ភាគ២២:ប្រុសកំណាច!

365 12 1
                                    

ភាគ២២:ប្រុសកំណាច!
ថេយ៉ុង ទៅអង្គុយនៅលើសាឡុងសម្លឹងមើលនាង បន្ទាប់ពីធ្វើរឿងអស់ទាំងនោះហើយ គេក៏មិនបាននៅដេកឱបកាយនាងឡើយ ហាក់ដូចជាកំពុងតែនៅខឹងនឹងនាងនៅឡើយទេ។ រ៉ូឃី ក្រោកពីលើគ្រែ ចុះទៅរកគេ ភ្នែករបស់នាងមិនហ៊ានសូម្បីតែសម្លឹងឲ្យចំមុខរបស់គេទេ នាងនៅខ្លាច មិនហ៊ានមើលឲ្យចំភ្នែកដ៏សែនមុតស្រួចកំណាចដូចជាគេអ៊ីចឹងឡើយ។
"លោកដោះខ្សែក្រវ៉ាត់ចេញពីដៃខ្ញុំបានទេ?" នាងហុចដៃឲ្យគេដោះខ្សែក្រវ៉ាត់ចេញ ព្រោះតាំងតែពីធ្វើអីៗជាមួយគ្នារួចមក គេបែរជាមកអង្គុយសម្លក់ខ្នងនាង ទុកឲ្យនាងដេកក្រៀមក្រំ ទាំងឈឺកដៃដោយសារខ្សែក្រវ៉ាត់រឹតឡើងក្រហមអស់ហើយ។
"ហ្ហឺ" គេចាប់ទាញចង្កេះនាងឲ្យអង្គុយលើភ្លៅគេ សម្លឹងមើលមុខនាង ប៉ុន្តែនាងក៏ចេះតែព្យាយាមគេចមុខចេញពីគេរហូត។
"សម្លឹងមុខយើងមក" សំឡេងបញ្ជាខ្លីៗនោះទេ ប៉ុន្តែនាងខ្លាចឡើងរឹងខ្លួនអស់ទៅហើយទើបត្រូវបែរមកមើលគេទាំងហូរទឹកភ្នែកតក់ៗ គេចាប់ផ្ងើយចង្កានាង ដោយទម្លាក់បបូរមាត់ថើបនាង ដោយចិត្តស្រែកឃ្លាន វាបានរើឡើងមកម្តងទៀតហើយ ដែលចង់ធ្វើរឿងនោះជាមួយនាង។ មាត់ថើបនាងមិនបានដកចេញពីគ្នាឡើយ ប៉ុន្តែរាងកាយរបស់នាងក៏ត្រូវគេលើកឡើងទៅលើគ្រែមិនដឹងតាំងតែពីពេលណាឡើយ សូម្បីតែនាងក៏មិនបានចាប់អារម្មណ៍ដូចគ្នា។ ពេលមកដល់លើគ្រែ ក៏ទាញភួយមកក្បែរដៃ ឱនថើបនាងគ្រប់កន្លែង រ៉ូឃី ឈ្លក់រង្វេងជាមួយគេ ធ្មេចភ្នែកទទួលយករឿងដែលគេកំពុងតែផ្តល់ឲ្យដោយមិនអាចក្រកែកតវ៉ាបានឡើយ។
"ក្រាក!"
"អ្ហាយ៎!"
"ឯង" ជុងហ្គុក បើកទ្វារចូលមកក្រាក រ៉ូឃីក៏ស្រែកភ័យស្លន់ស្លោ ថេយ៉ុងទាញភួយមកគ្រប់សឹងតែមិនចង់ទាន់ បិទបាំងរាងកាយរបស់កំណាន់ចិត្តគេមិនចង់ឲ្យប្អូនមើលឃើញឡើយ គេបែរមុខទៅសម្លក់ប្អូន ដែលមានទម្លាប់អាក្រក់ចូលបន្ទប់គេមិនចេះគោះទ្វារទាល់តែសោះ។
"យ៉ាៗ!!!ធ្វើស្អីគ្នាហ្នឹង?រំលោភគ្នាមែនទេ?" គេបង្អាប់បងប្រុសខ្លួនឯង ដោយមិនបានខ្វល់ថាគេកំពុងតែមួម៉ៅឡើយ មកកាត់ចង្វាក់គេអស់រលីង។
"ឯងមករកអី?"
"មកខ្ចីឡានយកទៅជិះសិនដឹកស្រី មកសុំសោ" ថេយ៉ុង ចង់តែបោកក្បាលឲ្យសន្លប់នោះទេ សោមិនបាននៅទីនេះគឺនៅក្នុងបន្ទប់របស់គេឯណោះ ហើយកើតឆ្កួតស្អីទើបមករកនៅក្នុងបន្ទប់របស់រ៉ូឃីនោះ ចង់រំខានគេមែនទេ។
"សោឡាននៅក្នុងបន្ទប់របស់យើង ឯងទៅរកមើលទៅចង់បើកមួយណាក៏តាមចិត្ត ប៉ុន្តែយើងហាមមិនឲ្យយកស្រីមកដេកក្នុងឡានយើងជាដាច់ខាតឯងយល់ទេ?" ប្អូនធ្វើមុខឆ្ងល់ហើយ ដេកយ៉ាងម៉េចកើត នេះមនុស្សមានផ្ទះសម្បែងដែរតើ អ្នកណាទៅដេកក្នុងឡានកើតនោះ ចេះតែនិយាយទៅរួចហើយ។
"ដេកយាងម៉េចក្នុងឡាន នាងក៏មានផ្ទះដែរតើ"
"ហាមរំលោភគ្នានៅក្នុងឡានយើង យល់ទេ?" ទាល់តែច្បាស់ៗបែបនេះទើបគេយល់ ដោយគេក៏វាយចិញ្ចើមដាក់បងប្រុសវិញ ប៉ុន្តែក៏ដៀងកន្ទុយភ្នែកមើលសក់ក្បាលរបស់រ៉ូឃីដូចគ្នា នាងត្រូវបងរបស់គេឃ្លុំឲ្យឃើញតែក្បាលតែម្តងហើយនៀក៎។
"យល់ហើយ បងបន្តទៀតចុះ សុំទោសដែលមកកាត់ចង្វាក់ ខ្ញុំលាហើយណា៎ កំណាន់ចិត្តបងប្រុសរបស់ខ្ញុំ" រ៉ូឃីដែលនៅក្នុងភួយ ស្តាប់ឮសម្តីគេហើយក៏ខឹងចិត្តដូចតែគ្នា សុខៗក៏ចូលមកកាត់ចង្វាក់ នាងឡើងរវើរវាយហើយមុននេះ ប៉ុន្តែមើលគេធ្វើចរិត ចូលមកឆៅៗស្តែងៗ បើមិនគ្របភួយទាន់ ច្បាស់ជាឃើញខ្ទេចមិនខានទេ។
"ទៅៗនៅត្រប៉ែដល់ណាទៀត" គេមុននឹងចេញក៏ឌឺមិនអន់ទេ ដោយដាក់ដៃទាំងពីរផ្អឹបចូលគ្នា រួចក៏សង្កត់ភឹបៗ សឹងតែថាត្រូវថ្មោងរបស់បងប្រុសហើយ បើគេមិនប្រញាប់រត់ចេញទេនោះ។
ក្រោយពេលដែរ ជុងហ្គុក ចេញទៅបាត់ ទើបគេទាញភួយចេញពីលើនាងវិញ រ៉ូឃី ដកដង្ហើមញាប់ស្អេកព្រោះតែហប់ពេក ដែលសំងំនៅក្នុងភួយដ៏សែនក្រាស់មួយនេះ។ គេក៏ឱនសន្សឹមៗមកថើបនាងម្តងទៀត ព្រមទាំងដោះខ្សែក្រវ៉ាត់ចេញពីកដៃឲ្យនាងមានសេរីភាពវិញ ទើបលើកដៃក្រសោបរាងកាយដ៏ក្តៅគគុករបស់គេបានពេញៗដៃយ៉ាងមានក្តីសុខ។
•••
រ៉ូឃី កំពុងតែឈររៀបចំអាហារនៅតុបាយ ព្រឹកនេះនាងរៀបចំរួចក៏អង្គុយចាំគេតាមបញ្ជា ដែលបានប្រាប់តាំងតែពីយប់មិញមកម៉្លេះ ថាឲ្យចាំញ៉ាំអាហារពេលព្រឹកជាមួយគេ។ នាងលើកដៃមកប៉ះគែមមាត់ដែលគេទះកាលពីម្សិលមិញពីរកំផ្លៀង វាក៏បែកដាចរលាត់សាច់ក្រហាយផ្សាតែម្តង ចុះហេតុអ្វីក៏ត្រូវទ្រាំនឹងគេម៉្លេះ។
"ហ្អេ៎!" អ្នកដែលរង់ចាំមិនទាន់ចុះមក ប៉ុន្តែអ្នកដែលមិនចាំបែរជាមកអង្គុយនៅចំពោះមុខនាងទៅវិញ ជុងហ្គុក ទើបតែចូលផ្ទះវិញថ្មើរហ្នឹងទេ ចេញតាំងពីយប់ចូលវិញក៏ព្រឹក អស់ទាស់ហើយបងប្អូនគេ។
"មាត់នាងទៅត្រូវនឹងស្អី?ហេតុអ្វីក៏មានដិតឈាមអ៊ីចឹង?" រ៉ូឃី ឱនមុខចុះ គេចមុខពីគេ មិនចង់ឲ្យគេបានឃើញឡើយ នាងក៏ចេះខ្មាសដែរ រឭកទៅរឿងនឹងវិញហើយ នាងក៏អន់ចិត្តជាមួយបុរសម្នាក់នោះខ្លាំងណាស់ ស្រឡាញ់គេធ្វើឲ្យនាងឈឺទាំងកាយឈឺទាំងចិត្តតែម្តង វាខ្ទេចខ្ទាំ។
"បងប្រុសខ្ញុំជាអ្នកធ្វើមែនទេ?" គេសួរជំរិតយកចម្លើយពីនាង គិតថាប្រហែលមកពីគេទើបនាងត្រូវឈឺខ្លួនបែបនេះ បងប្រុសរបស់គេដល់ថ្នាក់នេះផងឬ?ក្រែងស្រឡាញ់នាងហ្អី ចុះធ្វើបែបហ្នឹងបានដោយរបៀបណា។
"លោកញ៉ាំទឹកស៊ុបនេះទៅ កុំសួរខ្ញុំទៀតអី" នាងក្រោកទៅដួសស៊ុបយកមកឲ្យគេ ដោយរុញចានស៊ុបនោះដាក់ចំពោះគេហើយ ក៏គេនៅតែមិនញ៉ាំបែរជាតាមសម្លឹងមើលនាងទៅវិញ បើដឹងថាជាបងប្រុសរបស់គេជាអ្នកធ្វើហើយ តើក្នុងនាមគេជាប្អូនចង់ធ្វើអ្វីចំពោះបងប្រុស។
"ប្រហែលមកពីខ្ញុំ ទើបនាងក្លាយជាបែបនេះ ខ្ញុំសុំទោស" គេឱនមុខមកមើលនាង ដោយឃើញសភាពរបស់នាងហើយវាពិតជាគួរឲ្យអាណិតខ្លាំងណាស់ ខណៈពេលនោះផងដែរ អ្នកដែលកំពុងតែនឹកដើមក៏មកដល់ល្មម ហើយមិនមែនមកដោយស្រួលទេ គឺទឹកមុខក្រម៉ូវយកតែម្តង ដោយសំដៅមករកប្អូនតែមួយគ្រាប់របស់គេ។
"មុនទៅយើងបានប្រាប់ឯងហើយមែនទេ? ថាហាមយកស្រីមកដេកក្នុងឡាន ឥឡូវនេះស្អី ឡានយើងសុទ្ធតែស្រោមអនាម័យ លីអូ អាវទ្រនាប់ ហ្អើយ៎!យើងមិនដឹងថានិយាយយ៉ាងម៉េចជាមួយឯងទេ"គេមកដល់ក៏ចំទាលថាឲ្យប្អូនប្រុស ដែលកំពុងតែអង្គុយហុតទឹកស៊ុបបន្សាបជាតិស្រាដែលនៅមិនទាន់អស់ជាតិនៅឡើយទេ តែក៏មកត្រូវឈឺក្បាលនឹងសម្តីបងប្រុសទៅវិញ។
"បើមិនដឹងនិយាយស្អីទេ បងមិនបាច់និយនោះទេ ខ្ញុំសុំញ៉ាំអីសិន" ជុងហ្គុក បែរមុខមករកបងប្រុស និយាយដោយខាំធ្មេញដាក់ គេធុញថប់មែនណា៎ ព្រឹកព្រលឹមក៏ស្តីផូងផាំង ធ្វើដូចជាគេទៅកាប់ចាក់អ្នកណាមកអ៊ីចឹង។
"ឯងកំពុងតែផ្គើនយើង?" ឃើញប្អូនបែរទៅហុតទឹកស៊ុបវិញ ព្រមទាំងនិយាយខាំធ្មេញដាក់ដូច្នេះទៀតកាន់តែធ្វើឲ្យគេមួម៉ៅលើសដើម។
"បើខ្ញុំផ្គើនបង ខ្ញុំយករ៉ូឃីមកធ្វើជាប្រពន្ធខ្ញុំបាត់ហើយ មិនមែនទ្រាំមើលនឹងភ្នែកឲ្យបងវាយដំនាងអ៊ីចឹងទេ" គេ​ក្រោកឈរសម្លឹងមុខបងប្រុស ដោយដៀងកន្ទុយភ្នែកមកមើលរ៉ូឃី ដែលកំពុងតែរលីងលោងចង់យំនោះហើយ នាងខ្លាចថាអ្នកទាំងពីរនឹងត្រូវមានរឿងរវាងបងប្អូនព្រោះតែនាងជាអ្នកក្រៅ ហើយនាងក៏ខ្លាចគេមកវាយដំនាងទៀតណាស់។
"ឯងសាកមើលទៅ! បើហ៊ានតែប៉ះនាង យើងមិនលើកលែងឲ្យឯងជាដាច់ខាត ឆាប់ក្រោកចេញពីទីនេះទៅ នាងចង់អង្គុយធ្មឹងដល់ពេលណាទៀត? តួនាទីរបស់នាងគឺជាកញ្ជះរបស់យើង ឬភ្លេចហើយ?" រ៉ូឃី លើកដៃមកជូតទឹកភ្នែក ប្រញាប់ប្រញាល់ក្រោកចេញពីតុអាហារ រត់ចេញយ៉ាងលឿន ជុងហ្គុក សម្លឹងបងប្រុសទាំងហួសចិត្ត គេចង់តែសើចឲ្យរហែកមាត់ដល់គុម្គថ្គាមទេ មើលប្រើសម្តីចុះ ក្រែងយំទាមទារសុំឲ្យនាងដឹងខ្លួនមកវិញតា៎ហ្អី ម្តេចពេលនាងមកវិញក៏ធ្វើដូច្នេះដាក់នាង ឬក៏ចាំទាល់តែនាងជិតផុតដង្ហើមម្តងទៀត ទើបគេស្តាយកំហុសដែលបានសាង។
"ប្រយ័ត្នស្តាយក្រោយនឹងទង្វើររបស់ខ្លួនឯងនៅពេលនេះទៅ បើស្រឡាញ់នាង យល់ចិត្តនាងផង មិនមែនចេះតែវាយធ្វើបាបនាងទេ នាងនៅក្មេងណាស់អាយុប្អូនខ្ញុំ បងមិនគួរវៃនាងដល់ថ្នាក់ជាំមុខជាំមាត់អ៊ីចឹងទេ" ថេយ៉ុង ប្រើក្រសែភ្នែកដ៏កាចរបស់គេសម្លក់ប្អូន មានសិទ្ធិអ្វីមកចេះប្រដៅគេនោះ បើគេនេះហើយជាអ្នកដែលមើលថែគេបន្ទាប់ពីឪពុកម្តាយស្លាប់អស់ទៅនោះ។
"ឯងនៅក្មេង តាមល្បិចនាងមិនទាន់ទេ"
"នាងគ្មានល្បិចស្អីទេ គ្រាន់តែជាក្មេងដែលលួចស្រឡាញ់បង ធ្វើតាមបញ្ជាបងគ្រប់យ៉ាង នាងមិនពិសពុលដូចជាស្រីផ្សេងឡើយ ក្រែងនាងអាយុ20ឆ្នាំ? ហើយបង28ឆ្នាំ? នាងក្មេងជាងបងដ៏ទៅ8ឆ្នាំ នាងត្រឹមជាក្មេងល្ងង់ៗដែលស្រឡាញ់ប៉ះមនុស្សប្រុសចិត្តកំណាចម្នាក់តែប៉ុណ្ណោះ"

រឿង: ព្រោះនាងWhere stories live. Discover now