ភាគទី14
BUSAN
ងាកមកមើលកំលោះតូចកំពុងតែកាន់កែវរៀបនឹងចាក់ទឹកដោះគោផឹកដើម្បីបំប៉នកូនតូចរបស់ខ្លួនដែរមានអាយុជិត7ខែហើយសំខាន់ជាកូនប្រុសទៀតផង។ពេលនេះជីមីនកំពុងតែមកគេងលេងនៅផ្ទះលោកយាយម្ចាស់ចំការតាមការបបួលរបស់គាត់តេគេមិនទាន់សម្រេចថារើមកនៅឬអត់ទេគ្រាន់តែមកគេងលេងសិនតែប៉ុននោះ។តែមិនទាន់នឹងបានចាក់ទឹកដោះផឹកផងស្រាប់តែកែវដែរខ្លួនកាន់ជ្រុះពីដៃបែកខ្ចាយតែម្ដង
«យ៉ាប់មែនជីមីនអើយ»ជីមីនរអ៊ូនឹងខ្លួនឯងមុននឹងអោនចុះរើសអំបែងកែវតែមិនប្រយ័ត្នធ្វើអោយវាមុតដៃរបស់ខ្លួនទៅវិញ
«អួយ»ជីមីនស្រែកបន្តិចដោយមុតជ្រៅដែរហើយវាធ្វើអោយអូមេហ្គាតូចមានអារម្មហ៏មិនល្អភ្លាមៗដូចជាមានរឿងអ្វីមិនល្អកំពុងកើតឡើងចឹង
«មានរឿងអីនឹងចៅ»លោកយាយដើរមកសួរពេលលឺសម្លេងធ្លាក់បែបកែវ
«គឺចៅរអើលដៃធ្វើអោយបែកកែវណាលោកយាយ»ជីមីននិយាយដោយក្រែងចិត្ត
«នេះមុតដៃផងហេនៀក ឆាប់ទៅលាងរបួសចេញហើយទៅអង្គុយមើលទូរទស្សន៏ទៅទីនេះទុកអោយយាយជាអ្នករៀបចំ»លោកយាយដេញជីមីនចេញខ្លាចត្រូវមុតអំបែងកែវទៀត
«តែលោកយាយ»ជីមីនរកប្រកែកតែលោកយាយនិយាយកាត់បានមុន
«គ្មានតែគ្មានស្កស្អីទេឆាប់ទៅ»លោកយាយនិយាយដេញម្ដងទៀតទើជីមីនធ្វើមាត់ស្រួចដើរអោបពោះទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវហើយរាវរកអ្វីមើលតែសុខៗក៏ប៉ះចំពត៏មានមួយដែរធ្វើអោយបេះដូងជីមីនធ្លាក់ដល់កែងជើង
{ពត៏មានទាន់ហេតុការរណ៏:CEOរបស់សម្ពាន់JEON Groupបានជួបគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់ឡានជាច្រើនតង់ក្នុងសភាពស្រវឹងជោគជាំពេលនេះនៅមិនទាន់ដឹងស្ថានភាពយ៉ាងណានៅឡើយ} ក្ដុក
គ្រាន់តែស្ដាប់ចប់ភ្លាមតេឡេក៏ធ្លាក់ពីដៃរាងតូចភ្លាម
«ជុងហ្គុគ»ជីមីនស្រកទឹកភ្នែកទាំងចិត្តតក់ស្លត់នៅដំណឹងដែរខ្លួនបានលឺ។លោកប្ដីជាទីស្រលាញ់របស់ខ្លួនមានគ្រោះចូលមិនទីពេទ្យហើយពេលនេះមិនដឹងសុខទុកយ៉ាងណាទៅហើយក៏មិនដឹង។អារម្មហ៏ពេលនេះល្ហល្ហេវមិននឹងនចិត្តហោះទៅដល់អ្នកខាងនោះបាត់ទៅហើយ។
ថ្ងៃថ្មី SEOUL Hospital
ក្នុងមន្ទីពេទ្យពេលនេះលោកស្រីជុនបានអោយអង្គរក្សយាមកាមតឹងរឹងមិនអោយអ្នកណាចេញចូលផ្ដេសផ្ដាសលើកលែងតែជាមិត្តរបស់ជុងហ្គុគប៉ុននោះ។ពេលនេះសូម្បីតែណាមជូននឹងជីនក៏មកកូរេក្រោយពីលឺដំណឹងរបស់ជុងហ្គុគតែនៅឡើយតែអ្នកជំងឺនៅមិនទាន់ដឹងខ្លួននៅឡើយ។ ជុងហ្គុគបានផ្លាស់មកបន្ទប់ធម្មតាវិញហើយដោយមានជីន ណាមជូន សូហ្គា ថេ នឹងលោកស្រីជុននៅចាំការដឹងខ្លួនរបស់គេទាស់ត្រង់ថាលោកស្រីជុនអង្គុយរាងឆ្ងាយដោយសារភាពមិនចុះសម្រុងគ្នាជាមួយថេនឹងជីន
«ហឹម»សម្លេងក្រហឹមចេញពីបបូរមាត់របស់អ្នកជំងឺដែរដេកស្ដូកស្ដឹងនៅលើគ្រែធ្វើអោយគ្រប់គ្នាដែរមានវត្តមាននៅទីនោះរត់មកមើលគ្រប់គ្នា
«ជុងហ្គុគនេះកូនដឹងខ្លួនហើយហេអូន»លោកស្រីជុនស្ទុះទៅរកកូនភ្លាមពេកជុងហ្គុគដូចជាដឹងខ្លួនហើយ
«ទឹក»ជុងហ្គុគនិយាយដោយសម្លេងក្ងួរៗដោយសារសន្លប់យូរពេក។អេរិកាស្ទុះស្ទាះទៅយកទឹកមកបញ្ចុកជុងហ្គុគនឹងមានណាមជូនជាជំនួយជួយទ្រអោយជុងហ្គុគអង្គុយ
«ម៉ាក់មិចក៏បន្ទប់ងងឹតម្លេះ»ជុងហ្គុគសួរក្រោយពេលដែរផឹកទឹកហើយ ហើយសំនួរនេះធ្វើអោយអ្នកក្នុងបន្ទប់ក្ដុកក្ដួរឥតឧបមា
«ជុងតាំងស្មារតីឡើងកូន ធ្វើចិត្តអោយស្ងប់ណាកូនណា»លោកស្រីជុនព្យាយាមសម្រួលអារម្មហ៏ជុងហ្គុគមិនចង់អោយគេប៉ះពាល់អារម្មហ៏
«ខ្ញុំខ្វាក់ហើយមែនទេ»ជុងហ្គុគនិយាយដោយមុចស្មើរគ្មានអារម្មហ៏អ្វីទាំងអស់តែសម្ដីរបស់គេធ្វើអោយមនុស្សក្នុងបន្ទប់បាត់ដង្ហើមឆ្លើយមិនចេញ
«ជុងហ្គុគ»ជីនហៅអ្នកដែរខ្លួនស្រលាញ់ដូចប្អូនបង្កើតដោយសម្លេងញ័រហើយដើរទៅជិតជុងហ្គុគនឹងយកដៃរាប់គេមកកាន់
«បងជីនមែនទេ បងប្រាប់ខ្ញុំមកខ្ញុំខ្វាក់ហើយមែនទេ»ជុងហ្គុគកាន់ដៃរបស់ជីនហើយសួរទៅកាន់ជីន
«វាគ្រាន់តែបណ្ដោះអាសន្នយើងកំពុងរកអ្នកបរិច្ចាកភ្នែកអោយឯងហើយណា»ជីននិយាយលួងលោម
«ហេតុអីខ្ញុំមិនស្លាប់ បើខ្ញុំស្លាប់តែម្ដងក៏ល្អ»ជុងហ្គុគនិយាយនេះជាអារម្មហ៏ពិតគេមិនចង់រស់ទៀតទេ គេហត់នឹងសម្ដែងថាខ្លួនរឹងមាំហត់នឹងគ្រប់យ៉ាង
«មិចក៏ឯងនិយាយបែនេះហាជុងហ្គុគ»លោកស្រីជុន
«ក៏ល្អមិនចឹង ពេលនោះនឹងគ្មានអ្នកគៀបសង្កត់ខ្ញុំទៀត»ជុងហ្គុគ
«ឯងមិនខ្វល់ពីម្ដាយរបស់ឯងខ្លះទេហេហា»លោកស្រីជុនស្ដីអោយ
«បានហើយម៉ាក់ចេញទៅ ខ្ញុំចង់សម្រាក»ជុងហ្គុគដម្រេតខ្លួនរៀបដេកវិញដោយមានជំនួយពីជីន
«តែបានអ្នកណាមើលថែរឯង»គាត់ចង់នៅមើលថែរកូនតែជុងហ្គុគទោះជាពិការភ្នែកក៏នៅតែមិនត្រូវការវត្តមានគាត់
«បងជីន ណាមជូន ថេ សូហ្គា ខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅទេនេះអាចមើលថែរខ្ញុំបាន»ជុងហ្គុគដឹងច្បាស់ថាមិត្តគេមិនបោះបង់ចោលគេដាច់ខាតទោះមានរឿងអ្វីក៏ដោយ
«លោកស្រីត្រលប់ទៅវិញចុះទីនេះខ្ញុំអាចមើលថែរបាន ហើយនាងដូចគ្នាអេរិកា»ជីនទោះមិនពេញចិត្តគាត់តែក៏មិនចង់អសុជីវធម៏ដូចគ្នា
«ក៏បាន ផ្ញើរមើលថែរគេផង ហើយមានអីខលរកយើងដឹងទេ»គាត់ផ្ដែរផ្ដាំមុននឹងបើកទ្វាដើរចេញទាំងចិត្តមិនចង់អីបន្តិច
«ដេកទៅបងនៅទីនេះហើយ មិនទៅចោលឯងទៀតទេ»ជីនអង្អែលក្បាលជុងហ្គុគអោយគេដេកជារូបភាពដែរសូហ្គា ថេ នឹងណាមជូនខានឃើញជាច្រើនឆ្នាំមកហើយ
«បងជីនដេកអោបខ្ញុំបានទេ ខ្ញុំនឹកបង»ជុងហ្គុគកាន់ដៃជីនហើយខិតខ្លួនអោយជីនបានឡើងមកគេងជាមួយ
«បានបានក្មេងល្អរបស់បង»ជីនគេងអោបជុងហ្គុគ ហើយណាមជូនដែរអង្គុយនៅសាឡុងក្បែរនោះជាមួយថេនឹងសូហ្គាក៏មិនបានប្រកាន់ព្រោះវាជារឿងដែរសាំភ្នែកទៅហើយ។ ជីនជាកូនអង្គរក្សរបស់ប៉ាជុងហ្គុគហើយដោយសារតែគ្មានម៉ាក់នៅក្បែរ ជុងហ្គុគទុកជីនដូចជាបងបង្កើត ហើ យស្រលាញ់ដូចម្ដាយចឹង។តែតាំងពីជីនរៀបការមកភា ពស្និទ្ធស្នាលក៏មិនដូចមុនព្រោះត្រូវរស់នៅឆ្ងាយពីគ្នា។តែសម្រាប់ក្ដីស្រលាញ់អោយគ្នាមិនដែរប្រែប្រួល ជីនបៅតែជាមនុស្សតែម្នាក់ដែរផ្ដល់ភាពកកក្ដៅដូចជាម្ដាយសម្រាប់ជុងហ្គុកបាន។~ពេលល្ងាច~
ក្នុងបន្ទប់ទាំងមូលកំពុងដេកលុងលក់មិនទាន់ភ្ញាក់នៅឡើយព្រោះម្នាក់ៗនឿយហត់ច្រើនមកហើយមួយរយះនេះ អាហ្វាទាំង2ត្រូវរវល់នឹងការងារផងនៅឈ្លាតពេលមកកំដរអូមេហ្គារបស់ខ្លួនដែរនៅចាំយាមមើលថែរជុងហ្គុគទៀត។អូមេហ្គាតូចជីនរើបំរាស់ខ្លួនតិចៗប្រែខ្លួនចុះពីគ្រែពេលលឺសម្លេងគោះទ្វា ជីនដើរទៅបើកទ្វាហើយអ្វីដែរនៅចំពោះមុខធ្វើអោយជីនស្រឡាំងកាំងតែម្ដង
«ជីមីន»ជីនបើកភ្នែកធំៗ ពេលឃើញថាម្នាក់នោះជាអ្នកណា#Min_Ayla (ស្អែកចាំខ្ញុំផុស2ភាគតែម្ដង)

YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Lãng mạnជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...