ភាគទី9 តាមរកអូន

598 57 6
                                    

ភាគទី9
អាគារJeon Group
មកដល់ពេលនេះរយះពេល1ខែជាងហើយដែរជីមីនបាត់ដំណឹងសូន្យឈឹង ជុងហ្គុគដាក់កូនចៅពង្រាយគ្រប់កន្លែងដើម្បីអោយតាមរកជីមីន តែលទ្ធិផលគឺមិនឃើញសូម្បីស្រមោល។ ជុងហ្គុគក៏ប្រែជាមនុស្សឈាមត្រជាក់គ្មានស្នាមញញឹម ដឹងតែពីការងារហើយនឹងទៅខ្លឹបផឹកស្រាបន្ធូរអារម្មហ៏ តែបើថាផឹកក៏មិនត្រូវទេត្រូវហៅថាងូតស្រាទើបត្រូវព្រោះរាល់គេផឹកដូចងូតចឹង ជួនកាលសន្លប់ក៏មាន។
ហើយថ្ងៃនេះនៅក្នុងបន្ទប់ធ្វើការជាន់លើបង្អស់បង្ហាញអោយឃើញម៉ាហ្វៀមុខមាំអង្គុយធ្វើការទាំងអារម្មហ៏មិនមូលព្រោះមកទល់ពេលនេះគេនៅរកប្រពន្ធមិនទាន់ឃើញមិនដឹងទៅដល់ណា

ភាគទី9អាគារJeon Groupមកដល់ពេលនេះរយះពេល1ខែជាងហើយដែរជីមីនបាត់ដំណឹងសូន្យឈឹង ជុងហ្គុគដាក់កូនចៅពង្រាយគ្រប់កន្លែងដើម្បីអោយតាមរកជីមីន តែលទ្ធិផលគឺមិនឃើញសូម្បីស្រមោល។ ជុងហ្គុគក៏ប្រែជាមនុស្សឈាមត្រជាក់គ្មានស្នាមញញឹម ដឹងតែពីការងារហើយនឹងទៅខ្លឹបផឹកស្រាបន្ធូរអារ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

បន្ទប់ធ្វើការរបស់ជុងហ្គុគ

តុកតុក
«ចូលមក»សម្លេងរឹងកំព្រឹសរបស់ម្ចាស់បន្ទប់អនុញាតិអោយអ្នកខាងក្រៅចូលមក
«នេះមិននឹកម៉ាក់ខ្លះទេហេជុងហា»សម្លេងមនុស្សស្រីចំណាស់ដើរចូលមកជាមួយទឹកមុខញញឹមញញែមដូចសប្បាយចិត្តនឹងរឿងអ្វីមកចឹង
«ម៉ាក់មកធ្វើអី»ជុងហ្គុគឆ្លើយដោយសម្លេងត្រជាក់ស្រេបមុខមិនងើបពីឯកសារដូចមិនស្វាគមន៏វត្តមានម្ដាយនៅទីនេះទាល់តែសោះ
«ម៉ាក់នឹកកូនក៏មកលេងមិចនិយាយចឹងដាក់ម៉ាក់ហាជុង»លោកស្រីជុន និយាយដោយសម្លេងផ្អែមដាក់ខ្លួនអង្គុយគង់ទាក់ខ្លា ជាមួយនឹងអារម្មហ៏សប្បាយៗដូចគ្មានរឿងអីកើតឡើង
«ម៉ាក់មកមើលថាខ្ញុំងាប់ហើយឬនៅមែនទេ»ជុងហ្គុកឈប់សរសេរតែមិនបានងើបក្បាលពីឯកសារទេហើយបោះសំនួរចាក់ដោតទៅម្ដាយ
«ម៉ាក់មកមើលកូនព្រោះនឹកកូនមិចក៏កូននិយាយចឹងដាក់ម៉ាក់ហាជុង»លោកស្រីជុនងើបដើរទៅឈរពីមុខមុខជុងហ្គុគទាំងអារម្មហ៏ល្អទាំងប៉ុន្មានមិញនេះរសាត់បាត់អស់ភ្លាមដោយសារសំនួររបស់លោកកូន
«ម៉ាក់សួរធ្វើអីបើម៉ាក់បំបែកខ្ញុំបានសម្រេចហើយនឹង»ជុងហ្គុកងើបមុខឡើងឆ្លើយទៅម្ដាយទាំងទឹលភ្នែករលីរលោង
«កូននិយាយអីម៉ាក់មិនយល់»លោកស្រីជុនឆ្លើយដូចមិនដឹងរឿអ្វីសោះហើយសុខៗត្រូវកូនប្រុសមកចោទប្រកាន់អីបែបនឹង
«ម៉ាក់មិនបាច់កុហក ម៉ាក់ក៏ដឹងថាខ្ញុំស្រលាញ់ជីមីនប៉ុនណាតែហេតុអីម៉ាក់នៅដាច់ចិត្តបំបែកខ្ញុំ»ជុងហ្គុគស្រកទឹកភ្នែកនិយាយទាំងអួលដើមកទៅម្ដាយ
«វាជាអ្នកក្បត់ឯងទៅមានប្រុសថ្មីមិនមែនកំហុសម៉ាក់ហេតុអីឯងមិនយល់ហាជុង»លោកស្រីជុនស្រែកអោយកូនទាំងកំហឹងធ្វើដូចជាខ្លួនឯងដែរត្រូវកូនមកចោទប្រកាន់
«ម៉ាក់ក៏ដឹងថាមីនីគ្មានថ្ងៃស្រលាញ់អ្នកផ្សេង ខ្ញុំបានMarkគេរួចហើយណាម៉ាក់ ម៉ាក់គិតថាគេអាចក្បត់ខ្ញុំបាន»ជុងនិយាយប្រកែកទាំងហួសចិត្តម្ដាយខ្លួនគួរតែយល់ច្បាស់ហើយថាអូមេហ្គាដែរ Markហើយមិនអាចក្បត់អាលហ្វាបានទេព្រោះវានឹងឈឺចាប់ដូចស្លាប់ទាំងរស់ចឹង
«ម៉ាក់មិនដឹងវាគ្រាន់តែជាកូនដែរឳពុកម្ដាយកាត់កាលចោលគ្មានពូជអបូរជាអូរមេហ្គាថ្នាក់ទាប កូនជាអាលហ្វាជាម៉ាហ្វៀដែរមានអំណាចមិនត្រូវមកយំសោកដោយសារមនុស្សអន់បែបនឹង»លោកស្រីស្ដីអោយភាំងៗដោយចិត្តក្ដៅក្រហាយដែរកូនគាត់នៀកមកយំសោកដោយសារអូមេហ្គាថោកទាបម្នាក់
«អូរមេហ្គាដែរឳពុកម្ដាយកាត់កាលចោលនឹងមិនដោយសារខ្ញុំហេម៉ាក់ គេត្រូវឳពុកម្ដាយបោះបង់ចោលដោយសារខ្ញុំ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីខ្ញុំម៉ាក់យល់អត់ ម៉ាក់ថាខ្ញុំជាអាលហ្វាមានអំណាចតែខ្ញុំជាមនុស្សមានសាច់មានឈាមចេះឈឺណាម៉ាក់ខ្ញុំឈឺ»ជុងហ្គុគងើបឈរស្រែកអោយម្ដាយភាំងៗវិញលេងទុកមុខអោយទៀតហើយម្ដាយក៏ដោយអោយតែនិយាយប៉ះជីមីនគេមិនទុកទេ
«ម៉ាក់មិនខ្វល់ថាវាលះបង់ស្អីខ្លះដើម្បីកូនទេ ម៉ាក់មិនខ្វល់ម៉ាក់ដឹងត្រឹមថាម៉ាក់នឹងរៀបចំមង្គលការរបស់កូនឆាប់ៗនេះ»គាត់នឹងមួយម៉ាត់ចុងក្រោយមុននឹងដើរយកកាបូបនៅលើសាឡុងប្រុងនឹងដើរចេញតែត្រូវអាក់មកវិញដោយសារសម្ដីជុងហ្គុគ
«ចុះម៉ាក់ម៉ាក់មានដែរលះបង់អ្វីដើម្បីខ្ញុំខ្លះ ម៉ាក់ដែរសួរខ្ញុំថាហត់អត់ ខ្ញុំចង់ញាំអី ខ្ញុំសុខសប្បាយទេ ខ្ញុំឈឺអី ខ្ញុំថ្ងៃនេះយ៉ាងមិចដែរ ហើយពេលខ្ញុំមិនទាន់ជោគជ័យម៉ាក់នៅទីណា ពេលខ្ញុំនៅចំណុចសូន្យម៉ាក់នៅកន្លែងណា រាល់ការលំបាករបស់ខ្ញុំគឺគ្មានវត្តមានរបស់ម៉ាក់ទេ ម៉ាក់ស្គាល់តែពីលុយនឹងអំណាច ម៉ាក់មិនដែរខ្វល់ពីខ្ញុំទេម៉ាក់»ជុងហ្គុគនិយាយទាំងទ្រូងខ្លោចផ្សាអស់ហើយ ជុងហ្គុគខ្វះភាពកកក្ដៅតាំងពីតូច ទោះគេមិនមែនជាអ្នកក្រតែក៏មិនសេដ្ធីដូចពេលនេះដែរ។ម្ដាយជុងហ្គុគលេងលះជាមួយប៉ាជុងហ្គុគដោយសារគាត់ត្រូវគ្រប់គ្រងអំណាចជាមេហ្វៀរបស់គាត់ហើយជុងហ្គុគត្រូវរស់នៅជាមួយឳពុកដែរជាម្ចាស់ក្រុមហ៊ុនពីមុនតែជាអកុសលឳពុកជុងហ្គុគស្លាប់ដោយជំងឺទើបម៉ាក់ជុងហ្គុគត្រលប់មករកជុងហ្គុគវិញ តែទំរាំតែមកជុងហ្គុគមានអាយុ25ឆ្នាំទៅហើយ
«ម៉ាក់ជាម៉ាក់ឯង ម៉ាក់ស្រលាញ់ឯងទើបម៉ាក់ចង់បានអ្វីដែរល្អបំផុតសំរាប់កូន»លោកស្រីនិយាយដោយសម្លេងស្រទន់មុននឹងមើលមុខកូនប្រុសបន្តិចហើយបើកទ្វាដើរចេញទៅ នៅសល់តែម៉ាហ្វៀដែរអស់សភាពឈរយំម្នាក់ឯង
សម្លឹងមើលរូបថតរបស់ជីមីននៅលើតុធ្វើការរបស់ខ្លួនបានមួយសន្ទុះជុងហ្គុគក៏ដើរទៅឈរនៅមុខកញ្ចក់ខ្នាតយក្សដែរបង្ហាញពីViewរបស់ប្រទេសកូរេខាងត្បូង។ ជុងហ្គុគយកទូរស័ព្ទខលទៅអ្នកណាមិនដឹងមួយសន្ទុះក្រោយទើបអ្នកខាងនោះលើក
«ហាឡូជុងហ្គុគហា»សម្លេងក្រលធំមានអំណាចឆ្លើយភ្លាមពេលដែរលើកទូរស័ព្ទមក
«ណាមជូនខ្ញុំមានរឿងចង់ពឹងបងបន្តិច»ជុងហ្គុគឆ្លើយតបទៅអ្នកម្ខាងទៀតតាមពិតជាគីមណាមជូនម៉ាហ្វៀដែរមានអាយុ31ឆ្នាំជាមិត្តសម្លាញ់ម្នាក់ទៀតរបស់ជុងហ្គុគ
«មានរឿងអីអោយបងជួយហេជុង ឯងនិយាយមក»ណាមជូននិយាយដោយកាតព្រួយបារម្មហ៏តែរីករាយនឹងជួយមួយទំហឹងហើយអោយតែជុងហ្គុគពឹងពាក់
«បងជួយបិទកាងារទាំងអស់របស់មីនី អោយតែមានឈ្មោះផាកជីមីនកុំអោយក្រុមហ៊ុនណាមួយទទួលអោយសោះ»ជុងហ្គុគនិយាយដោយសម្លេងមុឹងម៉ាត់
«ហា ជុងមានរឿងអីហេតុបិទការងាររបស់មីនី?ហើយមីនីទៅណាហើយ?»ណាមជូនឆ្ងល់សុខៗមកអោយបិទការងារប្រពន្ធហើយជីមីនទៅណាក្រែងរាល់ដងនៅតែផ្ទះមិចសុខៗចេញមករកការងារធ្វើចឹង
«ជីមីនរត់ចេញពីផ្ទះហើយបង ខ្ញុំធ្វើនេះគ្រាន់តែចង់អោយគេទាល់ហើយត្រលប់មកវិញប៉ុននោះ»ជុងហ្គុគនិយាយហើយដកដង្ហើមធំ
«ហឹម បងយល់ហើយចឹង បងនឹងដាក់គ្នីគ្នាជួយតាមរកជីមីនអោយ»ណាមជូនមិនសួរនាំច្រើនព្រោះយល់ច្បាស់នូវមូលហេតុដែរអូមេហ្គាតូចដូចជាជីមីនហ៊ានលួចរត់ចេញពីក្រញាំសាតាន
«បាទអរគុណហើយបងជូន»ជុងហ្គុគបិទទូរស័ព្ទទាំងទុកកង្វល់ពេញទ្រូង មិនអាចនិយាយរៀបរាប់បាន
«បងនឹកអូន នឹកគ្រប់យ៉ាងជាអូន បងនឹងធ្វើគ្រប់យ៉ាងអោយអូនត្រលប់មករកបងវិញអោយបានមិនថាត្រូវលះបងអ្វីនោះទេ»ជុងហ្គុគនិយាយក្ដោបទូរស័ព្ទណែនដៃដូចតាំងជាស្រេចថាទោះមានរឿងអ្វីក៏ខ្លួននឹងយកជីមីនមកវិញអោយបានមិនថាត្រូវបាត់បងអ្វីនោះទេ

(ត្រូវចាំការស្រលាញ់ត្រូវលះបង់ បើអោបក្រសោបពេកការដែរបានមកវិញជួនការគ្រប់យ៉ាងនឹងមិនសមបំណង អាចមានម្ខាងឈឺក៏ថាបាន)
#Min_Alya

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now