<Sorry For Everything> Part:16-17

461 32 0
                                    

<Sorry for everything> 16:17

Part:16-17

<<គាត់កើតអីចេះ? >> jungwonចងចិញ្ចើមនឹង ឆ្ងល់ តែក៏ធ្វើធម្មតាវិញព្រោះគិតថា ប្រហែលJayអារម្មណ៍មិនល្អ

20នាទីក្រោយ ជេយ៍ក៏ងូតទឹករួចរាល់ ផ្លាស់ សម្លៀកបំពាក់ហើយក៏ឡើងទៅលើគ្រែដាក់ខ្លួន គេងក្បែរជុងវ៉ុន ហើយក៏លើកដៃមាំរបស់ខ្លួនរ ង្កិលទៅអោបចង្កេះជុងវ៉ុន

<<ជេយ៍!!! >> រាងតូចដឹងខ្លួនក៏ប្រញាប់បម្រះ ខ្លួនបែរមករករាងក្រាស់

<<មិនទាន់គេងទេអី?>> នាយសង្ហារសួរទៅរាង តូច ទាំងមិនភ្លេចអោនស្រង់ក្លិនក្រអូបប្រហើរពី ថ្ពាល់ទន់ៗរបស់ជុងវ៉ុន

<<នៅទេ អឹម!!! បងមិនអីទេឫ? មុននេះឃើញ មុខមិនរីក>>

<<មិនអីទេ>>

<<ប្រាកដឬ? >> សម្ដីត្រជាក់ៗរបស់jayស្តាប់ ហើយធ្វើឲjungwonមិនស្រណុកចិត្តជាខ្លាំង

<<ជេយ៍! មានរឿងអីក៏ប្រាប់មក និយាយកំប៉ុតៗ បែបនេះអូនមិនសប្បាយចិត្តទេ>>

<<អូនចង់ដឹងមាំ?? >>

<<អឹម>>ជុងវ៉ុនងក់ក្បាលជំនួសការឆ្លើយ

<<បន្តិចទៀតគង់តែដឹងទេ ឆាប់គេងទៅ>> និយាយចប់ជេយ៍ក៏បម្រាស់ខ្លួនគេងបែរទៅម្ខាង យ៉ាងលឿន ជុងវ៉ុនស្រងាកចិត្តឆ្ងល់កាន់តែខ្លាំង មានអារម្មណ៍ថាប្លែកៗខុសធម្មតា

<<យ៉ាងមិចគាត់ចេះ>> ជុងវ៉ុនរអ៊ូខ្សឹបៗម្នាក់ឯង ទាំងសម្លឹងមើលទៅខ្នងជេយ៍។ ដោយមិនចង់គិត អ្វីច្រើនជុងវ៉ុនក៏បិទភ្នែកគេងវិញ ព្រោះបើនៅគិត និងសម្តីរបស់ជេយ៍ដល់ព្រឹកស្អែកទៀតក៏ មិនបានការដដែល..៕

  ~~~~~~~~~~~~~~
>morning<

ថ្ងៃថ្មីក៏ឈានចូលមកដល់ ថ្ងៃងៃនេះខុសពីថ្ងៃ មុនៗ ជេយ៍ងើបតាំងពីព្រលឹមស្រាងៗចេញទៅ ធ្វើការបាត់ ដោយទុកឲជុងវ៉ុនគេងលង់លក់ ម្នាក់ឯងនៅលើគ្រែទំហំធំ....៕ កន្លងទៅ ប្រហែលពីរម៉ោងក្រោយជុងវ៉ុនក៏ភ្ញាក់ ងើប សម្រួលសសៃទៅវិញទៅមក

<<Awww នេះគាត់ទៅណាបាត់ហើយ? >> ដោយភ្ញាក់ឡើងមិនឃើញវត្តមានរបស់រាងក្រាស់ គេក៏រាងឆ្ងល់

Sorry for everything (ចប់)Where stories live. Discover now