ភាគ២៣:ឃោរឃៅដាក់នាងខ្លាំងម៉្លេះបងប្អូនឈ្លោះគ្នាព្រោះតែមនុស្សស្រី ដោយហេតុតែជុងហ្គុក ចង់រកយុត្តិធម៌ខ្លះឲ្យ មនុស្សស្រីដែលរស់នៅក្នុងផ្ទះនេះ ប៉ុន្តែបងប្រុស បែរជាយល់ថាខ្លួន មានចិត្តចំពោះមនុស្សស្រីរបស់គេ និយាយគ្នាមិនត្រូវចង់តែខឹងក្រោធប្អូន។ ដោយដើរបុកស្មាប្អូនចេញពីតុអាហារនេះទៅ ទៅនឹងគឺគ្មានទៅណាក្រៅពីទៅរក រ៉ូឃីឡើយ។
រ៉ូឃី ចូលមកដល់ក្នុងបន្ទប់វិញ ទាំងអារម្មណ៍ច្របូកច្របល់ នាងគិតមិនយល់ស្មានមិនដែលត្រូវពីចិត្តរបស់មនុស្សប្រុសដែលនាងលួចស្រឡាញ់នោះឡើយ គេធ្វើល្អក៏ធ្វើ អាក្រក់ក៏ធ្វើច្រើនដែរហើយ ប៉ុន្តែនាងចាប់បានតែទង្វើរល្អៗរបស់គេប៉ុណ្ណោះ រឿងអាក្រក់ៗនាងងាយនឹងបំភ្លេចចោលខ្លាំងណាស់។ នាងអង្គុយលើពូក លើកដៃជូតទឹកភ្នែក យំហើយក៏បាត់ គ្មានអ្នកមកលួងនោះទេ កំហុសរបស់នាងដែលស្រឡាញ់គេ ផុងខ្លួនឲ្យរឿងទាំងអស់នេះកើតឡើងមកបាន ឈឺចាប់ហើយមែនទេ? ពេលចេះស្រឡាញ់គេបែបនេះ។
"ក្រឹក!!!" រ៉ូឃី ឱនមុខចុះលើកដៃមកឱបជង្គង់ ពេលបុរសម្នាក់នោះបើកទ្វារចូលមកខាងក្នុង នាងចាប់ផ្តើមខ្លាចគេ ដែលចូលចិត្តប្រើអំពើហិង្សាមកលើនាង។
"អ្ហឹកៗ!" ថេយ៉ុង ដាក់គូទអង្គុយក្បែរនាង គេលើកបាតដៃមកដាក់លើក្បាលនាង រួចក៏ចាប់បោចសក់របស់នាងទៀតហើយ រ៉ូឃីងើបមុខមើលគេទាំងញ័រដល់ក្បាល។
"នាងឃើញទេ? ឃើញប្អូនយើងទេ?គេឈ្លោះប្រកែកជាមួយយើងក៏ព្រោះតែនាង នេះខួរក្បាលនឹងចូលចិត្តគិតអី?ទើបមិនចាំសោះ យើងមិនឲ្យនាងសម្លឹងមុខប្អូនយើង ហាមមិនឲ្យនាងនិយាយរកប្អូនយើងច្រើនទេ ចុះហេតុអ្វីក៏មិនចាំហ្អាស៎?"
"អូយ៎!អ្ហឹក" គេបោចមួយទំហឹងដៃទៅក្រោយ ធ្វើឲ្យនាងស្រែកដោយការឈឺចាប់វេទនានៅក្នុងកណ្តាប់ដៃរបស់គេ
ប៉ុន្តែគេវិញបែរជាមិនខ្វល់នឹងសម្រែកឈឺចាប់របស់នាងដែលមាននៅក្នុងពេលនេះឡើយ គិតថាវាជារឿងធម្មតាទៅហើយដែលបែបនេះ។
"ហឹម!!! យើងហត់មាត់នឹងនិយាយហើយ បើនៅតែមិនស្តាប់ទៀតយើងបញ្ជូននាងទៅលក់កន្លែងបនស្រីហើយ" រ៉ូឃី គ្រវីក្បាលរញ៉ៃ នាងមិនចង់ទៅទេ នាងមិនចង់ធ្វើជាស្រីលក់ខ្លួនឲ្យនរណាឡើយ ត្រឹមតែគេម្នាក់គឺវាគ្រប់គ្រាន់ពេកហើយ នាងសុខចិត្តឈឺខ្លួនក៏មិនទៅណាឡើយ។
"កុំអី លោកកុំធ្វើបែបនេះ ខ្ញុំសន្យាថានឹងស្តាប់តាមលោកតែម្នាក់ប៉ុណ្ណោះ ខ្ញុំនឹងឈប់និយាយរកប្អូនលោក ខ្ញុំនឹងមិនសម្លឹងមុខគេ មិនចួបមុខគេនោះទេ មេត្តា!អ្ហឹកៗកុំលក់ខ្ញុំអី ខ្ញុំសុំអង្វរលោក" នាងលើកដៃត្រដុសសុំអង្វរដល់គេ ទឹកភ្នែករហេមរហាម បែកញើសជោកសក់ គ្រាន់តែស្តាប់សម្តីរបស់គេ ក៏ធ្វើឲ្យនាងភ័យបានដែរ នាងមិនធ្លាប់លំបាកអ្វីច្រើននោះទេ ធ្លាប់តែមានប៉ាម៉ាក់ជាអ្នកមានរស់នៅដូចព្រះនាង ប៉ុន្តែក៏ត្រូវធ្លាក់ខ្លួនមកជាប់បំណុលគេ ដោយសារការរកស៊ីរបស់ឪពុកត្រូវរលាយ ដល់ថ្នាក់ជាប់បំណុលគេជុំទិស ទើបប៉ារបស់នាងមកខ្ចីប្រាក់ពីគេ ដោយចង់ស្តាក្រុមហ៊ុនរកស៊ីឡើងវិញ ប៉ុន្តែក៏បរាជ័យទៀត រហូតជាប់ព័ន្ធធនាគារ ប៉ុន្តែក៏បានធ្វើអត្តឃាតដោយលេបថ្នាំបំណុលខ្លួនឯងឲ្យស្លាប់ ម្តាយក៏ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃរហូតដល់ស្លាប់ ទើបនាងត្រូវគេយកមកនៅក្នុងផ្ទះនេះឲ្យធ្វើជាអ្នកបម្រើ ជាកូនបំណុល តែអ្នកបម្រើរបៀបនាងគឺបម្រើគ្រប់យ៉ាងមិនថារឿងលើគ្រែ ហូបចុក ការងារក្នុងផ្ទះសព្វគ្រប់គឺនាងធ្វើតែម្នាក់ឯង គិតហើយក៏សង្វេគមិនស្ទើរឡើយ។
"យើងសង្ឃឹមថានឹងធ្វើបានណា៎ កំណាន់ចិត្ត" គេលែងដៃចេញពីសក់របស់នាង ដោយព្រលែងសេរីភាពឲ្យវិញ ទើបក្រោកចេញពីលើគ្រែ បើកទ្វារចេញពីក្នុងបន្ទប់របស់នាង។ គេចេញទៅបាត់ នាងក៏ដាក់ខ្លួនដេកយំ លើកដៃមកគក់ទ្រូងខ្លួនឯង នាងគិតឃើញតែផ្លូវស្លាប់តែម្យ៉ាងគត់ពេលជីវិតធ្លាក់ដុនដាបដល់ថ្នាក់នេះ ជីវិតមួយនេះដូចជាបូជាឲ្យគេអស់រលីង សូម្បីតែធាតុប្រហែលក៏មិនសល់ផង គេយកគ្រប់យ៉ាងពីនាង ដោយអាងសិទ្ធិជាម្ចាស់បំណុល ម្ចាស់ជីវិតនៃនាង។
•••
នាពេលរសៀល...
រ៉ូឃី ធ្វើការងាររបស់នាងរួចរាល់ក៏ដាក់ខ្លួនអង្គុយលើសាឡុង ដោយគក់ដើមដៃខ្លួនឯងតិចៗព្រោះតែចុករោយពេក ខណៈនោះជុងហ្គុកក៏មកអង្គុយក្បែរនាង ទើបនាងចង់ស្ទុះក្រោក តែគេមិនដឹងរឿងអ្វីឡើយ ថាបងប្រុសហាមនាងអីខ្លះ។ គេទាញដៃនាងឲ្យអង្គុយចុះវិញ ដោយសម្លឹងមើលរបួសលើគែមមាត់នាង។ រ៉ូឃី ភ្នែកនៅមិនស្ងៀមឡើយ នាងបែរសម្លឹងមើល camera សុវត្ថិភាពគ្រប់ជ្រុងជ្រោយ ខ្លាចគេមើលឃើញនាងគឺចប់ទៀតមិនខានទេ។
"កុំមករវល់នឹងខ្ញុំទៀត ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយនឹងលោកទេ" នាងគ្រលាស់ដៃចេញពីគេ ដោយក្រោកឈរធ្វើឫកពាខ្លបខ្លាចជាខ្លាំង ទឹកភ្នែករបស់នាងក៏ហូរតក់ៗ បែរខ្នងបម្រុងដើរចេញ តែគេក៏ណាស់ទៀត ចាប់ទាញដៃនាងឲ្យដើរទៅតាមខ្លួន រ៉ូឃីកាន់តែភ័យលើសដើមពេលគេធ្វើបែបនេះ។
"លែងដៃខ្ញុំ លោកចង់ធ្វើអី? បើបងលោកមើលមកឃើញពួកយើងចប់មិនខានទេ" ជុងហ្គុក មិនបានខ្វល់ឡើយ គេគិតតែពីអូសដៃនាងឲ្យដើរតាម រហូតចេញមកដល់បរិវេណក្នុងសួនច្បារ ដែលគេគិតថាលែងមាន Camera សុវត្ថិភាពទៀតហើយ ទើបព្រមលែងដៃចេញពីនាង។
"បងរបស់ខ្ញុំគំរាមនាងអ្វីខ្លះប្រាប់បានទេ? បើនាងយល់ថាលំបាក ខ្ញុំនាំនាងរត់ចេញពីទីនេះ?តើល្អទេ?"
"ល្អៗ!ល្អខ្លាំងណាស់" អ្នកទាំងពីរបើកភ្នែកសសំព្រុស សុខៗក៏ឮសំឡេងបងធំបន្លឺចេញមក រ៉ូឃី អុកគូទដួលលើស្មៅភ្លាមៗ នាងទប់ទឹកភ្នែកលែងជាប់ វាហូរដូចបាក់ទំនប់ ពេលគេតាមទាន់មកតសម្តីដូច្នេះ នាងបែរទៅសម្លឹងជុងហ្គុកហើយក៏លើកដៃមកខ្ទប់មុខយំខ្លាំងៗ ប៉ុន្តែនាងមិនហ៊ានយំឲ្យឮសំឡេងនោះទេ។
"បងប្រុស ខ្ញុំ"
"ឯងយ៉ាងម៉េច?" គេសួរដោយឫកពាធម្មតាៗ ប៉ុន្តែអ្នកឆ្លើយក៏ភ័យ អ្នកស្តាប់នោះរឹតតែភ័យជាងគេទៅទៀត។
"ទៅបន្ទប់ឯង ឥឡូវនេះ ឆាប់ទៅ"គេគំហកឲ្យប្អូនដែលនៅរេរ៉មិនព្រមចេញ នៅឈរបាំងរ៉ូឃីដែលកំពុងអង្គុយយំនៅលើស្មៅ ព្រោះតែការភ័យខ្លាចរបស់នាងចំពោះសិង្ហកំណាចនោះ។
"នៅឈរស្អីទៀត?ឬចង់ឲ្យមានអ្នកមកអូសឯង?" ជុងហ្គុក បែរមកមើលរ៉ូឃី ដោយក្តាប់ដៃខ្លួនឯង គេនាំទុក្ខឲ្យនាងទៀតហើយមែនទេ? ឈរសម្លឹងបានបន្តិចទើបព្រមដើរចេញទាំងខឹងចិត្តដូចគ្នា ដែលមិនអាចជួយអ្វីនាងបាន មានតែនាំទុក្ខឲ្យនាងកើនទ្វេ។
ថេយ៉ុងបោះជំហានសន្សឹមៗចូលទៅរកនាង ដោយបន្ទន់ជង្គង់អង្គុយក្បែរខ្លួននាង សម្លឹងមើលនាងយំដោយគ្មានសំឡេង។
"ស្តាប់យើង" គេបោះសម្តី តែបន្តិចទេ ប៉ុន្តែនាងក៏ងើបមុខមើលគេយ៉ាងទាន់ហន់ ដោយការភិតភ័យ លើកដៃមកជូតទឹកភ្នែកដោយមិនចាំបាច់គេប្រាប់ឡើយ។
"ចាស៎"
"យើងជាម្ចាស់ជីវិតរបស់នាង យើងជាអ្នកក្តោបក្តាប់នាង ហើយនាងក៏ត្រូវតែនៅជាមួយយើងដូចគ្នាមិនត្រូវទៅតាមនរណាផ្តេសផ្តាសឡើយ យល់ឬអត់?" គេនិយាយបញ្ជាក់ឲ្យនាងបានដឹង ខ្លាចថានាង ចង់រត់គេចខ្លួនទៅជាមួយប្អូនប្រុសគេ តែទោះជារត់ទៅ ក៏គេតាមចាប់មកវិញឲ្យទាល់តែបានដែរ ហើយក៏នឹងដាក់ទោសឲ្យនាងរាងចាលលែងហ៊ានគិតចង់រត់គេចទៀតមិនខានទេ។
"ចា៎-ចាស៎!" នាងឆ្លើយទាំងញ័របបូរមាត់ រាងកាយក៏ញ័រញាក់ មិនចាញ់គ្នាប៉ុន្មានឡើយ គេទាញនាងយកទៅឱបដោយកាយវិការរឹងៗ មិនបានទន់ភ្លន់ឡើយ កែវភ្នែករបស់គេសម្លឹងទៅកាន់ទីឆ្ងាយ ដោយរក្សាភាពនឹងថ្កល់ ទឹកមុខក៏ស្មើធេង រ៉ូឃី ពួនសំងំក្នុងទ្រូងគេពិតមែន ប៉ុន្តែនាងមិនបានចូលដល់បេះដូងគេទេ មានតែការស្អប់ខ្ពើមប៉ុណ្ណោះដែលគេផ្តល់ឲ្យនាង។
"ក្រោកហើយក៏ចូលឡាន" គេក្រោកឈរមុននាង រួចក៏ឲ្យនាងក្រោកតាម ដោយគេក៏ដើរចេញទៅមុនទើបនាងដើរយឺតៗទៅតាមក្រោយ។
ពេលដល់ឡាន គេនៅឈររង់ចាំនាង ជ្រែងហោប៉ៅខោ នាងក៏រហ័សរត់ចូលទៅក្នុងឡាន ខ្លាចគេខឹងដែលនាងដើរយឺតៗដូចអណ្តើក។
ឡានបើកចេញពីបរិវេណក្នុងផ្ទះទៅជារឿយៗ រ៉ូឃី សម្លឹងមើលមុខគេទាំងភ័យៗខ្លាចគេយកនាងទៅលក់ ព្រោះចាំច្បាស់ថាបើនាងរវល់ជាមួយប្អូនរបស់គេនោះនឹងមានរឿងអ្វីកើតឡើង។
"លោកតើពួកយើងទៅណា?" ថេយ៉ុងឮសំណួរនាងសួរហើយ ក៏បែរមកមើលមុខនាង រួចក៏ចាប់ចង្កេះនាងមកដាក់លើភ្លៅរបស់គេ។ ទើបនាងភ័យលេបទឹកមាត់ក្អឹកៗ សម្លឹងមើលសុងហូដែលកំពុងតែបើកឡាននោះ នាងខ្មាសដែលត្រូវគេធ្វើដូច្នេះ។
"យើងនាំនាងទៅសម្លាប់ចោលទេដឹង" និយាយចប់គេក៏ឱនមកថើបមាត់នាង បឺតជញ្ជក់ខ្លាំងៗ ទាំងដែលនាងក៏រើបម្រះ ព្រោះមានអ្នកផ្សេងទៀតដែលនៅក្នុងឡាននេះ។
"កុំលេងខ្លួនជាមួយយើង" គេដកមាត់ចេញក៏គំហកដាក់នាងបែបនេះ ទោះជាចង់ឬមិនចង់ក៏គ្មានសិទ្ធិតវ៉ាជាមួយគេ ដឹងហើយថាគេជាម្ចាស់ជីវិតរបស់នាង ប៉ុន្តែអាចទុកសេចក្តីអៀនខ្មាសឲ្យនាងបន្តិចបានទេ។
"ខ្ញុំសុំទោស ប៉ុន្តែខ្ញុំមិនអាចធ្វើវាជាមួយលោកនៅពេលនេះបានទេ មេត្តាកុំធ្វើវាបានទេ?"
"អូយ៎!លោក" គេទាញបោចសក់នាង ដោយផ្អឹបមុខនាងទៅនឹងកញ្ចក់ឡាន សុងហូ សម្លឹងមើលចៅហ្វាយនាយតាមកញ្ចក់ដោយខាំមាត់សង្កត់ចិត្ត មិនអាចហារស្តីឬក៏ជួយនាងបានឡើយ។
"នាងមើលផ្លូវនេះទៅ យើងនឹងទម្លាក់នាងចុះទៅបើនាងរឹងរូសជាមួយយើង និយាយមិនស្តាប់គ្នា" នាងសម្លឹងមើលតាមផ្លូវដោយញញើតនឹងទិដ្ឋភាពទាំងអស់នេះខ្លាំងណាស់ មុខរបស់នាងត្រូវគេផ្អឹបឲ្យទល់នឹងកញ្ចក់ សក់ក្បាលក៏ត្រូវគេខ្ញាំមិនលែង ម្តេចក៏ឃោរឃៅដាក់នាងខ្លាំងម៉្លេះ។
______
ឃោរឃៅណាស់ ចង់ញ៉ាំគេរហូត🥲