<Sorry for everything> part:9

531 57 3
                                    

Part:9

_______///______

30នាទីក្រោយជិងវ៉ុននិងជេយ៍ក៏ងូតទឹករួចរាល់ ជេយ៍អង្គុយលើកៅអីមើលមកជុងវ៉ុនដែលចេះតែពេបមាត់មិនឈប់ គេកើតអីអី? មិចពេបមាត់មិនឈប់បែបនេះ?

«ហេតុអីក៏ធ្វើមុខបែបនេះហាស?» ជេយ៍បោះសំណួរសួរកាត់បរិយាកាសស្ងប់ស្ងាត់ មើលមួយសន្ទុះហើយនៅមិនឈប់ពេបទៀត

«គ្មានអីទេ»រាងតូចក្រវីក្បាលញាប់ស្អេក ឃើញមុខជេយ៍ធ្វើឲគេនឹកឃើញរឿងកាលពីយប់ សឹងតែបោកក្បាលឲស្លាប់ទេ

«បើគ្មានអីចឹងតោះ»

«ទៅណា?» រាងតូចរហ៍សសួរយ៉ាងលឿន

«ទៅជួបប៉ាម៉ាក់របស់ខ្ញុំ»

«នេះលោកលេងមែមទែនឬ?»

«មនុស្សដូចខ្ញុំចេះលេងសើចតាំងពីពេលណាមក?»

«ត...តែខ្ញុំមិនទាន់ត្រៀមខ្លួន»

«កុំរឿងច្រើនបានទេ តិចខ្ញុំប្តូរចិត្តលែងទទួលខុសត្រូវវិញ»

«តែ......»រាងតូចស្ទាក់ស្ទើរ

«យ៉ាងមិចទៀតឬ?»

«ខ្ញុំថារឿងពិននិងមិនបាច់»

«កុំនិយាយច្រើនថ្លង់»ជេយ៍និយាយកាត់ជុងវ៉ុន ឮបែបនេះក៏ស្ងាត់មាត់លែងនិយាយអ្វីទៀត ក្នុងចិត្តគេពេលនេះគេកំពុងគិតថាគេស្តាយក្រោយណាស់ដែលត្រូវមកស្គាល់ជេយ៍ នេះហើយលទ្ធផល

«ជ.....ជេយ៍» ជុងវ៉ុនហើបមាត់និយាយតិចៗទាំងរអា ព្រោះទឹកមុខជេយ៍ពេលនេះមិនអំណោយផលទាល់តែសោះ

«យ៉ាងមិច?»

«ខ....ខ្ញុំឃ្លាន»

«ឃ្លាន?»

«ហឹម» រាងតូចងក់ក្បាលបញ្ជាក់

«អឹម»

«អាវ!ហើយមិចមិនចុះមក?» ជេយ៍បែរទៅនិយាយជាមួយជុងវ៉ុនវិញ ដែលគេស្រែកថាឃ្លានតែបែរជានៅអង្គុយលើពូកមិនព្រមចុះ

«ដើរមិនរួច»ជុងវ៉ុនធ្វើមុខស្អុយ យប់មិញមិនដឹងលេងខ្លាំងប៉ុណ្ណាទេបានជាគេឈឺដល់ពេលនេះ

«យូរណាស់ មិចក៏មិនប្រាប់» គេចង់តែសើច ដំបូងធ្វើឯងខ្លាំងអីណា

Sorry for everything (ចប់)Where stories live. Discover now