<Sorry for everything>Part:29

345 47 9
                                    

         <Sorry for everything>

   Part:29

    កុំយកកំហឹងបាំងមុខ អ្វីដែលហួសទៅហើយក៏ឲវាហួសទៅចុះ កុំឲអ្វីៗហួសពេលជាងនេះប្រយ័ត្នស្តាយក្រោយមួយជីវិត។

    _____///______

   ត្រឡប់មកជេគ ក្រោយពីគេចចេញពីសុងហ៊ុនហើយ គ្រាន់តែឡប់មកដល់ផ្ទះភ្លាមគេក៏ចាប់ផ្តើមក្រងូតស្រងាត់លែងមាត់ក. ហុីសុឹងឃើញបែបនេះក៏ប្រញាប់ទៅនិយាយលួងលោម

«ជេគ!អូនមិនអីទេឬ? បងឃើញអូនស្រងូតស្រងាត់ណាស់តាំងពីត្រឡប់មកដល់ផ្ទះវិញ» ដៃទាំងគូររបស់ហុីសុឹងស្រវ៉ាកាន់ដៃជេគជាប់

«អត់ទេ មិនអីទេបងកុំបារម្ភ» មាត់ផ្សេងតែទឹកមុខបង្ហាញ់ផ្សេង ធ្វើឲហុីសុឹងមិនជឿក៏តបទៅវិញ

«អូននៅគិតរឿងដែលកើតឡើងមុននេះមែនទេ? អាម្នាក់នោះប្រហែលវាច្រឡំមនុស្សហើយ បងមើលទៅគេដូចមនុស្សមិនប្រក្រតី សូម្បីតែសង្សាររបស់គេដូចគ្នា»

«គ្រីសមិនមែនសង្សារសុងហ៊ុនទេ» ជេគងាកមកថាឲហុីសុឹងវិញនូវពេលដែលនិយាយរំលឹកដល់គ្រីសថាជាសង្សារបស់សុងហ៊ុន

«អូនស្គាល់គេ?»ឮបែបនេះហុីសុឹងស្រងាកចិត្ត ក្រែងមុននេះថាមិនស្គាល់ ហេតុអីពេលនេះគ្រាន់តែរំលឹកក៏ស្រែកប្រកែកហើយថែមទាំងស្គាល់ឈ្មោះគេទៀតផង

«អឺ គឺ គឹ...មិនស្គាល់ទេ»ជេគរដាក់រដុប ភ័យខ្លាចថាហុីសុឹងនិងចាប់បានថាគេស្គាល់សុងហ៊ុន ពេលដែលជួបសុងហ៊ុននោះគេចង់តែស្ទុះទៅអោបទេ តែគេខំប្រឹងហាមឃាត់ចិត្តថាទេ ត្រូវបំភ្លេចសុងហ៊ុនបំភ្លេចគ្រប់យ៉ាង ទើបគេធ្វើជាមិនស្គាល់សុងហ៊ុនបែបនេះ

«ជេគ!» ហុីសុឹងសង្កត់ឈ្មោះជេគ

«បងមិនជឿខ្ញុំ?»

«តែមុននេះអូននិយាយ ឈ្មោះគេ»

«ទេ!មិនបាននិយាយបងស្តាប់ច្រឡំហើយ»

«អូនច្បាស់ទេ?»

«ច្បាស់ណាស់ មុននេះអូនមិនបាននិយាយអីនោះទេបងស្តាប់ច្រលំហើយ»

«ហឹម បើចឹងក៏ល្អ បងមិនដេញដោលអូនទេ ខ្លាចអារម្មណ៍អូនមិនល្អជាងនេះ»

Sorry for everything (ចប់)Where stories live. Discover now