ភាគ១៧:ឋានៈពីអតីតកាល
ប្រុសផ្តាច់ការ? នាងហៅគេសុទ្ធតែជាលោកប្រុសផ្តាច់ការផងមែនទេ? ភ្ញាក់ពីសន្លប់អស់រយះពេលបីថ្ងៃមកវិញ ក៏ហ៊ានស្រដីអ៊ីចឹងទៀត គេក៏មកនចង់ធ្វើបាបនាងឲ្យរាគនោមដាក់ខោនោះឡើយ ក៏ក្រោកពីលើគ្រែ ដោយលើកនាងបីយកទៅក្នុងបន្ទប់ទឹក ដាក់ឲ្យនាងអង្គុយនោមតាមដូចដែលបានប្រាប់។ ប៉ុន្តែគេមិនបានងាកមុខចេញឡើយ នៅឈរសម្លឹងមើលនាងអង្គុយនៅលើមាត់បង្គន់អ៊ីចឹង រ៉ូឃី ក្តាប់មាត់ សម្លឹងមុខគេ យកនាងចូលដល់ក្នុងបន្ទប់ទឹកហើយ នៅឈរមើលរកអីទៀត នាងក៏ចេះអៀនខ្មាសដែរណា៎ ម្តេចក៏គេមិនយល់ពីនាងដូច្នេះ បម្រុងសម្លឹងមិនដកក្រសែភ្នែកចេញទាល់តែសោះឬ?
"លោកងាកមុខចេញទៅ ខ្ញុំត្រូវការនោមកុំមើលអី" នាងរុញជើងគេឲ្យគេចេញ បើនៅតែឈរសម្លឹងដូច្នេះទៀត នាងនោមមិនចេញស្ទះរន្ធនោមក្លាយជាជំងឺមិនខានទេ។
"ខ្មាសស្អី?យើងក៏ធ្លាប់ឃើញហើយ នោមមកវាមិនស្លាប់ទេ គ្រាន់តែយើងឈរមើលប៉ុណ្ណឹង" គេតបមកវិញបែបធ្វើឲ្យនាងស្ទះសសៃរឈាមចង់បែកជាគ្រាប់ឈាមទេតើ បើធ្លាប់ឃើញក៏ឃើញទៅ ប៉ុន្តែនេះនាងនោម មិនបានមកធ្វើអ្វីផ្តេសផ្តាសឡើយ ។
"សុំអង្វរលោកងាកមុខចេញទៅណា៎ ខ្ញុំឈឺនោមពិតមែន" នាងរលីងរលោងទឹកភ្នែក រកកលចង់យំទៀតហើយ ទាល់តែឃើញដូច្នេះ ទើបប្រុសផ្តាច់ការ យកតែចិត្តខ្លួនឯងព្រមងាកមុខចេញ នាងក៏ព្រមស្រាតខោជុះនោម ដោយភ្នែកក៏សម្លឹងគេ ខ្លាចថាគេនឹងបែរមកលួចមើលនាងវិញ ប៉ុន្តែគេតែងាកចេញគឺងាកហើយ ដោយមកឈរមុខកញ្ចក់ បើកទឹកលុបមុខខ្ពុរមាត់ធ្វើមិនដឹង ដូចមិនបានមាននាងនៅក្នុងនេះកំពុងតែជុះនោមឡើយ។
ពេលនោមរួចនាងក៏ចុចទឹកទៅវ៉ូ ដោយក្រោកទាញខោស្លៀកវិញ រួចក៏ទៅឈរឱបចង្កេះគេពីក្រោយ នាងផ្អឹបមុខលើខ្នងគេ ឱបព្រោះអារម្មណ៍នឹកនាបំផុតដែលខ្លួនមាននៅក្នុងពេលនេះ។
"លាងសម្អាតទឹករួចឬនៅ?"
"រួចហើយ" គេសួរដោយមកនងាកមកមើលនាងនោះទេ នៅតែបន្តលុបលាងមុខខ្លួនឯងទាល់តែរួច ទើបបើកភ្នែកមកសម្លឹងនាងតាមក្នុងកញ្ចក់ អង្អែលដៃនាងថ្នមៗ។
"សុំទោសដែលធ្វើឲ្យលោកលំបាកព្រោះតែខ្ញុំ" ថេយ៉ុង ទាញដៃនាងចេញពីចង្កេះ ឲ្យមកឈរនៅមុខកញ្ចក់ រួចក៏បើកទឹកលុបលាងមុខឲ្យនាង គេមិននិយាយស្តីតបនឹងប្រយោគរបស់នាង អម្បាញ់មិញនេះទេ មិនចង់រំលឹកវាឡើងវិញ នាំតែសោកសៅនៅក្នុងទ្រូង។
"ខ្ពុរមាត់ចេញផង"
"អ្ហឹម" នាងហារមាត់ត្រងទឹកមកខ្ពុរមាត់ គេក៏លូកម្រាមដៃចូលក្នុងមាត់នាង ធ្វើដូចនាងជាកូនក្មេងដែលត្រូវយកម្រាមដៃមកដុសធ្មេញឲ្យ រ៉ូឃី សម្លឹងគេតាមកញ្ចក់ភ្លឹះៗ គេក៏បែរសម្លឹងនាងវិញ ដោយធ្វើមុខស្មើ មិនចេះញញឹមខ្លះទេអី ម្តេចក៏ចេះតែធ្វើមុខដូច្នេះដាក់នាង មិនសប្បាយចិត្តដែលនាងដឹងខ្លួនទេ?
"បានហើយ" រួចរាល់អស់ហើយក៏លើកបីនាងទៅដាក់លើគ្រែវិញ ព្រមទាំងយកកន្សែងមកជូតមុខឲ្យនាងទៀតផង នេះកំពុងតែចាត់ទុកនាងជាកូនក្មេងហើយមែនទេ?
"លោក"
"អ្ហឹម?" ជូតមុខឲ្យនាងហើយ ក៏លើកចិញ្ចើមឆ្លើយតប នាងក៏លើកដៃមកស្ទាបក្បាលខ្លួនឯងដែលមានរុំបង់ ហើយក៏សុខៗយកដៃមកដាក់ពីលើពោះខ្លួនឯងទៀត គេមិនបានចង់ឲ្យនាងដឹងទេ ថានាងរលូតកូន ខ្លាចក្រែងនាងទទួលយករឿងនេះមិនបាន គេសុខចិត្តបៀមទុក្ខពីរឿងកូនតែម្នាក់ឯងក៏មិនថ្វីដែរ។
"ខ្ញុំឈឺក្បាលខ្ទោកៗ ហើយមានអារម្មណ៍ថាពោះរបស់ខ្ញុំដូចចម្លែក ខ្ញុំយល់សប្តិថាខ្លួនឯងដូចជាមានកូនទៀតផង" ថេយ៉ុង ទម្លាក់ទឹកមុខចុះ នាងមិនបានមានកូនទៀតទេ កូនរលូតទៅតាមពេលនាងចួបគ្រោះថ្នាក់ចរាចរណ៍នោះហើយ។
"នាងគ្មានកូនទេ កុំស្រមើស្រមៃច្រើនពេកអី" គេប្រាប់ដោយសម្តីធម្មតាៗ ប៉ុន្តែនាងស្តាប់ទៅដូចមានន័យថាគេមិនចង់បានកូន មិនចង់មានកូនជាមួយនាងឡើយ ទឹកភ្នែករបស់នាងរមៀលស្រក់ឯកឯង មិនដូចត្រូវគេជេរស្តីឬក៏វាយដំនាងទេ កាន់តែសម្លឹងមុខគេ រឹតតែធ្វើឲ្យនាងមានអារម្មព៍ថាហេងហាងឈឺចាប់ប្រាប់មិនត្រូវ។
"លោកមិនចង់មានកូនជាមួយខ្ញុំ តើត្រូវដែរទេ?"ដៃរបស់គេ ក្តាប់កូនកន្សែងយ៉ាងណែន ហើយក៏គប់វាចូលទៅក្នុងធុងសំរាម បញ្ជាក់ឲ្យដឹងច្បាស់ណាស់ថាគេពិតជាមិនចង់មានកូនជាមួយនាងឡើយ ទឹកភ្នែកកាន់តែហូរច្រើនទៅៗ ទប់លែងបាន នាងហាមប្រាមខ្លួនឯងដូចគ្នាថាមិនឲ្យយំនោះទេ តែទង្វើររបស់គេធ្វើឲ្យនាងយំទាល់តែបាន។
"ជូតទឹកភ្នែកហើយក៏ឈប់យំ យើងមិនចង់និយាយពីរឿងនេះទេ" ថេយ៉ុង ក្រោកឈរជ្រែងហោប៉ៅខោ បែរខ្នងដាក់នាង មិនមែនថាមិនចង់មានកូនជាមួយនាងនោះទេ ប៉ុន្តែកូនស្លាប់បាត់ហើយ គេមិនចង់ឲ្យនាងខូចចិត្ត រឹតតែមិនចង់ឲ្យដឹងពីចិត្តខ្លួនឯងដូចគ្នា ស្រឡាញ់នាង លាក់មិនឲ្យនាងដឹងតើគេខុសដែរឬ? គ្រាន់តែចង់ឲ្យនាងរឹងមាំជាងពេលនេះ នឹងដើរមកប្រាប់គេមុន ថានាងក៏ស្រឡាញ់គេដូចគ្នា។
"លោក"
"ស្អីទៀតហើយ?" នាងទាញអាវគេតិចៗ ឲ្យបែរទៅមើលនាងវិញ ដោយគេក៏សួរទាំងមួម៉ៅ ធុញថប់ ខ្លាចពេលបែរទៅមើល នៅតែឃើញនាងយំទៀត គេច្បាស់ជាឆ្កួតមិនខានទេ។
"ឃ្លាន! ឃ្លានខ្លាំងណាស់រកអីឲ្យញ៉ាំបន្តិចមក" គេប៊ិះតែភ្លេចទៅ មនុស្សសន្លប់បីថ្ងៃក្រោកមកវិញច្បាស់ជាឃ្លានហើយ អត់បាយអត់ទឹកចឹងនោះ។
"ចាំឲ្យសុងហូទៅទិញអីយកមកឲ្យញ៉ាំ" គេបែរមកវិញ ដោយអង្អែលក្បាលនាងថ្នមៗ នាងក៏ញញឹមទាំងនៅសើមទឹកភ្នែកលើថ្ពាល់ដាក់គេដូចគ្នា។
•••
សុងហូទិញរបស់មកឲ្យនាងញ៉ាំទាល់តែនាង តឹងពោះអង្អែលហើយក៏ផ្តេកខ្នងដេកដោយភាពកម្ជិលតែម្តង ទើបគេត្រូវប្រមូលទាញតុទៅទុកនៅម្ខាង បន្ទាប់ពីនាងញ៉ាំរួច។
"ឆ្អែតហើយ?"
"ណែនពោះខ្លាំងណាស់" នាងទះពោះតិចៗឲ្យគេមើល គេក៏ងក់ក្បាលដាក់នាងវិញ ខណៈនោះផងដែរ ក៏ឮសំឡេងឈូឆរពីសំណាក់អ្នកដែលនៅខាងក្រៅឮមកដល់ក្នុងបន្ទប់របស់នាង។
"សំឡេងស្អីនឹង?អ្នកក្នុងមន្ទីរពេទ្យផ្អើលគ្នាទៅមើលអីមែនទេ?" ថេយ៉ុង នឹងសុងហូបែរសម្លឹងមុខគ្នា ដូចជាបានដឹងហេតុការណ៍ដែលនៅខាងក្រៅអ៊ីចឹង។
"លោកនាំខ្ញុំទៅមើលបានទេ?ខ្ញុំក៏ចង់ដឹងដែរ"
"កុំទៅអីវាគ្មានអីល្អមើលនោះទេ"គ្រាន់តែគេនិយាយដូច្នេះភ្លាម សំឡេងសន្ធឹកជើងក៏លាន់ឮខ្លាំងៗ ដែលដូចកំពុងតែសំដៅមករកបន្ទប់សម្រាករបស់នាងហើយ សំឡេងអ៊ូអរក៏ឮខ្លាំងទៅៗនៅក្បែរៗនេះ។
"លោក"
"ពួកនេះរំខានមែន" គេបើកទ្វារចេញពីបន្ទប់ ដោយចេញមកមើលក៏ឃើញបុរសឈុតខ្មៅទាំងនោះទៀតហើយ លើកទ័ពមកបំភ័យអ្នកនៅក្នុងមន្ទីរពេទ្យនេះមែនទេ។
"លោកបង"
"ពួកឯង!"
"សួស្តីអ្នកបង" សំឡេងរបស់ពួកគេបំភ័យនាងហើយ គ្រាន់តែរ៉ូឃីចេញមកតាមក្រោយសោះ ក៏ត្រូវអ្នកទាំងនោះឱនក្បាលគោរព ដោយហៅនាងថាអ្នកបង ដល់ថ្នាក់នាងភ័យ សម្លឹងមើលបុរសឈុតខ្មៅទាំងនោះដូចស្រមោចហើយ។
"នាងចេញមកធ្វើអី?" គេបែរមកស្តីបន្ទោសនាងដែលចេញពីក្នុងបន្ទប់មកតាមគេ ធ្វើឲ្យគេមួម៉ៅទៀតហើយ។
"ហេតុអីក៏ពួកគេហៅខ្ញុំថាអ្នកបង?លោក" នាងឱបដៃដើមដៃគេ ភ្នែកក៏ចេះតែមើលអ្នកទាំងអស់នោះ អ្នកជំងឺផ្សេងៗក៏សម្លឹងមើលដោយខ្សឹបខ្សៀវគ្នា ហើយខណៈនោះផងដែរក៏មានប៉ូលីសមកកាន់មន្ទីរពេទ្យនេះដូចគ្នា មិនចម្លែកឡើយដែលប៉ូលីសមកនោះ។
"នែ៎!ពួកលោកចង់មកបង្ករឿងអីនៅក្នុងមន្ទីរពេទ្យនេះមែនទេ?" ប៉ូលិសមកដល់ក៏លើកដំបងរបស់ពួកគេចង្អុលទៅក្រុមបុរសឈុតខ្មៅនោះយកតែម្តង ដោយចោទប្រកាន់មកបែបនឹង។
"ពួកយើងមិនបានមកបង្ករឿងនោះទេ ពួកយើងមករកលោកបងរបស់ពួកយើង"
"មែនហើយៗ" ពួកគេស្រែកបន្ទរគ្នា បង្កជាការរំខានដល់អ្នកជំងឺដទៃទៀត ទើបក្រុមប៉ូលិសនាំគ្នាឡោមព័ទ្ធដូចកំពុងតែចង់វាយប្រហារគ្នា។ ថេយ៉ុង ធ្វើសញ្ញាឲ្យពួកគេស្ងាត់មាត់ រួចក៏រុញ កំណាន់ចិត្តឲ្យទៅសុងហូនាំចូលក្នុងបន្ទប់វិញ។
"ចូលក្នុងវិញទៅ"
"ប៉ុន្តែ..."
"តែស្ករជាមួយយើងមិនបានធ្វើឲ្យនាងមានលទ្ធផលល្អឡើយ" រ៉ូឃី ព្រមចូលក្នុងបន្ទប់វិញទាំងទឹកមុខស្រពោន
ពេលកំណាន់ចិត្តគេចូលទៅក្នុងវិញ គេក៏ចេញមុខដោះស្រាយជាមួយនឹងក្រុមប៉ូលិសនឹងអតីតអ្នកក្រោមបង្គាប់របស់គេ។
"ពួកគេជាមនុស្សរបស់ខ្ញុំ លោកប៉ូលិសគឺមិនមានរឿងអ្វីនោះទេ ពួកឯងទៅវិញបានហើយ កុំរំខានអ្នកជំងឺដែលសម្រាកនៅទីនេះទៀត ឆាប់ទៅ" គេបែរមកប្រាប់ដូច្នេះ ទើបពួកគេឱនក្បាលគោរព ដោយលើកទ័ពត្រលប់ទៅវិញ ប៉ូលិសដែលឡោមព័ទ្ធនោះក៏នាំគ្នាគេចខ្លួនយ៉ាងលឿន ព្រោះពួកគេមាឌធំៗ បើទប់ក៏មិនឈ្នះដែរ។
"នេះលោកជាក្រុមបងធំបងតូចមែនទេ?"
"មិនមែនទេ!គ្រាន់តែអតីតធ្លាប់ស្គាល់ប៉ុណ្ណោះ លោកប៉ូលិសចង់ដឹងអ្វីទៀតអាចទាក់ទងមកសួរខ្ញុំបានតាមរយះលេខនេះ" គេហុចនាមប័ណ្ណទៅឲ្យប៉ូលិសដែលជាមេក្រុម លោកប៉ូលិសមើលនាមប័ណ្ណគេហុចឲ្យរួចក៏ស្រាប់តែឱនលំទោនគោរពភ្លាម ទើបគេក៏ត្រូវគោរពតបវិញ។
"មិនអីទេ ខ្ញុំសួរតែប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ហើយ សុំទោសលោកគីមដែលរំខានលោកយូរបែបនេះ ពួកខ្ញុំលាលោកសិនហើយ" លោកមេក្រុមដឹកនាំមនុស្សរបស់គេត្រលប់ទៅវិញ ព្រោះឃើញតែនាមប័ណ្ណគឺដឹងដល់ប្រវត្តិតែម្តង ឋានៈរបស់ខ្លួនស៊ូនឹងគេដែលជាអតីតអ្នកលេង ម៉ាហ្វៀមិនបាននោះទេ ថាមិនត្រូវស្អែកអាចអត់ការងារធ្វើក៏ថាបាន។