<Sorry For everything>Part:5

693 55 5
                                        


Part:5

<<សុងហ៊ុន ~~~ឈប់សិន សុងហ៊ុន យ៉ា!!! បងដើរលឿនម្ល៉េះហាស សុងហ៊ុន~~~>> ជេគរត់ផងស្រែកផង តាមសុងហ៊ុនសឹងតែមិនទាន់ ឯសុងហ៊ុនបែរជាមិនខ្វល់គិតតែពីបោះជំហ៊ានដើរទៅមុខឥតឈប់

<<សុងហ៊ុន អូនគ្មានចេតនា បង.. >>

បាំុង!!

<<អួយ!! >> រាងកាយ​តូចដួលព្រូសទៅនិងដី មុននេះនាងដើរមិនបានមើលមុខក៏ជ្រុលទៅបុកសុងហ៊ុនមួយទំហឹង ឯជេគដែលកំពុងរត់តាមនោះគ្រាន់តែឃើញហេតុការណ៍ក៏ឈប់ទ្រឹងលែងដើរទៅមុខ ស្ងាត់មាត់ជ្រាប

<<អ្នកនាងមិនអីទេហ៎?? >> រាងក្រាស់ប្រញាប់ឱនទៅរករាងតូចយ៉ាងលឿន ក្រោយ​ពី​ឃើញកាយតូចកំពុងពេបមាត់ឈឺជើងដែលដាច់រលាត់

<<ឈឺណាស់>> នាងលើកដៃទៅប៉ះមុខរបួសតិចៗ

<<ខ្ញុំ​សុំទោស​ណា មោះខ្ញុំមើលមុខរបួសឲ>> ថាហើយសុងហ៊ុនក៏ទាញកន្សែងដៃក្នុងខោប៉ៅយកមកជូតមុខរបួសឲរាងស្តើង កាយវិការទន់ភ្លន់របស់សុងហ៊ុនដែលកំពុងធ្វើដាក់ឲនារីម្នាក់នោះធ្វើឲជេគដែលឈរមើលមកខឹងសម្បារជាខ្លាំង ទាំងនេះសុងហ៊ុនមិនដែលធ្វើដាក់ខ្លួនពីមុនមកទេ

<<អួយ!! តិចៗឈឺណាស់>> នាងស្រែកស្រាលៗទាំងបន្លំចាប់ដៃសុងហ៊ុន

<<បាទៗ>> សុងហ៊ុននៅតែបន្តជូតមុខរបួសឲនារីដដែល ដោយមិនខ្វល់និងវត្តមានរបស់ជេគដែលកំពុងឈរមើលមក ទាំងដៃក្តាប់យ៉ាងណែន

<<អេ៎!! នាង...​ឈប់សិន! >> ជេគលើកដៃចាប់រាងតូចម្នាក់ ដែលដើរឆាស់ខ្លួនអម្បិញមិញ នាងវ័យប្រហែលនិងនារីដែលសុងហ៊ុនកំពុងតែទន់ភ្លន់ជាមួយ

<<អូម៉ាយហ្គត>>នាងលើកដៃខ្ទប់មាត់ក្រោយពីដឹងថាអ្នកដែលកាក់នាងគឺជាម៉ាហ្វៀដែលល្បីពេញទីក្រុងស៊េអូល

<<នាងជួយខ្ញុំរឿងមួយបានទេ?? >> ជេគនិយាយដោយសម្លេងត្រជាក់ស្រេប

<<ប... បានចាស៎ៗ>>

<<ទៅទះស្រីម្នាក់នោះមួយកំផ្លៀង>> មាត់និយាយ ឯដៃរាវរកលុយក្នុងខោប៉ៅហុចឲទៅរាងតូចដែលឈរចំហរមាត់ធ្លុង ឲនាងទៅទះគេទាំងមិនដឹងអញ្ចឹងឬ??

Sorry for everything (ចប់)Where stories live. Discover now