<Sorry for everything>
Part:31
ផាំង!
គ្រាប់កាំភ្លើងហោះវឹងទៅរកស្មាខាងស្តាំរបស់ជុងវ៉ុន ដោយត្រឹមតែមួយវិនាទី
«អូយ» បបូរមាត់ស្លេកស្រែកទាំងភាពឈឺចាប់ ជើងក៏ចាប់ទន់ហើយដួលខ្ពាកទៅលើឥត ជុងវ៉ុនលើកដៃដែលជាប់ច្រវ៉ាក់ខ្ទប់ស្មាដែលត្រូវគ្រាប់កាំភ្លើងមុននេះ ឈាមហូរមកសស្រាក់ គេចង់ហាមាត់ស្រែកក៏ស្រែកមិនរួចដែល
«មានរឿងអី?» គ្រាប់កាំភ្លើងលាន់ឮខ្លាំង រហូតដល់ជេយ៍ដែលនៅខាងលើ នាយក៏ប្រញាប់ស្ទុះរត់ចេញមក តែមកដល់ក៏ហួសពេលទៅហើយ ជេគបានបាញ់ជុងវ៉ុនមួយគ្រាប់ដោតមានមូលហេតុ
«ចង្រៃយ៎!ឯងកំពុងធ្វើអីនិង?» ជេយ៍រត់ចុះមកទាំងត្រហេបត្រហប មើលទៅជុងវ៉ុនដែលដួលទៅលើឥត នាយស្ទុះទៅចាប់បួចក.អាវជេគទាំងខឹងសម្បារ
«ឯងចង់ដាល់យើងមែនទេ?» ជេគនិយាយធម្មតាហាក់ដូចគ្មានរឿងអីយ៉ាងចឹង
«មិចក៏ឯងបាញ់ជុងវ៉ុន?»
«ក៏ជួយសងសឹកឯងនោះអី?»
«យើងមិនត្រូវការ»ជេយ៍ស្រែកឡើងតឹងសសៃក. គេខឹងជេគសឹងតែស្ទះខ្យល់ទៅហើយ
«ក្រែងឯងធ្លាប់និយាយថានិងសម្លាប់ចោលទាំពូជមែនទេ?»
«តែមិនមែនពេលនេះ»
«ហើយឯងចង់ពេលណាណាទៀត?»
«ជារឿងរបស់យើង!»
«រឿងឯងក៏ដូចរឿងយើង យ៉ាងមិច»ជេគតបទាំងខ្មើតដាក់ជេយ៍ គេសឹងតែហក់ទៅដាល់ទឹកមុខរបស់ជេគពេលនេះទៅហើយ តែគេក៏ហាមចិត្តមិនដាល់វិញព្រោះជេគជាមនុស្សដែលធ្លាប់ស្រោចស្រង់គេឲមានដល់ថ្ងៃនេះ
«ហឺយ ចង្រៃយ៎!»
«ចង់ឲគេស្លាប់ពេលនេះឬក៏ចង់ឲគេរស់នៅមើលពន្លឺថ្ងៃទៀត?» ជេគនិយាយទាំងមើលទៅជុងវ៉ុនដែលកំពុងតែសន្លប់លើថ្លុកឈាមដែលហូរមិនឈប់នោះ។ ជេយ៍ឮបែបនេះក៏បន្ទីរបន្ទាន់រត់ទៅរកជុងវ៉ុន
«ជុងវ៉ុន! ជុងវ៉ុន»នាយលើកដៃទះថ្ពាល់ជុងវ៉ុនតិចៗដាស់ឲគេមានសតិ តែមើលទៅមិនបានការនោះទេ ព្រោះពេលនេះជុងវ៉ុនកំពុងតែសឺខ្លាំង និងថែមទាំងខ្សោយទៀតផង។
![](https://img.wattpad.com/cover/299175646-288-k840483.jpg)
YOU ARE READING
Sorry for everything (ចប់)
Romanceតួឯក: Jaywon តួរង: Jakehoon, Sunki អាចថាជានិស្ស័យ គ្រាន់តែឃើញភ្លាមឲរាងក្រាស់លង់ស្រលាញ់ភ្លែត,ស្នេហាដែលកើតចេញមកពីទង្វើរល្អរបស់រាងតូច ធ្វើឲរាងក្រាស់លង់ស្រលាញ់ដកចិត្តមិនរួច... តែ... រឿងអាក្រក់មួយក៏ចូលមកដល់ ធ្វើឲរាងក្រាស់ផ្លាស់ប្តូរពីមនុស្សផ្អ...