<Sorry for everything>
Part:36
ក្រឺងៗ!
ទូរស័ព្ទដៃរបស់ឡាន់ណាក៏រោល៍ឡើងម្តង នាងទទួលទាំងស្នាមញញឹមដដែល
(យ៉ាងមិច!)សម្តីគំរោះគំរើយក៏ចេញពីបបូរមាត់ក្រហមឆេះ
(ការងារខ្ញុំធ្វើជោគជ័យហើយអ្នកនាង ពេលនេះខ្ញុំត្រូវការប្រាក់)
(យើងនិងឲឯងឥឡូវនេះ កុំភ័យយើងមិនក្បត់សន្យាទេ)
(បាទ)
(បានប្រាក់ហើយ ក៏ឆាន់ចេញពីទីនេះឲលឿនជាទីបំផុតឮទេ)
(បាទអ្នកនាង)
(បានហើយ) ថាហើយនាងក៏បិទទូរស័ព្ទយ៉ាងលឿន រួវក៏ស្ទុះចេញទៅបំពេញការងាររបស់នាង។~~~~~~~~~
<ខ្ញុំមិនយល់ហេតុអីក៏ទៅជាបែបនេះ>សម្លេងឆ្លេឆ្លាលាន់ឮពេញផ្ទះក្រោយពីបានឃើញព័ត៌មានចុះផ្សាយលើកញ្ចក់ទូរទស្សន៍
<ចិត្តត្រជាក់ជុងវ៉ុន ខ្ញុំយល់ណា>
<តែខ្ញុំនៅរស់ មិនបានស្លាប់>ជុងវ៉ុនតបទៅអ្នកចុងម្ខាង ត្រូវហើយឲគេចិត្តត្រជាក់យ៉ាងមិចបើគេមិនបានស្លាប់ផងនោះ មិនដឹងថាសាកសពមួយនោះជារបស់នរណាបែរជាមកប្រើប្រាស់ឈ្មោះរបស់គេទៅវិញ។
ជុងវ៉ុនបានចាកចេញពីសេអ៊ូលមកឡុនដុនតាំងពីពីរថ្ងៃមុនម្ល៉េះ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រារព្ធពិធីបុណ្យសពឲប៉ាម៉ាក់របស់គេហើយ គ្រាន់តែមកដល់ផ្ទះបើកទូរទស្សន៍ឃើញព័ត៌មានបែបនេះគេធ្វើអីមិនត្រូវឡើយ
<ដឹងហើយថាឯងនៅរស់ តែឯងត្រូវស្ងាត់លាក់ខ្លួនសិនទៅ ចាំឯងប្រសើរជាងនេះចាំគិតទៀត> ស៊ូនូនិយាយពន្យល់
<ហឺយ ហេតុអីក៏ខ្ញុំមសនរឿងមិនចេះចប់បែបនេះ>គេពិតជាហត់ខ្លាំងណាស់ រឿងចាស់មិនទាន់ផុតក៏ចូលរឿងថ្មី
<យើងឆ្ងល់ណាស់ថាអ្នកណាជាអ្នកបង្កើតវាឡើង> ស៊ូនូគេពូកែឆ្ងល់ណាស់ មនុស្សធ្លាប់តែរស់ស្រួលមិនមានរឿងអាក្រក់ដូចជុងវ៉ុនពេលនៅជាមួយនីគី តែដល់បែរមកមើលរឿងរបស់ជុងវ៉ុនវាអាក្រក់ជាងកាលគេដើរតែលតោលតាមជិញ្ចើមផ្លូវទៅទៀត។
<ខ្ញុំដឹងថាអ្នកណា> ភ្លាមៗជុងវ៉ុនក៏ស្រាប់តែបញ្ចេញភាពខឹងសម្បាមក គេអត់ធ្មត់យូរមកហើយ
YOU ARE READING
Sorry for everything (ចប់)
Romanceតួឯក: Jaywon តួរង: Jakehoon, Sunki អាចថាជានិស្ស័យ គ្រាន់តែឃើញភ្លាមឲរាងក្រាស់លង់ស្រលាញ់ភ្លែត,ស្នេហាដែលកើតចេញមកពីទង្វើរល្អរបស់រាងតូច ធ្វើឲរាងក្រាស់លង់ស្រលាញ់ដកចិត្តមិនរួច... តែ... រឿងអាក្រក់មួយក៏ចូលមកដល់ ធ្វើឲរាងក្រាស់ផ្លាស់ប្តូរពីមនុស្សផ្អ...