<Sorry for everything>Part:30

325 35 13
                                    

        <Sorry for everything>

   Part:30

    >>Skip

    ជើងមាំទាំងគូរបោះជំហានដើរទៅយ៉ាងលឿន ឯភ្នែកព្យាយាមសម្លឹងមើលជុំវិញបរិវេណផ្ទះ ហាក់បីដូចកំពុងតែរកមនុស្សណាម្នាក់យ៉ាងចឹង

«ស៊ូនូ!» សម្រែករបស់នីគីបន្លឺឡើងលាន់ឮពេញផ្ទះ គេដើរមើលជុញវិញ រួចក៏មកផ្ទះបាយក៏ជើញរាងកាយស៊ូនូកំពុងឈរនៅមុខឡាបូកំពុងលាងចានទៅវិញ

«ស៊ូនូ មិចបានមិនឆ្លើយន៨ងបងហាស?» នីគីស្ទុះទៅទាញដៃស៊ូនូឲបែរមករកខ្លួន គេខំស្រែកចង់បែកផ្ទះជាពីរហើយមិនព្រមឆ្លើយតបនិងគេសោះ

«នេះអូនយំ?» គ្រាន់តែបែរឃើញមុខស៊ូនូមកដោយកែវភ្នែកដក់ទៅដោយទឹកភ្នែកនីគីក៏ស្រឡាំងកាំងយ៉ាងខ្លាំង នេះគេមកសង្ងំយំនៅក្នុងផ្ទះបាយចឹងឬ?

«ហេតុអីក៏អូនយំហាស?»

«.......»គ្មានការឆ្លើយតប ស៊ូនូគិតតែពីអោនមុខយំ

«ស៊ូនូមើលមកភ្នែករបស់បង» នាយទាញចង្ការឲបែរមករកភ្នែកខ្លួនហើយក៏និយាយបន្ត

«បងសុំទោសណា សុំទោសដែលស្រែកថាឲអូនមុននោះ បងដឹងថាអូនអន់ចិត្ត តែបងហ៊ាននិយាយណាថាបងមិនបានធ្វើអីជាមួយនរណាឡើយ ស្នាមក្រែមដែលជាប់នៅក.អាវបងនោះ បងមិនដឹងថាជារបស់នរណាទេ»

«......» ស្ងាត់

«មើលមកមុខបងមក កុំបែរទៅណា! មុននេះបងពិតជាធុញថប់ពិតមែន បងដឹងថាបងស្រែកគំហកថាឲអូនខ្លាំង តែបងពិតជាសុំទោសពិតមែនណាស៊ូនូ»

«មុនដំបូងមិចក៏បងមិននិយាយឲស្រួលបួលថាមិនស្គាល់ម្ចាស់ស្នាមក្រែមនោះ បងចាំបាច់ស្រែកគំហកដាក់អូន? បងដឹងថាអូនភ័យនិងឆាប់អន់ចិត្តដែលទេ អ្នកណាទ្រាំបានដែលឃើញមនុស្សខ្លួនស្រលាញ់ត្រឡប់មកផ្ទះវិញជាមួយនិងស្នាមក្រែមកកខ្វក់នោះបានទៅ?» ស៊ូនូនិយាយទាំងទឹកភ្នែកហូរមិនឈប់

«បងសុំទោស»

«នីគីបងដឹងថាអូនស្រលាញ់បងប៉ុណ្ណាទេ? ស្រលាញ់បងខ្លាំងណាស់ អូនធ្វើក៏ព្រោះតែអូនខ្លាចបាត់បង់បង អូនមានតែបងម្នាក់ បងគឺជាជីវិតពាក់កណ្តាលរបស់អូន អូនគ្មានទីពឹងទីណាក្រៅពីបងទេ ប្រសិនបើបាត់បង់បងតើឲអូនរស់នៅយ៉ាងមិចហាស? ហឹកៗ»

Sorry for everything (ចប់)Where stories live. Discover now