ភាគ២៨:ប្អូនយើងអ្នកណាក៏គ្មានសិទ្ធិប៉ះពាល់ដែរ!

322 13 0
                                    


ភាគ២៨:ប្អូនយើងអ្នកណាក៏គ្មានសិទ្ធិប៉ះពាល់ដែរ!

រ៉ូឃី សម្លឹងមុខគេភ្លឹះៗ ពេលបៀមជញ្ជក់មេដៃគេដូច្នេះហើយ នាងក៏ដកមេដៃចេញ ព្រមទាំងឱនសម្លឹងរបស់ដែលនាងបានដាក់ដៃពីលើ មិនដាក់ភ្នែក ដោយគេប្រាប់ថាចង់ឲ្យនាង ប្រើមាត់សម្រាប់ប្រើប្រាស់វិញម្តង។
ទើបខ្លួនសួរទាំងងីងើទៅកាន់គេ។
"លោក! លោកឲ្យខ្ញុំបៀមវាពិតមែនឬ?" ថេយ៉ុង ភ្ញាក់ពីការភ្លឹកមកវិញ ពេលនាងសួរបញ្ជាក់ដូច្នេះ អម្បាញ់មិញសាកល្បងក៏ខាំដៃរបស់គេ ចុះបើឲ្យរបស់ពិតទៅនាង តើនឹងខាំឲ្យដាច់ដោចយ៉ាងណាខ្លះទៅលោកអើយ ពិតជាមិនចង់គិតដល់វាឡើយ ចុះប្រើការលែងកើត តើអ្នកណាដែលមកទទួលខុសត្រូវចំពោះរឿងមួយនេះ។
"មិនបាច់ទេ! មិនបាច់មកបៀមរបស់យើងទេ" គេដាក់នាងចុះពីលើភ្លៅដោយក្រោកឈរបែរខ្នងដាក់នាង ចម្លែកទៀតហើយ អម្បាញ់មិញក៏នៅធម្មតា ពេលនេះខ្មោចចូលគេឬ? នាង​ដើរទៅក្បែរគេ លើកដៃប៉ះខ្នងគេតិចៗ ព្រោះតែចង់ដឹងថាគេកំពុងតែកើតអ្វី។
"លោកកើតអី?"
"យើងមិនបានកើតអីទេ គ្រាន់តែ..."
"ចៅហ្វាយ ចៅហ្វាយ" គេមិនទាន់បាននិយាយចប់ផង សុងហូ ក៏ស្រែកពីក្រៅបន្ទប់មកធ្វើឲ្យគេ ដើរទៅបើកទ្វារបន្ទប់មើលទាំងមួម៉ៅសម្លឹងមុខមនុស្សក្រោមបង្គាប់របស់ខ្លួន។
"មានរឿងស្អី?" សុងហូ បែកញើសជោកថ្ងាស សម្លឹងមុខចៅហ្វាយដូចជាកើតរឿងមិនល្អឡើងមកអ៊ីចឹង។
"គឺប៉ូលិសមករកចៅហ្វាយ ពេលនេះចាំនៅក្នុងបន្ទប់ទទួលភ្ញៀវទាន" គ្រាន់តែឮដូច្នេះ គេចេញពីក្នុងបន្ទប់យ៉ាងលឿន ទោះមិនដឹងថាមានរឿងអ្វីក៏ដោយ ក៏គេមិនអាចនៅស្ងៀមនោះទេ ប៉ូលិសមករកដល់ផ្ទះកាត់ព្រឹកព្រលឹមដូច្នេះ ច្បាស់ជាមិនមែនរឿងធម្មតាឡើយ។
ថេយ៉ុងចុះមកដល់បន្ទប់ទទួលភ្ញៀវក៏ឃើញប៉ូលិសស្លៀកពាក់ ឯកសណ្ឋានស៊ីវិលពីរនាក់ កំពុងតែអង្គុយរង់ចាំគេរួចជាស្រេចនៅទីនេះ គេក៏ដើរទៅអង្គុយនៅលើសាឡុងទល់មុខប៉ូលិសប្រុសទាំងពីរនាក់នោះ ទើបចាប់ផ្តើមសួរនាំ។
"លោកប៉ូលិសមករកខ្ញុំដល់ផ្ទះបែបនេះតើមានការអ្វីមែនទេ?"
"គឺប្អូនរបស់លោកពេលនេះកំពុងតែនៅក្នុងបន្ទប់សួរចម្លើយ" ថេយ៉ុង លើកចិញ្ចើមឆ្ងល់យកតែម្តង ពេលឮថាប្អូនកំពុងតែស្ថិតនៅក្នុងបន្ទប់សួរចម្លើយដូច្នេះ តើប្អូនគេខុសអ្វី ទើបត្រូវយកទៅសួរចម្លើយដូច្នេះ។
"ប្អូនខ្ញុំធ្វើខុសអ្វីឬ?"
"ប្អូនលោកជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន និយាយឲ្យចំគឺប្រើប្រាស់គ្រឿងញៀនពួកយើងបានពិនិត្យឃើញនៅក្នុងឈាមរបស់គេ" នេះតើវាមានរឿងស្អីទៅវិញ ប្អូនរបស់គេទោះដើរលេងដាច់យប់មែន ប៉ុន្តែគេដឹងច្បាស់ណាស់ថាប្អូនគេមិនអាចទៅញៀនថ្នាំញៀនស្អីឡើយ ប្រាកដជាមានអ្នកចង់ធ្វើបាបប្អូនរបស់គេជាក់ជាមិនខានទេ។
"ប្អូនខ្ញុំមិនមែនជាមនុស្សបែបនេះទេ ខ្ញុំមើលថែគ្រប់គ្រងគេបានល្អណាស់ បើថារឿងនេះគឺជារឿងបោកប្រាស់ ចង់ធ្វើបាបប្អូនខ្ញុំគឺវាអាចច្រើនជាង"
"ប៉ុន្តែពួកយើងពិនិត្យឃើញក្នុងឈាមរបស់គេ កាលពីយប់មិញមានរឿងនៅក្នុងក្លឹប ខាងក្រុមការងារពួកខ្ញុំក៏ចុះទៅចាប់ឆែកឆេរក្មេងៗដែលប្រើប្រាស់ថ្នាំបានមួយក្រុម ហើយក្នុងចំណោមនោះក៏ឃើញប្អូនលោក" ថេយ៉ុង ក្តាប់ដៃខាំធ្មេញដោយអារម្មណ៍ក្រេវក្រោធ ច្បាស់ជាមានអ្នកធ្វើបាបប្អូនគេច្បាស់ខ្លាំងណាស់ បើដឹងមុខគេមិនឲ្យរួចខ្លួនឡើយ។
"ចុះឥឡូវប្អូនខ្ញុំនៅប៉ុស្តិ៍មួយណា?"និយាយគ្នាដឹងរឿងអស់ហើយ ប៉ូលិសពីរនាក់នោះក៏នាំគ្នាត្រលប់ទៅវិញ ដោយថេយ៉ុង ក្រោកពីលើសាឡុងបែរទៅសម្លឹងមុខមនុស្សដែលនៅក្នុងផ្ទះ រ៉ូឃី សម្លឹងគេដោយក្រសែភ្នែកស្រពោបស្រពោន នាង​អាណិតជុងហ្គុក ដែលត្រូវមកចួបរឿងបែបនេះ ទោះជានាងមិនសូវបានចួបគេក៏ដោយ ទោះបីគេទើបតែមកស្នាក់នៅក្នុងផ្ទះនេះបានតែប៉ុន្មានថ្ងៃក្តីក៏នាងមិនជឿថាគេប្រព្រឹត្តិបែបនឹងឡើយ។
"ទៅយកអាវក្រៅមកឲ្យយើង" គេបញ្ជាដោយសំឡេងស្មើដូចគ្មានកម្លាំងកំហែង រ៉ូឃីក៏ប្រញាប់ឡើងទៅខាងលើយ៉ាងលឿន យកអាវក្រៅមកឲ្យគេ។
នាងរត់ឡើងចុះសឹងតែរអិលជើងធ្លាក់ពីលើកាំជណ្តើរទៅហើយ ពេលយកអាវមកឲ្យគេនិង។
"លោក អាវរបស់លោក" នាងហុចអាវទៅឲ្យគេ ដោយសម្លឹងមើលមុខរបស់គេដែលក្រៀមស្រពោនព្រោះតែបារម្ភពីរឿងប្អូនប្រុស។
"នៅផ្ទះ"
"ខ្ញុំសុំទៅជាមួយដែរបានទេ?" ពេលគេទទួលយកអាវមកពាក់ នាងស្នើរសុំទៅជាមួយ ដោយដើរចូលទៅក្បែរគេ ក្រសោបប្រអប់ដៃគេថ្នមៗ គេសម្លឹងមុខនាងវិញដោយដកដង្ហើមធំ ទីនោះជាប៉ុស្តិ៍ប៉ូលិស ជាកន្លែងឃុំឃាំងដាក់អ្នកទោស មិនមែនកន្លែងលេងឡើយ។
"វាមិនមែនកន្លែងដែលនាងគួរទៅទេ..."
"ប៉ុន្តែខ្ញុំចង់ទៅជាមួយលោក ចង់នៅក្បែរលោកផ្តល់កម្លាំងចិត្តឲ្យលោក ទោះជាខ្ញុំមិនអាចជួយអ្វីបានក៏ដោយ សុំអង្វរពិតមែនណា៎ ខ្ញុំមានតែលោកនោះទេដែលជាខ្នងបង្អែក" គេសម្លឹងនាងហើយក៏ទាញនាងមកឱប ដោយអង្អែលក្បាលនាង ខាំបបូរមាត់ទប់កំហឹង គេនឹងមិនឲ្យអ្នកដែលធ្វើបាបប្អូនរបស់គេបានសុខទៅណាឡើយ ត្រូវតែមកទទួលកម្មពៀរនេះត្រលប់ទៅវិញ។
•••
ប៉ុស្តិ៍ប៉ូលិស...
នៅក្នុងបន្ទប់សាកសួរចម្លើយ ដោយដៃរបស់ជុងហ្គុកត្រូវជាប់ខ្នោះ អង្គុយនៅទល់មុខអ្នកសួរចម្លើយ គេក៏មិនបានខ្លាចរអាឡើយ ព្រោះគេមិនបានប្រព្រឹត្តិវានោះទេ គេមិនមែនជាក្មេងលេងថ្នាំ គេគ្រាន់តែចង់សប្បាយដោយចូលក្លឹបផឹកស្រាបណ្តើរស្រីស្នេហ៍តែប៉ុណ្ណោះ។
"ខ្ញុំសួរលោកតើលោកពាក់ព័ន្ធអ្វីនឹងក្មេងៗលេងថ្នាំមួយក្រុមនោះ? ជាអ្នកលេងថ្នាណដែរមែនទេ? តើលោកទិញថ្នាំមកពីណា?" ជុងហ្គុក អស់សំណើចជាខ្លាំង គេងើបមុខមកសម្លឹងប៉ូលិសដែលកំពុងតែសួរចម្លើយគេ ពិនិត្យឈាមគេឃើញមានសារធាតុញៀន ទាំងដែលគេមិនដែលញៀនថ្នាំឬក៏លេងថ្នាំឡើយ។
"ខ្ញុំសួរហេតុអ្វីក៏លោកមិនឆ្លើយ? ចង់ពន្យាពេលដល់អង្កាល់ទៀត?" លោកប៉ូលិសដូចជាចិត្តក្តៅដ៏ហើយ បម្រុងលើកឯកសារមករកវៃគេ ប៉ុន្តែដូចជាកាចដាក់ខុសមនុស្សហើយ។
"ឈប់ភ្លាម" សម្រែកមួយទំហឹងរបស់ប្រុសកំណាច ធ្វើឲ្យអ្នកដែលនៅទីនេះសភ្នែកសំព្រុស គេដើរចូលទៅក្នុងបន្ទប់សួរចម្លើយ ដោយមិនខ្វល់ថាអ្នកណាឲ្យចូលឬមិនឱ្យនោះទេ ប្អូនរបស់គេនៅក្នុងនេះ គេក៏ត្រូវតែចូលទៅជាដាច់ខាត។
"ខ្ញុំកំពុងតែធ្វើការលោកមិនអាចចូលមកផ្តេសផ្តាសបានទេ" លោកប៉ូលិសម្នាក់នេះដូចជាមិនខ្លាចបងធំបន្តិចសោះឡើយ គេថែមទាំងខាំធ្មេញនិយាយដាក់ទៀត។
"ខ្ញុំមកយកប្អូនខ្ញុំទៅវិញ បើចង់ធ្វើការក៏ធ្វើឲ្យត្រឹមត្រូវ មិនមែនធ្វើដោយប្រើដៃប្រើជើងចង់វៃប្អូនខ្ញុំទេ តែប្រសិនបើលោកហ៊ានតែធ្វើឲ្យប្អូនខ្ញុំមានរបួសស្នាមតែបន្តិចខ្ញុំមិនលើកលែងឲ្យលោកឡើយ" គេក៏ខាំធ្មេញនិយាយទៅវិញផូងៗ ស្របពេលអ្នកផ្សេងក៏មកដោះខ្នោះចេញពីដៃឲ្យជុងហ្គុក បានរួចខ្នោះដៃនេះ គេត្រូវដាក់ខ្នោះទាំងពីថ្មើរណាក៏មិនចាំ ព្រោះតែគេសន្លប់មុនមកដល់ប៉ុស្តិ៍ប៉ូលិសទៅទៀត។
"ប្រើលុយទៀរហើយឬ?"
"ហើយយ៉ាងម៉េច?" តេងឆុលដែលជាប៉ូលិសសួរចម្លើយជុងហ្គុក ក៏អើតមើលទៅខាងក្រោយខ្នងរបស់បងប្រុស ឃើញប្អូនប្រុសគេរួចខ្នោះហើយ ក៏ព្រោះតែយកលុយមកធានាខ្លួនប្អូនទៅ។
"ខ្ញុំនិយាយបានតែពាក្យថាខ្ញុំមិនដឹងរឿង ខ្ញុំស្រវឹងសន្លប់ហើយក៏ដឹងខ្លួនមកដល់ទីនេះបាត់ទៅហើយ" ជុងហ្គុក ចងចិញ្ចើមនិយាយទៅកាន់លោកប៉ូលិសតេងឆុល ដែលគេក៏មិនសូវជាចូលចិត្តបងប្អូននេះឡើយ ព្រោះយល់ថាពួកគេជាអ្នកមានធ្វើបាបអ្នកតូចទាប។
"ចេញទៅចាំក្នុងឡានទៅ ហើយក៏មើលរ៉ូឃីផងកុំឲ្យនាងចូលមកក្នុងនេះឲ្យសោះ" រ៉ូឃីឬ? តេងឆុលឮឈ្មោះនេះហើយ ក៏សម្លឹងមើលមុខថេយ៉ុង ប៉ុន្តែគេមិនបានសួរនាំអ្វីឡើយ។
ដោយក៏ទៅនិយាយគ្នាពីរឿងជុងហ្គុក នឹងដោះស្រាយកុំឲ្យយកគេមកដាក់ខ្នោះដូច្នេះទៀត ព្រោះតែបងមិនចូលចិត្តឃើញប្អូនធ្លាក់ក្នុងសភាពបែបនឹងទេ។
ជុងហ្គុកចេញមកដល់ខាងក្រៅប៉ុស្តិ៍ចូលឡានក៏ឃើញរ៉ូឃី អង្គុយរង់ចាំទាំងធ្វើមុខកម្សត់ នាងសម្លឹងគេភ្លឹះៗ ប៉ុន្តែមិនហ៊ានសួរឡើយ។
"ខ្ញុំមិនអីទេ" គេចូលទៅអង្គុយក្បែរនាង ដោយប្រាប់ដូច្នេះទោះនាងមិនហើបមាត់សួរក៏គេអាចមើលដឹងដូចគ្នា។
"ចុះបងលោក ពេលណាចេញមកវិញ?"
"មិនដឹងទេ" រ៉ូឃីបើកទ្វារចេញពីក្នុងឡាន ទើបជុងហ្គុកចេញមកតាម គេចាប់ទាញដៃនាងមិនឲ្យចូលទៅខាងក្នុងឡើយ ព្រោះវាមិនសប្បាយលេងឡើយ។
"ខ្ញុំចង់ចូលទៅរកគាត់"
"បងខ្ញុំផ្តាំមក មិនឲ្យនាងចូលទៅឡើយ កុំរឹងបានទេ?" គេសង្កត់សំឡេងប្រាប់ដល់នាងដែលរឹងរូសចង់ចូលទៅខាងក្នុងប៉ុស្តិ៍ ស្របពេលនោះផងដែរ ថេយ៉ុងក៏ដើរចេញមកល្មមជាមួយសុងហូ ទើបនាងគ្រលាស់ដៃចេញពីជុងហ្គុក ទៅរកគេ ដោយក្តីបារម្ភ។
"លោកមិនអីទេឬ?" សួរបានន័យថាយ៉ាងម៉េច? គេមិនបានកើតស្អីទេ អ្នកដែលអីគឺជាប្អូនប្រុសរបស់គេទៅវិញទេ ត្រូវដេកក្នុងគុកមូសស៊ីយ៉ាងម៉េចទៅហើយទេ។
"នាងចូលឡានវិញទៅ"
"រ៉ូឃី"

_______
អ្នកណាហៅ? ហើយតេងឆុល ត្រូវជាអីនឹងរ៉ូឃី?

រឿង: ព្រោះនាងWhere stories live. Discover now