<Sorry For Everything>Part40-41

353 44 15
                                    

      <Sorry For Everything>

     Part:40+41

    >Skip<

   *លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ*

   ហុីសុឹងខលទៅជេគហើយខលទៀត នៅតែគ្មានចម្លើយ គេឆ្លេឆ្លារកធ្វើអីមិនត្រូវឡើយ

«ជេគ!នេះអូនដាច់ចិត្តទៅចោលបងមែនឬ?»

    ឈូ!  ឌឹបៗ!

   ហុីសុឹងបើកទឹកបន្ទប់ខ្លាំងៗហើយដាល់ជញ្ជាំងមួយទំហឹងរហូតដល់បែកឈាមខ្ទាយលាយឡំជាមួយទឹកដែលកំពុងហូរ

«ជេគ ត្រឡប់មកវិញមកសុំអង្វរ ហឹកៗ» កូនប្រុសយំអាក្រក់មើលណាស់ តែក្នុងករណីមួយនេះគេពិតជាមិនអាចទទួលយកបានពិតមែន ចុងក្រោយគេនៅតែរើសអ្នកចាស់របស់គេដដែល ទោះបីជាយើងខំធ្វើល្អផ្គាប់ចិត្តគេខ្លាំងប៉ុណ្ណាក៏គេនៅតែចាកចោលយើងដែល ដរាបណាគេមិនទាន់បំភ្លេចអ្នកចាស់របស់គេ

«អូនពិតជាដាច់ចិត្តណាស់ជេគ ហឹក» គេទទួលថាគេកំសាក តែគេពិតជាមិនអាចហាមឲជេគបន្តនៅជាមួយគេបានពិតមែន គេអន់ណាស់!សូម្បីតែពេលជេគដើរចេញទៅគេមិនបានទាំងហើបមាត់ហាមផង គេបែរជាឈរសម្រក់ទឹកភ្នែកបង្ហាញភាពទន់ខ្សោយរបស់គេឲជេគឃើញទៅវិញ

«បងនៅតែស្រលាញ់អូនរហូត អូនជាមនុស្សតែម្នាក់គត់ដែលបងឆ្លាក់ក្នុងបេះដូងរបស់បងជេគ» ហុីសុឹងបិទភ្នែក សម្រក់ទឹកភ្នែកនៅក្រោមទឹកផ្កាឈូដែលកំពុងហូរ គេនិងនៅទីនេះរងចាំជេគត្រឡប់មកវិញនៅពេលដែលម្នាក់នោះបោះចោលគេ។

   [តើវាអាចកើតឡើងទេ?🙂]

   ~~~~~~~~~~~~

     ....

   មិនយូរប៉ុន្មានថ្ងៃដែលត្រូវចូលកម្មវិធីដេញថ្លៃគ្រឿងពេជ្រក៏បានមកដល់!

«ជុងវ៉ុន!ឯងរៀបខ្លួនហើយឬនៅ?» ស៊ូនូស្រែកសួរពីរខាងក្រោម

«ហើយៗ» ចៃដន្យជុងវ៉ុនក៏ចុះមកល្មម

«ហីយ៉ាសង្ហារម្ល៉េះ?» ស៊ូនូញញឹមខ្ជឹប ពេលឃើញជុងវ៉ុនស្អាត មើលមួយភ្លែតឃើញជុងវ៉ុនស្អាតតែមើលយូរទៅកាន់តែឃើញជុងវ៉ុនស្អាតជាងនិងទៅទៀត

«ចុះឯណានីគី?»

«នោះ គាត់ទៅចាំនៅឡានមុនហើយ»

Sorry for everything (ចប់)Where stories live. Discover now