូន»ជីមីននិយាយផ្ទួនពាក្យដុកទ័រទាំងញ៏រមាត់តតាត់លើកដៃអង្អែលលើពោះខ្លួនឯងថ្នមៗ អារម្មហ៏រំភើបរកថាមិនត្រូវ
«បាទសូមអបអរផងអ្នកប្រុសពេលនេះមានទាយាទជុនហើយ»លោកដុកទ័រអបអរ
«អរគុណណាស់ដុកទ័រតែអាចលាក់រឿងនេះពីជុងហ្គុគបានទេ ខ្ញុំចង់ Surprise គាត់»ជីមីនញញឹមស្រាលនិយាយដាក់ដុកទ័រ គេជិតដល់ Anniversary ហើយចឹងសង្ឈឹមថាដំណឹងនេះនឹងធ្វើអោយជុងហ្គុគសប្បាយចិត្ត
«បាទបានបើអ្នកប្រុសចង់បែបនេះ»ដុកទ័រយល់ព្រម យ៉ាងណាប្រពន្ធចង់ធ្វើអោយប្ដីភ្ញាក់ផ្អើលជារឿងធម្មតា
«បាទចឹងបើអស់អីហើយខ្ញុំសុំទៅវិញហើយ»ជីមីនងើបឈរឡើងនិយាយ
«បាទតែកុំភ្លេចបើកថ្នាំពេលចេញទៅនឹងធ្វើតាមការណែនាំរបស់ពេទ្យហើយនឹងមកពិនិត្យតាមការណាត់ផង»ដុកទ័រណែនាំ
«បាទខ្ញុំដឹងហើយ»ជីមីនញញឹមស្រស់គោរពពេទ្យបន្តិចមុននឹងចេញមកក្រៅបើកថ្នាំ នឹងស្ដាំការពន្យល់របស់ពេទ្យយ៉ាងម៉ត់ចត់។ទម្រាំតែរួចរាល់សុីពេលជិត2ម៉ោងទើបរាងតូចបានចេញពីពេទ្យហើយពេលនេះកំពុងអង្គុយក្នុងឡានទាំងញញឹមស្រស់មិនរលប់តាំងតែចេញពីពេទ្យមកម្លេះ
«អរគុណដែរមកនៅជាមួយម៉ាក់ណាកូន កូនជាបេះដូងរបស់ម៉ាក់នឹងប៉ា»ជីមីនញញឹមនិយាយខ្សឹបហើយលើកដៃអង្អែលពោះតិចទើបងើបមុខឡើងដឹងថានេះមិនមែនជាផ្លូវទៅផ្ទះរបស់ខ្លួនទេ
«រីឆាតនេះមិនមែនផ្លូវទៅផ្ទះទេ លោកចង់ទៅណា»ជីមីនសួរដោយការភ័យតិចៗដែរ
«លោកស្រីធំត្រូវការជួបអ្នកប្រុសតូច»រីឆាតឆ្លើយដោយកែវភ្នែកមុតសម្លឹងទៅអូមេហ្គាតូចតាមកញ្ចក់អង្គុយខាងក្រោយ
(រឿងសប្បាយៗចាប់ផ្ដើមហើយ)
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romanceជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...
