ភាគ១៨:ល្បិចច្រើនណាស់នាង!

393 18 1
                                    

          ភាគ១៨:ល្បិចច្រើនណាស់នាង!

ដោះស្រាយរួចស្រេចអស់ហើយ ទើបគេចូលមករកនាងវិញ សុងហូ ក៏អស់តួនាទីទើបត្រូវចេញពីក្នុងបន្ទប់យ៉ាងប្រញាប់ប្រញាល់ ថេយ៉ុង ដើរទៅអង្គុយលើគ្រែជាមួយនាង សម្លឹងបបូរមាត់នាង ហើយក៏លិឍបបូរមាត់ខ្លួនឯង រួចក៏ឱនមករកនាង។
"លោក!កុំអីខ្ញុំកំពុងតែឈឺណា៎" នាងលើកបាតដៃទប់ទ្រូងគេ ដែលគេក៏ប្រឹងខិតមកក្បែរនាង លូកដៃទៅឱបខ្នងនាង បបូរមាត់ក៏បម្រុងតែលោមកថើបនាងនោះទេ។
"យើងនឹកនាង យើងចង់ថើប យើងចង់ឱប យើងចង់ក្បែរឲ្យកៀកៗគ្នា នាងយល់ទេ?" គេធ្វើមុខមិនសូវជារីកដាក់នាង ទាំងដែរក្នុងចិត្តនេះគឺសឹងតែលោតហក់ដល់លើអាកាសទៅហើយពេលនាងដឹងខ្លួនដូច្នេះ។
"តែខ្ញុំកំពុងឈឺគ្មានកម្លាំងនោះទេ មិនអាចទប់ទល់ជាមួយលោកបានឡើយ មិនថា15នាទីក៏មិនអាចទៅរួចដែរ" នាងដឹង នាងគិតដល់រឿងនោះភ្លាម គ្មានអ្វីក្រៅពីចង់ធ្វើរឿងពពាក់ពពួនគ្នាដូចរាល់ដងឡើយ។
"ហ្អាក៎! យើងនិយាយឬនៅថារំលោភនាង? យើងគ្រាន់តែចង់ឱបហើយក៏ថើបប៉ុណ្ណោះ នាងកាន់តែផ្តេសផ្តាសហើយ"គេនិយាយផ្សេង ប៉ុន្តែ​ក្នុងចិត្តគឺចង់ចាប់នាងរឹតឲ្យដាច់ខ្យល់ក្រោមល្វែងទ្រូងគេខ្លាំងណាស់ ឲ្យដឹងពីជម្រៅចិត្តរបស់គេដែលនឹកនាចំពោះនាងនោះអី ថាវាខ្លាំងក្លាកម្រិតណាដល់ថ្នាក់យកជម្រៅទឹកសមុទ្រក៏មិនអាចប្រៀបស្មើបានផង។
"មិនគិតផ្តេសផ្តាសគឺមិនបាន ព្រោះលោកញៀនស*ច...អ៊ុប" នាងលើកដៃមកខ្ទប់មាត់លឿនដូចរន្ទះច្រឡំមាត់និយាយពាក្យនៅក្នុងចិត្តចេញមកខាងក្រៅទាល់តែបានហើយ។
"យើងញៀនស*ច?ខុសហើយ យើងញៀនរូបរាងកាយនាងទើបត្រូវ"
"អ្ហា៎!គ្មានកម្លាំងទេ"
"យើងចង់ថើប កុំប្រកែក"
"មិនប្រកែកទេ ប៉ុន្តែមាត់ខ្ញុំស្អុយ ទើបតែញ៉ាំខ្ទឹមរួច ញ៉ាំអស់ច្រើនខ្លាំងណាស់ កុំថើបអី" នាងព្យាយាមលើកដៃខ្ទប់មាត់ខ្លួនឯង ព្រោះតែមុននេះញ៉ាំខ្ទឹមអស់ច្រើនវាចេញចំហាយមិនល្អប៉ុន្មាននោះទេ ខ្លាចគេថើបហើយដៀលនាងថាក្លិនមាត់អាក្រក់។
"ឆ្កួតមែន!" គេខាំបបូរមាត់ស្តីបន្ទោសនាងទៀតហើយ ធ្វើដូចជានាងចង់ឲ្យក្លិនមាត់ខ្លួនឯងមិនល្អណាស់អ៊ីចឹង តែមនុស្សឃ្លាន ក្រោកមកពីសន្លប់ទើបញ៉ាំច្រើនមិនបានគិតថាគេនឹងមកថើបនោះទេ។
"ជ្រុលហើយ! ខ្ញុំញ៉ាំឡើងហារមាត់ខ្លួនឯងក៏ធុំក្លិនដែរ កុំថើបអីណា៎"
"សុងហូ ទៅទិញច្រាស់ដុសធ្មេញថ្នាំដុសធ្មេញនឹងទឹកខ្ពុរមាត់យកមកឲ្យយើង ឥឡូវនេះ" រ៉ូឃី អស់ពីលន់តួសុំអង្វរគេមិនឲ្យថើប ប្រែមកជាភាន់ភាំងម្តងហើយគេលេងបែបនេះផង? ចង់ថើបនាងដល់ថ្នាក់ប្រើឲ្យអ្នកផ្សេងទៅទិញប្រដាប់ប្រដាសម្អាតធ្មេញមកទៀត?
"ទិញធ្វើអីចៅហ្វាយ?"
"ឯងសួរច្រើនម៉្លេះ?យើងប្រើក៏ឆាប់ទៅទិញមក កុំឲ្យយើងក្តៅចិត្តធាក់ឯងថ្លោះចង្កេះ" សុងហូឮសម្តីចៅហ្វាយដូច្នេះ ក៏ភ័យខ្លួនប្រញាប់រត់ចេញពីមាត់ទ្វារទៅរកទិញរបស់ដូចដែលចៅហ្វាយត្រូវការ អ្នកនៅក្នុងបន្ទប់ជាមួយគ្នា ស្ទុះស្ទារកភួយរកខ្នើយគេចពីគេតែមិនដឹងថាគេចផុតឬក៏អត់ទេ នាងដាក់ខ្លួនដេកទាញភួយដណ្តប់ទាំងញ័រដៃតែម្តង។
"មិនបាច់គិតចង់គេចវេសនោះទេ តែរបស់មកយើងចាប់នាងដុសធ្មេញខ្ពុរមាត់ជាមិនខាន" គេនិយាយក្បែរត្រចៀកឲ្យនាងស្តាប់ឮ នឹងត្រៀមខ្លួនទុកជាមុន បើចង់ថើបហើយនោះ នឹងថើបឲ្យទាល់តែបាន មិនឲ្យនាងមកគេចវេស យកលេសនេះ លេសនោះមកបោកគេទេ ឃ្លាន​ថើប​សឹង​អី​ហើយ​មកប្រកែកជាមួយគេយ៉ាងម៉េច នឹងដេញជើងនាងមិនឲ្យរំលងមួយណាឡើយ។
•••
" ចៅហ្វាយរបស់បានមកហើយ" សុងហូក៏លឿនទៀត គេយករបស់មកដល់ក៏ហុចឲ្យចៅហ្វាយនាយ ថេយ៉ុង ញញឹមលាក់កំណួច ចាប់លើកនាងចូលទៅក្នុងបន្ទប់ទឹក ឲ្យនាងឈរនៅមុខកញ្ចក់ ដោយគេក៏ច្របាច់ថ្នាំដុសដាក់ពីលើច្រាស់ បើកទឹកស្រោចពីលើតិចៗ រួចក៏មកញុកមាត់នាង ដុសធ្មេញឲ្យដូចមានចេតនាធ្វើបាបច្បាស់ណាស់។
រ៉ូឃី ញេញធ្មេញតាមគេ គេក៏ដុសសឹងតែសភ្លឺចែងចាំងជាងអំពូលម៉ែត្រទៅទៀតធ្មេញរបស់នាងនឹង ដុសរួចក៏ចាក់ទឹកខ្ពុរមាត់ឲ្យនាងខ្ពុរ។
"ហារមាត់ហើយក៏ផ្លុំខ្យល់មក"
"ហារៗ!!!" នាងហារហើយក៏ផ្លុំខ្យល់តាមគេប្រាប់ គេជឿជាក់ចិត្តខ្លួនឯងនឹងការដុសធ្មេញនេះឲ្យនាងរួចរាល់ហើយ ក៏លើកដៃមកខ្ទប់មាត់នាងវិញ ខ្លាចរុយហើរចូលពិបាកដេញចាប់ខ្លាំងណាស់។
"បានហើយ កុំហារធំពេកយ៉ាងណាក៏របស់យើងធំជាងមាត់នាងដែរ" រ៉ូឃី ជ្រួញចិញ្ចើមសម្លឹងមុខរបស់ប្រុសផ្តាច់ការ ប៉ុន្តែគេមិនអនុញ្ញាតឲ្យសម្លឹងបានយូរឡើយ ដៃរបស់គេរហ័សពេកហើយទេដឹង មួយប៉ប្រិចភ្នែកសោះដល់ចង្កេះនាងតែម្តង គេចាប់រឹតចង្កេះនាង ទាញខិតចូលទៅរកគេ ដៃម្ខាងទៀតក៏លើកមកវែកសក់របស់នាង។ ប្រើច្រមុះស្រង់ក្លិនលើថ្ពាល់របស់នាងមួយដង្ហើមសិន ទើបឱនមុខមករកនាង។ រ៉ូឃី អឹមអៀន ប៉ុន្តែដៃនាងក៏លើកទៅឱបចង្កេះគេដូចគ្នា។
"នាងចាប់ផ្តើមមុនមក"
" លោកឱនមុខចុះជាងនឹងបន្តិទើបខ្ញុំ​ថើប​ដល់" គេមិនបានឱនចុះតាមនាងសុំឡើយ ដោយលើកនាងមកឲ្យកៀវចង្កេះ ទើបវាយចិញ្ចើមផ្តល់សញ្ញាដល់នាង ឲ្យនាងជាអ្នកថើបគេមុន។ រ៉ូឃី សន្សឹមៗទៅថើបបបូរមាត់គេ ពេលប៉ះបបូរមាត់គ្នាហើយ ភាពអៀនខ្មាសក៏លែងមាន ជើងរបស់នាងរួបរឹតចង្កេះ ធ្វើយ៉ាងណាឲ្យវាណែនបំផុត ដៃរបស់នាងឱបកគេក៏ណែនដូចគ្នា អណ្តាតរួមផ្លាស់គ្នា ជញ្ជក់ប្តូររសជាតិគ្នាម្នាក់ម្តង។ មាត់មនុស្សទើបតែងើបពីឈឺវាផ្អែមអ៊ីចឹងមែនទេ? គេដូចជាចង់ឲ្យលើសពីការថើបនេះដ៏កំពូលហើយមែនតើ មនុស្សស្រីស្អីក៏មិនដឹង ដេកឈឺសន្លប់បាត់មាត់ឈឹងយូរថ្ងៃហើយតែមាត់របស់នាងនៅតែផ្តល់រសជាតិផ្អែមល្ហែមឲ្យគេដដែល។
"អ្ហឹម" ដកមាត់ចេញពីគ្នា នាងក៏ឱនទៅថើបកញ្ចឹងកគេ ជញ្ជាក់ឮសូរជីបៗទៀត នេះហាមមិនឲ្យគេប៉ះពាល់ ប៉ុន្តែនាងខ្លួនឯងបែរជាប៉ះពាល់គេអ៊ីចឹងឬ?
"អូយ៎!" នាងភ្ញាក់ក្រញាង ពេលសម្លឹងឃើញខ្លួនឯង កំពុងតែបឺតជញ្ជក់ដើមកគេតាមក្នុងកញ្ចក់ ដូចកំពុងតែចង់ចាប់គេរំលោភខ្លាំងណាស់លោកអើយ។
"នាងកំពុងតែចង់ចាប់រំលោភយើងមែនទេ?"
"មិនមែនទេ! ខ្ញុំភ្លេចខ្លួន អូយ៎!បាក់កម្លាំងអស់រលីង" ពេលគេតាមទាន់ក៏ធ្វើជាទន់ក ផ្តេកផ្តួលលើទ្រូងគេអ៊ីចឹងទៅកើត ថេយ៉ុង ជ្រឹមក្រសែភ្នែកសម្លឹងមុខនារីជើងល្អ ដែលហ៊ានលេងល្បិចដាក់គេ។
"ល្បិចពេញខ្លួន"
"មិនបានល្បិចទេ លោកប្តីសម្លាញ់!អុយ៎!ច្រឡំមាត់" នាងស្រាប់តែលើកដៃមកខ្ទប់មាត់ បើកភ្នែកប៉ុនៗពងមាន់សម្លឹងគេ លេបទឹកមាត់ក្អឹកៗ ម្តេចក៏នាងហៅគេដូច្នេះ ប៉ុន្តែក៏ដូចធ្លាប់ឮមកពីណាក៏មិនដឹង ហៅនាងថា ប្រពន្ធសម្លាញ់ពេញៗមាត់។
"បន្លំហៅយើងថាប្តីសម្លាញ់កើតទៀត?នាងល្បិចខ្ពស់ពិតមែន" គេសម្លឹងនាងម្តងហើយម្តងទៀត មុខនេះដូចជាលេងល្បិចលើល្បិចខ្លាំងណាស់ដាក់គេ។
"អ្អាក៎! សន្លប់​ទៀតហើយ" នាងធ្វើពុតជាសន្លប់ដាក់ក្បាលកើយលើស្មាគេ ទាំងដែលគេក៏ចាប់បានច្បាស់ៗ ដៃរបស់នាងតោងស្អិតព្រោះខ្លាចធ្លាក់ពីលើចង្កេះគេ សមតែយកទៅបោះចូលក្នុងសមុទ្រទើបសមមុខ ស្រីល្បិចច្រើន។

_____

រឿង: ព្រោះនាងWhere stories live. Discover now