<Sorry for everything>Part:26

339 42 9
                                    

      <Sorry for everything>
Part:26

<<បានហើយជុងវ៉ុន>>. ផាច់!!! ផ្ទៃមុខសរលោង ត្រូវបែរទៅម្ខាង ដោយដៃតូចជាអ្នកលើកទះ ម្តង នេះជុងវ៉ុនប្រើកម្លាំងទះខ្លាំងជាងមុននៅពេល ជេយ៍ព្យាយាមចូលទៅចិត្តកាយតូច បរិយាកាស ក៏ប្រែទៅស្ងាត់ឈឹង មិនឮសូម្បីសម្លេងយំរបស់ ជុងវ៉ុន កែវភ្នែកដែលដក់ទៅដោយទឹកភ្នែកសម្លឹង មើលទៅរាងក្រាស់ដែលឈរពីមុខខ្លួន ក្ដាប់ដៃ មុខឡើងក្រហមព្រោះខឹង ដែរមុននេះជុងវ៉ុនវ៉ៃ ខន

ព្រូស!!!

ជេយ៍លើកដៃច្រានរាងកាយជុងវ៉ុនមួយទំហឹង ខ្ទប់ទៅនឹងក្បែរគ្រែ គេមិននិយាយអ្វីទាំងអស់ ភ្នែកក៏ឡើងក្រហមសម្លឹងទាំងខឹងមើលទៅរាង តូចដែលប៉ះគាំងស្លាប់ព្រោះវាឈឺរឹតពេញខ្លួន ព្រោះដួលអម្បិញមិញនេះ

<<អូយយយយ>> ទម្រាំតែហើបមាត់ចេញជុង វ៉ុនចង់សន្លប់នៅនិងកន្លែង ទឹកភ្នែកក៏ច្រាលចេញ ព្រះឈឺខ្លាំងសឹងដកដង្ហើមមិនចេញ សូម្បីតែ ពេលនេះចង់ហារមាត់ស្រែកឲជេយ៍ក៏ហារមិនរួច ដែល

<<ខ្ញុំមិនចង់ធ្វើបាបឯងទេ តែមកពីឯងចូលចិត្ត នាំទុក្ខដាក់ខ្លួនមុន>> ជេយ៍សង្កេតធ្មេញ ដាក់ជុង វ៉ុនដែលអង្គុយយំមិនបាត់

<<ជេយ៍!! >> កាន់តែធ្វើឲ្យជុងវ៉ុនឈឺចិត្តមួយ កម្រិតទៀត នៅពេលដែលជេយ៍និយាយពាក្យ នោះចេញមក

<<ចង់ដឹងណាស់មែនទេថានារីម្នាក់នោះជា អ្នកណា?? >>

ជុងវ៉ុនមិនតបតអង្គុយរងចាំស្ដាប់ទាំងទឹកភ្នែក ហូរមិនឈប់.

<<នាងជាសង្សាររបស់ខ្ញុំ ឈ្មោះឡាន់ណា ហើយ វាគ្មានអីដែលគួរឲស្មោគគ្រោកនោះទេដែលពួក យើងដេកជាមួយគ្នានោះ ព្រោះថាពួកយើង ធ្លាប់ធ្វើវាលើសពីនឹងទៅទៀត>> គ្រប់ម៉ាត់ ចេញពីមាត់របស់ជេយ៍ឮហើយធ្វើឲបេះដូងជុង វ៉ុនធ្លាក់ដល់ដីខ្ទេចគ្មានសល់ គេថាយ៉ាងមិចមុន នេះ? ជាសង្សារ? ចុះគេវិញនោះ??

<<ម.. មិន.... មិនអាចទេ>> មាត់ញ័រតតាត់ដូច កូនសត្វធ្លាក់ទឹក ទឹកភ្នែកហូរដូចជ្រោះ គេឈឺ មានដឹងអត់សម្ដីមុននេះរបស់ជេយ៍ធ្វើឲគេឈឺ ណាស់មានដឹងទេ??

Sorry for everything (ចប់)Where stories live. Discover now