<Sorry For Everything>
Part:46+47ជើងតូចៗរបស់ជុងវ៉ុនបោះជំហានទៅមុខយ៉ាងញាប់ មិនសូម្បីងៀកមើលមកជេយ៍។ ដំណក់ទឹកថ្លាឆ្វង់ហូរចេញពីកែវភ្នែករបស់ជុងវ៉ុន ហេតុអីគេត្រូវស្រក់ទឹកភ្នែកទាំងដែលអ្នកដែលត្រូវហូរគឺជាជេយ៍នោះ
«ហឹកៗ អឹក» ទឹកភ្នែកកាន់តែហូរមកដោយមិនបានព្រៀងទុក នេះទោះជាខំទប់ក៏គេមិនអាចទប់បានដែល
«ហេតុអីជាខ្ញុំដែលជាអ្នកត្រូវយំ ហឹក គួរតែជាគេ» ជុងវ៉ុនដើរបណ្តើរយំបណ្តើរ គេពិតជាមិនអាចបដិសេធនិងទឹកភ្នែកដែលកំពុងហូរមកពិតមែន។
_______////_______
ក្រោយពីជុងវ៉ុនចាកចេញពីខ្លួនបានមួយសន្ទុះធំ ជេយ៍ក៏ងើបឡើងស្រវឹងស្រឿងៗបូករួមនិងភ្នែកក្រហមងឹល ធ្វើឲគេធីងធោងគិតអីមិនចេញដើរ តែលតោលម្នាក់ឯងកណ្តាលផ្លូវស្ងាត់ច្រងំ
ពីតៗ!
សុីផ្លេរឡានបន្លឺឡើងយ៉ាងខ្លាំង តែមិនបានទាញអារម្មណ៍ជេយ៍ឲភ្ញាក់និងគេចបានឡើយ គេបែរជាដើរបន្តទៅមុខទាំងមិនដឹងគោលដៅ
«ជេយ៍! ឯងកើតអីបានមកនៅទីនេះកណ្តាលផ្លូវស្ងាត់?» អ្នកសុីផ្លេឡាននោះគឺគ្មាននរណាក្រៅពីជេគឡើយ គេទើបនិងមកពីញាំអីជាមួយសុងហ៊ុន ហើយក៏ចៃដន្យជួបនិងជេយ៍ដែលដើរម្នាក់ឯង ទាំងខ្លួនស្រវឹង
«ជេគ!» គេព្យាយាមបើកភ្នែកសម្លឹងមើលទៅជេគដែលនៅចំពោះ
«ឯងអូខេឬអត់?»
«ឯងទើបមកពីណា?» ទឹកភ្នែកក៏ចាប់រលីងរលោងភ្លែត ក្រោយជេគសួរបែបនេះ
«មកពីខាងក្រៅជាមួយសុងហ៊ុន»
«ហឹម»
«ជេយ៍ឯងមិនអីទេឬ? មើលទៅដូចពិបាកម្ល៉េះ?»
«យើងលែងសល់អីទៀតហើយ យើងលែងសល់អ្វីទៀតហើយ» ជេយ៍អោនមុខចុះសម្រក់ទឹកភ្នែកដែលខំទប់តាំងពីយូរមកនោះ
«មិចក៏និយាយបែបនេះ ឯងនៅមានយើង»
«ទេ!»
«ជេយ៍!»
«ពេលយើងពិបាកតើឯងនៅឯណាហាស៎!» ជេយ៍ងើបមុខតម្លើងសសៃក.ដាក់ជេគ បង្ហាញឲជេគឃើញទឹកភ្នែកដែលហូរសស្រាក់
YOU ARE READING
Sorry for everything (ចប់)
Lãng mạnតួឯក: Jaywon តួរង: Jakehoon, Sunki អាចថាជានិស្ស័យ គ្រាន់តែឃើញភ្លាមឲរាងក្រាស់លង់ស្រលាញ់ភ្លែត,ស្នេហាដែលកើតចេញមកពីទង្វើរល្អរបស់រាងតូច ធ្វើឲរាងក្រាស់លង់ស្រលាញ់ដកចិត្តមិនរួច... តែ... រឿងអាក្រក់មួយក៏ចូលមកដល់ ធ្វើឲរាងក្រាស់ផ្លាស់ប្តូរពីមនុស្សផ្អ...