<Sorry For Everything>Part:42

340 38 17
                                    

         <Sorry For Everything>

     Part:42

«នេះបងជឿសម្តីវាមែនទេ?» នាងនៅតែរឹងទទឹងនិយាយពាក្យដដែលៗ

«ប្រាប់ថាឲចេញមិនឮទេឬ?»

«ខ្ញុំមិនចេញបងចង់យ៉ាងមិច?»

«នេះហ៊ានផ្គើនដាក់ខ្ញុំផងហេស?» ជេយ៍ស្ទុះទៅច្របាច់ដៃឡាន់ណាខ្លាំងៗ

«អួយឈឺណាជេយ៍!» នាងព្យាយាមរើចេញពីដៃរបស់ជេយ៍

«កុំធ្វើឲខ្ញុំខឹងជាងនេះអី» គេគម្រាម ព្រោះអារម្មណ៍គេពេលនេះកំពុងវិលវល់ បែងចែងមិនដាច់។ ជេយ៍ប្រលែងដៃឡាន់ណាចេញទាំងមួម៉ៅ

«បងប្រាប់មកជេយ៍ថាបងនៅស្រលាញ់អាក្មេងម្នាក់នោះមែនទេ?»នាងនៅតែមានះជីកឬសគល់សួររហូត

«.....»ស្ងាត់! គ្មានការឆ្លើយតបពីជេយ៍

«ហឹសៗ មិននិយាយបែបនេះក៏ទាយដឹងថានៅស្រលាញ់ដែល បងដឹងទេថាខ្ញុំព្យាយាមអត់ធ្មត់ពិនណានៅពេលដែលបងនិងអាក្មេងម្នាក់នោះនៅជាមួយគ្នា ក្រែងមាត់ថាស្រលាញ់ខ្ញុំមែនទេ? បងភ្លេចហើយឬថាគ្រួសារវាបានធ្វើអីខ្លះ?» នាងព្យាយាមសើរើរឿងមកវិញ

«ពីមុនផ្សេង ពេលនេះខ្ញុំមិនចង់គិត»

«អីគេ?នេះកុំប្រាប់ណាថាបងបោះចោលការសងសឹកនោះ?»

«ខ្ញុំមិនចង់ធ្វើបាបនរណាទៀតឡើយ»

«ជេយ៍!» ឡាន់ណាហាក់ភ្ញាក់ផ្អើល នេះជេយ៍គេប្តូរអារម្មណ៍បានលឿនភ្លាមៗឬ?

«បានហើយ កុំព្យាយាមនិយាយសើរើរឿងពីមុនអី»

«ហាហាហាហា»សុខៗស្រាប់តែឡាន់ណាសើចឡើង ហាក់អស់សំណើចជាខ្លាំង ធ្វើឲជេយ៍ងៀកទៅមុខរបស់នាងទាំងងឺងឆ្ងល់

«បងពិតជាល្ងង់ណាស់ជេយ៍ គិតថាខ្ញុំទាយអារម្មណ៍បងមិនដឹងឬ?»

«នាងចង់បានន័យថាយ៉ាងមិច?»

«បងសាកគិតមើលថាខ្ញុំចង់បានន័យថាយ៉ាងមិច?» ឡាន់ណាញញឹមចុងមាត់ ទឹកមុខរបស់នាងធ្វើឲជេយ៍ចងចិញ្ចើមចូលគ្នា

«បាយៗ បងចាំមើលសាច់រឿងថ្មីណា ជុប» ឡាន់ណាមិននិយាយអ្វីទៀត ក៏ដើរចេញទៅយ៉ាងលឿន ជេយ៍ភាំងគិតអីមិនចេញ មិនយល់នូវអ្វីដែលឡាន់ណានិយាយ។

Sorry for everything (ចប់)Where stories live. Discover now