ភាគ២៥ :ព្រោះនាងតែម្នាក់...

307 16 0
                                    



ភាគ២៥ :ព្រោះនាងតែម្នាក់...

ដេញប្អូនចេញពីក្នុងបន្ទប់រួច ក៏ធូរចិត្តខ្លះ គេនៅឌឺដងឲ្យតែបងខ្លួនឯង កាន់ជើងតែអ្នកក្រៅទៅកើត មិនយល់ចិត្តគេសូម្បីតែបន្តិចសោះហើយប្អូនម្នាក់នេះ ថ្វីត្បិតតែជាប់ឈាមជាបងប្អូននឹងគ្នាពិតមែន ដោយម្តាយឪពុកទីទៃ ប៉ុន្តែគេទុកជុងហ្គុកដូចប្អូនបង្កើត ស្រឡាញ់ការពារគេខ្លាំងណាស់ គេក៏មានអាយុ24ឆ្នាំទៅហើយក្នុងឆ្នាំនេះ ប៉ុន្តែមិនធ្វើការអីសោះ ដើរតែលេងបនភឿននឹង បង្រៀនឲ្យធ្វើស្អីក៏មិនធ្វើតាម ចង់ឲ្យប្អូនមានអំណាចដូចជាគេ ទើបមិនមានអ្នកហ៊ានមកធ្វើបាប បើអាងតែបងតែម្យ៉ាងគឺមិនគ្រប់គ្រាន់ឡើយ បើថ្ងៃណាមួយអត់ពីបងតើនឹងក្លាយជាយ៉ាងណា។
ដោយគិតខ្វល់តែពីប្អូន ឈឺក្បាលហើយក៏មកមើលកំណាន់ចិត្តវិញម្តង គេអង្អែលគែមមាត់នាងថ្នមៗ ដែលខ្លួនទះដល់ទៅពីរកំផ្លៀងនៅថ្ងៃនោះ ទើបឱនទៅថើបត្រង់ស្នាមរបួសនោះមួយដង្ហើម ទើបអង្គុយឲ្យត្រង់ខ្លួនសម្លឹងមើលនាងវិញ។
"នាងរងទុក្ខព្រោះយើងច្រើនណាស់ហើយត្រូវទេ?យើងមិនគួរយកនាងមកសន្សំបាបសោះ បើនាងជាមនុស្សស្រីផ្សេងដែលមិនមែនជាកូនបំណុលយើង តើពួកយើងអាចស្គាល់នឹងចួបគ្នាដែរទេ?" ពិតមែនហើយ ប្រសិនបើនាងមិនមែនជាកូនបំណុលរបស់គេ តើនឹងអាចស្គាល់គ្នាឬក៏អត់ សង្ស័យតែមួយជាតិនេះគេគ្មានវាសនាបានចួបនាងផងមើល៍ទៅ អ្នកកំលោះ ចាប់ប្រអប់ដៃនាងមកអង្អែលថ្នមៗ ហេតុអ្វីក៏ស្រឡាញ់នាងខ្លាំងតែពេលដេកសន្លប់ដូច្នេះ គេមិនយល់ពីខ្លួនឯងនោះទេ ស្រឡាញ់នាងប៉ុន្តែក៏ធ្វើបាបណាស់ដែរ មិនដឹងស្នេហារន្ទះខ្ទប់ស្អីរបស់គេទេដែលបែបហ្នឹងអ៊ីចឹង ក៏ប្រហែលមានតែគេម្នាក់ឯងនោះទេដែលមានស្នេហាបែបហ្នឹងចំពោះមនុស្សស្រី។
•••
សន្លប់យូរហើយ ក៏ល្មមភ្ញាក់ដឹងខ្លួនដូចគ្នា រ៉ូឃី កម្រើកត្របកភ្នែកយឺតៗ សម្លឹងមើលនៅក្នុងបន្ទប់មួយនេះ តាមចាំបាននេះជាបន្ទប់របស់មនុស្សប្រុស កាចៗម្នាក់នោះទេតើ។ ពេលសម្លឹងមកក្បែរដៃក៏ឃើញគេអង្គុយនៅត្រង់នេះដូចគ្នា ដោយកាន់ប្រអប់ដៃនាងជាប់ នាងក្រោកមកឱបចង្កេះគេ ស៊កឱបគេដោយដៃដែលនៅទំនេរ គេមិនបានកាន់នោះ។
ថេយ៉ុង ភ្ញាក់បន្តិចបន្តួចដែរហ្នឹងណា៎ ពេលនាងក្រោកមកឱបចង្កេះគេដូច្នេះ ប៉ុន្តែក៏ត្រូវតាំងសតិអារម្មណ៍ឡើងវិញ ធ្វើដូចជាគ្មានរឿងអ្វីចំពោះគេ ធ្វើមិនចាប់អារម្មណ៍ជាមួយនាងដូចរាល់ដង។
"លោក" នាងបន្លឺសំឡេង ហៅឈ្មោះគេខ្សាវៗ ព្រោះមនុស្សមិនសូវជាមានកម្លាំងនៅក្នុងខ្លួននោះឡើយ។
"ភ្ញាក់មកល្អហើយ ណេះញ៉ាំបបរហើយចាំលេបថ្នាំ" គេក្រោកទៅលើកថាសបបរនឹងថ្នាំមកកាន់ ដោយឲ្យនាងជាអ្នកដួសវាញ៉ាំដោយខ្លួនឯង នាងធ្វើមុខញឹមៗដាក់គេ ដួសបបរញ៉ាំផងសម្លឹងមុខគេផង អ្វីក៏មិនហ៊ានសួរ គេឲ្យញ៉ាំក៏ចេះតែញ៉ាំទៅ យ៉ាងណាក៏គេគ្មានថ្ងៃដាក់ថ្នាំបំណុលនាងឲ្យបែកពពុះមាត់ស្លាប់ឡើយ។
"ញ៉ាំបបរហើយចាំលេបថ្នាំ! អ៊ែកជ្រេញណាស់" ថេយ៉ុង បែរ​ទៅ​សម្លឹងមុខប្អូនប្រុសដែលចេះតែមករំខានគេ ឌឺដងផ្ចាញ់គេមិនឈប់សោះ មកតាំងតែពីពេលណាគេមិនដឹងពិតមែនណា៎។ សង្ស័យតែត្រូវចាប់ការប្រពន្ធឲ្យហើយមើលទៅ ទើបមិនមកតាមរំខានគេទៀត។
"រ៉ូឃី...នេះត្រង់នេះ"
"ចាស៎?" នាងសម្លឹងមុខគេទាំងឆ្ងល់ ពេលគេហៅនាង ហើយក៏យកម្រាមដៃចុចថ្ពាល់ខ្លួនឯងដូច្នេះ។
"ថើប" គេនិយាយខ្លីៗនោះទេ ប៉ុន្តែនាងដូចជាភ័យនឹងប្រយោគរបស់គេពិតមែន សុខៗក៏ហៅឲ្យនាងថើបអ៊ីចឹង។
"ថើប?" នាងធ្វើភ្នែកភ្លឹះៗ ដៃកាន់ស្លាបព្រា រៀបនឹងដួសបបរដាក់ចូលមាត់ទៀតទៅហើយនឹង ប៉ុន្តែក៏ត្រូវមកចំហរមាត់សម្លឹងមុខរបស់ប្រុសកាចៗ។
"អឺ!ថើបត្រង់នឹងមក" ថេយ៉ុង ចាប់ច្របាច់មាត់ដែលចំហរធ្លុងនោះថ្នមៗ ភ្ញាក់ផ្អើលអ្វីម៉្លេះ ធ្វើដូចមិនធ្លាប់ទៅកើតក្មេងនេះ។
"តែ..." រ៉ូឃី នាងអឹមអៀន ដោយបែរទៅសម្លឹងជុងហ្គុក កំពុងតែឈរឱបដៃ ខាំបបូរមាត់សម្លឹងមើលមក ដូចជាប្លែកៗពីរនាក់បងប្អូនគេនេះ។
"មិនបាច់ទៅខ្មាស អ្នកម្តុំៗនេះទេ គេអត់តែប្រយោជន៍ ចាត់ទុកថាអ្នកដែលនៅក្នុងនេះជាខ្យល់អាកាសទៅចុះ ប៉ុន្តែលើកលែងនាងហើយនឹងយើង" គេវាយចិញ្ចឹមដាក់នាង រួចក៏ចាប់មាត់ឲ្យមកថើបថ្ពាល់គេត្រង់កន្លែងខ្លួនបានចុចនោះ រួចក៏ប្តូរជាថើបបបូរមាត់នាងវិញម្តង គេថើបមួយខ្សឺត ទើបដកដៃចេញពីមាត់នាងវិញ។
ជុងហ្គុក ត្រូវអ្នកទាំងពីរចាត់ទុកជាខ្យល់អាកាសហើយមែនទេ ទើបម្នាក់ៗធ្វើដូច្នេះចំពោះគេ។ ឃើញមនុស្សថើបគ្នាហើយ ក៏ធ្វើឲ្យគេពេបមាត់ឌឺ ដើរទៅអង្គុយនៅលើគ្រែជាមួយគ្នា ថើបគ្នាទៀតទៅ បើចាត់ទុកគេជាខ្យល់អាកាសធ្វើមើលមិនឃើញគេ នឹងចាប់រុញទល់ក្បាលគ្នាម្តងមើល៍។
"លោក" រ៉ូឃី ងាកមុខភ័យ ដែលជុងហ្គុក មកអង្គុយលើគ្រែជាមួយដូច្នេះ ថេយ៉ុង ក៏មិនខ្វល់ គេយកបាតដៃទៅខ្ទប់ភ្នែកប្អូន ដោយឱនមកថើបមាត់របស់នាងម្តងទៀត។ រ៉ូឃី ធ្មេចភ្នែក ឲ្យគេថើប ដោយមិនបានខ្វល់ពិតមែនថាជុងហ្គុកនៅលើគ្រែជាមួយ ទុកគេជាខ្យល់អាកាសមែនហ្អី? ទាំងដែលគេក៏ខំប្រឹងទាញដៃបងប្រុសចេញពីភ្នែក ពេលរួចដៃចេញពីភ្នែកហើយ ក៏ត្រូវបងប្រុសរុញថាសបបរឲ្យគេកាន់ម្តង ដោយខ្លួនក៏យកដៃទាំងពីរទៅក្រសោបឱបកាយស្រីស្នេហ៍ធ្វើមិនដឹង។
"ប្រុងជញ្ជក់មាត់គ្នាដល់ពេលណា?ខ្ញុំស្រៀវណាស់" គេពីរនាក់នោះជាអ្នកថើបគ្នាទេ ប៉ុន្តែប្អូនឯណេះវិញ បែរជាមកប្រាប់ថាស្រៀវ បណ្តាលឲ្យថេយ៉ុង ព្រលែងបបូរមាត់ កំណាន់ចិត្តចេញ ក៏ងាកមកសម្លឹងមុខប្អូនម្តង។
រ៉ូឃី លើកដៃមកខ្ទប់មាត់ ដោយឱនមុខចុះ ទុកឲ្យបងប្អូនគេនិយាយគេចុះ នាងមិនចេះដឹងលូកមាត់ទេ។
"ចេញទៅបានហើយ យើងឲ្យរ៉ូឃី ញ៉ាំបបរហើយក៏លេបថ្នាំនឹងអាលបានសម្រាកវិញ បើឯងស្រៀវក៏ចេញទៅក្រៅរកស្រីឯងទៅ" ជុងហ្គុក លេបទឹកមាត់រួច ក៏ហុចថាសបបរឲ្យបងប្រុសវិញ ទើបក្រោកដើរចេញពីក្នុងបន្ទប់ ដោយទ្រាំសម្លឹងគេជញ្ជក់មាត់គ្នាហើយ ក៏ព្រឺឆ្អឹងខ្នង។
"ញ៉ាំបបរនេះឲ្យអស់ហើយក៏លេបថ្នាំ"
"ចាស៎?" នាងសម្លឹងមើលបបរក្នុងចាន ដែលវាមួយចានគោមតែម្តង ឲ្យនាងញ៉ាំទាំងអស់ឬ? ធ្វើម៉េចទើបអស់ទៅបើវាច្រើនយ៉ាងនឹងនៀក៎។
"យ៉ាងម៉េច?"
"វាច្រើនពេក ខ្ញុំញ៉ាំមិនអស់ទេ" នាងធ្វើមុខសឺៗដាក់គេ ប៉ុន្តែគេមិនដែលខ្វល់ឡើយ បើប្រាប់បែបណា គឺត្រូវតែធ្វើតាម បើមិនធ្វើនឹងមានរឿងទៀតមិនខាន។
"យើងមិនខ្វល់ទេ ធ្វើបែបណាក៏ដោយត្រូវតែញ៉ាំឲ្យអស់មិនថាលេបតាមមាត់ឬក៏តាមគូទនោះទេ" បញ្ជា ដាក់កំហិត លើកចានបបរមកក្បែរនាង ឲ្យនាងញ៉ាំ ត្រូវតែធ្វើបែបនេះហើយ ព្រោះនាងមិនសូវញ៉ាំបាយ ញ៉ាំម្តងៗតិចជាងឆ្មាទៅទៀត គេខ្លាចថានាងនឹងត្រូវខ្យល់គរដួលស្លាប់ភ្លាមៗ ក៏មិនអាចមើលឃើញឡើយ។
•••
បន្ទាប់ពីញ៉ាំបបរនឹងលេបថ្នាំរួច ក៏ត្រូវគេចាប់យកទៅត្រាំទឹកក្តៅឧណ្ហៗក្នុងអាង ដើម្បីឲ្យនាងមានអារម្មណ៍ថាស្រឡះមុខមាត់ខ្លះ ដោយគេអង្គុយលើមាត់អាងពីក្រោយខ្នងនាង អង្អែលស្មានាងថើរៗ។ នាងត្រាំក្នុងទឹកក្តៅចឹងហើយក៏មិនមានអារម្មណ៍ថាស្រួលខ្លួនឡើយ តែមានសម្ពាធច្រើនជាង ពេលគេនៅមើលនាងងូតទឹកដូច្នេះ។
"លោក"
"អ្ហឹម?" គេគ្រហឹមមកវិញ ទើបនាងបង្វែរខ្លួនមកមើលគេ ដោយដាក់ដៃលើភ្លៅគេ ភ្នែកនាងងើយសម្លឹងគេភ្លឹះៗ មិនដឹងជាមានការអ្វីទេ។
"ខ្ញុំរមាស់ក្បាល សុំកក់សក់បានទេ?"
"អ្នកណាហាម?" ឮគេនិយាយដូច្នេះនាងក៏ក្រោកឈរ ដោយចង់ចេញពីក្នុងអាងទឹកឈរក្រោមតំណក់ទឹកផ្កាឈូកនឹងបានចាត់ការកក់សក់ចេញ ប៉ុន្តែគេក៏សង្កត់ស្មានាងចូលទៅក្នុងទឹកវិញ ដោយមុខមិនរីក។
"អង្គុយទៅចាំយើងកក់សក់ឲ្យ" រូឃី ឯងស្តាប់ច្រឡំមែនទេ? នាងភាំងភ្លឹកស្មារតីអស់ហើយពេលគេនិយាយដូច្នេះ មិនត្រឹមតែបានសម្តីទេ ប៉ុន្តែគេទាញទឹកមកស្រោចពីលើក្បាលនាងឲ្យជោក រួចក៏ទាញសាប៊ូមកចាក់លើបាតដៃ យកទៅឈ្លីលើសក់ក្បាលនាងបាត់ទៅហើយ។
រ៉ូឃី ញញឹមបែរខ្នងដាក់គេ លើកទីមួយ ក្នុងរយះពេលដែលនាងស្គាល់គេ រស់នៅជាមួយគេ ដែលគេកក់សក់ឲ្យនាងដូច្នេះ ។
"ញញឹមស្អី? យើងធ្វើព្រោះនាងកំពុងឈឺ យល់ទេ?" គេបន្លឺចេញពីក្រោយខ្នងទៅ ធ្វើឲ្យនាង ងក់ក្បាលយល់ទាំងដែលនៅញញឹមបិទមាត់មិនជិតឡើយ រឿងអីដែលថាមិនសប្បាយចិត្ត បើគេធ្វើឲ្យនាងរំភើបខ្លាំងម្លឹងៗ។

_________
ប្រុសនេះប៉ិនសម្តែងណាស់😒

រឿង: ព្រោះនាងWhere stories live. Discover now