<Sorry for everything> Part:23

375 43 6
                                    

             <Sorry for everything>
Part:23

      ជុងវ៉ុនងើបពីព្រឹកតាមធម្មតា ថ្ងៃនេះគេមាន ណាត់ជាមួយហ៊ីស៊ឹង ដូច្នេះហើយទើបត្រូវងើប រៀបចំអ្វីដែលចង់ធ្វើឲហើយ ទើបចេញទៅតាម ការណាត់របស់ខ្លួន។

បើក្រឡេកមកមើលនីគីនិងស៊ូនូវិញ ក៏មិន ខុសអីពីជុងវ៉ុននិងជេយ៍ដែល នីគីរវល់ សឹង24ម៉ោង សូម្បីតែមុខក៏ស៊ូនូមិនសូវ បានឃើញផង ព្រឹកចេញប្រលប់ចូល សឹងតែ រាល់ថ្ងៃ ប៉ុន្តែថ្ងៃនេះនីគីមិនបានចេញទៅពីព្រលឹម ទេ គឺគេនៅអង្គុយធ្វើការនៅផ្ទះ ដូច្នេះហើយស៊ូនូ ក៏អាចនិងមានឱកាសនិយាយជាមួយគេខ្លះ...

<<នីគី!! អាហារពេលព្រឹកខ្ញុំរៀបចំហើយ លោក ញាំបន្តិចទៅ>> ស៊ូនូលើកថាសអាហារមកឲនីគី ដល់បន្ទប់ទាំងទឹកមុខញញឹមស្រស់

<<ទុកលើតុសិនទៅ ខ្ញុំរវល់បន្តិច>>នីគីតប ទៅវិញទាំងភ្នែកសម្លឹងទៅកុំព្យូទ័រ

<<ញាំបន្តិចទៅណា បើត្រជាក់វាលែងឆ្ងាញ់ ហើយ>>

<<កុំរំខានបានទេស៊ូនូ ខ្ញុំកំពុងតែរវល់ណា>>នីគី ឧរូមុខឡើងនៅពេលដែលស៊ូនូចចេសបែបនេះ គេពិតជារវល់មែន មួយរយៈនេះការងាររបស់គេ មិនសូវជារលូនប៉ុន្មានទេ

<<តែ... នីគីម្ហូបនេះខ្ញុំតាំងចិត្តធ្វើជាពិសេស សម្រាប់លោកណា>>រាងតូចទម្លាក់ទឹកមុខចុះ មានអារម្មណ៍ថាអន់ចិត្តពេលឮនីគីនិយាយថាខ្លួន រំខានគេ

<<ស៊ូនូ!! និយាយស្តាប់គ្នាបានទេ? ខ្ញុំប្រាប់ថាខ្ញុំ រវល់ កុំធ្វើខ្លួនឲពិបាកជាងនេះបានទេ ទុកម្ហូបលើ តុហើយដើរចេញទៅ ខ្ញុំត្រូវការបង្ហើយការងារ របស់ខ្ញុំ>> នីគីដកភ្នែកពីកុំព្យូទ័រគំហកឲស៊ូនូ ខ្លាំងៗ គេពិតជាស្ព្រេសខ្លាំងណាស់នៅពេលដែល បែបនេះ

<<លោក.... >>

<<ចេញទៅ>> ម្តងនេះនីគីតម្លើងសសៃកខ្លាំង ជាងមុនរហូតដល់ស៊ូនូត្រូវភ្ញាក់ច្រង៉ាងដៃ ស៊ូនូ មិនតបមុខស្រពោនភ្លាមៗ មិនយូរគេក៏រត់ចេញពី បន្ទប់យ៉ាងលឿន ថែមទាំងមានទឹកថ្លារៗហូរមក កាត់ថ្ពាល់ទៀតផង...

<<ហឹកៗ ហឹក ខ្ញុំគួរឲរំខានណាស់ឬហឹក>> ស៊ូនូ រត់មកអង្គុយយំនៅសួនផ្ការ ខូចចិត្តនិងពេល ដែលនីគីស្រែកឲខ្លួន មួយរយៈនេះគេប្រែប្រួល ណាស់ ស៊ូនូព្យាយាមចូលទៅជិតក៏ព្រោះតែចង់ យកចិត្តនិងចង់មើលថែ តែនីគីបែរជាថាគេគួរឲ រំខានទៅវិញ (លួចស្រលាញ់គេតែឯងវាឈឺចឹង ហើយកូន)

Sorry for everything (ចប់)Where stories live. Discover now