ភាគ៣២:ហិង្សាក៏ចេះ ថ្នមក៏ចេះ!

430 17 1
                                    


ភាគ៣២:ហិង្សាក៏ចេះ ថ្នមក៏ចេះ!

បន្ទាប់ពីដូចជារាងចុះសម្រុងនិងគ្នាហើយនោះ អ្នកទាំងពីរក៏បានបញ្ចប់រឿងស្អិតល្មួតនិងគ្នាទៅដោយយ៉ាងរលូន ព្រមទាំងដេកឱបគ្នាសឹងតែថាបេះមិនចេញនៅក្នុងបន្ទប់ដូចជាគុកមួយនេះ ថេយ៉ុងដេកអង្អែលរង្វង់មុខនាងថ្នមៗ គេញញឹមស្របពេលនាងកំពុងតែលង់លក់ ពេលនាងនៅដឹងខ្លួនបែរជាមិនចេះញញឹម ចេះតែធ្វើមុខងាប់មិនរីករាយសោះ លុះពេលនាងដេកអ៊ីចឹងគេអាចសម្លឹងមុខនាង ញញឹមពព្រាយដាក់នាង។
គេឱនទៅថើបថ្ពាល់នាងមួយខ្សឺត ទើបរុលខ្លួនដេកឱបនាងវិញ ចេះប្រច័ណ្ឌមិនណយដែរនឹងណា៎ មិនដែលនិយាយថាស្រឡាញ់ឲ្យបានឮទេ ប៉ុន្តែពេលដឹងថានាងធ្លាប់មានសង្សារ បែរជាខឹងច្រឡោតតោតតូងមិនគិតមុខ គិតក្រោយទាល់តែសោះ ស្នេហាបាំងមុខស្ទើរតែនិយាយលែងចេញ ពេលដល់ថ្នាក់ធ្វើទារុណកម្មគ្នាបែបនេះ។
នាវេលាម៉ោង១០យប់...
រ៉ូឃី ភ្ញាក់ពីដំណេកមកដោយស្ពឹកអស់ហើយ នាងបើកភ្នែកសន្សឹមៗសម្លឹងមើលបន្ទប់ក្រហមឆ្អិនឆ្អៅមួយនេះ លើកដៃមកមើលមិនបាននៅជាប់ច្រវ៉ាក់ទៀតទេ សូម្បីតែកជើងក៏គ្មានដែរ នាងក្រោកអង្គុយ ទល់ខ្នងនិងក្បាលគ្រែ ក្នុងបន្ទប់មួយនេះប្រែជាស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីអ្នកទាំងពីរលែងធ្វើរឿងក្តៅគគុកអស់ទាំងនោះ នាងរេភ្នែកសម្លឹងរកមើលមនុស្សប្រុសផ្តាច់ការ ជុំវិញក្នុងបន្ទប់ទៅហើយ ប៉ុន្តែមិនឃើញគេទាល់តែសោះ ឬចង់គិតឃុំនាងឲ្យនៅតែក្នុងបន្ទប់មួយនេះ។
"ក្រឹក" នាងឮសំឡេងបើកទ្វារ ដោយប្រឹងអើតកទៅមើល ក៏ឃើញប្រុសកំណាចដើរចូលមក ដោយមានកាន់ថាសបាយម្ហូបមកជាមួយទៀតផង នាងទាញភួយមកគ្របត្រឹមដើមទ្រូង ធ្វើឫកពាមិនសូវជាសមដាក់គេឡើយ។
"មោះ!ញ៉ាំបាយ" គេលើកយកបាយម្ហូបដាក់លើតុ ដោយហៅនាងឲ្យចុះទៅញ៉ាំជាមួយគ្នា នាងក៏ចង់ចុះទៅដែរ ប៉ុន្តែមិនដឹងចុះរបៀបម៉េច សភាពននលគោក ទ្វារចង្រឹងដូចគុកក៏មិនទាន់បើកសោឲ្យនាងចេញឡើយ នាងនៅអង្គុយធ្មឹងលើពូក សម្លឹងគេ ទាំងលេបទឹកមាត់ក្អឹកៗ ព្រោះតែឃ្លានបាយ ពោះក៏កូរគ្រូកៗឮដ៏ហើយ។
"ម៉េចមិនឆាប់ចុះមក?" គេជ្រួញចិញ្ចើមសួរ នាងក៏លើកដៃចង្អុលទៅកាន់ចង្រឹងទ្វារ គឺមានមេសោដែលចាក់ជាប់មិនទាន់បើកឡើយ ទើបគេក្រោកមកចាក់សោបើកទ្វារបក់ដៃឲ្យនាងចេញ នាងដើរស្បេតៗទៅរកតុដាក់បាយ ដោយរុំភួយត្រឹមកញ្ចឹងក។
"ញ៉ាំទៅ" គេលើកសក់នាងទៅក្រោយ ឲ្យស្រឡះមុខមាត់ខ្លះ រួចក៏ទាញថាសមកដាក់ចំពីមុខនាង មើលសភាពនាងញ៉ាំបាយដូចជាយ៉ាប់យឿនដ៏ហើយ ដៃលូកចេញពីក្នុងភួយ ក៏ចាប់ស្លាបព្រាខុស ដួសបាយដាក់ចូលមាត់ក៏កំពប់ទៀត។
"យ៉ាប់ដ៏ហើយ" នាយឃើញហើយទើសភ្នែក ទើបត្រូវកាន់ចានបាយ ដួសបញ្ចុកដល់មាត់នាង បើមិនធ្វើដូច្នេះទេមិនដឹងថាជាតិណាទើបនាងបានញ៉ាំអស់ពីចានឡើយ។
"ហារមាត់" ឲ្យនាងហារមាត់បញ្ចុកបាយ បែរជាគិតដល់រឿងផ្សេង អ្នកឃ្លានខំហារមាត់ចាំហើយ ក៏ប៉ុន្តែគេបែរមិនព្រមបញ្ចុក នៅសម្លឹងមើលមាត់របស់នាងដែលកំពុងតែហារនេះទៅកើត យ៉ាងម៉េចទេនេះ។
"លោក! ញ៉ាំ!ញ៉ាំ" នាងស្រែកក៏គ្មានកម្លាំងស្រែកផង ឡើងស្អកកគេស្តាប់សឹងតែមិនចង់បានថានាងនិយាយពីអ្វី ប៉ុន្តែក៏បែរមើលមកបាយលើស្លាបព្រាទើបយល់ភាសានាងហើបមាត់ម្ហបៗដាក់គេ។
"អ្ហឹម" បាយ​ម្ហូបដល់មាត់ក៏ទំពាទាំងឈឺបំពង់ក មិនមែនតិចម៉ោងឯណាដែលនៅក្នុងបន្ទប់នេះយំស្រែក ព្រមទាំងត្រូវមកថ្ងូរឲ្យគេស្តាប់ថែមទៀត បញ្ចុកបាយមួយម៉ាត់ម្ហូបមួយម៉ាត់ នាងចាំតែហារមាត់ទទួលយកនោះទេ ដល់ពេលអួលក៏ធ្វើមុខឡេឡឺបើកភ្នែកធំៗតែម្តង។

បញ្ចុកបាយនាងរួចរាល់ ទើបយកសម្លៀកបំពាក់មកស្លៀកឲ្យនាង លេងស្អីគេទេ។
"ឆ្អែតឬនៅ?" ថេយ៉ុង អង្អែលក្បាលនាងដូចជាកំពុងតែព្រួយបារម្ភពីនាងអ៊ីចឹងនៅក្នុងពេលនេះ នាងសម្លឹងមុខភ្លឹះៗ យកដៃទៅប៉ះមុខគេ បង្កើតជាការងឿងឆ្ងល់ចំពោះគេជាខ្លាំង សុខៗមកស្ទាបអង្អែលមុខ ធ្វើកាយវិការអ៊ីចឹង ចម្លែកដែរទេ។
"កើតអី?"
"ងងុយគេងហើយ" បាយរួចក៏ពុលទារទៅដេក ប៉ុន្តែមិនទាន់បានងូតទឹកទេ ខ្លួនរាងស្អិតគួរសមដែរ ចំណាយកម្លាំងជាមួយគេមិនមែនតិចតួចនោះទេលោកអើយ។
"ចាំបន្តិចទៀតចាំគេង អង្គុយឲ្យស្រកពោះហើយទៅងូតទឹកសិន" នាងមិនសូវជាមាន power និយាយស្តីមិនសូវឮ គេក៏ព្យាយាមស្តាប់ ឱនទៅនិយាយឲ្យកៀកៗដូចគ្នា។ ថេយ៉ុង លើកបីនាងដើរចេញពីក្នុងបន្ទប់ក្រហមឆ្អិនឆ្អៅមួយនេះ ត្រលប់ទៅបន្ទប់ដេករបស់គេវិញ ការពិតបន្ទប់នេះគឺនៅខាងក្រោយផ្ទះធំសោះ ពេលគេបីនាងចេញមកវិញ ទើបដឹងថាផ្ទះតូចសង់ឡើងពីឈើប្រណិតៗ គឺមានបន្ទប់ដ៏គួរឲ្យព្រឺព្រួចអ៊ីចឹងសោះ។
យកនាងមកដល់ផ្ទះធំវិញ ដោយឡើងកាំជណ្តើរ ក៏ចួប ជុងហ្គុក កំពុងតែដើរចុះមកដូចគ្នា បាត់បងមួយល្ងាចហើយ ទៅរកនៅក្នុងបន្ទប់រ៉ូឃី ក៏មិនឃើញ ប៉ុន្តែពេលយប់ឡើងក៏ឃើញបីគ្នា ឡើងកាំជណ្តើរអ៊ីចឹងទៅ ស្មានតែនាំនាងទៅធ្វើបាប កាប់សម្លាប់ដល់ណាណីទេតើ។
"បងទើបមកពីណា?" គេសួរបងប្រុសប៉ុន្តែភ្នែកសម្លឹងអ្នកដែលនៅក្នុងដៃបង រ៉ូឃី លើកដៃក្រសោបកគេយ៉ាងលឿន ព្រោះតែនាងមានតែរ៉ូបគេងយប់មួយប៉ុណ្ណោះដែលនៅជាប់លើខ្លួនរបស់នាង។
"សួរធ្វើអី?"
"បាត់!ទើបរក បើពេលនេះមកវិញហើយ ខ្ញុំក៏ទៅគេងហើយអំពល់ទុក្ខណាស់" មើលសម្តីគេនិយាយថាឲ្យបងប្រុស និយាយអ្វីដែលចង់និយាយរួចក៏ត្រលប់ទៅបន្ទប់គេវិញ។ ថេយ៉ុង ក៏បីកំណាន់ចិត្តទៅកាន់បន្ទប់របស់គេដូចគ្នា ពេលចូលដល់ក្នុងបន្ទប់ គេដាក់នាងនៅលើពូកថ្នមៗ មិនហ៊ានទម្លាក់ចុះខ្លាំងៗនោះទេ បារម្ភតាមក្រោយ បន្ទាប់ពីធ្វើបាបរួចមក។
រ៉ូឃីទន់ត្របកភ្នែករកតែដេកនោះទេ ប៉ុន្តែ​គេមិនព្រមឲ្យនាងដេក មកអង្គុយជិតទះគូទនាងផាច់ៗ មិនឲ្យបានបិទភ្នែកទាំងគូទាន់ទេ។
"កុំទាន់ដេក ស្តាប់គ្នាមិនបានទេឬ?"
"តែងងុយហើយ" គេស្ទាបពោះនាង ដូចជារាបដែរហើយ ក៏នាំយកទៅងូតទឹកឲ្យស្វាងងងុយ ប៉ុន្តែពេលយកមកដល់ដាក់ក្នុងអាងទឹក នាងនៅតែងក់ងើកៗដដែលនឹង មិនស្វាងអ្វីឡើយ។
"ងងុយខ្លាំងឬ?"
"ហឹម" នាងងក់ក្បាលតប ទាំងភ្នែកកំពុងតែបិទ សម្អាតខ្លួនឲ្យនាងរួចរាល់ហើយ ក៏ប្រញាប់លើកយកមកដាក់លើគ្រែ ទាញភួយមកដណ្តប់ឲ្យ គេព្រមហើយ ព្រមឲ្យនាងដេក ព្រោះងូតទឹកឲ្យរួចដូចគ្នា។

________

រឿង: ព្រោះនាងWhere stories live. Discover now