<Sorry for everything>
Part:35
ងូតទឹកប្រហែល20នាទី ជេគក៏ដើរចេញមកជាមួយនិងខោខ្លីអាវសស្តើងប្រឡេះឡេវ2គ្រាប់ គ្រាន់តែចេញមកដល់ក្រៅក្លិនខ្លួនក្រអូបភាយចូលច្រមុះរបស់ហុីសុឹងទាក់ទាញឲគេដកមុខពីសៀវភៅមកមើលជេគភ្លាមៗ
«ហីយ៉ា!នេះអូនពាក់អីចឹង កំពុងដាស់បងហើយ»ហុីសុឹងធ្វើមុខច្រឡើម ថ្ងៃនេះជេគប្លែកណាស់ មកស្លៀកពាក់បែបទាក់ទាញខុសពីរាល់ដង
«ថ្ងៃនេះអារម្មណ៍ល្អ» ជេគលានអណ្តាតដាក់ហុីសុឹង រួចក៏ហក់ឡើងទៅលើពូកគេងក្បែរហុីសុឹង
«ហើយចុះថ្ងៃនេះអ្នកណាធ្វើឲជេគរបស់បងអារម្មណ៍ល្អហឹម?» នាយបែរទៅសួរទាំងវាយចញ្ចើមឌឺ
«គ្មានទេ សុខៗអារម្មណ៍ល្អខ្លួនឯង»
«កុហក»
«យ៉ា!លី ហុីសុឹងបងចង់សុីក្រញ៉រអូនឬ?»រាងតូចធ្វើមុខកាចដាក់ហុីសុឹង
«មួយដៃ មួយខ្សឺត យ៉ាងមិច?» ហុីសុឹងឌឺ ចាំមើលជេគហ៊ានឬអត់
«ហុីសុឹង កុំមកចង់ស៊កសៀត»
«ទេ បងមិនបានស៊កសៀតបងនិយាយធម្មតាទេតើ»
«ឈប់និយាយរកបងហើយ» ថាបើយជេគក៏បែរមុខទៅកន្លែងផ្សេង
«នេះខឹងហើយហ៎!មើសបងសុំមើលមុខខឹងបន្តិចមក» ហុីសុឹងនិយាយហើយក៏ទាញជេគឲគេងផ្ងារ រួចក៏ឡើងទ្រោមពីលើជេគ
«យើស!ឥឡូវហ៊ានណាស់ឬ?»ជេគសម្លក់
«ទេ បងគ្រាន់តែចង់ឃើញមុខពេលអូនខឹង តែមើកចុះគួរឲស្រលាញ់ម្យ៉ាងដែលតើ សឺត» មិនត្រឹមតែនិយាយទេនាយថែមទាំងលួចទៅថើបថ្ពាល់ជេគមួយខ្សឺតទៀតផង
«អាយយយ នេះបង!»
«ជេគ!»
«យ៉ាងមិច?»
«បងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់ដឹងឬអត់?»ហុីសុឹងនិយាយមួយៗ ហើយច្បាស់ៗធ្វើឲជេគស្ងាត់មាត់ឈឹងមិនកាចឆ្នាស់ឆ្នើមដូចមុននេះ
«ពិតមែនឬ?»
«បាទ អូនគឺជាពាក់កណ្តាលជីវិតរបស់បង បងហ៊ាននិយាយថាបងមិនអាចរស់ខ្វះអូនបានទេ»
YOU ARE READING
Sorry for everything (ចប់)
Roman d'amourតួឯក: Jaywon តួរង: Jakehoon, Sunki អាចថាជានិស្ស័យ គ្រាន់តែឃើញភ្លាមឲរាងក្រាស់លង់ស្រលាញ់ភ្លែត,ស្នេហាដែលកើតចេញមកពីទង្វើរល្អរបស់រាងតូច ធ្វើឲរាងក្រាស់លង់ស្រលាញ់ដកចិត្តមិនរួច... តែ... រឿងអាក្រក់មួយក៏ចូលមកដល់ ធ្វើឲរាងក្រាស់ផ្លាស់ប្តូរពីមនុស្សផ្អ...