ភាគ២៩: ជឿចិត្តគ្នាខ្លះបានទេ?
ខណៈពេលដែរគេបម្រុងនាំនាងចូលក្នុងឡានវិញ ក៏មានអ្នកស្រែកហៅឈ្មោះរបស់នាង ទើបនាងត្រូវងាកទៅមើលគេដោយចម្លែកនៅក្នុងចិត្ត។
"រ៉ូឃីពិតមែន" តេងឆុលរត់មកឃើញនាងក៏ធ្វើមុខដូចជារំភើបខ្លាំងណាស់ គេសម្លឹងនាងមិនដាក់ភ្នែក ដោយចង់ចូលមកក្បែរយកដៃប៉ះនាង ប៉ុន្តែគឺមិនអាចនោះទេ ថេយ៉ុង ទាញនាងថយក្រោយយ៉ាងលឿន ដោយគេបែរសម្លឹងមុខមនុស្សស្រីដែលនៅចំពោះមុខគេ ចង់ដឹងឮចង់ឲ្យនាងប្រាប់ថាបុរសម្នាក់នេះគឺជាអ្នកណា។
"អ្នកណា?" រ៉ូឃី សម្លឹងទាំងគេនិងតេងឆុល នាងហើបបបូរមាត់មិនចង់រួចនោះទេ មិនដឹងប្រាប់បែបណាឲ្យត្រឹមត្រូវគេមិនខឹងជាមួយនាងនិងអ្នកផ្សេង។
"រ៉ូឃីនិងខ្ញុំជាសង្សារនិងគ្នា" រ៉ូឃី ស្លេកមុខទៀតហើយ នាងមិនយល់នោះទេ ថាហេតុអ្វីក៏តេងឆុលឆ្លើយបែបនេះជាមួយថេយ៉ុង អ្នកដែលស្លាប់គឺជានាង។
ថេយ៉ុង ញញឹមសម្លឹងមុខនាង ប៉ុន្តែញញឹមដូចជាមនុស្សរោគចិត្ត ដោយយកអណ្តាតទៅទល់នឹងថ្ពាល់ខាងស្តាំ ច្របាច់ដើមដៃរបស់នាងដោយកំហឹង។
"សង្សារឬ?" គេបែរទៅសួរបញ្ជាក់ តេងឆុលដែលបាននិយាយថាកំណាន់ចិត្តរបស់គេគឺជាសង្សារខ្លួននោះ ក្នុងចិត្តរបស់ថេយ៉ុងឆេះឆាបដោយភ្លើងកំហឹង ភ្លើងប្រច័ណ្ឌ ចាំតែមើលថានាងនឹងក្លាយជាយ៉ាងស្រីល្អដែលធ្វើបែបនេះចំពោះគេ។
"ពិតមែនហើយ នាងជាសង្សាររបស់ខ្ញុំ ប៉ាម៉ាក់ពួកយើងបានភ្ជាប់និស្ស័យឲ្យគ្នាតាំងតែនៅពីតូច ពេលម៉ាក់នាងស្លាប់ខ្ញុំក៏តាមរកនាងប៉ុន្តែនាងទៅណា ដឹងឬអត់ថាខ្ញុំបារម្ភខ្លាំងណាស់" មកផ្អែមល្ហែមចំពោះមុខគេបានដោយរបៀបណា ថេយ៉ុងធ្វើសញ្ញាឲ្យសុងហូយកនាងចូលទៅក្នុងឡាន ដោយខ្លួនក៏ចាប់ស្មា តេងឆុលជាប់ ដែលចង់ទៅតាមកំណាន់ចិត្តរបស់គេទៀត ដូចមិនមើលសោះថានាងនៅក្បែរគេបែបនេះតើមិនគិតខ្លះទេថាមានទំនាក់ទំនងអ្វីនឹងគ្នា។
"ឈប់មករវល់នឹងនាងទៀត ព្រោះនាងជារបស់យើង ឯងគ្មានសិទ្ធិប៉ះពាល់ទេ"
"ឯងគិតឬថាខ្ញុំបោះបង់នាង ព្រមឲ្យនាងទៅធ្វើជារបស់ឯង?" អ្នកទាំងពីរសង្រ្គឺតធ្មេញដាក់គ្នា ដោយម្នាក់ៗខ្លាំងរាងៗខ្លួន ថេយ៉ុង ញញឹមចម្អក គេទះស្មា តេងឆុលតិចៗ រួចក៏ដើរចូលឡាន។ ពេលចូលដល់ក្នុងឡាន គេចុចបើកកញ្ចក់ឡាន ទាញ រ៉ូឃី មកឱបហើយក៏ថើបថ្ពាល់នាងឌឺ អ្នកដែលបានប្រាប់ថាសង្សារ។
ឡានបើកចេញទៅ ហួសមុខប៉ុស្តិ៍ប៉ូលិស ថេយ៉ុង រុញនាងចេញយ៉ាងលឿន ដោយគេទាញកន្សែងយកមកជូតដៃ ជូតមាត់រួចក៏គប់ចេញក្រៅតាមកញ្ចក់ឡាន។
"ហ៊ឹស"
"បងប្រុស" ថេយ៉ុង ចាប់ក្របួចសក់នាងទាញមកក្រោយ ជុងហ្គុក ស្រែកហាមតែក៏ត្រូវអ្នកជាបងសម្លក់មុខ។
"អ្ហឹកៗ!លោក"
"មុនមកចួបយើងក៏ធ្លាប់ដេកជាមួយវាហើយមែនទេ?" គេគំហកសួរ ដោយបន្ថែមកម្លាំងបោចសក់របស់នាងកាន់តែខ្លាំងទៅៗ នាងឈឺសឹងតែរបូតសក់ចេញពីស្បែកក្បាលទៅហើយ ម្តេចក៏គេគិតដូច្នេះចំពោះនាង ទាំងដែលដឹងហើយថាគេជាបុរសដំបូងរបស់នាង ដែលបានព្រហ្មចារីនាងទៅ ម្តេចពេលនេះមកសួរអ៊ីចឹងទៅកើត។
"លោកជាបុរសដំបូង ខ្ញុំមិនដែលធ្វើស្អីផ្តេសផ្តាសនឹងគេទេ ហើយខ្ញុំក៏មិនមែនសង្សារគេដែរ លោកជឿខ្ញុំណា៎ សុំអង្វរលោក" នាងហូរទឹកភ្នែកតក់ៗ សុំអង្វរដល់គេ ដៃរបស់នាងក៏ត្រដុសសំពះ ស្តាប់តែម្ខាងហើយក៏មករករឿងនាង រឿងទាំងអស់នេះ តេងឆុលអឺអើតែខ្លួនឯងនាងមិនដឹងរឿងអ្វីទាំងអស់។
"គិតថាយើងជឿនាង? ដល់ផ្ទះវិញយើងនឹងឲ្យនាងស្គាល់រសជាតិមិនខានទេ ស្រីពេស្យា"
"ឈឺ! អ្ហឹកៗ! លោកខ្ញុំឈឺ"
"ប៉ុណ្ណឹងបានហើយ" ជុងហ្គុក ទាញដៃបងប្រុសចេញពីសក់របស់នាង ដោយគេមិនចូលចិត្តនឹងរូបភាពបែបនេះឡើយ។ ថេយ៉ុង សម្លឹងមើលម្រាមដៃខ្លួនឯងដែលជាប់សរសៃរបស់នាង ទើបត្រូវបំបោសវាចោលដោយការរអើមចំពោះនាង។
•••
ត្រលប់មកផ្ទះវិញ ជុងហ្គុក ដឹកដៃនាងចេញពីក្នុងឡានយ៉ាងលឿន ដោយគេនាំនាងចូលទៅខាងក្នុង មុននឹងបងប្រុសចាប់បោចសក់នាងទៀត ប៉ុន្តែដូចដឹងស្រាប់ថាគេមិនងាយនឹងលេបសម្តីខ្លួនឯងវិញឡើយ នាងត្រូវតែឈឺសាច់ យំ អង្វរ លន់តួ ស្រែក ថ្ងូរ ដោយក្តីឈឺចាប់វេទនា ទើបគេសុខចិត្ត។
គេចុះពីឡានមកតាមក្រោយ ដោយឱបដៃសម្លឹងមើលប្អូនប្រុសអូសដៃនាងនាំទៅបន្ទប់ គេបោះជំហានដើរសន្សឹមៗទៅតាមពីក្រោយ រហូតមកដល់មុខបន្ទប់របស់នាង។ រ៉ូឃី ងាកមកឃើញគេក៏រួញក្បាលពួនពីក្រោយខ្នងជុងហ្គុក គេកាន់តែដើរចូលនាងរឹតតែចង់លាក់មុខគេចអាត្មា។
"ចេញទៅ"
"បងប្រុស"
"យើងឲ្យឯងចេញ ក៏ចេញឲ្យលឿនទៅ រឿងរបស់ឯងមែនទេ? រឿងឯងត្រៀមខ្លួនចូលដោះស្រាយក្នុងតុលាការ ប្រសិនបើរកភ័ស្តុតាងមកបញ្ជាក់មិនបានថាឯងស្អាតស្អំ គួរយកពេលការពារនាងពេស្យានេះទៅរកភ័ស្តុតាងវិញទៅប្រសើរជាង" រ៉ូឃីដែលពួននៅក្រោយខ្នងគេនោះ ក៏រុញគេឲ្យចេញ ដោយមិនចង់ធ្វើខ្លួនជាដើមហេតុឡើយ នាងមិនចង់ឲ្យគេមកប្រឈមមុខនឹងរឿងរបស់នាងទៀតឡើយ គេក៏មានរឿងដែលត្រូវឲ្យដោះស្រាយដូចគ្នា។
"លោកទៅចុះ នេះជារឿងរបស់ខ្ញុំលោកមិនពាក់ព័ន្ធទេ" ជុងហ្គុកបែរមកសម្លឹងនាង បើគេចេញទៅនាងប្រាកដជាក្បែរស្លាប់មិនខាន ហេតុអ្វីក៏មិនយល់ពីអ្វីដែលគេកំពុងតែធ្វើដូច្នេះ។
"បើខ្ញុំចេញទៅនាងនឹងស្លាប់ប្រាកដណាស់"
"បើខ្ញុំស្លាប់ ក៏គ្មានអ្វីអស្ចារ្យដែរ រឿងដែលសំខាន់គឺលោកចេញទៅ" នាងមិនបានខ្វល់ឡើយថាខ្លួននឹងកើតអ្វីបន្ទាប់ពីគេចេញទៅ ដោយនាងឡើងទៅអង្គុយលើគ្រែ សម្លឹងគេ អ្នកជាបងប្រុសក៏អូសដៃគេចេញពីក្នុងបន្ទប់ រួចក៏បិទទ្វារចាក់គន្លឹះក្រឹបៗ។
វិនាទីបន្ទាប់គឺគេសំដៅមករកនាងដែលកំពុងតែនៅលើគ្រែរង់ចាំគេស្រាប់ គេលុតជង្គង់ម្ខាងនៅលើគ្រែ ដោយដៃរបស់គេ ក៏លើកទៅបោចសក់របស់នាង សម្លឹងមុខនាងយូរ បណ្តាលឲ្យគេគិតដល់រឿងផ្តេសផ្តាស គិតថានាងធ្លាប់ដេកជាមួយនឹងនាយប៉ូលិសនោះ គិតដល់ពេលនាងឡើងអុកប្រុសផ្សេង គិតដល់សំឡេងថ្ងួចថ្ងូររបស់នាង ក៏ធ្វើឲ្យគេក្តៅទ្រូងឡើងមកតែម្តង។
"ស្រីពេស្យា! យើងស្អប់មុខនាងណាស់" រ៉ូឃី សម្លឹងគេទាំងដែលក្នុងទ្រូងស្ទើរតែធ្លាយ នាងគិតមិនយល់ ស្មានមិនត្រូវ នាងឈឺបេះដូងដែលស្រឡាញ់ប៉ះចំមនុស្សប្រុសចរិតបត់បែនផ្លាស់ប្តូរមិនទៀងដូច្នេះ នាងសារភាពហើយថាមិនដឹងខ្យល់អ្វីទេ ចុះម្តេចក៏គេមិនជឿនាងទាល់តែសោះ នាងមិនបានធ្វើខុសឆ្គងចំពោះគេឡើយ គ្រាន់តែបុរសម្នាក់មកអះអាងថាជាសង្សារនាង ក៏គេលង់ជឿ មិនស្តាប់សម្តីនាងបកស្រាយ ខឹងក្តៅក្រហាយមួម៉ៅអ៊ីចឹងមែនទេ។
"លោកជឿខ្ញុំបានទេ ខ្ញុំនឹងប្រុសម្នាក់នោះមិនបានត្រូវជាអ្វីនឹងគ្នាទេ គេនិយាយតែឯង គិតតែឯង ខ្ញុំមិនដឹងរឿង ខ្ញុំក៏មិនបានមានស្អីៗជាមួយគេឡើយ ជឿចិត្តខ្ញុំណា៎ ខ្ញុំស្រឡាញ់លោក លោកជឿខ្ញុំបានទេ?" នាងអង្វរគេ សុំឲ្យជឿជាក់លើនាង អ្នកផ្សេងមើលមកយ៉ាងម៉េចក៏នាងមិនខ្វល់ឡើយ សំខាន់គឺគេតែម្នាក់ប៉ុណ្ណោះដែលនាងត្រូវមកខ្វាយខ្វល់ រៀនបើកចិត្តជឿជាក់លើនាងខ្លះមក ទើបមិនមានរឿងឈ្លោះខឹងមួម៉ៅអ៊ីចឹង។
"កុំគិតថាយកពាក្យស្រឡាញ់មកដាក់មុខហើយ យើងល្ងង់ជឿនាងឲ្យសោះ នាងហាច់ នាងប្រាកដជាដើរលើកជើងឲ្យប្រុសផ្សេងមុនស្គាល់យើងទៅទៀត"
"អ្ហឹកៗ!ឈឺ" គេក្តាប់សក់នាងយ៉ាងណែននៅក្នុងដៃ បន្ថែមមកច្របាច់កនាងទៀត កាន់តែធ្វើឲ្យនាងយ៉ាប់ហើយ រ៉ូឃី ទះដៃគេផាច់ៗ ដែលនាងក៏ត្រដរខ្យល់ ភ្នែកចាប់ផ្តើមស្លឺបន្តិចម្តងៗទៅហើយ ទើបគេព្រមដកដៃចេញពីករបស់នាង រុញទៅលើពូកមួយទំហឹង។ នាងលើកដៃមកស្ទាបកខ្លួនឯង ដែលវាឡើងក្រហម បន្សល់នូវស្លាកស្នាមម្រាមដៃរបស់គេ។________
ភ្លើងប្រច័ណ្ឌ ប៊ិះសម្លាប់នាង!!!