<Sorry for everything>Part:34

354 47 6
                                    

        <Sorry for everything>

   Part:34

«ជេគ! នេះអូនមិនបានលេងសើចទេឬ?» សុងហ៊ុនសួរបញ្ជាក់ទាំងរំជើបរំជួល

«ចុះលោកគិតថាខ្ញុំជាមនុស្សលេងសើចមែនទេ?»

«ទេ បងគ្រាន់តែបញ្ជាក់ព្រោះណាមួយពេលនេះអូនមិនមែននៅម្នាក់ឯងនោះទេ បុរសម្នាក់នោះ» សុងហ៊ុនទម្លាក់ទឹកមុខពេលនិយាយសំដៅទៅហុីសុឹង។ ទាក់ទងគ្នាម្តងទៀតចុះហុីសុឹងសង្សាថ្មីរបស់ជេគនោះ?

«ហុីសុឹងក៏ជាចំណែកម្នាក់ក្នុងបេះដូងរបស់ខ្ញុំដែល ខ្ញុំចោលគេមិនបានឡើយ»

«បានន័យថាយ៉ាងមិច?» សុងហ៊ុនឆ្ងល់ជាខ្លាំង នេះជេគចង់ជិះទូកពីរមែនទេ?

«បើឆ្ងល់ច្រើនក៏មិនបាច់ទាក់ទងគ្នានោះទេ»

«ទេ»សុងហ៊ុនប្រកែកយ៉ាងលឿន គេមិចនិងអាចឲជេគទៅវិញដោយងាយបែបនេះទៅ បើរាល់ថ្ងៃនេះបេះដូងគេមានតែជេគមួយនោះ

«បើចឹងលោកកុំឆ្ងល់ច្រើន សម្រេចថាពួកយើងទាក់ទងគ្នាម្តងទៀតចាប់ពីថ្ងៃនេះទៅ»

«បាទ» សុងហ៊ុនញញឹម ហើយក៏ទាញជេគយកមកអោប ភាពកក់ ក្តៅដែលសុងហ៊ុនបានផ្តល់ឲជេគពេលនេះគឺខុសប្លែកពីរាល់ដង ហើយក៏ខុសប្លែកពីការអោបរបស់ហុីសុឹងដូចគ្នា ពេលនេះជេគពិតជាចង់ពិសោធសុងហ៊ុនណាស់ថាគេនៅស្រលាញ់ខ្លួនដូចដែលជុងវ៉ុននិយាយដែលទេ ។

  ~~~~~~~~~~

    អស់រយៈពេល៣០នាទី យ៉ុនក៏បាននាំជុងវ៉ុនមកដល់ភូមិគ្រឹះនីសុីម៉ូរ៉ារីគី ក្នុងចិត្តរបស់គេរំភើបជាខ្លាំង សង្ឃឹមថាគេនិងអាចរួចផុតពីនរកមួយនោះបានចុះ។

«ចាហ្វាយតូចពួកយើងមកដល់ហើយ» យ៉ុនងៀកទៅនិយាយជាមួយជុងវ៉ុន គេមិនហ៊ានមើលជុងវ៉ុនយូរនោះទេ ព្រោះគេខ្លាចថាគេនិងរំជួលចិត្តពេលឃើញសភាពរបស់ជុងវ៉ុន

«យ៉ុនខ្ញុំពិតជាអរគុណលោកខ្លាំងណាស់» គេពិតជាមិនដឹងនិយាយអ្វីបានក្រៅពីអរគុណយ៉ុននោះទេ

«ខ្ញុំរីករាយជានិច្ច»

«នាយត្រឡប់ទៅវិញចុះ ប្រយ័ត្នចាប់បានថានាយជួយខ្ញុំ»

Sorry for everything (ចប់)Where stories live. Discover now