ភាគ១២:នាងមិនអាចស្លាប់នោះទេ!
រ៉ូឃី ត្រូវគេអូសឲ្យចេញទៅខាងក្រៅកម្មពិធី ដោយមិនមានអ្វីច្រើនឡើយ ក្រៅពីបំពេញចំណង់តណ្ហារបស់គេ ដែលឃ្លានមិនដឹងពេលវេលាដូច្នេះ។
"ក្រឹក!" គេដាក់នាងឲ្យចូលក្នុងឡាន ដោយគេក៏ចូលតាមក្រោយនាង ព្រមទាំងរ៉ូតខោខ្លួនឯងចុះក្រោម សម្លឹងនាងដែលអង្គុយផ្តុំដៃដាក់លើគ្នា។
"ស្រាតលីអូនាងចេញមក" ទោះមិនចង់ក៏ត្រូវតែធ្វើ បញ្ជារបស់គេ នាងជំទាស់មិនបាន បើប្រឆាំងគឺមានតែរឿងឈឺខ្លួនប៉ុណ្ណោះដែលធ្លាក់មកលើនាង ដៃតូចៗទាញលីអូចេញពីក្នុងរ៉ូប យឺតៗរួចក៏ឡើងអង្គុយច្រកកៀវពីលើគេ ដោយសង្កត់ពីលើរបស់ដែលរឹងៗខឹងយូរហើយ។
ថេយ៉ុង ចាប់ចង្កេះនាងអុកពីលើស្នូលដំបងសាច់របស់គេ ដោយចិត្តស្រែកឃ្លាន ខានបានធ្វើបែបនេះជាមួយនាងពីរថ្ងៃមកហើយ នឹកអើយសែននឹករសជាតិត្រាំក្នុងខ្លួនរបស់នាងម្តងៗគឺគេសុខស្រួលខ្លាំងណាស់។
"អ្អា៎!!!"
"សឺត!" គេក៏ថ្ងូរនាងក៏ថ្ងូរ ឡានក៏រង្គើរតាមកម្លាំងរបស់អ្នកទាំងពីរដែលអុកពីលើគ្នាទៅវិញទៅមក បន្ទាប់ពីដាក់ខាងមុខអស់ចិត្តហើយ គេក៏បន្តដាក់ពីក្រោយវិញម្តង ដោយតម្រូវឲ្យនាងទយបែរខ្នងមករកគេ។
រ៉ូបរបស់នាងត្រូវធ្លាក់មកត្រឹមចង្កេះ ដៃមាំច្បាមច្របាច់ដើមទ្រូងនាងពេញៗដៃ មិនដឹងថាមកចូលរួមដេញថ្លៃគ្រឿងពេជ្រឬក៏មកធ្វើអ្វីផ្សេងនោះទេ។
ម្នាក់ៗដង្ហក់ព្រោះតែសង្រ្គាមក្តៅគគុកអម្បាញ់មិញនេះ ហើយគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ ដោយដល់គោលដៅរៀងៗខ្លួនទៅហើយ។
រួចរាល់ក៏រៀបចំខ្លួនចេញពីក្នុងឡានវិញ ដោយគេក៏ឱបចង្កេះនាង បម្រុងនឹងបណ្តើរចូលទៅខាងក្នុងហើយនោះ ក៏មានមនុស្សមកស្ទាក់ផ្លូវសួរនាំពីនេះពីនោះ។
"អូហ៍!នេះជាគីម ថេយ៉ុងមែនទេ? ហើយចុះស្រីម្នាក់នេះជាអ្នកណា?ស្អាតដ៏ហើយ" រ៉ូឃី បែរមកសម្លឹងមុខគេទាំងភ័យ នាងមិនចូលចិត្តបុរសដែលមកសួរនាំម្នាក់នេះឡើយ ហើយក៏ភ័យខ្លាចថាគេនឹងអាចមានរឿង ព្រោះសម្តីគេនិយាយមិនដែលខ្លាចក្រែងចិត្តអ្នកណានោះទេ។
"ជាអ្នកណាក៏មិនសំខាន់ តែរឿងដែលសំខាន់បើឯងហ៊ានតែប៉ះពាល់នាង យើងលេងឯងធ្ងន់ដៃមិនខានទេ" គេខាំធ្មេញនិយាយជាមួយបុរសម្នាក់នោះ មើលទំនងដូចជាដៃគូរកស៊ីជាមួយគ្នាហើយមើល៍ទៅ។
" យើងក៏ចង់ដឹងដែរថាឯងធ្វើស្អីយើង បើយើងប៉ះនាង" ថេយ៉ុង បែរមុខមកសម្លឹងមនុស្សស្រីដែលនៅក្នុងរង្វង់ដៃ រួចក៏បែរទៅមើលប្រុសម្នាក់នោះវិញ ដោយញញឹមបែបចម្អកដាក់ មិនបានខ្លាចអ្នកណាឡើយ បើតាំងចិត្តចង់មកដណ្តើមរបស់គេ ក៏ត្រូវតែហ៊ានប្រឈមមុខនឹងរឿងដែលគេទម្លាក់ឲ្យដែរ។
"ចង់ដឹងក៏សាកទៅ! ស្រីរបស់យើងហាមប៉ះ តែបើហាមហើយមិនស្តាប់លទ្ធផលរបស់ឯងគឺដេកក្នុងថ្លុកឈាមហើយ" គេយកដៃទៅទះមុខប្រុសម្នាក់នោះតិចៗ ដោយញញឹមចុងបបូរមាត់ វាយចិញ្ចើមឌឺ រួចក៏បណ្តើររ៉ូឃីចូលទៅខាងក្នុងវិញ។
"ឯងគង់តែដឹងទេចឹង" ប្រុសម្នាក់នោះសម្លឹងមើលដំណើររបស់ពួកគេ ដោយចិត្តប៉ងប្រាថ្នាចង់បានមនុស្សស្រីដែលនៅក្នុងដៃរបស់ថេយ៉ុង តែបើចង់សាកចង់ដណ្តើមក៏ត្រូវតែប្រឈមមុខនឹងដង្ហើមចង្រិត របស់បុរសសិង្ហកំណាចម្នាក់នោះ។
ងាកមកមើលក្នុងកម្មពិធីដេញថ្លៃគ្រឿងពេជ្រនោះវិញ ដោយខ្សែកជាច្រើនត្រូវបានដាក់ដេញថ្លៃជាបន្តបន្ទាប់ដែរហើយ ដោយគេក៏ចេះតែបែរមកសួរនាង តើចង់បានទេ បើចង់បានគេនឹងដេញថ្លៃយកវាឲ្យ ប៉ុន្តែនាងប្រកែករហូត នោះក៏មិនស្រឡាញ់ នេះក៏មិនចង់បាន ធ្វើឲ្យគេចង់មួម៉ៅទៀតហើយ។
"មកដល់ពេលនេះគឺជាគ្រឿងពេជ្រចុងក្រោយ ដែលយើងដាក់ដេញថ្លៃចាប់ពី1លានដុល្លាឡើងទៅ ត្បូងវាភ្លឺផ្លេកជះពន្លឺចាំងភ្នែកតែម្តង" គណៈកម្មការដែលនៅលើឆាកនិយាយរៀបរាប់ពីខ្សែកពេជ្រមួយខ្សែចុងក្រោយ ដែលដាក់ដេញថ្លៃនោះប្រាប់មកកាន់ភ្ញៀវដែលបានអញ្ជើញចូលរួម ។
រ៉ូឃី សម្លឹងភ្លឹះៗទៅកាន់ខ្សែកមួយខ្សែនោះ ទើបគេសម្លឹងតាមភ្នែកនាងព្រមទាំងងាកមកសួរនាង។
"ស្រឡាញ់ទេ?" នាងខ្ជឹបបបូរមាត់ សម្លឹងមុខគេដោយមានអារម្មណ៍ថាក្រែងរអែងចិត្តរបស់គេជាខ្លាំង ម្រាមដៃរបស់នាងច្បិចអាវគេតិចៗ ដោយមិនហ៊ានប្រាប់តាមត្រង់ថាខ្លួនស្រឡាញ់នោះទេ។
"វាថ្លៃណាស់"
"យើងសួរថាស្រឡាញ់ក៏អត់?គ្រាន់តែឆ្លើយតាមសំណួរឲ្យត្រូវមក"
"គឺ..."
"ស្រឡាញ់ឬមិនស្រឡាញ់?"
"តិចៗ" ឮចម្លើយតិចៗចេញពីមាត់នាងហើយ ធ្វើឲ្យគេងក់ក្បាលយល់ ដោយលើកដៃឡើងលើចាប់ផ្តើមដេញថ្លៃខ្សែកមួយខ្សែនោះ។
"អូស៎!លោកគីមលោកដេញថ្លៃប៉ុន្មានដែរទៅ?"
"2លាន" អ្នកដែលនៅក្នុងបន្ទប់នេះលាន់មាត់បែរមកមើលគេគ្រប់គ្នា នេះដេញថ្លៃសរុបយកតើមែនទេ?
"លោកគីមឲ្យ2លានតើមានអ្នកណាហ៊ានឲ្យខ្ពស់លើសនឹងទៀតទេ?" គណៈកម្មការកាន់ក្បាលមេក្រូស្រែកសួរ ដោយសម្លឹងមើលភ្ញៀវដែលនៅទីនេះ ទាំងក្នុងចិត្តក៏ចង់តែលើកឲ្យគេដូចគ្នា។
"ខ្ញុំឲ្យ2លានកន្លះ" ថេយ៉ុង បែរសម្លឹងទៅមើលតាមប្រភពសំឡេង គេជ្រួញចិញ្ចើមដាក់ ទាំងឃ្នើសនៅក្នុងចិត្ត ចង់ផ្ចាញ់ផ្ចាលគេមែនទេ? ប៉ុន្តែខ្សែកនេះជារបស់ដែលកំណាន់ចិត្តគេស្រឡាញ់គេនឹងយកវាឲ្យបាន មិនឲ្យអ្នកណាបាននោះទេ។
"3លាន"
"Wow"គ្រប់គ្នាហោរកញ្ជៀវព្រោះតែកំលោះទាំងពីរដេញថ្លៃចង់ជាន់ជើងគ្នាទៅហើយ។
"4លាន"
"6លាន" ថេយ៉ុងស្រែកយកតែម្តងលើកដៃប្រាប់ថា6លាន គណៈកម្មការនៅលើឆាកក៏គោះតុយ៉ាងលឿន ដោយសម្រេចថាខ្សែកមួយខ្សែនេះជារបស់គេ គ្រប់គ្នាក៏ទះដៃហោរអបអរដល់គេដែលជាអ្នកដេញថ្លៃចុងក្រោយបង្អស់នៅក្នុងកម្មពិធីនេះ។
•••
ពិធីចប់ ដោយអ្នកគ្រប់គ្នាក៏ធ្វើដំណើរត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ថេយ៉ុងនឹងរ៉ូឃីដែលកំពុងតែនៅក្នុងឡានមិនទាន់បានបើកចេញទៅណាឡើយ គេបំពាក់ខ្សែកនោះឲ្យនាង ព្រមទាំងសួរបែបចង់បានអ្វីជាថ្នូរមកវិញដូចគ្នា។
"ចូលចិត្តទេ?"
"ចាស៎ចូលចិត្ត" នាងញញឹមអឹមអៀនងើបមុខសម្លឹងគេវិញ បន្ទាប់ពីសម្លឹងខ្សែកនោះរួច ដោយគេក៏យកមេដៃសង្កត់លើបបូរមាត់នាង សួរដោយសំឡេងខិលខូច។
"មានអ្វីឲ្យយើងវិញទេ?" នាងគ្រវីក្បាល ញញឹមខ្ជឹបមាត់ ព្រោះតែខ្លួនមិនមានអ្វីតបស្នងឲ្យវិញនោះទេ ឲ្យវាស័ក្តិសមនឹងតម្លៃខ្សែកនៅលើ ក របស់នាងក្នុងពេលនេះ។
"ខ្ញុំគ្មាននោះទេ"
"ម្តេចថាអត់? នាងមានគឺមានច្រើនទៀតផង មិនថាត្រង់នេះ ឬត្រង់នេះ ហើយក៏ត្រង់នេះ" គេបង្អូសដៃពីលើដល់ក្រោម តែក៏មកឈប់ដោយលូកដៃចូលក្នុងរ៉ូបរបស់នាង ឈ្លីសង្កត់របស់ចន្លោះភ្លៅ សម្លឹងមុខនាងទាំងភ្លើងប្រាថ្នាពេញទីទៅហើយ។
"ចាំដល់ផ្ទះចាំធ្វើឲ្យស្រួល" នាងអឹមអៀនៗ មុខឡើងក្រហមងាំងអស់រលីង ទើបគេញញឹមស្រាលៗដាក់នាង ដោយព្រមដកដៃចេញពីក្នុងរ៉ូបរបស់នាង បើកឡានចេញពីកន្លែងដេញថ្លៃគ្រឿងពេជ្រ។