<Sorry For everything> Part:22

437 36 0
                                        

     <Sorry for everything>
Part:22

   អស់រយៈពេលជាច្រើនម៉ោង សង្រ្គាមនៅលើ គ្រែក៏ក្តៅគគុកក៏បានបញ្ចប់ទៅដោយរលូន ជេយ៍ គេងផ្នែកខ្លួនទៅនិងក្បាលគ្រែទាំងញញឹមក្តីសុខ កែវភ្នែកទាំងគូរសម្លឹងមើលទៅជុងវ៉ុនដែលលង់ លក់ពីពេលណាមិនដឹង បែបអស់កម្លាំងហើយ ទើបត្រូវស្ងាត់មាត់តាំងពីពាក់កណ្តាលទីមកនោះ រាងក្រាស់អោនទៅថើបជុងវ៉ុនមួយខ្សឹតយ៉ាងវែង ហើយក៏លើកម្រាមរបស់ខ្លួនអង្អែលថ្ពាល់របស់ ជុងវ៉ុន

តុកតុកតុក!!

<<ចាហ្វាយ!! >> សម្លេងគោះទ្វារនិងសម្លេងហៅ បន្លឺឡើង ទាញអារម្មណ៍ជេយ៍ឲងោកទៅមើល ទ្វារ

<<ចូលមក>> ក្រោយពីជេយ៍ស្រែកអនុញ្ញាត ហើយ រាងក្រាស់ក៏ដើរចូលមកទាំងអោនមុខចុះ មិនហ៊ានមើលអ្នកនៅលើគ្រែ ដែលអាក្រាតល្វែង លើដែលគ្មានភួយបិទបាំង

<<មានការអី? >>ជេយ៍បោះសំណួរសួរទៅយ៉ុន ម៉ោង10យប់ទៅហើយគេមានការងារអីទៅ

<<ចាហ្វាយ រឿងដែលចាហ្វាយឲពួកនោះ ធ្វើរួចរាល់ហើយ ចាហ្វាយចង់ទៅក្រុមហ៊ុនមើល ឥឡូវឬមួយក៏ចាំថ្ងៃស្អែក? >>

<<ឥឡូវ>>ជេយ៍ឆ្លើយពីរម៉ាត់យ៉ាងខ្លី

<<បាទចាហ្វាយ ចឹងខ្ញុំសុំទៅរៀបចំឡានសិន>>

<<អឹម>> យ៉ុនអោនគំនាប់ជេយ៍ ហើយក៏នាំខ្ទម ចេញពីបន្ទប់យ៉ាងលឿន។ យ៉ុនចេញទៅផុត ជេយ៍ក៏ងើបឡើងពីលើគ្រែដើរទៅបន្ទប់ទឹកដើម្បី សម្អាតកាយរៀបចំខ្លួនទៅក្រុមហ៊ុនរបស់ខ្លួន ទុ កឲជុងវ៉ុនគេងនៅលើគ្រែម្នាក់ឯង តើជាការងារអីទៅបានជាត្រូវទៅទាំងយប់ បែបនេះ??

        ~~~~~~~~~~~~~

មិនដល់20នាទីផងជេយ៍ក៏ធ្វើដំណើរមកដល់ ក្រុមហ៊ុនរបស់ខ្លួន ជើងមាំៗទាំងគូរបោះទៅមុខ យ៉ាងលឿនសំដៅទៅ Office របស់ខ្លួន.

<<ឯណាការងារដែលយើងឲឯងអ្វីនោះ? >> ជេយ៍សួរទាំងដាក់ខ្លួនអង្គុយគងទាក់ខ្លាពីមុខ កូនចៅរបស់គេ

<<នេះចាហ្វាយ អ្វីដែលចាហ្វាយចង់បានខ្ញុំរៀបចំ រួចរាល់ហើយ>> បុរសម្នាក់នោះទាញឯកសារ មួយចេញមកហុចឲជេយ៍ ជេយ៍មិនមាត់ ឈោងដៃយកឯកសារនោះពីបុរសម្នាក់មកបើក មើល កែវភ្នែកពណ៌ត្នោតប្រែជាត្រជាក់ស្រេប ពេលបានមើលឯកសារនៅក្នុងដៃហើយ

Sorry for everything (ចប់)Where stories live. Discover now