ភាគ៣៦:៥ខែធ្វើម្តេចអាចឈ្នះគេ៥ឆ្នាំនោះ!ព្រឹកឡើងភ្ញាក់ពីដេកមកដូចឈឺក្បាលខុសពីរាល់ដង រ៉ូឃី បើកភ្នែកមិនចង់រួចព្រោះតែពីយប់មិញផឹកស្រវឹង ដល់ឥឡូវក៏ឈឺក្បាល រឿងអីក៏នាងមិនចាំ មិនដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះនោះទេ។ ប៉ុន្តែក៏ឃើញមុខបុរសដែលខ្លួនស្រឡាញ់កៀកតែម្តង គេឱបនាងជាប់និងដៃ ពេលនាងរើបម្រះគេក៏ភ្ញាក់ បើកភ្នែកសម្លឹងមុខនាង។ទើបនាងរាងភ័យខ្លះៗដែរ ពេលគេសម្លឹងមើលមកបែបនេះ ហើយអ្វីដែលនាងភ្ញាក់ផ្អើលបំផុតគឺគេឱនទៅក្រោម សើយរ៉ូបនាងឡើងលើ រួចក៏ឱនថើបរបស់ក្រោមផ្ចិតនាងតែម្តង នាងលើកដៃមកខ្ទប់មាត់ភាំងចំពោះទង្វើរបុរសម្នាក់នេះជាខ្លាំង ក៏សង្ស័យហេតុអ្វីក៏គ្មានលីអូអ៊ីចឹង តើលីអូរបស់នាងបាត់ទៅណាហើយ ម្តេចក៏បើកមកទទេឃើញតែមួយដុំប៉ុនបាតដៃអ៊ីចឹង។
"លោកធ្វើអីនឹង?" នាងស្តីឲ្យគេទាំងមុខក្រហមងាំង ព្រលឹមឡើងក៏មកថើបរបស់នាងចឹងតើវាសមដែរទេ ប្រុសនេះរោគចិត្តពិតមែន។
"នាងជាអ្នកឲ្យយើងថើប យប់មិញនាងទាមទារសុំឲ្យថើប នីនី របស់នាងហើយក៏ឲ្យថើបមឹមៗទៀត កុំមកធ្វើជាភ្លេច ហើយនោមក៏ហៅឲ្យមើលនាងនោមទៀត ម្តេចព្រឹកឡើងឡេឡឺធ្វើមិនដឹងខ្យល់អីសោះចឹងនៀក៎" នាងវង្វេងហើយ ព្រោះតែយប់មិញស្រវឹងអ្វីក៏មិនចងចាំឡើយ មិនដឹងថាសម្តីដែលគេនិយាយនេះពិតឬក៏អត់ទេ បើគេកុហកក៏មិនអាចន្ទោសគេកើតដែរ ព្រោះនាងមិនចាំហើយក៏អត់ដឹងខ្លួនថាបានធ្វើអ្វីខ្លះនៅយប់មិញនេះ។
"ខ្ញុំមិនចាំទេ មិនដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះនោះទេ" នាងបង្ហាញទឹកមុខភ័យៗឲ្យគេបានឃើញ ធ្វើឲ្យគេញញឹមលាក់កំណួចមកកាន់នាង បើមិនចាំរឹតតែល្អ គេខ្ជិលរលឹករឿងផ្សេងទៀតណាស់ យកតែរឿងចំណេញៗកមកធ្វើបានហើយ នាងនឹងដឹងថាថ្ងៃក្រោយមិនគួផឹកស្រាឲ្យស្រវឹងអ៊ីចឹងទៀតឡើយ។
"នាងនិយាយថាចង់ឲ្យយើងរំលោភនាងដល់បាក់ជើងគ្រែទៀតផងណា៎យប់មិញនេះ" រ៉ូឃី រឹតតែស្លន់លើសដើម នេះដល់ថ្នាក់សុំឲ្យគេរំលោភឲ្យបាក់ជើងគ្រែទៀត ពុទ្ធោអើយនាងជាមនុស្សបែបនឹងពិតមែនហ្អី? ចំជាយ៉ាប់មែន បើដឹងថាផឹកស្រាហើយក្លាយជាបែបនឹងនាងមិនផឹកនោះទេ ស្រាឆ្ងាញ់ផឹកហើយខ្លោចតែម្តង។
"កុំបាក់ជើងគ្រែអី ខ្មាសគ្រែ" គេងក់ក្បាលតិចៗ ញញឹមបែបខិលខូច ចរិតព្រាននារី លូកដៃទៅស្ទាបអង្អែលរបស់ក្រោមផ្ចិតនាង បណ្តាលឲ្យនាងបិទភ្នែកទាំងរអា ក៏មិនអាចចៀសផុតពីរឿងក្តៅគគុកនេះបានឡើយ គេឡើងទ្រោបពីលើនាងទាញភួយឃ្លុំជិតទៀតហើយ ខ្លាចចាបព្រៃចាបស្រុកហើរកាត់មើលឃើញ។
•••
ថ្ងៃត្រង់បន្តិច ថេយ៉ុងនាំនាងទៅរកទិញគ្រឿងសមុទ្រស្រស់ៗទុកសម្រាប់ធ្វើម្ហូបញ៉ាំពេលយប់ ដោយដើរផ្សារចូលតូបលក់មឹកមួយកន្លែង គេនឹងនាងរើសមឹកដាក់ក្នុងចានដែករួចក៏ឲ្យអ្នកលក់ថ្លឹងឲ្យ ដោយមិនបានចាប់អារម្មណ៍មើលមុខអ្នកលក់ឡើយ ទាល់តែគិតលុយឲ្យថ្លៃមឹកទើបគេចាប់អារម្មណ៍សម្លឹងមុខអ្នកលក់។ បេះដូងរបស់គេលោតខុសចង្វាក់ពេលសម្លឹងមុខអ្នកលក់ស្រីម្នាក់នោះ អារម្មណ៍របស់គេប្រាប់ថានាងជាមនុស្សស្រីដែលគេស្រឡាញ់ ជាសង្សារដែលស្លាប់ចោលគេអស់រយះពេល៥ឆ្នាំ ប៉ុន្តែហេតុអ្វីក៏នៅសុខៗត្រូវមកចួបគ្នាបែបនេះ អ្នកលក់ក៏សម្លឹងមុខគេភ្លឹះៗ ព្រមទាំងរលីងរលោងទឹកភ្នែកដាក់ ទើបគេចាប់អារម្មណ៍ភ្លាមថានាងជាសង្សាររបស់គេ នាងមិនទាន់ស្លាប់នោះទេ។
"រ៉ូរ៉េន? ជារ៉េនមែនទេ?" ស្រីម្នាក់ដែលគេហៅថារ៉ូរ៉េនបែរជាស្រក់ទឹកភ្នែកតក់ៗចំពោះមុខគេ ទើបគេទាញនាងមកឱបយ៉ាងណែន នៅកណ្តាកផ្សារ រ៉ូឃីដែលរើសត្រីស្រស់បម្រុងយកមកឲ្យអ្នកលក់ថ្លឹង ក៏ត្រូវភាំងពេលឃើញទិដ្ឋភាពមួយនេះ ត្រីក្នុងដៃក៏របូតធ្លាក់ចុះវិញ ហេតុអ្វីក៏គេឱបស្រីម្នាក់នោះ ហេតុអ្វីក៏គេសម្តែងកាយវិការនឹករឭកនាងខ្លាំងម៉្លេះ។
•••
ថេយ៉ុង នាំស្រីដែលខ្លួនបានហៅថារ៉ូរ៉េនមកជាមួយ មកផ្ទះរបស់គេ ព្រោះរ៉ូរ៉េនជាសង្សាររបស់គេ ដែលគេស្រឡាញ់នាងខ្លាំង ប៉ុន្តែនាងក៏ចួបគ្រោះថ្នាក់ចរាចរណ៍ គេគិតថានាងបានបាត់បង់ជីវិតនៅពេលនោះទៅហើយ ទើបថ្ងៃបុណ្យសពនាង ក៏មិនបានទៅព្រោះខូចចិត្តដែលសង្សារស្លាប់ចោល។
"ពិតជាអូនមែន រ៉េន បងស្មានថាអូនស្លាប់ចោលបងបាត់ហើយ ហេតុអ្វីក៏មករស់នៅទីនេះ? ម្តេចមិនទៅរកបង" គេអង្អែលមុខសង្សារថ្នមៗ សួរដោយសំឡេងស្រទន់មកកាន់នាង អ្នកដែលត្រូវគេសួរក៏សម្រក់ទឹកភ្នែកឱនមុខចុះ ព្រោះតែនាងមិនដឹងថាតាមរកគេដោយរបៀបណា នាងបាត់ការចងចាំអស់រយះពេលជាច្រើនឆ្នាំ ទើបតែចងចាំមកវិញក្នុងអំឡុងពេល១ឆ្នាំមកនេះវិញទេ។ ពេលចួបគេនៅទីនេះនាងក៏នឹកស្មានមិនដល់ដែរ។
"អូនមិនចាំអ្វីទាំងអស់ អូនមិនចាំសូម្បីតែឈ្មោះខ្លួនឯង អូនបាត់ការចងចាំ ហើយអូនមករស់នៅទីនេះក៏ព្រោះតែអ៊ំស្រីម្នាក់គាត់គ្មានកូន ទើបគាត់យកអូនមកនៅជាមួយធ្វើជាកូនរបស់គាត់ បងក៏ដឹងថាអូនក៏គ្មានសាច់ញ្ញាតិដែរ ទើបសម្រេចចិត្តរស់នៅជាមួយគាត់ ព្រោះគាត់មានគុណចំពោះអូន" អ្នកទាំងពីរនឹករឭកគ្នា ដោយភ្លេចគិតថានៅទីនេះក៏មានមនុស្សស្រីម្នាក់ទៀតនៅអង្គុយត្រង់នេះដែរ រ៉ូឃី សម្លឹងមុខថេយ៉ុង តែថេយ៉ុង សម្លឹងរ៉ូរ៉េន ផ្ទុយពីនាងតែម្តង វាដល់ពេលហើយមែនទេ ដល់ពេលដែលនាងត្រូវចាកចេញពីគេហើយឬ។
"បងនឹកអូន នឹកសឹងតែឆ្កួតទៅហើយដឹងឬអត់? ទៅជាមួយបងវិញណា៎ នាំអ៊ំស្រីទៅជាមួយគ្នាក៏បានដែរ គាត់ជាអ្នកមានគុណរបស់អូន ក៏ដូចជាអ្នកមានគុណរបស់បងដូចគ្នា" រ៉ូរ៉េនងក់ក្បាលទទួលយកសំណើររបស់គេភ្លាមៗ ដោយលើកដៃឱបក្រសោបគេវិញ ខណៈពេលដែរ រ៉ូឃី ក៏ក្រោកដើរចេញទាំងទឹកភ្នែកហូរជ្រែកថ្ពាល់ នាងគ្មានតម្លៃនៅក្នុងក្រសែភ្នែកគេយូរស្រាប់ហើយ គេមិនខ្វល់ពីនាងក៏មិនមែនជាកំហុសរបស់គេដែរ នាងចេញមកនេះគឺត្រឹមត្រូវបំផុត។
រ៉ូឃី ដើរចេញពីក្នុងផ្ទះមកឈរសម្លឹងទឹករលកដែលបោកបក់ជាបន្តបន្ទាប់គ្នា កាន់តែសម្លឹងនាងកាន់តែចង់ដើរចូល ទឹកភ្នែករបស់នាងហូរមកទប់មិនចេះជាប់ ជើងរបស់នាងក៏ចាប់ផ្តើមបោះជំហាន ដើរចូលទៅរកទឹកម្តងមួយជំហានៗ ក្នុងខួរក្បាលរបស់នាងក៏ចាប់ផ្តើមនឹករឭកដល់រឿងរ៉ាវដែលបានកើតឡើងក្នុងអំឡុងពេលនៅជាមួយគេ រយះពេល៥ខែមកនេះ។ ៥ខែវាមិនដែលឈ្នះគេ៥ឆ្នាំនោះទេ ថេរវេលារបស់នាងក៏ប្រហែលត្រូវបញ្ចប់នៅក្នុងពេលនេះដូចគ្នា នាងអស់សិទ្ធិនឹងនៅក្បែរគេក្នុងនាម ជាមនុស្សស្រីដែលចង់ទទួលបានភាពកក់ក្តៅពីគេ។_________
ទុកនាងខ្យល់អាកាសមែន?