ភាគ១៣: ពួកយើងបាត់បង់កូនហើយ!

509 21 2
                                    

ភាគ១៣: ពួកយើងបាត់បង់កូនហើយ!
•••
នៅមន្ទីរពេទ្យ បញ្ជូនមកដល់ដៃពេទ្យស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ជិត5ម៉ោងហើយ នៅតែមិនទាន់ឃើញគ្រូពេទ្យចេញមកទៀត គេរង់ចាំដោយចិត្តអន្ទះអន្ទែង ដើរទៅវិញទៅមក អាវក្រហមឆ្អិនឆ្អៅស្រោបដោយឈាមរបស់នាង ដែលគេឱបក្រសោបស្រែកហៅឈ្មោះនាងពេលដែលយកនាងចេញពីឡាននោះ។
"បើស្រីរបស់យើងកើតអីធ្ងន់ធ្ងរពួកឯងងាប់គ្មានសល់ឆ្អឹងនោះទេ" គេដាល់ជញ្ជាំងមួយដៃជាការបញ្ចេញកំហឹង ខណៈនោះក្រុមគ្រូពេទ្យក៏ចេញមក ជុងហ្គុកដែលនៅអង្គុយស្ងៀមៗក៏ស្រាប់តែរត់មកចង់ដឹងពីស្ថានភាពរបស់នាងដូចគ្នា។
"គ្រូពេទ្យតើនាងយ៉ាងម៉េចហើយ?"
"ពួកយើងជួយនាងរួចផុតពីគ្រោះថ្នាក់ហើយ" ថេយ៉ុងធូរទ្រូងខ្សាកពេលស្តាប់ឮដូច្នេះ ប៉ុន្តែនៅមិនទាន់អស់នោះទេ ព្រោះគ្រូពេទ្យនៅនិយាយមិនទាន់ចប់ទាំងស្រុងឡើយ។
"ប៉ុន្តែកូនក្នុងផ្ទៃពួកយើងមិនអាចជួយសង្រ្គោះបាននោះទេ" ថេយ៉ុងឡេឡឺសម្លឹងមើលមុខជុងហ្គុកនឹងគ្រូពេទ្យ គេប្រែទឹកមុខពីធូរទ្រូងមកតឹងសរសៃកវិញម្តង។
"គ្រូពេទ្យចង់បានន័យថាយ៉ាងម៉េច?"
"កូននៅក្នុងពោះរបស់នាងត្រូវបានស្លាប់ហើយ នាងមានផ្ទៃពោះ ប៉ុន្តែកូនក៏រលូតទៅវិញហើយ" គេស្រាប់តែល្វីងមុខចង់ដួលឈរលែងចង់នឹងនៅមួយកន្លែងហើយ គេមានកូនឬ?ចុះហេតុអ្វីក៏គេមិនដឹងដូច្នេះ? ចុះនាងវិញតើនាងដឹងខ្លួនដែរទេថាមានកូននោះ? ឬក៏នាងមិនបានដឹងដូចជាគេដែរមែនទេ? កូន?នេះកូនគេរលូតហើយឬ?
គេលើកដៃមកខ្ទប់មុខខ្លួនឯង ខណៈដែរ រ៉ូឃីត្រូវបានរុញចេញពីក្នុងបន្ទប់សង្រ្គោះបន្ទាន់ដូចគ្នា។
"រ៉ូឃី បងប្រុសរ៉ូឃីចេញមកហើយ" គេស្ទុះចូលមករកគ្រែដែលបានរុញនាងចេញមក ដោយសម្លឹងមើលសភាពនាងហើយក៏ខ្លោចចិត្តអាណិតនាងជាខ្លាំង ក្បាលរបស់នាងក៏មានរុំបង់ ដៃទាំងសងខាងក៏រុំបង់ទៀត ចំណែកជើងក៏ដូចគ្នា។
"រ៉ូ...រ៉ូឃី" គេ​ញ័រ បបូរមាត់ទទ្រើកពេលឃើញនាងក្នុងសភាពអ៊ីចឹង មិនដឹងថាកម្មនាងឬអ្វីទើបមានតែរឿងផ្ទួនៗដូច្នេះ។
•••
រ៉ូឃី បញ្ជូនមកដល់បន្ទប់សម្រាក ដោយថេយ៉ុងនៅឈរសម្លឹងមើលពោះរបស់នាង ដែលបានបាត់បង់កូនទៅ មុននេះបន្តិចគេក៏ឆ្លៀតត្រលប់ទៅផ្ទះវិញឆែកឆេរក្នុងបន្ទប់របស់នាង ដោយមិនបានឃើញអ្វីប្លែកនោះទេ ប្រដាប់ពិនិត្យទឹកនោមក៏មិនឃើញ អ្វីផ្សេងទៀតក៏អត់ដូចគ្នា អ៊ីចឹងបញ្ជាក់បានថា នាងមិនបានដឹងថាខ្លួនឯងមានទម្ងន់ពពោះកូននោះទេ គេដាក់ដៃលើពោះនាងថ្នមៗ អង្អែលដោយខាំមាត់ស្រក់ទឹកភ្នែកចុះមក គេឱនមុខចុះត្រង់នោះពោះរបស់នាង ហើយក៏ផ្អឹបត្រចៀកពីលើ គេនឹងនាងមានកូនដោយមិនដឹងខ្លួនទាំងពីរនាក់ ហើយក៏បណ្តាលឲ្យបាត់បង់កូនទៅក៏មិនបានដឹង។
"ត្រលប់មករកប៉ាម៉ាក់វិញមកកូន ប៉ាសោកស្តាយដែលមិនបានដឹងថាមានកូននៅក្នុងពោះម៉ាក់កូន រឹតតែសោកស្តាយដែលធ្វើឲ្យបាត់បង់កូនទៅ" គេខាំបបូរមាត់ទប់ភាពឈឺចាប់ ប្រឹងឃាត់មិនឲ្យស្រក់ទឹកភ្នែក ប៉ុន្តែក៏នៅតែស្រក់ចុះដដែល គេលែងខ្មាសប្អូនដែលនៅក្នុងបន្ទប់អង្គុយសម្លឹងពួកគេទៀតហើយ ដឹងត្រឹមតែថាគេឈឺចាប់ដែលបាត់បង់កូន បាត់បង់តំណក់ឈាមបង្កើតរបស់ខ្លួន។
"នាងឆាប់ដឹងខ្លួនវិញមក យើងមិនទម្លាប់នឹងសម្លឹងនាងដេកធ្មឹងៗក្នុងសភាពបែបនេះឡើយ" គេក្រោកមកផ្អឹបបូរមាត់លើបបូរមាត់នាង ទឹកភ្នែករបស់គេក៏ស្រក់លើផែនថ្ពាល់របស់នាង គ្មានអ្វីឈឺចាប់ជាងសម្លឹងមើលមនុស្សស្រីដែលស្ថិតក្នុងបេះដូងដេកដូចមនុស្សស្លាប់អ៊ីចឹងឡើយ។

រឿង: ព្រោះនាងWhere stories live. Discover now