ភាគ២៤: ចេះបារម្ភពីនាងដែរឬ?

328 15 1
                                    



ភាគ២៤: ចេះបារម្ភពីនាងដែរឬ?

រ៉ូឃី ត្រូវគេព្រលែងដៃចេញពីសក់ក្បាលវិញ ដោយនាយកំលោះក៏ខិតខ្លួនឲ្យរាងឆ្ងាយពីនាងបន្តិច គេធ្វើមុខក្រញូវ ឱបដៃសម្លឹងមើលទៅខាងមុខ។ នាងក៏រៀបឫកពា រៀបចំខ្លួនឲ្យមានរបៀបរៀបរយឡើងវិញដូចគ្នា។ ឡានក៏កាន់តែបើកទៅកាន់ឆ្ងាយទៅៗ នៅក្នុងឡានស្ងាត់មិនមានអ្នកណានិយាយអ្វីឡើយ នាងតែងតែដៀងភ្នែកមើលគេខ្លះៗដែរ ខ្លាចគេប៉ុន្តែក៏នៅតែដៀងមើលអ៊ីចឹង។
"ង៉ឺត!" សុងហូឈប់ឡានង៉ក់ ពេលបានមកដល់ទីតាំងហើយនោះ គេបើកមកដល់សណ្ឋាគារមួយកន្លែង ក៏មិនដឹងថាមកទីនេះធ្វើអ្វីដែរ។ ដល់ហើយក៏នាំគ្នាចុះពីឡាន ថេយ៉ុង ដើរទៅទាញនាងមកក្រសោបចង្កេះយកតែម្តង ពេលនាងចេញពីក្នុងឡាន មិនហ៊ានសូម្បីតែសួរថានាំនាងមកសណ្ឋាគារនេះធ្វើអ្វី ដឹងត្រឹមតែត្រូវទៅជាមួយគេតែម្យ៉ាងគត់។ គេបណ្តើរនាងចូលទៅខាងក្នុង ដោយចូលក្នុងប្រអប់ជណ្តើរយន្ត ដើម្បីឆ្ពោះទៅកាន់ជាន់ដែលគេចង់ទៅ។ រ៉ូឃី ក្តាប់ម្រាមដៃតិចៗ នាងភ័យខ្លាចថាគេនាំនាងមកឲ្យមនុស្សប្រុសរំលោភខ្លាំងណាស់ តើធ្វើយ៉ាងណាទើបល្អទៅ។
"យើងនាំនាងមកញ៉ាំបាយជាមួយអ្នកស្គាល់" គេសម្លឹងមុខនាងតាមក្នុងកញ្ចក់ ឃើញនាងភ័យឡើងបែកញើសហូរតាមជើងសក់ ទើបហារមាត់ប្រាប់តែម្តងទៅ មិនចង់ឲ្យគិតច្រើន គិតមកលើគេតែផ្លូវអាក្រក់ គេឯណាដែលចិត្តខ្មៅយកនាងទៅលក់ឲ្យធ្វើការក្នុងបនស្រីនោះ គ្រាន់តែគិតក៏គេមិនចង់គិតផង ដែលឲ្យនាងទៅធ្វើដូច្នោះ។
"ចាស៎" នាងឆ្លើយទាំងនៅញ័របបូរមាត់មិនបាត់នោះទេ អារម្មណ៍របស់នាងប្រាប់ថាមិនឲ្យជឿជាក់លើគេទាំងស្រុងឡើយ ប្រសិនបើគេនាំមកឲ្យប្រុសផ្សេងធ្វើបាបនាងនឹងរត់ចេញពីទីនេះ តែបើរត់មិនរួចនាងសុខចិត្តសម្លាប់ខ្លួនក៏មិនឲ្យប្រុសផ្សេងធ្វើផ្តេសផ្តាសចំពោះនាងដែរ។
"ទឹង" ប្រអប់ជណ្តើរយន្តបើក ក៏ដល់ជាន់ដែរគេត្រូវចេញហើយ គេឱបចង្កេះនាងដើរសំដៅទៅកាន់ក្នុងបន្ទប់មួយ ពេលបើកទ្វារទៅក៏ឃើញមានប្រុសស្រីមួយគូនៅក្នុងបន្ទប់នេះ ដោយពួកគេក៏ប្រហែលជាកំពុងតែរង់ចាំអ្នកទាំងពីរនេះដូចគ្នា។
"មកដល់ល្មម អង្គុយត្រង់នេះមក" ថេយ៉ុង ចូលកន្លែងអង្គុយ ដោយនាំនាងមកអង្គុយក្បែរ គេញញឹមស្រាលដាក់មួយគូនោះដែលនៅរង់ចាំគេនឹងរ៉ូឃី។
"បង្អែមថ្មី? ដូចជាមិនសូវឃើញមុខឡើយ" បុរសដែលអង្គុយទល់មុខគេ ដៃក៏ឱបចង្កេះមនុស្សស្រីដូចគ្នា គេជាមិត្តភក្តិរបស់ថេយ៉ុង ដែលទើបតែមកពីបរទេស ទើបចង់ចួបញ៉ាំបាយជាមួយគ្នា សំណេះសំណាលគ្នាលេង។
"អ្ហឹម" គេ​គ្រហឹមញាក់ស្មាឆ្លើយ អ្នកលើកម្ហូបក៏លើកចូលមកព្រមគ្នាតែម្តង ដោយគរក៏ទាញយកកូនកន្សែងពណ៌សមួយផ្ទាំងមកគ្របលើភ្លៅរបស់នាង នឹងរៀបចំលើកតែរបស់ដែលនាងញ៉ាំកើតមកដាក់នៅពីមុខនាងប៉ុណ្ណោះ អ្នកជាមិត្តភក្តិឆ្ងល់ហើយ បើត្រឹមតែជាស្រីកំណាន់មួយពេលៗ ចាំបាច់អីយកចិត្តទុកដាក់ខ្លាំងបែបនេះ។
"ញ៉ាំទៅ"
"អរគុណ" នាងសម្លឹងមុខគេ ដោយឫកពាក្រែងរអែងចិត្ត ប៉ុន្តែគេគ្រលាសភ្នែកមើលតែបន្តិចក៏ងាកចេញតែម្តង។
"នាំមកជាមួយ ចុះមិនគិតថាណែនាំប្រាប់ឈ្មោះឲ្យស្គាល់ខ្លះទេឬ?" មនុស្សស្រីដែលមិត្តភក្តិគេបណ្តើរមក ក៏សួរដោយការចង់ដឹង ចង់ស្គាល់ជាខ្លាំងចំពោះស្រីកំណាន់ចិត្តរបស់គេ។
"នាងឈ្មោះ រ៉ូឃី ល្មមញ៉ាំបានហើយ តែម្ហូបត្រជាក់អស់លែងឆ្ងាញ់មិនខាន" គេមិនចង់រៀបរាប់អ្វីច្រើនប្រាប់ទៅណាម្នាក់ឡើយ រវាងទំនាក់ទំនងរបស់គេជាមួយនាង ទើបត្រូវបង្វែររឿងនិយាយ ណាមួយអ្នកដែលសួរក៏មិនបានសំខាន់ប៉ុន្មានផង គេក៏មិនខ្ចីខ្វល់។
•••
ញ៉ាំបាយរួចក៏មានបង្អែមលាងមាត់ដូចគ្នា បុគ្គលិកលើកយកបង្អែមមកជាច្រើនមុខទៀតដាក់នៅលើតុសម្រាប់ភ្ញៀវពិសេសដូចជាពួកគេ។ ថេយ៉ុងសម្លឹងមើលរ៉ូឃី ដែលនាងមិនសូវញ៉ាំអីនោះទេ មុននេះគេក៏សង្កេតដែរ បាយពីរបីម៉ាត់ក៏ឈប់ ពេលលើកបង្អែមមកនាងក៏មិនខ្ចីប៉ះ បែរជាផឹកទឹកទៅវិញ។
"មិនញ៉ាំទេ?" គេខ្សឹបដាក់ត្រចៀកសួរ នាងក៏គ្រវីក្បាលតបវិញ គេក៏ធ្វើមុខឆ្ងល់ ឬក៏មកពីរបស់ដែលនាងមិនចូលចិត្តទើបមិនញ៉ាំ។
"ចង់ញ៉ាំអីក៏ប្រាប់មក យើងនឹងឲ្យគេធ្វើឲ្យនាង"
"ខ្ញុំឆ្អែតហើយ ញ៉ាំមិនចូលទៀតទេ" ទោះបង្អែមនៅលើតុមើលទៅប្លែកភ្នែក ការតុបតែងគួរឲ្យចង់ញ៉ាំ តែនាងក៏ញ៉ាំមិនចូល ព្រោះមនុស្សឆ្អែតចិត្ត ឈឺចាប់ណែនទ្រូង លេបមិនរួចទេ។
"មើលទៅឯងដូចជាយកចិត្តទុកដាក់ជាមួយនឹងនាងដល់ហើយ" មិត្តភក្តិរបស់គេម្នាក់នេះ ឈ្មោះ កាងអូ គេចាប់អារម្មណ៍ចំពោះមិត្តភក្តិដែលយកចិត្តមនុស្សស្រីចម្លែក ស្គាល់គ្នាយូរគួរសមដែរ ក៏ដឹងថាចរិតមិត្តភក្តិមិនសូវខ្វល់ខ្វាយរឿងមនុស្សស្រីចង់ញ៉ាំនេះញ៉ាំនោះឡើយ ប៉ុន្តែបែរជាមកខ្វល់នឹងស្រីម្នាក់នេះទើបគេប្លែកចិត្ត។
"ហើយយ៉ាងម៉េច?ស្រីរបស់យើង យើងក៏ត្រូវតែយកចិត្តអ៊ីចឹងហើយ" គេតបវិញទាំងទឹកមុខក្រម៉ូវ លើកដៃកៀកចង្កេះនាង ព្រមទាំងឱនទៅថើបថ្ពាល់នាងមួយខ្សឺត ឌឺកាងអូ ទៀត។
"នាងមុខដូចជាស្លេកស្លាំងណាស់តើឈឺមែនទេ?" សង្សារកាងអូ សួរមកកាន់រ៉ូឃី ដែលសម្លឹងឃើញទឹកមុខស្លេកស្លាំងដូចមាន់ស្ងោរ តាមមើលដូចមនុស្សមិនបានដេកពួន ញ៉ាំមិនគ្រប់គ្រាន់អ៊ីចឹង តើសមជាស្រីរបស់ គីម ថេយ៉ុងដែរទេ ចេញក្រៅមិនលាបក្រែមដិតៗ មិនតែងខ្លួនសិចស៊ីដូចជាស្រីៗដែលធ្លាប់បណ្តើរពីមុនមកសោះ។
"នាងឈឺទើបតែចេញពីមន្ទីរពេទ្យថ្មីៗនេះទេ" គេតបបែបមិនចង់ៗ ប៉ុន្តែសង្សារមិត្តភក្តិសួរទៅហើយក៏ត្រូវតែឆ្លើយអ៊ីចឹងទៅ។
"ពួកយើងប្តូរមនុស្សស្រីគ្នាទៅល្អទេ?" ស្រីៗ បែរមកចាប់អារម្មណ៍នឹងសម្តីរបស់ កាងអូ យ៉ាងលឿននេះឆ្កួតមែនទេ ស្រីដែលក្បែរខ្លួនជាសង្សារ ម្តេចក៏មកសុំប្តូរគ្នាអ៊ីចឹងទៅកើត។
"ហ៊ឹស!បាន" គេញញឹមចុងបបូរមាត់ ដោយបែរមកមើលមនុស្សស្រីដែលកំពុងតែកៀកជាប់នឹងដៃ ប្តូរគ្នាឬ? ប្តូរនាងឲ្យទៅប្រុសផ្សេងមែនទេ? មិនហួសហេតុពេកទេឬ?លេងនាងឆ្អែតក៏រុញឲ្យបុរសម្នាក់ផ្សេងទៀតអ៊ីចឹង?
"លោក" នាងសម្លឹងគេដោយក្រសែភ្នែកពោរពេញទៅដោយការឈឺចាប់ ចាក់ស្រេះនៅក្នុងបេះដូង គេគិតថានាងជារបស់លេងក៏គិតចុះ ប៉ុន្តែសុំកុំផ្ទេរនាងទៅឲ្យអ្នកដទៃ ទុកលេងតែម្នាក់ឯងបានទេ?
"បងឆ្កួតឬ?មកសុំដូរឆៅៗអ៊ីចឹង?" សង្សារកាងអូ គំហកដាក់គេទាំងខឹង ធ្វើសង្សារគ្នាមួយឆ្នាំហើយ សុខៗមកសុំប្តូរនាងជាមួយស្រីផ្សេង មិនគួរឲ្យនាងខឹងទេឬ?
"អូនស្ងាត់សិនបានទេ?" គេងាកមកថាឲ្យសង្សារ រួចក៏បែរមកញញឹមដាក់មិត្តភក្តិ ថេយ៉ុង ក៏ញញឹមដោយផ្លុំខ្យល់ចេញពីមាត់វិញ គេលូកដៃទៅក្បែរចង្កេះ រួចក៏ទាញបានកាំភ្លើងមួយដើមមកដាក់នៅលើតុឲ្យមើល ស្រីៗស្លន់ទៀតហើយពេលបានឃើញកាំភ្លើងនៅលើតុដូច្នេះ។
"បាន! យើងចង់បានន័យថា បើឯងស្លាប់សិនចាំយើងឲ្យនាងទៅឯង បាញ់សម្លាប់ខ្លួនឯងទៅ យើងនឹងប្រគល់នាងឲ្យក្នុងថ្ងៃបុណ្យសពបូជាឯង" រ៉ូឃី មុននេះភ័យរលីងរលោងចេញទឹកភ្នែក ប៉ុន្តែពេលនេះក៏បែរជាភាំងចំពោះប្រយោគរបស់គេច្រើនជាង ទឹកមុខរបស់គេបញ្ជាក់ច្បាស់ណាស់ ថាអាចឲ្យនាងទៅអ្នកផ្សេងបាន ចុះឥឡូវម្តេចក៏ក្លាយជាយ៉ាងនេះ។
"ឯងនៅតែដូចដើមហួងហែងរបស់ដែលស្រឡាញ់មិនលែងឲ្យអ្នកណាពិតមែន" កាងអូ គ្រាន់តែចង់សាកចិត្តប៉ុណ្ណោះ ព្រោះគេដឹងថាថេយ៉ុងមិនអាចប្រគល់មនុស្សស្រីដែលនៅក្បែរខ្លួន ឱបស្អិតយ៉ាងនេះមកឲ្យគេឡើយ។
"យើងទៅវិញហើយ ថ្ងៃក្រោយកុំមកឡប់លេងអ៊ីចឹងទៀត" គេក្រោកពីកន្លែងអង្គុយ ដោយអូសដៃនាងទៅជាមួយ ចំណែកអ្នកដែលនៅខាងក្នុងក៏ត្រូវសង្សារសំពោងឌឹបៗព្រោះតែលេងស្អីឡប់ៗដូចថេយ៉ុងថាពិតមែន។
ចេញពីក្នុងបន្ទប់នោះមកវិញ គេមិនបាននាំនាងចុះទៅវិញឡើយ បែរជានាំមកក្នុងបន្ទប់មួយទៀត ដោយគេបានកក់បន្ទប់នេះមុនចេញពីផ្ទះទៅទៀត បើជ្រុលជាមកញ៉ាំបាយនៅទីនេះទៅហើយ ក៏ធ្វើរឿងផ្សេងទៀតតែម្តងទៅកុំឲ្យខាតពេលទម្រាំតែទៅដល់ផ្ទះ។
"ចូលទៅ" រុញនាងឲ្យចូលទៅខាងក្នុងរួច ទាញទ្វារបន្ទប់បិទក្រឹប រ៉ូឃីមិនដឹងឡើយថាត្រូវធ្វើអ្វីក្នុងវិនាទីបន្ទាប់ទៀតនេះ។
"យើងចង់ស៊ីនាងម្តង បន្ទាប់ពីញ៉ាំបាយរួច" គេដើរចូលមកជិតនាង ឱនថើបប្រឡោះកនាង ឆ្វេងស្តាំ រ៉ូឃី ទន់ត្របកភ្នែកចាប់ផ្តើមបិទបន្តិចម្តងៗហើយក៏ដួលឌឹបសង្កត់មកលើខ្លួនគេ។
"រ៉ូឃី" គេទប់នាងសឹងតែមិនចង់ទាន់ សុខៗក៏សន្លប់ដូច្នេះ ទឹកមុខរបស់គេចាប់ផ្តើមបញ្ចេញអាការៈព្រួយបារម្ភនោះចេញមកហើយ។ គេលើកនាងទៅដាក់លើពូក ដោយស្ទាបថ្ងាសនឹងករបស់នាង ដូចឡើងកម្តៅក្តៅងំតែម្តង។
"ឈឺក៏មិនប្រាប់" នៅបានសម្តីស្តីបន្ទោសឲ្យនាងទៀត ធ្វើដូចនាងចង់ឈឺខ្លាំងណាស់អ៊ីចឹង បើមិនដោយសារតែគេ នាងក៏មិនឈឺដូច្នេះ។
•••
នៅទីបំផុតក៏ត្រលប់មកផ្ទះវិញទាល់តែបាន ដោយនាំនាងមកដេកសម្រាកនៅផ្ទះព្យួរសេរ៉ូមឲ្យនាង ព្រមទាំងជូតខ្លួនឲ្យ ពេលជូតខ្លួនរួចក៏អង្គុយសម្លឹងមុខនាង ដែលស្លេកដូចខ្មោចឆៅ គ្មានឈាមសល់តែសម្បកខ្លួន។
ហើយអ្នកខ្លះក៏មកឱបដៃឈរមើល ដោយសើចឌឺបងប្រុសរបស់ខ្លួន ចេះបារម្ភដែរហ្អី ស្មានតែចេះវៃធ្វើបាប ដៀលជេរទេតើ ឥឡូវមកធ្វើជាអង្គុយមុខស្មើ កាន់កន្សែងជ្រលក់ទឹកជូតខ្លួនឲ្យ គួរឲ្យជ្រេញ។
"ទៅបន្ទប់វិញទៅ មកឈរសើចឌឺយើងហើយមិនបានធ្វើឲ្យឯងមានអំណាចទេ" គេសម្លឹងទៅកាន់ប្អូនប្រុសដែលគិតតែពីឌឺដង ពេបមាត់ជ្រេញចំពោះគេ។
"ទុកឲ្យស្លាប់ទៅប៉ុណ្ណឹងនាងមិនស្លាប់ទេ នាងលេងល្បិចតើ" ថេយ៉ុង ក្តាប់មាត់សម្លក់មុខប្អូន គេក្រោកពីលើគ្រែទៅជិតប្អូនដោយរុញគេចេញពីក្នុងបន្ទប់របស់ខ្លួន ឌឺដងមិនមើលពេលវេលាស្ថានភាព ចង់តែដាល់ឲ្យបែកមាត់ប៉ិនព្រុសនឹងឲ្យខ្ចប់ណាស់។

______
ទាល់ចឹងបានភ័យ😏🔥

រឿង: ព្រោះនាងWhere stories live. Discover now