ភាគ២៧:ល្បួងបោកឲ្យខាំប្រឡែងនិងឆ្មាព្រៃ!

324 12 0
                                    


ភាគ២៧:ល្បួងបោកឲ្យខាំប្រឡែងនិងឆ្មាព្រៃ!

ថេយ៉ុងព្រលែងដៃចេញពីជើងរបស់នាងវិញ ក្រោយពីឃើញនាងយំវាយតប់ពូកដូច្នេះ គេឆ្ងល់នៅក្នុងចិត្តដ៏ហើយ ក្មេងម្នាក់នេះមើលពីសម្បកក្រៅស្លូតបូតទេ ប៉ុន្តែនៅខាងក្នុងឆ្នាស់ឆ្នើមគួរសមដែរតើ ប្រសិនបើគេមិនមែនជាម្ចាស់បំណុលនាង ប្រហែលជានាងទាត់ធាក់គេផ្លាច់ៗផងក៏មិនដឹងដែរ។ នេះដល់ថ្នាក់នៅនឹងមុខទាំងមូលនាងនៅតែយំស្រែកវាយតប់ពូកឲ្យគេបានឃើញ។
"ឈប់យំយើងថ្លង់" បន្ទាប់ពីបានឮសំឡេងរបស់គេស្រែកប្រាប់ឲ្យបញ្ឈប់ នាងក៏បែរមកសម្លឹងមុខគេ ស្ទុះក្រោកពីលើពូក ចុះទៅទាញអាវយកពាក់ កឹបឡេវវឹបៗ រួចក៏បែរមកសម្លឹងគេវិញ ទាំងមុខក្រហមងាំងដូចស្រាំងទិចអ៊ីចឹង។
"ប្រុសរោគចិត្ត" នាងរត់ចេញពីក្នុងបន្ទប់ត្រុយតែម្តង បន្ទាប់ពីងាកមុខមកថាឲ្យគេរួច ដោយអ្នកដែលត្រូវគេថាឲ្យជាមនុស្សរោគចិត្តនោះ បែរជាអង្គុយសម្លឹងមាត់ទ្វារទាំងហួសចិត្ត ដោយលើកម្រាមដៃមកចង្អុលមុខខ្លួនឯង នាងហ៊ានផង ថាគេជាមនុស្សរោគចិត្ត? មិនខ្លាចគេទះតប់ផ្លាច់ៗទេអី។
"ក្មេងឡប់សតិអើយ" គេទាញខោយកមកស្លៀកវិញ ព្រមទាំងស្ងាបហ៊មៗ ចាប់ផ្តើមងងុយដេក យប់នេះឲ្យនាងរួចខ្លួនចុះ គេលើកលែងឲ្យនាង តែមួយយប់នេះទេណា៎ ឲ្យដឹងខ្លួនផងទៅ បើមិនងងុយដេកទេនឹងតាមលងបន្លាចនាងឲ្យទ្រោមខ្លួន មិនបានដេកពួនទេ។
•••
នាព្រឹកថ្ងៃអាទិត្យ...
ព្រឹកថ្ងៃនេះជាថ្ងៃសម្រាក គេក៏ចង់នៅផ្ទះដេកសោយសុខដូចប្អូនគេដែរ មិនធ្វើការក៏មានលុយចាយ មានលុយប៉ាវស្រី ចំណែកឯគេវិញ ធ្វើការផង ចិញ្ចឹមប្អូន ចិញ្ចេមស្រី ចិញ្ចឹមមនុស្សក្នុងផ្ទះតែម្នាក់ឯងហត់សឹងអី។
ថេយ៉ុង ងូតទឹកស្លៀកពាក់រួចរាល់ម៉ោង10ល្មម គេឈរឆ្លុះកញ្ចក់ដោយសម្លឹងមើលមុខខ្លួនឯង សង្ហាប៉ុណ្ណឹងដែរ ត្រូវក្មេងឡេឡឺមកពីណាក៏មិនដឹងថាគេជាមនុស្សរោគចិត្ត គ្រាន់តែចាប់លើកជើងមើលថាមករដូវពិតមែនឬក៏អត់សោះ ក៏ខឹងថាគេជាមនុស្សរោគចិត្តទៅកើត។
សម្រាប់ថ្ងៃនេះផងដែរ គេពាក់អាវយឺតពណ៌ស ខោសាច់ក្រណាត់ពណ៌ត្នោតចាស់ ទឺនុយអាវទម្លាក់ចូលក្នុងខោយ៉ាងសង្ហា ទាញទឹកអប់យកមកបាញ់ឈីតៗ។
"ខេះៗ" គេបាញ់ទឹកអប់ដល់ថ្នាក់ឈ្លក់ខ្លួនឯងតែម្តង បាញ់ជ្រុលសឹងអស់ពីក្នុងដប។
រៀបចំខ្លួនរួច ទើបចុះទៅខាងក្រោម ចូលទៅក្នុងផ្ទះបាយរកអីញ៉ាំ ក៏ឃើញក្មេងឡេឡឺកំពុងតែចិតផ្លែឈើដាក់ក្នុងប្រអប់ ទើបចូលទៅអង្គុយនៅតុបាយដោយសម្លឹងមើលមុខនាង ប៉ុន្តែនាងបែរមុខគេចចេញពីគេ ធ្វើមិនដឹង។
"នាងធ្វើអីហ្នឹង?"គេបន្លឺសំឡេងស្រាលៗខុសពីរាល់ដង ដែលចេះតែប្រើសម្តីរឹងៗដាក់នាង ឲ្យឆ្លើយជាមួយគេ ប៉ុន្តែថ្ងៃខុសធម្មតាសង្ស័យតែលេបថ្នាំច្រឡំហើយ ទើបនិយាយសុភាពដូច្នេះ ។
"លោកមានមាត់ចាំតែសួរ ចុះភ្នែកនឹងមានដែរ ហេតុអ្វីក៏មិនចេះមើលខ្លះ? កុំ ចាំតែសួរពេកធុញនឹងឆ្លើយណាស់" នាងតបមកវិញបែបមួម៉ៅដាក់គេ ដូចទើបតែស៊ីប្រម៉ាត់ខ្លារួចអ៊ីចឹង គំហកៗដាក់ម្ចាស់បំណុលកើតទៀតក្មេងម្នាក់នេះ។
"នាងនៅខឹងយើង? ដែលយើងលើកជើងនាងឡើងលើកាលពីយប់មិញទៀតមែនទេ?"គេចាប់ទាញចង្កានាង ឲ្យបែរមកសម្លឹងមុខគេវិញ ពេលឃើញមុខស្អុយៗរបស់នាង ដូច្នេះក៏ធ្វើឲ្យគេយល់ថានាងចាប់ផ្តើមកាចឆ្នាស់ជាបណ្តើរៗហើយ នៅពេលនេះ។
"ហ៊ឹស" រ៉ូឃី គ្រវាសដៃញេចេញពីចង្កា ដោយបន្តចិត្តផ្លែឈើរបស់នាងទៀត នឹកឃើញរឿងនឹងហើយក៏មួម៉ៅ នេះរឿងកេរ្តិ៍ខ្មាសរបស់នាង ហេតុអ្វីក៏នាងមិនអាចខឹងបាន សុខៗក៏ចាប់នាងលើកជើងមើល តើស្រីណាដែលមិនខឹងមួម៉ៅកើតនោះ ទោះជាម្ចាស់បំណុលក៏សុំខឹងមួយភ្លែតសិនដែរ ចង់យ៉ាងម៉េចក៏យ៉ាងហ្នឹងទៅនាងសុំធ្វើខ្លាំងម្តង។
"ហ្អើយ៎! គ្រាន់តែយើងលើកជើងសោះក៏ខឹងងក់ងរដាក់យើងដែរមែនទេ?" គេធ្វើមុខមាំដាក់នាង ដោយចង់ឆោងដៃទៅចាប់កដៃរបស់នាង ប៉ុន្តែនាងក៏កន្រ្តាក់ដៃចេញ បណ្តាលឲ្យកាំបិតដែលកំពុងតែចិតផ្លែឈើនោះរអិលមកមុតដៃនាងតែម្តង។
"អូយ៎"
"រ៉ូឃី" គេស្ទុះក្រោកពីកន្លែងអង្គុយទៅរកនាង ដោយចាប់ដៃនាងមកមើល ឈាមហូរតក់ៗមកលើដៃរបស់គេដូចគ្នា ទឹកមុខគេខឹងផង បារម្ភផង ដែលក្មេងឡេឡឺខឹងមួម៉ៅធ្វើស្អីមិនចេះប្រយ័ត្នបែបនេះ គេសម្លក់មុខនាង ដោយប្រើពាក្យសម្តីខ្លាំងៗ ព្រោះតែចិត្តបារម្ភបញ្ជាឲ្យចេញមកដូច្នេះ។
"នាងចំជាយ៉ាប់មែន ឡេឡឺៗគ្មានដឹងអីសោះ មិនចេះប្រយ័ត្នខ្លះទេ? កាំបិតវាក៏មុត ចុះបើចាក់ជ្រៅដល់ឆ្អឹងខ្ចីគិតយ៉ាងម៉េច? មិនត្រូវវះកាត់ទៅហើយទេហ្អី? ខឹងខុស ខឹងខាត ខឹងនាងនេះគឺខឹងល្ងីល្ងើធ្វើបាបខ្លួនឯង ចំជាល្ងង់រកលេខដាក់គ្មានពិតមែន" សម្តីគេមកមួយប្រ៉ាវធ្វើឲ្យនាងស្ពឹកទាំងមុខ ស្ពឹកទាំងខួរ ដោយសម្លឹងគេទាំងទឹកភ្នែកស្រក់តក់ៗ ជាមួយឈាមដែលកំពុងតែហូរដូចគ្នា នាងបម្រុងស្ទុះក្រោកចេញពីតុបាយនេះទៅហើយ ប៉ុន្តែគេបែរជាចាប់ទាញនាងមកវិញ ឲ្យមកអង្គុយពីលើភ្លៅរបស់គេភ្លាមៗ។
"កុំរឹងរូសជាមួយយើងបានទេ? យើងបារម្ភ" នាងសម្លឹងមុខបុរសកំណាចផ្តាច់ការ របស់នាងហើយក៏ងាកមុខចេញ នៅខឹងហើយក៏អន់ចិត្តដែលគេស្តីបន្ទោសថាឲ្យខ្លាំងៗដូច្នេះ ។
"អឹប" គេលើកបីនាងចេញពីផ្ទះបាយ ដោយយកទៅក្នុងបន្ទប់របស់គេ។ ពេលចូលមកដល់ក្នុងបន្ទប់ ក៏ដាក់នាងនៅលើពូកថ្នមៗ រួចទើបទៅរកប្រអប់ថ្នាំមកលាងរបួសនឹងលាបថ្នាំឲ្យនាង។
គេយកប្រអប់ថ្នាំមកដាក់លើពូក ដោយអង្គុយចុះក្បែរនាង ទាញដៃដែលមុតកាំបិតមកកាន់ នឹងយកសំឡីដាក់ទឹកអាល់កុលជ្រលក់សើមជោកនោះ មកជូតរបួសការពារមេរោគ នាងបែរមុខចេញលើកដៃម្ខាងទៀតមកខ្ទប់មាត់ ព្រោះតែវាក្រហាយពេក។ អ្នកដែលលាងរបួសឲ្យនាង បែរជាសើចនឹងគំនរទុក្ខ ការឈឺចាប់របស់នាងទៅវិញ គេសើចបែបតួឈ្នានីស ដែលឃើញតួឯកស្រីឈឺចាប់ក៏សមចិត្តគេតែម្តង។
"ឲ្យសមមុខក្មេងឡេឡឺខឹងខុសរឿង" លាងសម្អាតរបួសជាមួយនឹងទឹកអាល់កុលរួចហើយ គេក៏យកថ្នាំទឹកក្រហមមកដាក់លើសំឡីលាបរបួសឲ្យ មាត់នឹងមិនដែលចេះនិយាយស្តីល្អៗដាក់នាងទេ បើរឿងដៀល រឿងជេរ ជំនាញ ដៀលពិរោះ ជេរដូចដូចសូត្រមេលេខទៅហើយ។
"មិនបារម្ភហើយនៅស្តីឲ្យទៀត" នាងរអ៊ូរង៉ូវៗដែលគេស្តីឲ្យ លាងរបួសលាបថ្នាំរួច ក៏លើកនាងមកដាក់លើភ្លៅ ចាប់ច្របាច់មាត់នាងថ្នមៗ គេវាយចិញ្ចើមឌឺ ដែលនាងរករឿងឲ្យឈឺខ្លួនតែឯកឯងសឹងតែគ្រប់ពេល។
"យើងលាងរបួសឲ្យនាងរួចហើយ គ្មានអ្វីតបស្នងយើងវិញទេ?" តបស្នងស្អី? បើគេជាអ្នកដែលធ្វើឲ្យនាងមុតដៃសោះ បើគេមិនលូកដៃទៅរកនាង នាងក៏មិនធ្វើឲ្យកាំបិតមុតដៃដែរ នៅមកទារគុណស្រ័យស្អី នាងគ្មានអ្វីឲ្យផង មានតែខ្លួន ប៉ុន្តែគេរំលោភច្រើនដងហើយ ល្មមនឹងធុញដូចគ្នា ប្រាំខែហើយណា៎ដែលរស់នៅជាមួយគ្នា ក៏ប្រាំខែដែលរួមរស់នៅលើគ្រែធ្វើរឿងនោះសឹងតែមិនលស់មួយថ្ងៃ។
"គ្មានអ្វីឲ្យលោកទេ ខ្លួនខ្ញុំក៏លោកបានហើយ ស្អីក៏បាន មើលខ្ញុំដួលចំតិតក៏មើលហើយ" នាងរៀបរាប់ទាំងទឹកមុខនៅងក់ងរ មិនដែលលួងនាង ហើយក៏មិនដែលនិយាយល្អឲ្យបានមួយថ្ងៃទេ នាងក៏ចង់បានពាក្យសរសើរពីគេ ពាក្យសម្តីល្អៗចេញពីមាត់គេឲ្យបានពេញមួយថ្ងៃដែរ។
"នៅមានទៀតដែលយើងមិនទាន់បាន" នាងសម្លឹងមុខគេ ដោយការងឿងឆ្ងល់ តើរឿងអ្វីដែលគេមិនទាន់បាននោះ ខ្លួនប្រាណក៏អស់ លុយកាក់ក៏គ្មានទេ បេះដូងក៏ឲ្យគេដូចគ្នា ក្តីស្រឡាញ់ក៏មានតែចំពោះគេ តើអ្វីទៀតដែលគេនៅយកមិនទាន់បាន។
"ជាអ្វីឬ?" ថេយ៉ុងទាញដៃនាងដែលគ្មានរបួសនោះមកដាក់ថ្នមៗ ពីលើខោរបស់គេ បណ្តាលឲ្យនាងបើកភ្នែកធំៗប៉ុនៗពងមាន់ ព្រឺសម្បុរខ្ញាកៗ ធំអីក៏ធំយ៉ាងនឹង ទាំងដែលមិនទាន់ខឹងផងនឹងហ្អា៎។
"យើងមិនទាន់បានទេ គឺមិនទាន់បាននាងប្រើមាត់របស់នាងមកបៀមជញ្ជក់វា" រ៉ូឃី ស្តាប់ឮសម្តីទាំងអស់នេះហើយ ចង់គាំងបេះដូង នាងធ្លាប់តែឮគេនិយាយពីរឿងប្រើមាត់ តែមិនដឹងថាប្រើមាត់ទៅអ្វីនោះទេ ប៉ុន្តែនៅថ្ងៃនេះនាងបានដឹងហើយ ថាប្រើមាត់ៗនោះគឺសំដៅដល់រឿងអ្វី។ ញើសហូរមកតាមជើងសក់ស្រឹបៗ ដៃរបស់នាងក៏ញ័រពើតៗ សំឡេងបេះដូងក៏លាន់ឮចេញមកដល់ខាងក្រៅ បណ្តាលឲ្យគេញញឹមបានចិត្តនឹងសមបំណង ក្នុងនាមជាមនុស្សដែលឈ្នះ មិនដែលមានពាក្យថាចាញ់ម្តងណាឡើយ ស្នាមញញឹមមួយនេះបញ្ចេញដាក់នាង ប៉ុន្តែនាងសម្លឹងទាំងព្រឺសម្បុរ។
"ចង់ឲ្យខ្ញុំបៀមអាកូនឆ្មានេះមែនទេ?" នាងលើកដៃម្ខាងទៀតទៅចង្អុល របស់ដែលសំងំនៅក្នុងខោរបស់គេ ម្ចាស់សាមីខ្លួនក៏ងក់ក្បាលតបចម្លើយ គេយកមេដៃអូសថ្នមៗ លើបបូរមាត់របស់នាង ព្រមទាំងលានអណ្តាតលិឍបបូរមាត់ខ្លួនឯងតិចៗ មេដៃរបស់គេអូសមកដល់ខាងឆ្វេងនៃបបូរមាត់របស់នាង ហើយក៏ទាញមាត់នាងឲ្យហើបបន្តិច ដោយដាក់មេដៃចូលក្នុងមាត់នាងជាការសាកល្បង គេដាក់មិនជ្រៅនោះទេ តែចុងមេដៃបន្តិចប៉ុណ្ណោះ ឲ្យបៀបជញ្ជក់។
"បៀមឆ្មារបស់យើងឆ្ងាញ់ជាងនេះផង ហើយក៏មានទឹកដោះគោខាប់ៗឲ្យនាងប៉ូវកម្លាំងដែរ" គេល្បួងនាង ដោយសម្តីផ្អែមមុតតែម្តង រ៉ូឃី​សម្លឹង​តាមគេឡើងស្លឺភ្នែកអស់ហើយ នាងជញ្ជក់ម្រាមដៃគេ តែក៏ច្រឡំខាំ ធ្វើឲ្យគេជ្រួញចិញ្ចើម គិតក្នុងចិត្តដោយការភ័យព្រួយ។
[មេដៃយើងឲ្យសាកនាងបែរជាខាំ ចុះបើសុខៗខាំពងយើងដែរនោះមិនវីវរទេហ្អី? ]
_____
ខាំដាច់ហ្មង😂🔥

រឿង: ព្រោះនាងWhere stories live. Discover now