<Sorry For Everything> Part:1

1.6K 94 2
                                    


Part:1

តឹកៗៗ!!!
សម្លេងចុចកុំព្យូទ័របន្លឺឡើងឥតដាច់សូរ ដោយដៃតូចស្រឡូន កែវភ្នែកទាំងគូរមើលទៅកញ្ចក់កុំព្យូទ័រទាំងយកចិត្តទុកដាក់...

<<ហេតុអីក៏លើកនេះវល់ខ្លាំងម្ល៉េះ>> រាងតូចអង្គុយធ្វើមុខជូរ គេធ្វើកិច្ចការទាំងនេះ5-6ម៉ោងទៅហើយ នៅតែមិនទាន់រួចរាល់ទៀត ស្មើរ​នេះម៉ោង12យប់ទៅហើយ

<<ឈឺក្បាលណាស់!! >> គេលើកដៃទប់ក្បាលខ្លួនឯង.. ត្រូវហើយរាងតូចម្នាក់នេះមិនមែននរណាផ្សេងក្រៅពី "យ៉ាង ជុងវ៉ុន" នោះទេ បច្ចុប្បន្ន​នេះគេមានអាយុ19ឆ្នាំហើយ ជុងវ៉ុនរស់នៅម្នាក់ឯងក្នុងប្រទេសកូរ៉េ ឯប៉ាម៉ាក់របស់គេនៅឯ London ពួកគាត់មានការងារជាច្រើនដែលត្រូវធ្វើនៅទីនោះ ជុងវ៉ុនក៏ជាក្មេងម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនដែល អ្វីដែលពិសេសនោះគេគឺជាកូនទោលនៅក្នុងគ្រួសារត្រកូល"​យ៉ាង" ពេលដំបូងដែលប៉ាម៉ាក់គេទៅ London នោះគាត់ក៏បានបបួលជុងវ៉ុនទៅដែល ប៉ុន្តែគេជំទាស់ ដោយប្រកែកជាមួយពួកគាត់ថាគេចង់មានជីវិតឯករាជ្យ ហើយគេក៏ចង់ដឹងពីសង្គមខាងក្រៅដូចគ្នា ថាមានអ្វីប្លែកខ្លះ

<<រញ៉េរញ៉ៃ​ណាស់>> ជុងវ៉ុនស្រែកមួយវ៉ាស់ទាំងធុញទ្រាន់ បើដឹងថាការងារទាំងនេះពិបាកគេមិនចូលទៅជិតនោះទេ..

បុាំង! បុាំង!! គ្រាំង!!
សម្លេង ទម្លុះទ្វាបន្លឺឡើងយ៉ាងខ្លាំង ទាញអារម្មណ៍រាងតូចដែលកំពុងមួម៉ៅនោះឲរត់ទៅមើលយ៉ាងលឿន.

<<អ្នកណា?​>> ជុងវ៉ុនស្រែកសួរ មានអារម្មណ៍មិនស្រួលក្នុងចិត្ត

<<អូ!! ស្លាប់ហើយ!! >> រាងតូចលើកដៃខ្ទប់មាត់ខ្លួនឯងនៅពេលដែលប្រទះឃើញរាងក្រាស់សន្លប់នៅមាត់ទ្វារផ្ទះរបស់ខ្លួន រាងកាយរបស់គេគឺសុតតែរបួស ឈាមស្រោចពេញខ្លួនតែម្តង..

<<ជ... ជួយផង!! >> សម្លេងសុំជំនួយឮរហៀងៗសឹងតែស្តាប់មិនបាន ជុងវ៉ុននៅឈរទ្រឹងមួយកន្លែងដដែល គេចង់បោះជំហានទៅមុខណាស់ ប៉ុន្តែ​វាគាំងបោះមិនរួចទាល់តែសោះ

ដុកដាក់ៗៗៗ
បេះដូងជុងវ៉ុនលោតញាប់សឹងតែបែកចេញមកក្រៅ តាំងពីកើតមកគេមិនដែលជួបប្រទះនិងរឿងបែបនេះទេ តែនេះវាស្រស់ពេកហើយ

Sorry for everything (ចប់)Where stories live. Discover now