<Sorry For Everything> Part:18

397 37 2
                                    

<Sorry for everything>18

Part:18

<<សាកល្បងម្ដងទៀត>> លោកដុកទ័រស្រែក ឡើង រួចក៏លើកដែកឆក់មកឆក់ម្តងទៀត ប្រសិនបើលើកនេះមិនបានផលទេ មានន័យថា ជេគកំពុងតែចាកចេញហើយ

<<1...2...3ឆក់!!>>ពឺត~~

!!! វាពិតជាផលពិតមែន ទីបំផុតពួកគេក៏អាច សង្រ្គោះជេគបាន ចង្វាក់បេះដូងរបស់ជេគក៏ លោតមកធម្មតាវិញ ក្រុមគ្រូពេទ្យញញឹមទាំង សប្បាយចិត្ត

<<ល្អខ្លាំងណាស់>>លោកដុកទ័រលើកដៃវាស ញើសចេញពីក្បាលបន្តិច ហើយក៏រៀបចំពិនិត្យ អាការៈជេគម្តងទៀត ព្រោះថាពេលនេះសុខភាព របស់ជេគអាចនិងមិនល្អប្រសើនោះទេ។

<<កុំភ្លេចទាក់ទងទៅគ្រួសារអ្នកជំងឺផង>> គាត់ និយាយទាំងកំពុងស្ទង់ចីបចរឲជេគ

<<បាទ>> គ្រូពេទ្យឆ្លើយតបទទួលដឹងឮ ហើយក៏ ដើរចេញទៅក្រៅដើម្បីទាក់ទងទៅសាច់ញាត្តិ របស់ជេគ ដើម្បីប្រាប់ពីអ្វីដែលបានកើតឡើង.

15នាទីក្រោយ

<<លោកគ្រូពេទ្យ ជេគយ៉ាងមិចហើយ?>> គ្រាន់តែខាងគ្រូពេទ្យផ្ដល់ដំណឹងអាក្រក់ដែល បានកើតឡើងចំពោះជោគភ្លាម ជេយ៍និងជុងវ៉ុនក៏ ស្ទះស្ទារមករកយ៉ាងលឿន

<<គេរួចផុតពីគ្រោះថ្នាក់ហើយ តែសុខភាពគេ មិនសូវជាល្អប៉ុន្មាននោះទេ ជាពិសេសគឺខាង ផ្លូវចិត្តនិងតែម្តង>>

<<លោកគ្រូពេទ្យចង់បានន័យថា... >>

<<ដូចដែលលោកគិតនោះហើយ ស្ថានភាព ផ្លូវចិត្តគេកំពុងតែកើនឡើងគួរឲកត់សម្គាល់ ប៉ុន្តែ សូមលោកកុំបារម្ភខាងពួកយើងនិងព្យាបាលគេឲ អស់ពីសមត្ថភាព>>

<<ខ្ញុំសង្ឃឹមលើលោកគ្រូពេទ្យហើយណា>> ជេយ៍ចាប់ដៃនិយាយទាំងទឹកមុខមិន សប្បាយចិត្ត

<<បាទ ទុកចិត្តចុះ>>

<<អរគុណលោកគ្រូហើយ>>

<<បាទ! ចឹងខ្ញុំសូមលាអ្នកទាំងពីរទៅធ្វើការងារ បន្តរបស់ខ្ញុំហើយ>>

<<បាទ>> ជេយ៍និងជុងវ៉ុននិយាយដំណាលគ្នា គ្រូពេទ្យញញឹមបន្តិចរួចក៏ចេញទៅ៕

Sorry for everything (ចប់)Where stories live. Discover now