ភាគ២០: ឃើញរបស់គេខ្ទេច!

363 16 2
                                    

ភាគ២០: ឃើញរបស់គេខ្ទេច!

ថេយ៉ុងធ្វើមុខក្រញូវសម្លឹងនាង ដែលលេងអ្វីបែបនេះ នាងប្រហែលជាប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរអំឡុងពេលគ្រោះថ្នាក់ចរាចរណ៍នោះទេដឹង ទើបដឹងខ្លួនមកវិញក៏បែកកម្មដ្ឋានអ៊ីចឹង។ គេមិនខ្វល់នឹងនាងច្រើននោះឡើយ ទាញកញ្ឆក់យកខោលីអូពីក្នុងដៃនាង ទៅស្លៀកវិញ ព្រមទាំងលើកខោវែងឡើងជាការស្រេច។ រ៉ូឃី ទាញរ៉ូបឲ្យមានរបៀបរៀបរយហើយនោះ ក៏ក្រោកឈរឡើងទន្ទឹមនឹងគេ ប៉ុន្តែនាងក្រោកឈរបានបន្តិចក៏វិលមុខចង់ដួលទៅវិញ ទើបបានជាគេរហ័សលើកនាងបីយ៉ាងលឿន។ ទើបតែជាសោះក៏ប្រឹងអុកគេសម្បើមណាស់ ឥឡូវ​អ៊ីចឹងហ្អា៎។
"ពួកយើងទៅមន្ទីរពេទ្យវិញមែនទេ?" នាងហើបមាត់សួរ ស្របពេលគេបីនាងចុះកាំជណ្តើរត្រលប់ទៅវិញ ថេយ៉ុង ងក់ក្បាលជាចម្លើយ គេធ្វើទឹកមុខនេះដាក់នាងរាល់តែលើក នាងសែនឆ្ងល់ណាស់ ហេតុអ្វីក៏ចេះតែធ្វើមុខស្អុយអ៊ីចឹង។
"ខ្ញុំស្រឡាញ់លោក" ថេយ៉ុង បញ្ឈប់ដំណើរនៃការចុះពីលើកាំជណ្តើររបស់គេ ដោយបែរមុខមកមើលនាងវិញ ព្រមទាំងលើកចិញ្ចើមដាក់ កំពុងតែនិយាយអ្វីដាក់គេមានដឹងខ្លួនឬអត់។
"នាងនិយាយអីមុននេះ?និយាយម្តងទៀតមក" រ៉ូឃី អឹមអៀនដោយប្រឹងគេចវេសក្រសែភ្នែកពីគេ នាងមិនគួរសោះឡើយ មិនគួរនិយាយថាស្រឡាញ់ មិនគួរធ្វើឲ្យគេដឹងចិត្តនាងនោះទេ ប្រសិនបើថ្ងៃណាមួយ គេមានមនុស្សស្រីដែលស្រឡាញ់ រៀបការបង្កើតកូនចោលនាង តើជីវិតនាងនឹងក្លាយជាយ៉ាងណា គិតពីរឿងនៅថ្ងៃអនាគតបែបនេះហើយ ក៏ចាប់ផ្តើមពិបាកចិត្តមួយរំពេច នាងឆ្លើយជាមួយគេទាំងមិនបែរមុខមកមើលគេវិញឡើយ។
"ខ្ញុំអស់កម្លាំងណាស់ ចង់គេងហើយ"
"ដល់ជាន់ក្រោមឥឡូវហើយ" គេបានស្តាប់ឮអម្បាញ់មិញច្បាស់ណាស់ ពាក្យពេចន៍របស់នាង ចុះហេតុអ្វីក៏មិនព្រមនិយាយការពិតជាមួយ គិតថាគេត្រចៀកប៉ោតមែនទេ? នាងកាន់តែប្រែប្រួលពិតមែន តាំងតែពីដឹងខ្លួនវិញមក ប្រែដល់ថ្នាក់គេសឹងតែគិតថាមនុស្សស្រីដែលកំពុងតែនៅក្នុងដៃគេនេះមិនមែនជា រ៉ូឃី របស់គេពិតប្រាកដឡើយ។
•••
ខណៈពេលនេះផងដែរ ម៉ោង12យប់ល្មម ទម្រាំតែពួកគេត្រលប់មកដល់មន្ទីរពេទ្យវិញ ដោយរ៉ូឃី ក៏ផ្លាស់ប្តូរឈុតអ្នកជំងឺវិញដដែល នាងឡើងទៅសំងំដេកនៅលើគ្រែ ដោយមិនបាននិយាយរកគេទៀតឡើយ គេក៏មិនខ្វល់ ដោយគិតថានាងអស់កម្លាំងពិតប្រាកដមែន បានជាឡើងទៅដេកដោយលែងនិយាយស្តីដូច្នេះ។
នាព្រឹកព្រលឹម ម៉ោង9ព្រឹក!!!
រ៉ូឃី អង្គុយផ្អែកខ្នងទៅក្រោយ ដើម្បីឲ្យលោកគ្រូពេទ្យពិនិត្យឲ្យនាង ពេលធ្វើការពិនិត្យរួចរាល់ហើយនោះ លោកគ្រូពេទ្យក៏បែរទៅនិយាយជាមួយថេយ៉ុង ប្រាប់ពីស្ថានភាពរបស់នាង នៅពេលនេះ។ រ៉ូឃី ក៏នៅមិនស្រណុក នាងសម្លឹងឃើញរប៉ាយការណ៍របស់លោកគ្រូពេទ្យ ដោយកត់ត្រាពីអាការៈជំងឺរបស់នាង ទើបឱនមុខទៅមើល ដោយបង្អូសម្រាមដៃចុះមកក្រោមក៏បានឃើញ កត់ក្នុងនោះថា នាងរលូតកូននៅថ្ងៃខែទីប៉ុន្មានៗច្បាស់ក្រឡែត។ នាងក៏ស្រាប់តែយកបាតដៃមកអង្អែលពោះស្រក់ទឹកភ្នែកម៉ាត់ៗ លើករប៉ាយការណ៍នោះមកកាន់ក្នុងដៃ ដោយសួរទៅអ្នកដែលនៅក្នុងបន្ទប់នេះ។
"ខ្ញុំរលូតកូនមែនទេ?"លោកគ្រូពេទ្យទាញយករប៉ាការណ៍របស់ខ្លួនទៅវិញ ព្រមទាំងបែរសម្លឹងមុខថេយ៉ុង គេបានសុំឲ្យលោកគ្រូពេទ្យលាក់រឿងនេះពីនាង។
"បាទ៎" លោកគ្រូពេទ្យឆ្លើយយ៉ាងខ្លី នាងក៏យល់ដល់ន័យជ្រៅតែម្តង ដោយបែរគោលដៅចោលភ្នែកទៅសម្លឹងថេយ៉ុងវិញ ចង់ឲ្យគេនិយាយប្រាប់នាង ថារឿងនេះពិតដែរឬទេ?
"ទុកឲ្យខ្ញុំដោះស្រាយ លោកគ្រូអាចទៅបានហើយ" គ្រូពេទ្យញញឹមគួរសមដាក់អ្នកទាំងពីររួចក៏ចេញពីក្នុងបន្ទប់នេះទៅ ដោយខណៈពេលនេះនៅតែពីរនាក់ គេក៏បម្រុងលើកដៃចង់ប៉ះមុខនាង ជូតទឹកភ្នែកឲ្យនាង ប៉ុន្តែនាង មិនយល់ព្រម បែរជារុញដៃរបស់គេចេញយ៉ាងខ្លាំង។
"ហេតុអ្វីក៏លោកមិនព្រមប្រាប់ខ្ញុំ ហេតុអ្វីក៏លាក់បាំងជាមួយខ្ញុំ? អ្ហឹកៗ..."នាងយំដង្ហក់ ស្ទើរតែបោកខ្លួនឲ្យស្លាប់ភ្លាមៗ ពេលដែរលដឹងថាខ្លួននាងមានកូន ប៉ុន្តែកូនក៏មិននៅជាមួយនាង កែវភ្នែកក្រហមងាំងរបស់នាងក្រឡេបក្រឡាប់ដូចមនុស្សសតិមិនគ្រប់ នាងមិននឹកស្មានទាល់តែសោះ ខឹងគេដែលដឹងរឿងហើយក៏មិនប្រាប់នាង ហើយក៏ខឹងខ្លួនឯងដែលភ្លីភ្លើមិនដឹងថាខ្លួនឯងមានកូនទាល់តែសោះ។
"យើងសុំទោស" គេយកថ្ងាសទៅទល់នឹងថ្ងាសរបស់នាង ប្រាប់ដោយសំឡេងសោកសៅ មិនចាញ់នាងប៉ុន្មានឡើយ ប៉ុន្តែនាងបែរជាមានអារម្មណ៍ថាខឹងគេរឹតតែខ្លាំងឡើង បន្ទាប់ពីឮពាក្យទាំងអស់នេះចេញពីមាត់របស់គេ។
អ៊ីចឹងទេតើទើបនាងចេះតែមានអារម្មណ៍ថាប្លែកៗ ក្នុងពោះរបស់នាងចេះតែឈឺចុកសៀតតិចៗ ពេលដឹងខ្លួនមកវិញ នាងមានកូនប៉ុន្តែមិនដឹងខ្យល់អ្វីទាល់តែសោះ សូម្បីតែខ្លួនឯងបាត់រដូវក៏មិនចាប់អារម្មណ៍ ស្មានថាជារឿងធម្មតា ប៉ុន្តែពេលនេះនាងដឹងការពិតហើយ ក៏ព្រោះតែនាងមានកូន តែកូនក៏រលូតទៅចោលនាង ពីពេលណាក៏ខ្លួនមិនដឹងផង។
ទឹកភ្នែករបស់នាងកំពុងតែហូរលាយជាមួយទឹកភ្នែករបស់គេហើយ គេក៏ឈឺចាប់ពេលកូនរលូត តែក៏មិនអាចឃាត់បាន ប្រហែលជាកូនមិនចង់មិកើតជាមួយ មិនចង់មានប៉ាធន់នេះដែលមិនចេះស្រឡាញ់ម្តាយរបស់គេនោះទេ។
"លោកដឹងឬអត់ថាខ្ញុំឈឺចាប់ ដឹងឬអត់ថាខ្ញុំហត់ ដឹងទេថាខ្ញុំគិតចង់សម្លាប់ខ្លួនពេលឮដូច្នេះ?" នាងនិយាយទាំងមិនបានសម្លឹងគេឡើយ ប៉ុន្តែគេវិញក៏ដកថយចេញពីនាង មកឈរសម្លឹងមុខនាងដែលស្រក់ទឹកភ្នែក ប៉ុន្តែមុខរបស់នាងក៏ប្រែមកជាស្មើធេង សម្លឹងមើលទៅតែមាត់ទ្វារ។
"បើនាងគិតថាការស្លាប់ជាជម្រើសដ៏ល្អនោះ គឺនាងគិតខុសហើយ ទោះនាងស្លាប់កូនក៏មិនអាចរស់ឡើងវិញដែរ"
"នាំខ្ញុំចេញទៅខាងក្រៅបានទេ? ខ្ញុំចង់ទៅអង្គុយក្នុងសួន" ថេយ៉ុង មិនអាចប្រកែកជាមួយនាងបាន គេមានតែព្រម ដោយទាញរទេះរុញមកជិត រួចក៏លើកនាងដាក់លើរទេះរុញនោះ នាំចេញពីក្នុងបន្ទប់។
ពេលចូលដល់បរិវេណក្នុងសួន នាងបែរជាសម្លឹងទៅកាន់គូស្នេហ៍មួយគូ ដែលកំពុងផ្អែមល្ហែមនឹងគ្នា នាងក៏សម្លឹងមើលទៅពោះនារីម្នាក់នោះដែលពោះរបស់នាងធំគ្រាន់បើហើយ មើលទៅមិនយូរទៀតទេច្បាស់ជាដល់ពេលកើតចេញមកមិនខាន។ ដៃញ័រទទ្រើក លើកមកដាក់ពីលើពោះដែលទទេគ្មានកូននឹងគេឡើយ។
"ខ្ញុំអាចមានកូនទៀតដែរទេ?" នាងងើយមុខសួរអ្នកដែលរុញរទេះនោះ ដោយគេក៏ងក់ក្បាលដាក់ ទើបនាងលើកដៃក្រសោបទៅឱបគេ ឈឺខ្ទោកៗ ដូចដំបៅមិនទាន់ក្រៀម គ្មានថ្នាំផ្សះ វាឈឺដល់ក្នុងទ្រូងតែម្តង។
"គ្រូពេទ្យប្រាប់ថា នាងអាចចេញពីពេទ្យបានហើយ ប្រសិនបើនាងចង់ចេញ"
"ចាស៎"
•••
២ថ្ងៃក្រោយមក...
រ៉ូឃីចេញពីមន្ទីរពេទ្យ ត្រលប់ទៅផ្ទះវិញហើយ នាងមិនចង់នៅក្នុងមន្ទីរពេទ្យទៀតនោះទេធុញថប់ខ្លាំងណាស់។ ចូលដល់ក្នុងបន្ទប់ដេក នាងក៏ចេះប្រើពាក្យថាដេញ ឲ្យគេចេញពីក្នុងបន្ទប់របស់នាង ឃើញមុខគេហើយនាងចាប់ផ្តើមចេះកើតអារម្មណ៍មួម៉ៅវិញម្តង។ ដាក់ក្បាលដេកកើយលើខ្នើយ ធ្មេចភ្នែកមិនទាន់ដឹងស្អីផងទូរស័ព្ទរបស់គេក៏រោទិ៍ឡើងរំខាននាងមិនឲ្យបានដេកសោះ។
ម្តេចក៏មកភ្លេចទូរស័ព្ទនៅទីនេះដែរនៀក៎។
រ៉ូឃី កាន់ទូរស័ព្ទឡើងទៅជាន់ខាងលើ ដោយចង់យកទូរស័ព្ទឲ្យគេ។
"តុកៗ"
"......."
"លោក" ស្ងាត់ឈឹង មិនមានសំឡេងឆ្លើយតប ទើបនាងសម្រេចចិត្តថារុញទ្វារចូលទៅក្នុងបន្ទប់យកតែម្តង ចូលដល់ក្នុងបន្ទប់ហើយ ក៏សឹងតែគាំងបេះដូង សន្លប់ទាំងឈរទៅហើយ នេះជាបន្ទប់របស់ថេយ៉ុង នាងមិនបានច្រឡំចូលបន្ទប់អ្នកផ្សេងឡើយ ប៉ុន្តែហេតុអ្វីក៏ជាជុងហ្គុកទៅវិញ មិនឃើញថេយ៉ុងអ៊ីចឹង។
ជុងហ្គុក ពាក់កាស ស្លៀកកន្សែង រាំតាមបទចម្រៀងដែលខ្លួនបានស្តាប់ ឡើងរញាក់រញ័រដូចមនុស្សឆ្កួត ដោយមិនដឹងថាមានអ្នកកំពុងតែមើលគេឡើយ។
"ភឹប" រាំចុះ រាំឡើង បែរក្រោយ ឃើញរ៉ូឃី ស្របពេលដែរ កន្សែង របូតមុនបែរមុខមកឃើញនាងទៀត របស់ដែលគេតែងតែហួងហែង ត្រូវលេចចំកណ្តាលមុខនាងពេញៗ រ៉ូឃី មុខក្រហមងាំង ពេលបានឃើញសាច់ក្រកទាំងបីនោះរបស់ប្អូនប្រុសមនុស្សកំណាន់ចិត្តនាង ។
"អ្អាយ៎!!!!!!!" អ្នកទាំងពីរស្រែកប្រណាំងសំឡេងគ្នាយកតែមែនទែន ចំណែកអ្នកដែលបានឮសំឡេងស្រែក ក៏ប្រញាប់រត់ចូលមកក្នុងបន្ទប់វិញដូចគ្នា។
"មានរឿងអី?"
"អាក្រក់ឫកណាស់លោកអើយ" ថេយ៉ុងចូលមកសួរ ដោយចាប់ដៃនាងទាំងសងខាង នាងក៏រលាស់ដៃចេញពីគេចង្អុលទៅជុងហ្គុក ទើបថេយ៉ុងសម្លឹងតាម ហើយជុងហ្គុក ក៏រត់ឡើងទៅលើគ្រែទាញភួយយកមកឃ្លុំ លិបក្បាល ទុកតែភ្នែកសម្រាប់សម្លក់នាង ដែលបានឃើញរបស់គេពេញៗ។
"នាងជើងល្អ នាងក្មេងញៀនស*ច នាងឃើញរបស់ខ្ញុំខ្ទេចហើយ" គេដេកននៀលលើពូក យំមិនសុខចិត្តដែលរបូតកន្សែងបណ្តោយឲ្យនាងបានឃើញរបស់គេខ្ទេចមិនសល់ស្អីទៀតទេ។
"ធំហ្អា៎!" ថេយ៉ុង ប្រែទឹកមុខពីស្លន់ស្លោបារម្ភ មកខ្មួរដាក់នាងវិញ ហ៊ាននិយដូច្នេះផងមែនទេ?

រឿង: ព្រោះនាងWhere stories live. Discover now