ភាគ៣៣:គេធ្លាប់មានមនុស្សក្នុងចិត្ត?

310 12 0
                                    



ភាគ៣៣:គេធ្លាប់មានមនុស្សក្នុងចិត្ត?

ព្រឹកថ្ងៃនេះដូចជាប្លែកខុសពីរាល់ដង ដោយបានដេកឱបគេយ៉ាងណែននៅក្នុងដៃ នាងតែងតែសង្ឃឹមថាបានក្រសោបឱបគេបែបនេះរហូតទៅ មិនចង់ឲ្យគេក្លាយជារបស់អ្នកផ្សេងឡើយ ប៉ុន្តែតើអាចហាមបានដែរទេ ប្រសិនបើគេស្រឡាញ់នារីណាម្នាក់ គេច្បាស់ជាជ្រើសយកនាងធ្វើជាគូអនាគត។ មិនមែនត្រឹមជាក្មេងបំណុលដូចនាងនោះទេ ដឹងខ្លួនថាឋានៈត្រឹមជាអ្នកបម្រើ មិនហ៊ានក្អក ទោះគេនាំស្រីណាចូលផ្ទះ ក៏នាងគ្មានសិទ្ធិរារាំងហាមឃាត់ឡើយ ត្រឹមស្រឡាញ់គេតែម្ខាងក៏នាងពេញចិត្តដែរ នាងស្រឡាញ់គេ ប៉ុន្តែមិនចង់បានក្តីស្រឡាញ់ពីគេវិញឡើយ ត្រឹមលួចស្នេហាតែម្ខាង នៅក្បែរគេរៀបបាយ រៀបទឹក សម្រាប់គេ ដោយគេមិនដេញនាងចេញគឺវាគ្រប់គ្រាន់ពេកហើយ។ ទឹកភ្នែកហូរតក់ៗស្រក់ចុះមកពេលគិតពីរឿងនេះ នាងយំដោយស្ងៀមស្ងាត់គ្មានសំឡេង សម្លឹងមើលគេគេងនៅក្បែរខ្លួននាង ឱ!បេះដូងអើយ ម្តេចក៏កម្មខ្លាំងម៉្លេះ ស្រឡាញ់ប៉ះបុរសចិត្តខ្មៅ ឈាមត្រជាក់ដូចជារូបគេ។
ពេលសម្លឹងមើលមុខគេអស់ចិត្តហើយ ទើបនាងក្រោកថ្នមៗ ខ្លាចគេភ្ញាក់មកក៏បន្ទោសស្តីថាឲ្យនាង នឹងអាចសួរនាំពីរឿងនាងយំទៀតក៏ថាមិនត្រូវដែរ។
រ៉ូឃី ទាញយករ៉ូបមកស្លៀក រួចក៏ដើរចេញពីក្នុងបន្ទប់របស់គេតែម្តង ចាប់ទុកថាជាមេរៀននៅក្នុងជីវិតរបស់នាង ដែលរៀនពីមេរៀនជីវិតមួយនេះ រស់នៅក្រោមដំបូលផ្ទះគេ ទោះយ៉ាងណាក៏គេត្រូវគ្រប់រឿង ហើយនាងជាកូនបំណុល ក៏គ្មានអ្វីយកទៅប្រណាំងប្រជែងបានឡើយ មានតែម្រាមដៃដប់ប្រណមសុំក្តីមេត្តាពីរូបគេ។
•••
ថេយ៉ុង ភ្ញាក់ដឹងខ្លួនមកក៏ទទេស្អាតតែម្តងនៅក្បែរខ្លួនគេ បាត់នាងទៅហើយ នេះប្រហែលជាចុះទៅរៀបចំបាយទឹកពេលព្រឹកសម្រាប់រូបគេហើយ។ នាយកំលោះក្រោកទាញកន្សែងមកស្លៀក ដោយដើរចូលទៅងូតទឹកជម្រះខ្លួនប្រាណ គេស្រាប់តែនឹកនាងចម្លែកនៅក្នុងពេលនេះ ទើបត្រូវប្រញាប់ងូតទឹកឲ្យលឿននឹងអាលបានចុះទៅរកនាង។
ងូតទឹកស្លៀកពាក់រួច ក៏ប្រញាប់ចុះទៅខាងក្រោម ទៅរកមើលនាងនៅក្នុងផ្ទះបាយ រួចក៏បានឃើញនាងពិតមែន គេចូលទៅឱបចង្កេះនាងពីក្រោយ ដោយមិនខ្វល់ឡើយថានៅទីនេះមានទាំង ជុងហ្គុកនិងសុងហូ កំពុងតែអង្គុយញ៉ាំបបរនៅច្រងោៗ ជុងហ្គុក ជ្រេញ នឹង បងប្រុសម៉្លេះទេ ចុះមកដល់ភ្លាមក៏ស្រវាឱបចង្កេះកំណាន់ចិត្ត។
"លោក" នាងផ្អើលៗពេលគេមកឱបដូច្នេះ ដោយរេភ្នែកសម្លឹងទៅកាន់បុរសពីរនាក់ទៀតដែលកំពុងតែអង្គុយញ៉ាំបបរ នាងអៀនដែលត្រូវមកឱបហើយក៏ថើបថ្ពាល់ដូច្នេះចំពោះមុខអ្នកផ្សេង។
"អៀនស្អី? ពួកគេក៏ធ្លាប់ឃើញលើសពីឱបទៀតមិនថាចឹងមែនទេ?" គេបែរទៅសួរពីរនាក់នោះភ្លាមៗ សុងហូងក់ក្បាលតិចៗ ព្រោះកំពុងតែញ៉ាំ បើជុងហ្គុកគឺអត់ខ្វល់នឹងឆ្លើយសោះគេធ្វើព្រងើយៗដាក់។
"ជុងហ្គុក ឯងមិនគិតថាចូលធ្វើការទេ? ធំហើយជួយធ្វើការយើងខ្លះផងបានទេ?យើងក៏ចង់សម្រាកខួរក្បាលខ្លះដែរ" ស្អីទៀតហើយ មកបបួលឲ្យតែគេទៅធ្វើការងារអ៊ីចឹង ដឹងអត់ថាមនុស្សខ្ជិល ខ្លាចក្រោកទៅមិនទាន់ ហើយខ្លាចខាតដើរលេង។
"ឈប់និយាយទៅ ខ្ញុំមិនទាន់ត្រៀមខ្លួនទេ"
"ចឹងតើពេលណាទើបត្រៀមរួច?យើងចង់សម្រាកពីការងារមួយអាទិត្យ ឯងទៅធ្វើការជំនួសយើង ចំណែកសុងហូក៏យល់ហើយមែនទេថាគួរធ្វើបែបណាចំពោះរឿងនេះ?" សុងហូ រាងភ្ញាក់បន្តិចដែរ ពេលឮចៅហ្វាយប្រាប់ថាចង់សម្រាកពីការងារដូច្នេះ ជាលើកដំបូងហើយ ដែលចៅហ្វាយទុកការងារមិនធ្វើហើយចង់សម្រាក។
"បាទ៎!ខ្ញុំយល់ហើយ" ជុងហ្គុក ញីសក់ក្បាលធុញថប់ ម្តេចក៏ជាគេទៅវិញដែលត្រូវធ្វើជំនួស ចុះពេលវេលាដើរលេងរបស់គេតើអ្នកណាទទួលខុសត្រូវ?
ចាត់ចែងរួចរាល់អស់ហើយ គេក៏បានធូរចិត្ត ចំណែករឿងក្តីប្អូនប្រុសដែលត្រូវចោទប្រកាន់ថាលេងថ្នាំ គេក៏នឹងដោះស្រាយមិនឲ្យនៅមានលេចឮពីវាទៀតទេ។
ខណៈពេលនេះផងដែរ រ៉ូឃី កំពុងតែអង្គុយបត់សម្លៀកបំពាក់រៀបដាក់ក្នុងវ៉ាលិសឲ្យគេ ដោយឡែកគេវិញ អង្គុយសម្លឹងខ្នងនាង សុភាពរាបសាខុសពីរាល់ដង លែងចេះនិយាយស្តីរកគេហើយមែនទេ មិនសប្បាយចិត្តទេឬ?ដែលគេនាំនាងទៅដើរលេងអ៊ីចឹង ។
"នាងមិនសប្បាយចិត្តទេ ដែលយើងនាំទៅដើរលេង?" នាងបែរមកសម្លឹងមុខគេ ទឹកមុខរបស់នាងក្រៀមក្រំ ហាក់បីដូចជាមានប្រផ្នូលចំពោះរឿងអ្វីមួយនាពេលខាងមុខនេះ។
"ខ្ញុំក្រែងចិត្តលោក ដែលចោលការងារហើយនាំខ្ញុំដើរលេង" ថេយ៉ុង ចូលមកក្បែរនាង ដោយថើបថ្ងាសនាងមួយខ្សឺត ព្រមទាំងអង្អែលថ្ពាល់របស់នាង ឃើញនាងមុខស្រពោនគេមិនសប្បាយចិត្តសោះ។
"យើងពេញចិត្តនឹងធ្វើវា នាងយល់ទេ?" នាងញញឹមអឹមអៀនសម្លឹងមុខគេ លូកដៃទៅក្រសោបខ្នងគេយ៉ាងណែន ដោយក្នុងចិត្តរបស់នាងគឺស្កប់ស្កល់ពេលបានឮដូច្នេះ។
"អរគុណ" នាងពោលពាក្យអរគុណ ធ្វើឲ្យចិត្តគេត្រជាក់ស្រេង លូកដៃមកឱបនាងវិញ បន្ទាប់ពីមានរឿងនៅក្នុងបន្ទប់នោះមកធ្វើឲ្យគេបាក់ចិត្តលើនាងកាន់តែខ្លាំង។

•••
រថយន្តស៊េរីទំនើបបរចេញពីក្នុងគេហដ្ឋានដ៏ធំល្វឹងល្វើយ ឆ្ពោះទៅកាន់ទីតាំងដែលខ្លួនចង់ទៅ គេទៅតែពីរនាក់នោះទេ មិនឲ្យនរណាមកជាមួយឡើយ សុំពេលវេលាស្ងប់ស្ងាត់ដាច់ដោយឡែកតែពីរនាក់ម្តង។
រ៉ូឃី សប្បាយភ្នែកជាមួយទេសភាពតាមដងវិថីផ្លូវ ដោយញញឹមបានគ្រប់កន្លែងដែលគេជិះកាត់ ពេលនាងញញឹមរឹតតែមើលទៅឃើញស្អាត យូរណាស់ហើយណា៎ ដែលខានដើរហើរចេញមកខាងក្រៅលំហែរខួរក្បាល កាយបែបនេះ ព្រោះតែរវល់ជាមួយនិងការងារពេកមិនសូវជាចង់ដើរចោលសោះ។
ខួរក្បាលរបស់គេ ស្រាប់តែរំញោចឲ្យនឹករឭកដល់មនុស្សស្រីផ្សេងម្នាក់ទៀត ទាំងដែលមនុស្សដែលគេកំពុងតែស្រឡាញ់គឺនៅទីនេះហើយ ពីមុនគេធ្លាប់ស្រឡាញ់នារីម្នាក់ ដែលការស្រឡាញ់គឺស្រឡាញ់ខ្លាំងអស់ពីខ្លួន ប៉ុន្តែជាអកុសលនាងបានស្លាប់ចោលគេយូរក្រែលដែរហើយ ប្រហែលជា៥ឆ្នាំតាមដែលចាំ។
"លោក នៅទីនោះមានព្រៃមានទឹកដែរទេ?ខ្ញុំចង់ចុះទឹកចាប់ត្រី ចង់ឡើងភ្នំមើលថ្ងៃលិច" គេបែរមកសម្លឹងមុខនាង ដោយងក់ក្បាល បញ្ជាក់ថាមានហើយ បើអ៊ីចឹងនោះ នាងសប្បាយចិត្តជាពន់ពេក លោខ្លួនមកឱបគេដែលកំពុងតែបើកឡាន ព្រមទាំងថើបថ្ពាល់គេខ្សឺតៗ។
"ឃី" ឃី? គេហៅឈ្មោះនាងតែមួយម៉ាត់? នាងងើបខ្លួនចេញពីគេដោយសម្លឹងទៅកាន់គេទាំងមិនចង់ជឿឡើយ។
"លោកហៅខ្ញុំបែបនេះឬ?"
"ហៅមិនបាន?"
"បានៗ ខ្ញុំចូលចិត្តឲ្យលោកហៅបែបនេះ ស្រឡាញ់លោកខ្លាំងណាស់" នាងឱនទៅឱបថើបគេម្តងទៀត ដោយគេក៏អស់សំណើច សម្លឹងនាងតាមក្នុងកញ្ចក់ ដោយលើកដៃមកញីសក់ក្បាលនាងលេង។

_______

រឿង: ព្រោះនាងWhere stories live. Discover now