ភាគ៣០:គុកទារុណកម្ម

329 14 1
                                    



ភាគ៣០:គុកទារុណកម្ម
ក្រសែភ្នែកមោះមុតរបស់បុរសកំណាច កំពុងតែសម្លឹងមើលចំណីដែលដេកដង្ហក់ព្រោះតែត្រូវគេច្របាច់កសឹងតែថប់ដង្ហើមស្លាប់ទៅហើយអម្បាញ់មិញនេះ គេវារឡើងមកលើពូកថ្នមៗ ក្បែរនាង ព្រមទាំងលើកនាងឲ្យដេកផ្ងាដាក់គេ ម្រាមដៃវែងៗមាំក្រាស់បង្អូសពីលើមកដល់ត្រឹមផ្ចិត រួចក៏ហួសមកក្រោមផ្ចិត ដោយទាញលាត់រ៉ូបរបស់នាងមកលើ ហើយក៏ចាប់ទាញខោលីអូនាងចេញបោះមកលើឥដ្ឋការ៉ូ។ រ៉ូឃី ដកដង្ហើមសឹងតែមិនដល់គ្នា នាងហើបខ្លួនសម្លឹងមើលសកម្មភាពរបស់គេ ទាំងដែលនៅដង្ហក់នៅឡើយ គេគិតចង់ធ្វើអី ម្តេចក៏អង្គុយសម្លឹងតែត្រង់នឹងអ៊ីចឹង កុំប្រាប់ឲ្យសោះថាគេមានបំណងអាក្រក់មកលើរូបរាងកាយរបស់នាងណា៎។
"លោកចង់ធ្វើអី?" ឮសំណួរនាងសួរហើយ គេក៏ងើបមុខបង្វែរការចាប់អារម្មណ៍មកលើនាងម្តង ដោយលានអណ្តាតលិឍម្រាមដៃខ្លួនឯង ឲ្យសើមដោយសំណើមទឹកមាត់ រួចក៏យកវាទៅបង្អូសជុំវិញលើមាត់ល្អាងផ្កាស្នេហ៍របស់នាង។
"អ្ហឹក!" នាងងើយក្បាលឡើងលើ បន្ទាប់ពីគេអង្អែលរួច ក៏ស៊កម្រាមកណ្តាលចូលក្នុងខ្លួនរបស់នាង ធ្វើចលនាមិនប្រណីដៃ នាងខ្ញាំកម្រាលពូកដោយអាការៈស្រើបស្រាលនឹងការឈឺលាយឡំជាមួយគ្នា គេធ្វើនេះមិនបានធ្វើឲ្យនាងស្រួលឡើយ ប៉ុន្តែគឺធ្វើឲ្យនាងឈឺច្រើនជាង។
"អ្ហឹកៗ!ឈឺ" នាងយំថ្ងួចថ្ងូរប្រាប់ដោយសំឡេងខ្សាវៗ រាងកាយញ័រទទ្រើកព្រោះតែម្រាមដៃរបស់គេ នាយកំលោះឱនមកសម្លឹងមុខនាង ដោយលានអណ្តាតលិឍបបូរមាត់នាង ទាំងលើទាំងក្រោម។
"អ្ហា៎!ឈឺៗ! ឈប់ទៅ" គេបន្ថែមម្រាមដៃមួយទៀតចូលទៅធ្វើចលនា ដោយសារម្រាមដៃគេវែងៗ ធ្វើឲ្យនាងដង្ហក់ ចង់ក្លាយទៅជាខក់ ដាលទឹកភ្នែកស្រក់មកច្រោកៗ ឈឺខ្លួនប្រាណមិនប៉ុន្មានទេ ប៉ុន្តែនាងឈឺខ្លាំងត្រង់គេមិនជឿជាក់លើនាងតែម្តង។
"ឈឺខ្លាំងហើយមែនទេ សំណព្វចិត្ត?" គេសួរដោយសំឡេងចម្អកមកកាន់មនុស្សស្រីដែលនៅក្រោមទ្រូងគេ ដោយវិនាទីនេះ គេគិតតែពីធ្វើចលនាដោយម្រាមដៃសុទ្ធតែម្តង នាងទឹកភ្នែកល្ហេមល្ហាមប៉ុណ្ណឹងហើយ គេក៏មិនអើពើបន្តិចទេ គឺញញឹមឌឺផ្លែផ្កាខ្លាំងណាស់។
"អ្ហាស៎!អ្ហឹកៗ" នាងធ្លោយសំឡេងថ្ងូរចេញមក គេក៏លើកដៃទៅខ្ទប់មាត់របស់នាង ដោយដកដៃចេញពីក្នុងល្អាងស្នេហ៍នាង ក៏ប្តូរជាដាក់របស់ពិតវិញម្តង គេ​រុញ​ផ្អឹបមួយកម្លាំងតែម្តងគត់ឲ្យវាចូលកប់ដល់បាត មិនបានចូលសន្សឹមៗនោះទេ។
រ៉ូឃី ហូរទឹកភ្នែកច្រោកៗ មកទាំងដុល នាងញ័រទាំងក្បាល ដូចមាននរណាយកអ្វីមកដុំពីលើអ៊ីចឹង គេចាប់ផ្តើមធ្វើចលនាក្នុងខ្លួនរបស់នាង ដោយផ្អឹបចង្កេះដោលខ្លាំងៗ នាងហូរតែទឹកភ្នែក ទោះចង់ស្រែកក៏ស្រែកមិនកើត ត្រូវគេខ្ទប់មាត់ជាប់ បានតែបង្ហូរទឹកភ្នែកមួយមុខគត់សម្រាប់នាងនៅក្នុងពេលនេះ។ គេខឹងនាង មិនជឿចិត្តនាង ក៏ធ្វើដូច្នេះ បកស្រាយហើយ ហេតុអ្វីមិនព្រមយកត្រចៀកស្តាប់អ៊ីចឹង។
•••
ត្របកភ្នែកធ្ងន់កន្តុកដូចមានអ្នកណាយកថ្មមកសង្កត់ពីលើ នាងកម្រើកបើកភ្នែកសឹងតែមិនរួច ពេលបើកភ្នែកអស់ហើយក៏ត្រូវភ្ញាក់ខ្លួនព្រើត មិនដឹងថាខ្លួនឯងនៅកន្លែងណាឲ្យពិតប្រាកដ ពេលបើលភ្នែកមកឃើញនៅក្នុងទ្រុង មានចង្រឹងដែលប្រៀបដូចជាគុក រុំព័ទ្ធសងខាងសុទ្ធតែចង្រឹងដែក ក្នុងបន្ទប់បែរជាមានពណ៌ក្រហមសុទ្ធតែម្តង ដូចជាការដាក់ទណ្ឌកម្មនៃធ្វើទារុណកម្មផ្លូវភេទអ៊ីចឹង ដែលឲ្យនៅតែក្នុងទ្រុងចង្រឹងដែលព័ទ្ធជុំវិញ។
នាងក្រោកសន្សឹមៗ ដើម្បីអង្គុយសម្លឹងមើលបរិវេណក្នុងបន្ទប់មួយនេះ ពេលក្រោកមកក៏ឃើញថាជើងជាប់ច្រវ៉ាក់ចាក់សោភ្ជាប់ទៅជាមួយនឹងចង្រឹងដែកទាំងនោះ ពេលសម្លឹងមើលដៃក៏ឃើញមានជាប់ច្រវ៉ាក់ទាំងសងខាងទៀត នាងទន់ខ្លួនយំយកៗពេលសម្លឹងមើលសភាពខ្លួនឯងនៅក្នុងពេលនេះរួច។
"អ្ហឹកៗ!ហេតុអ្វីក៏ធ្វើដូច្នេះដាក់ខ្ញុំ?" នាងយំអណ្តឺតអណ្តកសុខៗ ក៏លេចនូវវត្តមានរបស់បុរសផ្តាច់ការចេញមក ដោយគេស្លៀកកន្សែងដើរចូលមកក្នុងបន្ទប់ពណ៌ក្រហមឆេះដូចជាភ្លើងនរកមួយនេះ នៅក្នុងដៃរបស់គេក៏មានកាន់ខ្សែតីមកជាមួយទៀតផង រឹតតែធ្វើឲ្យនាងខ្លបខ្លាចរួញខ្លួន ចាប់ផ្តើមត្រជាក់ឆ្អឹងខ្នង ជាមួយវត្តមានរបស់គេ។
"យំធ្វើអីកូនស្រី ប៉ាទើបតែបញ្ចេញចោលមេជីវិតរួចទេ កូនយំស្រែកហៅប៉ាមកទាន់ហន់អ៊ីចឹង ប៉ាដាច់វគ្គអស់" គេនិយាយលេងទឹកមុខ ដោយដើរចូលមករកនាង បើកទ្វារគុកនេះហើយ ទើបឡើងមកលើគ្រែ ដោយយកខ្សែតីនោះមកបង្អូសលើរាងកាយននលគោករបស់នាង។ រ៉ូឃី ភ័យឡើងសគ្រាប់ភ្នែកតែម្តង នាងចង់ងាកមុខចេញពីគេ ឈប់សម្លឹង មិនចង់ធ្វើឲ្យខ្លួនឯងភ័យនោះទេ ប៉ុន្តែគេមិនអនុញ្ញាតឡើយ ទាញមុខបើនាងមកវិញឲ្យមើលសកម្មភាពរបស់គេ ដែលកំពុងតែធ្វើមកលើនាង។
"កុំ​យំៗណា៎ ប៉ាមិនធ្វើបាបកូនទេ ប៉ាវៃតែក្មេងដែលខូចប៉ុណ្ណោះ បើកូនមិនខូចតើកូនយំរកអី? ឬក៏ចង់ស៊ីខ្សែតីនេះឬកូន?" នាងធ្មេចភ្នែកគ្រវីក្បាលសុំមិនរើសអ្វីទាំងអស់ នាងខ្លាចសូម្បីតែដំណើររបស់គេ សម្តីគេនិយាយចេញមកក៏រឹតតែធ្វើឲ្យនាងព្រឺក្បាលខ្ញាកៗ នាយច្របាច់ចង្កានាងមួយកម្លាំងដៃមនុស្សប្រុស បណ្តាលឲ្យនាងឈឺបើកភ្នែកសម្លឹងគេវិញទាំងក្រហាយភ្នែក។
"បើកភ្នែកសម្លឹងប៉ាអ៊ីចឹងមកទើបប៉ាសប្បាយចិត្តកូនស្រី" គេឱនមកថើបត្រង់សៀតផ្កានាងមួយខ្សឺតធំ ទើបប្តូរដៃមកចាប់ក្របួចសក់នាងវិញម្តង ឲ្យនាងងើបមុខមើលតែគេមិនសម្លឹងអ្វីផ្សេងទៀតនោះទេ គឺត្រូវតែភ្នែកសម្លឹងចំគ្នាទើបគេសុខចិត្តជាមួយ។
"ថើបមាត់ប៉ាមកកូនស្រី ប៉ាចង់ឲ្យកូនថើបផ្តល់ភាពផ្អែមល្ហែមឲ្យប៉ាៗ" នាងហើបខ្លួនទៅរកថើបមាត់គេ ប៉ុន្តែ​ក៏ត្រូវគេទាញក្របួចសក់មកក្រោយវិញ ដោយបើកភ្នែកធ្វើឫកពាភ្ញាក់ផ្អើលសម្លឹងនាង ធ្វើដូចមិនបានដឹងរឿង។
"កើតអ្វីមែនទេ?កូន ម្តេចមិនថើបប៉ាអ៊ីចឹង?" ឲ្យនាងថើប ពេលនាងឱនជិតដល់មាត់ក៏ទាញកន្រ្តាក់សក់នាងមកក្រោយ តើឲ្យថើបយ៉ាងម៉េចបាន។
"អ្ហឹកៗ! លោកខ្ញុំអង្វរលែងខ្ញុំទៅណា៎ ខ្ញុំគ្មានពាក់ព័ន្ធអ្វីជាមួយនឹងបុរសម្នាក់នោះឡើយ ខ្ញុំមិនបានស្និទស្នាលគេនោះទេ លោកជាបុរសដំបូងសម្រាប់ខ្ញុំហើយចុងក្រោយដូចគ្នា ខ្ញុំស្រឡាញ់លោកណា៎ លោក! អូយ៎" គេបោចសក់នាងទៅខ្ទប់លើពូក ដោយគ្រលាស់ដៃចេញពីនាង ដោះកន្សែងគ្រវែងចោល មកអង្គុយពីលើខ្លួននាងម្តង។ រ៉ូឃីបែរមុខមកសម្លឹងគេ ដោយធ្ងន់ជាពន់ពេក គេលេងឡើងអង្គុយលើនាងបែបនេះ មិនគិតទេថានាងធ្ងន់កម្រិតណានោះ ខ្លួនគេនឹងនាងបើប្រៀបធៀបគ្នា នាងតែមួយចំណិតនៃគេប៉ុណ្ណោះ។
"ស្តាប់ប៉ាណា៎កូនស្រី ប៉ាមិនចូលចិត្តឲ្យកូនទាក់ទងប្រុសណាទេ ម្តេចក៏កូនព្រហើនហ៊ានល្មើសនឹងបញ្ជាដូច្នេះ ទុកសម្តីប៉ាជាខ្យល់អាកាសមែនទេ?"នាងមិនបានទាក់ទងបុរសណាឡើយ ម្តេចក៏គេនិយាយដូច្នេះ នាងនៅតែក្នុងផ្ទះអាចទាក់ទងស្អីជាមួយប្រុសណានោះ។

រឿង: ព្រោះនាងWhere stories live. Discover now